ឆ្នាំ​២០១៦
អំណាច​ការ​ផ្លាស់ប្រែចិត្តជឿ​នៃ​ព្រះគម្ពីរ​មរមន
January 2016


អំណាចការ​ផ្លាស់ប្រែចិត្តជឿ​នៃ​ព្រះគម្ពីរ​មរមន

សេចក្ដីពិត​ទាំងអស់​នៃ​ដំណឹងល្អ​​នឹង​ជា​ការណ៍​ត្រឹមត្រូវ នៅពេល​យើង​បានដឹង​ថា មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​យើង — ដែល​ជាព្រះគម្ពីរមរមន​នោះ — គឺ​ពិត ។

Worn open copy of the Book of Mormon in French lying next to a pencil and a depiction of Jesus Christ.

កាល​នៅក្មេង ខ្ញុំ​ចូលចិត្ត​ដាក់​តម្រៀបដូមីណូ​ជា​ជួរ​វែង​ដោយ​រៀបចំ​យ៉ាង​ប៉ិនប្រសប់ រួច​ហើយ​រុញបន្ទះដូមីណូ​ដំបូងគេ​ឲ្យ​រលំ ។ ប្រតិកម្ម​មក​ពី​ការ​បន្ទាក់​គ្នា​នោះ នឹងបណ្ដាល​ឲ្យ​ដូមីណូ​ដែល​តៗគ្នា​និមួយៗ​រលំ​លើគ្នា​តពីមួយទៅ​មួយរហូត​ដល់​ចុង​គេ ។ ខ្ញុំ​នឹង​ចំណាយពេល​រៀបចំ​ដូមីណូ​ដោយយកចិត្តទុកដាក់​តាម​កន្លែង​ដើម្បី​រីករាយ​មើល​ឃើញ​វា​រលំចុះ ។

ទីបន្ទាល់​អំពី​ព្រះគម្ពីរមរមន គឺជា​ជំហាន​មួយដំបូង​គេ ក្នុង​ការ​ទទួលទីបន្ទាល់​នៃដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ដរាបណា​ដូមីណូ​ទីមួយ​ធ្វើ​ឲ្យដូមីណូ​ដទៃទៀត​រលំ​តៗគ្នា​ពីដំបូងមក បើ​យើង​បាន​ស្គាល់​ថា ព្រះគម្ពីរ​មរមនពិត​ នោះ​យើង​ក៏អាច​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោស​លោះ​របស់​យើង​ដែរ ក៏ដឹងថា យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​របស់ទ្រង់ ដែល​បាន​នាំ​ឲ្យមានការ​ស្ដារឡើងវិញ ហើយ​ក៏ដឹង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​បាន​ស្ដារឡើងវិញ​ដោយ​ព្រះចេស្ដា និង​សិទ្ធិអំណាច​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។

ព្រះគម្ពីរ​មរមន​គឺ​ជា​ចំនុច​សំខាន់​នៃសារលិខិត​របស់​យើង

ស្ដីអំពី​ព្រះគម្ពីរមរមន ព្យាការី យ៉ូសែប ស្ម៊ីធ បានមាន​ប្រសាសន៏​ថា « ខ្ញុំ​បាន​ប្រាប់​បងប្អូន​ទាំង​ឡាយ​ថា ព្រះគម្ពីរមរមន គឺជា​គម្ពីរ​ដ៏ត្រឹមត្រូវ​បំផុតជាង​គម្ពីរនានា​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជាមូលដ្ឋាន​នៃ​សាសនាចក្រ​របស់យើង ហើយ​បុគ្គលម្នាក់ៗ​អាចចូល​ទៅជិត​ព្រះបាន ដោយសារ​ការធ្វើតាម​សិក្ខាបទ​ទាំងឡាយ​នៃគម្ពីរដទៃ​ទាំងអស់ » ។

