សម្រាប់កុមារតូចៗ ការធ្វើដំណើរនៅក្នុងទីរហោស្ថាន នីហ្វៃបានរស់នៅជាមួយនឹងគ្រួសាររបស់គាត់នៅទីក្រុងយេរូសាឡិម ។ ឪពុករបស់គាត់ លីហៃ គឺជាព្យាការី ។ ម្ដាយរបស់គាត់ ឈ្មោះ សារ៉ាយ ។ បងប្រុសរបស់គាត់ ឈ្មោះ លេមិន លេមយួល និង សាំ ។ ឪពុករបស់នីហ្វៃបានអធិស្ឋាន ។ ព្រះវរបិតាសួគ៌ បានមានព្រះបន្ទូលប្រាប់លោកថា គ្រួសារលោកចាំបាច់ត្រូវចាកចេញពីទីក្រុងនេះ ដើម្បីឲ្យពួកគេអាចមានសុវត្ថិភាព ។ វាជាការលំបាកដើម្បីចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។ ប៉ុន្តែគ្រួសាររបស់នីហ្វៃ បានគោរពប្រតិបត្តិតាម ។ គ្រួសាររបស់នីហ្វៃ បានចេញទៅក្នុងទីរហោស្ថាន ។ បន្ទាប់មកព្រះវរបិតាសួគ៌ បានមានព្រះបន្ទូលប្រាប់ថា នីហ្វៃ និងបងៗរបស់គាត់ចាំបាច់ត្រូវតែត្រឡប់ទៅទីក្រុងនោះវិញដើម្បីទៅយកព្រះគម្ពីរ ។ វាគឺជារឿងលំបាកធ្វើ ។ ប៉ុន្តែនីហ្វៃគឺជាគំរូល្អមួយ ខណៈពេលបងប្រុសរបស់គាត់ពុំចង់គោរពតាមនោះ ។ គាត់បានប្រាប់ថា គាត់នឹងធ្វើនូវអ្វីដែលព្រះវរបិតាសួគ៌បញ្ជាឲ្យគាត់ធ្វើ ។ ព្រះវរបិតាសួគ៌ បានប្រទានដល់ក្រុមគ្រួសារនីហ្វៃនូវត្រីវិស័យពិសេសមួយ ។ វាត្រូវបានហៅថា លីអាហូណា ។ នៅពេលគ្រួសារនីហ្វៃគោរពតាមព្រះវរបិតាសួគ៌ នោះវាបង្ហាញផ្លូវដល់ពួកគេឲ្យធ្វើដំណើរនៅក្នុងទីរហោស្ថាន ។ វាក៏បង្ហាញដល់នីហ្វៃអំពីទីកន្លែងដើម្បីទៅរកអាហារសម្រាប់គ្រួសាររបស់គាត់ផងដែរ ។ យើងអាចធ្វើដូចជានីហ្វៃដែរ នៅពេលយើងគោរពតាមបទបញ្ញត្តិទាំងឡាយ ហើយធ្វើតាមព្រះវរបិតាសួគ៌ ! ◼