ឆ្នាំ​២០១៦
ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ
January 2016


ព្រះគម្ពីរ​មរមន​បង្រៀន អំពី​ព្រះយេស៊ូវគ្រីស្ទ

Product Shot from January 2016 Liahona

នៅពេល​អ្នក​អាន​ព្រះគម្ពីរមរមន នោះ​អ្នក​នឹង​ធ្វើ​ដំណើរ​ផ្សងព្រេង​ជាច្រើន ។ អ្នកនឹង​ធ្វើដំណើរ​នៅក្នុង​ទីរហោស្ថាន​ជាមួយ​គ្រួសារ​លីហៃ និង​សារ៉ាយ ហើយ​មើល​នីហ្វៃ​សង់​សំពៅ​មួយ ។ អ្នក​នឹង​ជួប​ព្យាការី​ជាច្រើន​ផងដែរ — ដូចជា លីហៃ នីហ្វៃ អ័ប៊ីណាដៃ សាំយ៉ូអែល និង មរមន ។ គ្រប់ព្យាការី​ទាំងអស់​ដែល​នៅក្នុង​ព្រះគម្ពីរ​មរមន បាន​បង្រៀន​អំពី​ព្រះយេស៊ូវ ។ ពួកគាត់​មួយចំនួន​បាន​ទាំង​ឃើញ​ទ្រង់​ផង ។ តាមពិត នោះជា​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌ ប្រទាន​ដល់​យើង​នូវ​ព្រះគម្ពីរ​ពិសេស​នេះ — ដើម្បី​ជួយ​មនុស្ស​គ្រប់ទីកន្លែង​ឲ្យ​រៀន​បន្ថែម​ទៀត​អំពី​ព្រះយេស៊ូវ !