ការរៀនអំពីព្រះវរបិតាសួគ៌ ៖ ការសិក្សាអំពីប្រធានបទសំខាន់ដ៏សម្បើម
អ្នកអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ប៉ុន្តែតើអ្នកធ្លាប់ងឿងឆ្ងល់ថាទ្រង់មានលក្ខណៈយ៉ាងណាឬទេ ? ឬក៏ថាហេតុអ្វីក៏ទ្រង់បានជួយអ្នកឲ្យរកឃើញកូនសោដែលបានបាត់កាលពីថ្ងៃមុនដូច្នេះ ? ឬតើទ្រង់ស្គាល់អ្នកច្បាស់ដល់កម្រិតណា ? ឬតើទ្រង់ទាក់ទងជាមួយអ្នកតាមរបៀបណា ?
ជាសំណាងល្អ វាពុំដែលយឺតពេលទេដើម្បីរៀនកាន់តែច្រើនអំពីព្រះ ។ ឥឡូវនេះ គឺជាឱកាសរបស់អ្នកដើម្បីចាប់ផ្ដើមការសិក្សាអំពីប្រធានបទសំខាន់ដ៏សម្បើម ជាកន្លែងដែលអ្នកនឹងរៀនយ៉ាងច្បាស់អំពីមូលហេតុដែលព្រះនៃសកលលោក — ដែលមានកូនចៅវិញ្ញាណរាប់ពាន់លាននាក់ — គិតអំពីអ្នក ។
ប៉ុន្តែវាអាចនឹងជារឿងលំបាកដើម្បីចាប់ផ្ដើមប្រធានបទសំខាន់ ដូច្នេះចូរឲ្យតារាងនេះជួយអ្នកឲ្យចាប់ផ្ដើម ។
រាល់ថ្ងៃអ្នកអាចរើសយកសំណួរមួយមកពីតារាង ។ នៅពេលអ្នកធ្វើតាមជំហានទាំងឡាយ ហើយឆ្លើយសំណួរ ចូរព្យាយាមគិតអំពីទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ ។ ចូរគិតអំពីតួនាទីរបស់ទ្រង់នៅក្នុងជីវិតរបស់អ្នក ហើយសួរខ្លួនអ្នកនូវអ្វីដែលអ្នកអាចធ្វើ ដើម្បីខិតចូលទៅកាន់តែជិតទ្រង់ ។
តើព្រះមានលក្ខណៈដូចម្ដេច ? |
តើពាក្យមួយណាដែលអ្នកចាប់អារម្មណ៍ ? តើមានពាក្យណាខ្លះដែលថ្លែងម្ដងហើយម្ដងទៀត ? ចូររកមើលវានៅក្នុងវចនានុក្រម ឬសេចក្ដីណែនាំដល់បទគម្ពីរ ។ | |
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានភិនភាគដូចគ្នា ប៉ុន្តែជាតួអង្គផ្សេងគ្នាយ៉ាងដូចម្ដេច ? |
ចូររៀបចំមេរៀនរាត្រីជួបជុំក្រុមគ្រួសារអំពីអ្វីដែលអ្នកបានរៀន ។ | |
មានមនុស្សរាប់ពាន់លាននាក់នៅលើផែនដី ! តើព្រះវរបិតាសួគ៌អាចស្គាល់ខ្ញុំយ៉ាងដូចម្ដេច ? |
តើគំនិតចម្បងនៅក្នុងខគម្ពីរនិមួយៗមានអ្វីខ្លះ ? ចូរព្យាយាមសង្ខេបវាឲ្យតិចជាងប្រាំពាក្យ ។ | |
តើខ្ញុំអាចស្គាល់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ? |
ចូរស្រាវជ្រាវនៅលើ LDS.org រកពាក្យគន្លឹះដែលអ្នករកឃើញនៅក្នុងព្រះគម្ពីរ ។ សូមចូលទៅ lds.org/media-library ដើម្បីមើលវីដេអូមួយអំពីប្រធានបទនោះ ។ | |
យើងត្រូវបានប្រាប់ឲ្យទូលទៅកាន់ព្រះវរបិតាសួគ៌នៅក្នុងការអធិស្ឋាន ។ ប៉ុន្តែតើព្រះវរបិតាសួគ៌មានបន្ទូលមកកាន់យើងតាមរបៀបណា ? |
គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨ |
តើអ្នកទូលទៅកាន់ព្រះតាមរបៀបណា ? តើអ្នកអាចផ្លាស់ប្ដូរអ្វីខ្លះតាមរយៈអ្វី ដែលអ្នកបានរៀន ? |