អែលឌើរ អាន់ឌើរសិន នៅទីក្រុង យេរូសាឡិម
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ កាលកំពុងចូលរួមសន្និសីទពង្សាវតាអន្តរជាតិមួយនៅទីក្រុងយេរូសាឡិម បានជួបជាមួយ ន័រ បារខាត ដែលជាអភិបាលក្រុង ។ ពួកលោកបានពិភាក្សាអំពីពង្សប្រវត្តិ និង កម្មវិធីទាំងឡាយនៃមជ្ឈមណ្ឌលក្រុងយេរូសាឡិមនៃសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ សម្រាប់ការសិក្សាភូមិភាគខាងកើត ដែលបានដំណើរការនៅទីក្រុងយេរូសាឡិមអស់រយៈពេល ២៧ ឆ្នាំមកហើយ ថែមទាំងពិភាក្សាអំពីកិច្ចការនៃសាសនាចក្រក្នុងការរក្សាពង្សប្រវត្តិផងដែរ ។
សន្និសីទពង្សាវតានោះបានទាក់ទាញភ្ញៀវចូលរួមរាប់រយនាក់ រួមបញ្ចូលទាំងអ្នកជំនាញ និង អ្នកស្រាវជ្រាវខាងពង្សប្រវត្តិមកពីអ៊ីស្រាអែល អាមេរិកខាងជើង អឺរ៉ុប និង តំបន់ដទៃៗទៀតនៅលើពិភពលោក ។