ឧស្សាហ៍ចូលរួម
ពួកបរិសុទ្ធថ្ងៃចុងក្រោយ « ឧស្សាហ៍ចូលរួម » ( សូមមើល គ. និង ស. ៥៨:២៧ ) ក្នុងការធ្វើល្អទូទាំងពិភពលោក ។ នេះគឺជាការលើកឡើងខ្លះៗ ពីឆ្នាំមុន ៖
-
នៅប្រទេស ហុងឌូរ៉ាស យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយចំនួន ៦០០ នាក់បានធ្វើការជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ និង អ្នកតំណាងគ្រូពេទ្យ និង ទាហាន ដើម្បីសម្អាតតំបន់មានមូសខ្លា ។
-
នៅប្រទេសឥណ្ឌា យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយ បានលាបថ្នាំជញ្ជាំង និង សម្អាតថ្នាក់រៀន នៅវិទ្យាល័យក្មេងស្រីរបស់រដ្ឋាភិបាល នៅទីក្រុង ហៃឌើរបាដ ។
-
នៅប្រទេសឡាវៀ សមាជិក — បានពាក់អាវកាក់ និង អាវយឺតដៃជំនួយមរមន — សម្អាតតំបន់ក្នុងសហគមន៍មួយ ដោយប្រមូលបានសំរាមចំនួន ៧០ ស្បោង ។
-
នៅប្រទេសតុងហ្កា ពួកបរិសុទ្ធថ្ងៃចុងក្រោយបានជួបជុំគ្នា ហើយបញ្ជូនមើមដំឡូងមី និង ផ្លែចម្ប៉ាដាក់ ទៅទីក្រុង វ៉ាណូអេទូ ដើម្បីជួយដល់ជនរងគ្រោះពីព្យុះស៊ីក្លូន ។
-
នៅប្រទេសម៉ាឡេស៊ី សាសនាចក្របានធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល ដើម្បីផ្ដល់បរិក្ខារចម្អិនម្ហូប និង ទូទឹកកក ទៅដល់ជនរងគ្រោះពីទឹកជំនន់ ហើយបានបង្រៀនស្ត្រីៗអំពីរបៀបចម្អិនដោយប្រើម៉ាស៊ីនវាយ និង ឡអគ្គិសនី ។
-
នៅលើកោះសាឡូម៉ូន សមាជិកបានជួយសាងសង់អាងស្ដុកទឹក ដើម្បីផ្ដល់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ២០០០ នាក់ ។
-
នៅប្រទេសរុស្ស៊ី ពួកបរិសុទ្ធថ្ងៃចុងក្រោយបានចូលរួមសម្អាតសហគមន៍នាចុងសប្តាហ៍នៃបុណ្យអ៊ីសស្ទើរ ។
-
នៅប្រទេសតួគី សមាជិកសាសនាចក្របានចូលរួមក្នុងក្រុមចម្រៀងអន្តរជំនឿ ដែលរួមបញ្ចូលទាំងនិកាយកាតូលិក ប្រូតេស្តង់ និង អ៊ីស្លាម ។