ឆ្នាំ​២០១៦
ការឈរ​រឹងមាំ​នៅក្នុង​ប្រទេស​អេត្យូពី
January 2016


កុមារ​ដែល​ឈរ​រឹងមាំ

ការ​ឈរ​រឹងមាំ​នៅក្នុង ប្រទេស​អេត្យូពី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

Product Shot from January 2016 Liahona

ខ្ញុំ​ឈ្មោះធីសន !

ខ្ញុំរស់នៅ​ក្នុងប្រទេស អេត្យូពី ជា​ប្រទេស​មួយនៅ​អាហ្វ្រិក​ខាង​កើត ។ ខ្ញុំ​ចូលចិត្ត​លេង​បាល់​ទាត់ និង​​អាន​សៀវភៅ ។ ខ្ញុំ​ចង់ក្លាយ​ជា​វេជ្ជបណ្ឌិត នៅពេល​ខ្ញុំ​ធំឡើង ។ ខ្ញុំ​ព្យាយាម​ឈរ​រឹងមាំ ដោយ​ការ​រស់នៅ​តាម​ដំណឹងល្អ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ចែកចាយ​វា​ជាមួយ​នឹង​មិត្ត​ភក្ដិ​របស់ខ្ញុំ !

របៀប​ដែល​ខ្ញុំ​ទទួលបាន​ទីបន្ទាល់

ខ្ញុំ​បាន​មក​ព្រះវិហារ​លើក​ដំបូង ពេល​ដែល​ខ្ញុំមាន​អាយុ​ប្រាំបី​ឆ្នាំ ។ ខ្ញុំបាន​អាន​ព្រះគម្ពីរ​មរមន ខ្ញុំ​បាន​ស្ដាប់​អ្នក​ផ្សព្វផ្សាយសាសនា ហើយ​ខ្ញុំ​បាន​អធិស្ឋាន ។ ព្រះវិញ្ញាណ​បាន​ប្រាប់​ខ្ញុំ​ថា សាសនាចក្រ​ពិត ហើយខ្ញុំ​ចង់​ទទួល​បាន​បុណ្យជ្រមុជទឹក ។ ដំណឹងល្អ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ ។

ការជួយ​ដល់គ្រួសារ​របស់​ខ្ញុំ

តាមធម្មតា គ្រួសារ​របស់​ខ្ញុំ​ដើរ​ទៅ​ព្រះវិហារ ហើយ​ត្រូវ​ចំណាយពេល​មួយ​ម៉ោង ។ នៅ​ពេល​ប្អូន​ប្រុស​តូច​របស់​ខ្ញុំ​ហត់ បងប្រុសខ្ញុំ ឬ​ខ្ញុំ​នឹង​​ព​គាត់ ។ ខ្ញុំ​ជួយ​លាង​ចាន និង​សម្អាត​ផ្ទះ ។

ការ​ហៅបម្រើ​របស់​ខ្ញុំ​ក្នុង​ព្រះវិហារ

ផ្នែក​ដែល​ខ្ញុំចូល​ចិត្ត​អំពី​ព្រះវិហារ គឺ​ការប្រជុំ​សាក្រាម៉ង់ ។ ខ្ញុំ​ដឹកនាំ​តន្ត្រី ។

ខ្ញុំ​ចូលចិត្ត​រៀន​ដំណឹងល្អ ។ រឿង​ព្រះគម្ពីរ​ដែល​ខ្ញុំ​ចូលចិត្ត គឺ​ដេវីឌ និង​កូលីយ៉ាត ។ ចម្រៀង​ដែល​ខ្ញុំ​ចូលចិត្ត​គឺ « រឿង​និទាន​ព្រះគម្ពីរមរមន » ។

ការចែកចាយ​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង

ខ្ញុំ​ប្រាប់​មិត្តភក្ដិ​របស់ខ្ញុំ​ទាំងឡាយ​នៅសាលា​រៀន​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ មិត្ត​ម្នាក់​ធ្លាប់​បាន​សួរ​ខ្ញុំ​អំពី​សាសនាចក្រ — ក្រោយមក​នាង​ក៏​បាន​ឈប់​ទៅ​វិញ​មួយរំពេច ។ ខ្ញុំ​សួរ​នាង​ថា​ហេតុអ្វី ។ នាង​បាន​ប្រាប់ថា ឪពុក​ម្ដាយ​នាង​មិន​ពេញចិត្ត​ទេ ។ ខ្ញុំសង្ឃឹម​ថា ថ្ងៃណា​មួយ ឪពុក​ម្ដាយ​របស់នាង នឹង​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​ពួកគាត់ ។

អត្ថន័យ​នៃ​ការ​ឈរ​រឹងមាំ​ចំពោះខ្ញុំ

« ការឈរ​រឹងមាំ » មានន័យថា រស់នៅ​តាមដំណឹងល្អ​ជា​រៀងរាល់​ថ្ងៃ ។ ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ! ខ្ញុំ​ចង់​ឲ្យ​មិត្ត​របស់​ខ្ញុំ​ទាំងអស់​នៅជុំវិញ​ពិភពលោក ចែកចាយ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​ជាមួយ​មិត្ត​របស់​ពួកគេ ។