យ៉ូសែប បាន​បង្រៀន​បន្ថែមទៀត​ថា វា​សំខាន់ចំពោះ​សេចក្ដីជំនឿ ជំនឿ និង​ទីបន្ទាល់​របស់​យើង ។ លោក​បានមាន​ប្រសាសន៍​សួរ​ថា « បើ​ដក​ព្រះគម្ពីរមរមន និង​វិវរណៈ​ចេញ តើ​សាសនា​របស់​យើង​នៅកន្លែង​ណា ? » « យើងគឺ​គ្មាន​អ្វី​ទាល់តែ​សោះ » ។

ភាពស្រស់ស្អាត​នៃ​សារលិខិត​ដំណឹងល្អ គឺថា​យើងម្នាក់ៗ អាច​ដឹង​ដោយ​ខ្លួន​យើង​ថា ព្រះគម្ពីរ​មរមន គឺ​ពិត ។

ក្នុងនាមជា​ប្រធាន​បេសកកម្ម​នៅ​ប្រទេសបារាំង បែលហ្ស៊ិក និង ហូឡង់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​មាន​ឯកសិទ្ធិ និង​ពរជ័យ​ដើម្បីសម្ភាស​បុគ្គល​ម្នាក់ៗ​អំពីភាពសក្ដិសម​ដើម្បី​ទទួល​បុណ្យជ្រមុជទឹក ។ ខ្ញុំ​នឹង​ពុំភ្លេច​នូវការ​សម្ភាស​មួយ​ដែល​ខ្ញុំមាន​ជាមួយ​នឹង​បង​ស្រីម្នាក់​បានឡើយ ។

អំឡុង​ការ​សម្ភាស​របស់​យើង ខ្ញុំ​បាន​សួរគាត់​ថា​តើ​គាត់​បានដឹង​ថា​សាសនាចក្រ​ពិត​ដោយរបៀប​ណា ។ គាត់បាន​លូក​ដៃចូល​កាបូប​ដៃ​របស់គាត់ ហើយ​បាន​ដក​យក​ព្រះគម្ពីរមរមន​ចាស់​មួយក្បាល​ចេញ​មក ។ គាត់បាន​បើកគម្ពីរ​ទៅនីហ្វៃទី ៣ ២៧ហើយ​បាន​ពន្យល់​ថា នេះគឺជា​ជំពូកទីមួយ​ដែល​អ្នកផ្សព្វផ្សាយសាសនា​បាន​អញ្ជើញ​ឲ្យគាត់អាន ។ គាត់​បានប្រាប់ថា នៅពេល​គាត់​បាន​ចាប់​ផ្ដើម​អាន គាត់​បាន​ទទួល​នូវ​អារម្មណ៍​បំផុស​ដ៏អស្ចារ្យ​មកពីអ្វី​ដែល​គាត់បានអាន ហើយគាត់​បាន​ដឹង​នូវព្រះវិញ្ញាណ​ក្នុងអារម្មណ៍ ។ គាត់​បាន​ពោរពេញ​ដោយព្រះវិញ្ញាណ​អំពី​ព្រះគម្ពីរមរមន ដែលគាត់បាន​ដក​យក​ខ្មៅដៃ​ក្រហម​ចេញ មក ហើយ​បាន​ចាប់​ផ្ដើម​គូស​បន្ទាត់ពីក្រោម​ពាក្យ​ដែល​ធ្វើ​ឲ្យគាត់​ចាប់​អារម្មណ៍​បំផុត ។

បន្ទាប់មក គាត់​បានបង្ហាញ​ព្រះគម្ពីរមរមន​មក​ដល់​ខ្ញុំ បើកទៅនីហ្វៃទី ៣ ២៧។ ស្ទើរ​តែគ្រប់ពាក្យ​ក្នុងជំពូកនោះ ត្រូវ​បាន​គូសបន្ទាត់​ពណ៌ក្រហម​ពី​ក្រោម ។

គាត់​បាននិយាយ​ថា « នោះជា​ហេតុ​ផល ដែល​ខ្ញុំជឿ » ។ « គម្ពីរនេះ​និយាយ​មកកាន់​ខ្ញុំ​តាមរបៀប​មួយ​ដែល​ពុំអាច​បដិសេធ​បាន​ឡើយ ។ ខ្ញុំ​ដឹង​ថា​វាជា​ការពិត ហើយខ្ញុំដឹង​ថា សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ពិត » ។

