ការបង្រៀនដែលស្របគ្នា
ពិធីសាក្រាម៉ង់
ពេលខ្លះ មានអ្នកឡើងនិយាយជាច្រើន បានលើកឡើងអំពីប្រធានបទនៃដំណឹងល្អដូចៗគ្នា ។ នេះជាអ្វីដែលអ្នកឡើងនិយាយបីរូប បានថ្លែងពីពិធីសាក្រាម៉ង់ ៖
-
« ប្រសិនបើយើងទទួលទានសាក្រាម៉ង់ដោយសេចក្ដីជំនឿ នោះព្រះវិញ្ញាណបរិសុទ្ធនឹងការពារយើង ព្រមទាំងមនុស្សដែលយើងស្រឡាញ់ពីការល្បួងដែលមានកម្លាំងខ្លាំងក្លា » ។ —ប្រធាន ហិនរី ប៊ី អាវរិង « ព្រះវិញ្ញាណបរិសុទ្ធជាដៃគូរបស់អ្នក » ទំព័រ ១០៤ ។
-
« ថ្ងៃឈប់សម្រាក និង ពិធីសាក្រាម៉ង់ប្រែកាន់តែរីករាយខ្លាំងឡើងនៅពេលយើងសិក្សារឿងអំពីព្រះគ្រីស្ទ ។ នៅពេលធ្វើដូច្នោះ នោះយើងបង្កើតទំនៀមទម្លាប់នានាដែលស្ថាបនាសេចក្តីជំនឿ និង ទីបន្ទាល់របស់យើង ព្រមទាំងការពារក្រុមគ្រួសារយើងផងដែរ » ។ —អែលឌើរ ក្លូឌីអូ អរ អែម កូស្តា « ថាពួកគេនឹងចងចាំទ្រង់ជានិច្ច » ទំព័រ ១០១ ។
-
« ពេលប្រសើរបំផុតដើម្បីទូលសួរថា ‹ តើខ្ញុំនៅខ្វះអ្វីទៀត ? › គឺជាពេលយើងទទួលទានសាក្រាម៉ង់ ។ … ក្នុងបរិយាកាសដ៏គារវភាពនេះ កាលគំនិតយើងបែរទៅរកស្ថានសួគ៌ នោះព្រះអម្ចាស់អាចមានបន្ទូលប្រាប់យើងដោយស្រទន់ អំពីអ្វីយើងត្រូវធ្វើបន្ទាប់ទៀត » ។ —អែលឌើរ លែរី អរ ឡរិន « តើខ្ញុំនៅខ្វះអ្វីទៀត ? » ទំព័រ ៣៤ ។