ឆ្នាំ​២០១៦
ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក
January 2016


សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ

ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក

សូម​សិក្សា​ឯកសារ​នេះ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ព្យាយាម​យល់​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់ដឹង​គោលលទ្ធិ​អំពី​គ្រួសារ នឹង​ប្រទានពរ​ដល់អស់អ្នក ដែលអ្នក​ត្រូវ​មើល​ថែ​ក្នុង​ការបង្រៀន​សួរសុខទុក្ខ​តាមផ្ទះ​យ៉ាង​ដូចម្ដេច ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ reliefsociety.lds.org ។

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

Family at the ocean.

ក្នុង​ការប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ​នា​ឆ្នាំ ១៩៩៥ នៅពេល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​អាន​ជា​លើក​ដំបូង ​ « គ្រួសារ ៖ ការ​ប្រកាស​ដល់ពិភពលោក » បូនី អិល អូស្ការសុន ដែលជា​ប្រធាន​យុវនារីទូទៅ​បាន​មាន​ប្រសាសន៍ ៖ « យើង​មាន​អំណរគុណ​ណាស់ ហើយ​ឲ្យ​តម្លៃ​ទៅលើ​ភាព​ច្បាស់លាស់ ភាពសាមញ្ញ និង​សេចក្ដីពិត​នៃ​ឯកសារ​ដ៏​ប្រកប​ដោយវិវរណៈ​នេះ ។ … ការប្រកាស​អំពី​គ្រួសារ បាន​ក្លាយជា​បទដ្ឋាន​គោល​របស់យើង​ដើម្បី​វិនិច្ឆ័យ​អំពី​ទស្សនៈវិជ្ជា​របស់​ពិភពលោក ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា គោលការណ៍​ទាំងឡាយ​ដែល​បានស្ថាបនា​ឡើង … គឺ​ជាការពិត​នា​សព្វថ្ងៃនេះ ដូច​កាលពីមុន ពេល​វា​ត្រូវ​បាន​ផ្ដល់​ឲ្យ​យើង​ដោយ​ព្យាការី​នៃ​ព្រះ​ស្ទើរតែ ២០ ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ ។

« ចេញ​មកពី​ការ​ប្រកាស​អំពី​គ្រួសារ » ខារ៉ូល អិម ស្ទីហ្វិន បាន​ដែល​ជា​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បន្ថែមថា « យើង​រៀន​ថា ‹ នៅ​ជីវិត​មុន​ផែនដី បុត្រា និង បុត្រី​ខាង​វិញ្ញាណ​ទាំងឡាយ បាន​ស្គាល់ ហើយ​បាន​ថ្វាយ​បង្គំ​ព្រះ ជា​ព្រះវរបិតា​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ពួកគេ ›​

« … យើង​ម្នាក់ៗ​មាន​ចំណែក​យ៉ាង​សំខាន់​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ » ។

យើង​រស់នៅ​ក្នុងគ្រា​មួយ​ដែល​ឪពុក​ម្ដាយ​ត្រូវតែ​ការពារ​ដល់​គេហដ្ឋាន​ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។ « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » អាច​ដឹកនាំ​យើង ។

បទគម្ពីរ​បន្ថែម

ម៉ូសាយ ៨:១៦–១៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:៣៨

ដំណើរ​រឿង​របស់​មនុស្ស​ដែល​រស់នៅ​សព្វថ្ងៃនេះ

« លី ម៉ី ឆិន ហូ មកពី​វួដ តៅយួន ទីបី ស្ដេក តៅ យ៉ាន ប្រទេស​តៃវ៉ាន់ បាន​មាន​ប្រសាសន៍​ថា ការប្រកាស​បាន​បង្រៀន​គាត់ថា ទំនាក់ទំនង​គ្រួសារ​ជួយ​អភិវឌ្ឍ​ចរិត​លក្ខណៈ​ដ៏ទេវភាព​ដូចជា សេចក្ដីជំនឿ ការអត់ធ្មត់ និង​សេចក្ដីស្រឡាញ់ ។ គាត់​បាន​មានប្រសាសន៍​ថា ‹ នៅពេល​ខ្ញុំ​ព្យាយាម​ដើម្បី​កែលម្អ​ខ្លួន​ខ្ញុំ ស្របតាម​ការ​ប្រកាស​នេះ ខ្ញុំអាច​ទទួល​បាន​បទពិសោធន៍​នៃ​សុភមង្គល​ពិត › » ។

បាបារ៉ា ថមសុន ដែល​មាន​វត្តមាន​នៅពេល​ដែល​ការប្រកាស​នេះ​ត្រូវបាន​អាន​ជាលើក​ដំបូង ហើយ​ក្រោយមក បាន​បម្រើ​ជាទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​បានមាន​ប្រសាសន៍ ៖ « ខ្ញុំ​បាន​គិត​មួយ​ស្របក់​ថា [ការ​ប្រកាស​អំពីគ្រួសារ] ពុំ​សូវ​ទាក់ទង​ជាមួយ​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​ពុំ​ទាន់​រៀបការ និង​គ្មាន​កូនចៅ​ផង ។ ប៉ុន្តែ​មួយរំពេច​នោះ ខ្ញុំ​បាន​គិត​ឃើញ​ថា ‹ វា​ពិត​ជា​ទាក់ទង​នឹង​ខ្ញុំ ។ ព្រោះ​ខ្ញុំ​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​មួយ ។ ខ្ញុំ​ជា​កូន​ស្រី ជាបង ឬ ជាប្អូន​ស្រី ជាមីង ជាបងប្អូន​ជីដូន​មួយ ជាក្មួយ និង ជា​ចៅស្រី​មួយ​រូបដែរ ។ … ទោះជា​ខ្ញុំ​គឺជា​សមាជិក​សាសនាចក្រ​ដែល​នៅរស់​តែម្នាក់​គត់​ក្នុង​គ្រួសារ​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​នៅតែ​ជា​សមាជិក​នៃ​គ្រួសារ​របស់ព្រះ​ដែរ › » ។

កំណត់​ចំណាំ

  1. បូនី អិល អូស្ការសុន « អ្នក​ការពារ​សេចក្ដី​ប្រកាស​ក្រុម​គ្រួសារ » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៤-១៥ ។

  2. « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

  3. ខារ៉ូល អិម ស្ទីហ្វិន « គ្រួសារ​គឺ​មកពីព្រះ » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១ ។

  4. នីកូល ស៊ីមួរ « ‹ គ្រួសារ ៖ A Proclamation to the World reaches 10-Year Milestone » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ១២៧ ។

  5. បាបារ៉ា ថមសុន នៅ​ក្នុង Daughters in My Kingdom: The History and Work of Relief Society {66} ( ឆ្នាំ ២០១១ ) ទំព័រ ១៤៨ ។