គាត់បាន​ទទួលបុណ្យជ្រមុជទឹក ហើយបានក្លាយជា​សមាជិក​ស្មោះត្រង់​ក្នុងសាសនាចក្រ ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

បុព្វកថា​នៃ​ព្រះគម្ពីរមរមន ផ្ដល់​ដល់យើង​នូវគំរូ​មួយ ដែល​យើង​អាច​ដឹង​ដោយខ្លួន​យើង​ថា សារលិខិត​ដំណឹងល្អ​គឺ​ពិត ។ បុព្វកថា « គឺត្រូវបាន​បោះពុម្ព​ដំបូង​នៅក្នុងការ​កែសម្រួល​នៃ​ព្រះគម្ពីរមរមន ឆ្នាំ ១៩៨១ ។ វាណែនាំ​ព្រះគម្ពីរមរមន​ទៅកាន់អ្នកអាន​សម័យទំនើប​ដោយការ​ផ្ដល់​នូវ​ជីវប្រវត្តិ​ព័ត៌មាន និង​ការពិពណ៌នា​អំពី​គម្ពីរ » ។​

បុព្វកថា ចាប់​ផ្ដើម​ដោយ​ប្រាប់យើង​យ៉ាង​លម្អិត​ថា ព្រះគម្ពីរ​មរមន គឺជា ៖ « ភាគ​នៃ​គម្ពីរពិសិដ្ឋ​មួយ​ប្រៀបបាន​ទៅនឹង​ព្រះគម្ពីរ​ប៊ីប ។ ព្រះគម្ពីរ​នេះ គឺជា​បញ្ជី​ប្រវត្តិ​អំពីការ​ទំនាក់ទំនង​នៃ​ព្រះ​ចំពោះ​ប្រជាជនជំនាន់​ដើម​នៃ​ទ្វីប​អាមេរិក ហើយ​វា​មាន​នូវ​ភាព​ពោរពេញ​នៃដំណឹងល្អ​ដ៏អស់កល្បជានិច្ច » ។ យើង​ដឹង​ថា វា « ត្រូវបាន​សរសេរ​ដោយពួក​ព្យាការី​បុរាណ​ជាច្រើន ដោយវិញ្ញាណ​នៃ​ការព្យាករ និង​វិវរណៈ » នៅលើ​ផ្ទាំង​មាស​ទាំងឡាយ ហើយ​សង្ខេប​ដោយ « ព្យាការី-ប្រវត្តិសាស្ត្រ​ម្នាក់ មាននាម​ថា មរមន » ។

Painting of Jesus Christ in America, greeting Nephites.

គំនូរ យ៉ូសែប ស៊្មីធ ដោយ​រីឆាត ប៊ើដ ទទួល​បាន​សិទ្ធិអនុញ្ញាត​មកពី​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ខាងស្ដាំ ៖ រចនាលម្អ​ដោយ បិន សូវើតស៍

យើងក៏បាន​ដឹង​ផងដែរ​ថា « ព្រឹត្តិការណ៍​ដ៏សំខាន់​បំផុត ដែល​មានកត់ត្រា​ទុក​ក្នុងព្រះគម្ពីរមរមន គឺជា​ការ​ងារ​បម្រើ​នៃ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ បន្ទាប់ពី​ទ្រង់​មានព្រះជន្ម​រស់ឡើងវិញ ។ ព្រះគម្ពីរ​នេះ​នាំ​មកនូវ​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ ផ្ដល់នូវ​ចំណុច​សំខាន់​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ប្រាប់​ដល់​មនុស្ស​ទាំងឡាយអំពីអ្វី​ដែលគេ​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​បាន​ទទួល​សេចក្ដីសុខសាន្ដ​នៅក្នុងជីវិត​នេះ និង​សេចក្ដីសង្គ្រោះ​ដ៏នៅ​អស់កល្បជានិច្ច​នៅក្នុងជីវិត​ខាង​មុខ » ។

រឿង​ដ៏សំខាន់បំផុត​មួយ​ដែល​យើងអាច​រៀន​មក​ពី​ព្រះគម្ពីរ​មរមន គឺថា សាសនាចក្រ​ដែល​ត្រូវ​បានស្ដារ​ឡើងវិញ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ យ៉ូសែប ស៊្មីធ គឺជា​សាសនាចក្រ​ដ៏​ពិត ។

បុព្វកថា អញ្ជើញ​យើង «​ឲ្យអាន​ព្រះគម្ពីរមរមន ដើម្បី​ពិចារណា​នៅក្នុង​ដួងចិត្ត [ របស់​យើង ] អំពី​សារលិខិត​ដែល​មាន​នៅក្នុងនោះ រួច​ហើយ​ទូលសួរ​ដល់ព្រះ ជា​ព្រះវរបិតាសួគ៌ នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ បើ​គម្ពីរ​នេះ​ពិត » ។ យើង​ត្រូវ​បាន​សន្យា​ថា « អស់​អ្នក​ណា​ដែល​ធ្វើតាម​បែប​នេះ ហើយ​សូម​សួរ​ដោយ​សេចក្ដីជំនឿ នោះ​នឹង​បាន​ទទួល​សេចក្ដីបន្ទាល់​អំពី​សេចក្ដីពិត និង​ទេវភាព​របស់គម្ពីរនេះ ដោយ​ព្រះចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ( សូម​មើល មរ៉ូណៃ ១០:៣–៥ ) » ។

ការសន្យា​បន្ថែម​ទៀត​នេះមានដូច​ខាង​ក្រោម ៖ « អស់​អ្នកណា​ដែលបាន​ទទួល​ទីបន្ទាល់​ដ៏​ប្រសើរ​ពីព្រះវិញ្ញាណ​បរិសុទ្ធ ក៏​នឹង​បាន​ដឹង​ដោយ​សារ​ព្រះចេស្ដា​ដដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោកថា យ៉ូសែប ស៊្មីធ គឺជា​អ្នក​ទទួល​វិវរណៈ និង​ជា​ព្យាការី​របស់ទ្រង់ នៅជាន់​ចុង​ក្រោយ​បង្អស់ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​នគរ​នៃ​ព្រះអម្ចាស់ ដែល​បាន​សាងឡើងវិញ​ម្ដង​ទៀត​នៅលើ​ផែនដី ដើម្បី​រៀបចំ​សម្រាប់​ការ​យាងមក​ជា​លើក​ទីពីរ​នៃ​ព្រះមែស៊ី » ។

សូមគិត​ពី​ការណ៍​នេះ ! យើង​អាច​ដឹង​ដោយ​ខ្លួន​យើង​ដោយពិត ៖

  • ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក និង​ជាព្រះប្រោសលោះ​នៃមនុស្ស​លោក​ទាំងអស់ ។

  • យ៉ូសែប ស៊្មីធ គឺជា​ព្យាការី​ពិត ។ លោក​ប្រាប់​អំពី​សេចក្ដីពិត ។ លោក​បាន​ឃើញ​នូវ​អ្វីៗដែលលោកបាន​ប្រាប់​ថា លោក​បានឃើញ និង​ស្ដាប់ឮ​នូវពាក្យ​ទាំងឡាយ ដែល​លោក​បាននិយាយថា​លោកបាន​ស្ដាប់​ឮ ។

  • « ព្រះអម្ចាស់​បាន​ប្រកាស​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា ‹ សាសនា​ចក្រ​តែ​មួយ​ដែលពិត ហើយ​សកម្ម​នៅ​លើ​ផ្ទៃ​ផែន​ដីទាំង​មូល › ( គ. និង ស. ១:៣០ ) ។ វា​គឺ​ជាសាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ ។ វា​មាន​សេចក្ដីពិត អំណាច សិទ្ធិអំណាច និង​ពិធីបរិសុទ្ធ​ទាំងឡាយ ។ វា​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​ទ្រង់ផ្ទាល់ និង​ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ពួកព្យាការី​នៅរស់​ទាំងឡាយ ។

អ្វីៗ​ទាំងអស់​នេះ យើងអាច​ដឹង នៅពេល​យើង​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។ វា​មាននូវ​អំណាច​នៃការ​ផ្លាស់ប្រែចិត្តជឿ និង​ការបញ្ចុះបញ្ចូល ។

ទីបន្ទាល់​របស់​ខ្ញុំ​អំពីព្រះគម្ពីរមរមន

ក្នុងនាមជា​អ្នកផ្សព្វផ្សាយសាសនា​វ័យក្មេង​បម្រើ​នៅក្នុងប្រទេស​បារាំង ខ្ញុំ​ចង់​ដឹង​ដោយខ្លួនឯង​ថា ព្រះគម្ពីរ​មរមនពិត​ឬ​អត់ ។ ខ្ញុំ​បាន​ជឿថា វា​ពិត ។ ខ្ញុំ​បាន​សង្ឃឹម​ថា វាពិត ។ ខ្ញុំ​បានចេញទៅ​បេសកកម្ម​ដោយ​សេចក្ដីជំនឿ​ថា វាពិត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​ខ្ញុំធ្វើការ​ពីមួយថ្ងៃទៅ​មួយថ្ងៃ​ក្នុងនាមជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​បានប្រាប់​គេឯង​អស់​ពីសមត្ថភាព​របស់ខ្ញុំ ដោយ​ភាសាបារាំងទាំង​លំបាកថា ខ្ញុំមាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ ក៏​ខ្ញុំ​នៅតែ​មិន​ដឹង ច្បាស់​ដោយ​ខ្លួន​ខ្ញុំ​ដែរ ។

ផ្ទះតូច​របស់​យើងស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ត្រជាក់ ហើយ​សើមនៅ​ក្នុង​រដូវ​ត្រជាក់​ដំបូង​នោះ ។ នៅរាល់ព្រឹក​និង​រាល់ល្ងាច ពីមុន និង​ក្រោយពី​កិច្ចការ​នៅ​ថ្ងៃនោះ ខ្ញុំ​តែងតែគ្រលំក្នុង​ភួយ ហើយ​ឃ្លុំអាវ​រងារ​ដើម្បីអាន និង​សិក្សា​ព្រះគម្ពីរមរមន​របស់ខ្ញុំ ។ ខ្ញុំ​ដឹង​អំពីការ​សន្យា​របស់មរ៉ូណៃ ថា​បើ​ខ្ញុំ​អាន ពិចារណា និងអធិស្ឋាន ខ្ញុំ​ក៏អាច​ដឹង​ផងដែរ ។ ដ្បិត​នៅថ្ងៃ និងសប្ដាហ៍​ដែលខ្ញុំអាន គ្មានអ្វី​កើតឡើង​ទេ ។ គ្មានឃើញពន្លឺ គ្មានទេវតា គ្មានសំឡេង​អ្វីទាំងអស់ — ក្រៅពីអារម្មណ៍​នៃភាព​សុខសាន្ដ​ពេលខ្ញុំ​អាន​ឡើយ ។

ខ្ញុំ​បាន​បន្ដ​អាន និង​គូស​បន្ទាត់​ពីក្រោម​វគ្គ​គម្ពីរ​ដែលមានអត្ថន័យ ហើយអធិស្ឋាន​ដើម្បីដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ។ អព្ភូតហេតុ​បានកើត​មានឡើង​នៅទីបំផុត ។ ដូចជា​អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពិពណ៌នាថា វា​គឺដូចជា​ព្រះអាទិត្យ​រះឡើងសន្សឹមៗ ជាជាង​ដូចជា​ការ​បើក​ភ្លើង​ឆេះធ្លោឡើង ។​ ពន្លឺ​បាន​ចាប់​ផ្ដើមបំភ្លឺ​គំនិត និង​ដល់​ដួងចិត្ត​របស់ខ្ញុំ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​មើលឃើញ​ព្រះគម្ពីរមរមន​តាម​របៀប​ផ្សេងមួយ ។ វគ្គ​គម្ពីរ​ដែល​ខ្ញុំ​បាន​អាន​ពីមុន បានចាប់​ផ្ដើម​មានន័យ​អ្វីមួយថ្មី ។ វិធីល្អបំផុត​ដែលខ្ញុំអាច​ពិពណ៌នា​អំពីបទពិសោធន៍ គឺថា គំនិតរបស់ខ្ញុំ​ត្រូវបាន​ចាប់​ផ្ដើម​បំភ្លឺ ។

អស់រយៈពេលជា​ច្រើនសប្ដាហ៍ និង​ច្រើន​ខែក្រោយ​មក ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​បានដឹង​ច្រើន​ជាង​អ្វីៗ​ដែលខ្ញុំធ្លាប់​ដឹង​ពីមុនថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់ព្រះ ។ ខ្ញុំ​បានដឹង​ថា វា​ត្រូវបាន​សរសេរ​ឡើង និង​រក្សា​ទុក​សម្រាប់ជំនាន់​របស់​យើង ហើយ​ត្រូវ​បាន​នាំ​ចេញមក​ជា​សាក្សីដ៏មានអានុភាព​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ។ ចំណាប់អារម្មណ៍​ដែល​បាន​ផុសចេញមក​ដល់​ខ្ញុំ​ម្ដងហើយ​ម្ដងទៀត តាមរយៈសំឡេង​នៃព្រះ​វិញ្ញាណ​គឺថា « វាពិត វាពិត វាពិតគ្រប់យ៉ាង » ។

អស់រយៈពេល​សែសិប​ឆ្នាំ​ក្រោយមក សាក្សីដដែល​នោះ​បានបន្ដ​មាន​នឹង​ខ្ញុំ ។ ឥឡូវ​ខ្ញុំ​បាន​អានព្រះគម្ពីរមរមន​ជាច្រើនដង ហើយ​រាល់ពេល — រាល់​លើក — ​ខ្ញុំ​បាន​ស្ដាប់​ឮពាក្យថា « វាពិត » ម្ដងទៀត ។ ការណ៍​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ការបញ្ជាក់​អះអាង​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គសង្គ្រោះ​របស់ខ្ញុំ ហើយថា​នេះ​គឺជា​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏អស្ចារ្យ​របស់ទ្រង់ ។

ក៏​ដូចជា​ដូមីណូ ដែលខ្ញុំ​ចូលចិត្ត​លេង​កាលពី​នៅក្មេងដែលវា រលំចុះទាំងអស់ នៅពេល​ខ្ញុំ​រុញ​ដូមីណូ​ទីមួយ​ឲ្យ​រលំ​ដែរ នោះ​វាក៏​ដូចគ្នា​នឹងសេចក្ដីពិត​ទាំងអស់​នៃ​ដំណឹងល្អ ដែលវា​ត្រឹមត្រូវ នៅពេល​យើង​បានដឹង​ថា មូលដ្ឋាន​នៃ​ទីបន្ទាល់​របស់​យើង — ដែល​ជា​ព្រះគម្ពីរមរមន​នោះ — គឺ​ជា​ការ​ពិត ។

កំណត់​ចំណាំ

  1. យ៉ូសែប ស៊្មីធ នៅក្នុង​បុព្វកថា​ព្រះគម្ពីរមរមន សូមមើល​ផងដែរ History of the Church ៤:៤៦១ ។

  2. ការ​បង្រៀន​របស់​ប្រធានសាសនា​ចក្រ ៖ យ៉ូសែប អេហ្វ ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ១៩៦ ។

  3. Book of Mormon Teacher Resource Manual ( ឆ្នាំ ២០០៤ ) ទំព័រ ១៩ ។

  4. សូមមើល ដេវីឌ អេ បែដណា « The Spirit of Revelation » Liahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៧–៩០ ។