ឆ្នាំ​២០១៦
ចូរ​មក​តាម​ខ្ញុំ ៖ ការ​បង្រៀន​គោលការណ៍​មូលដ្ឋាន​ចាំបាច់​នៅក្នុង​គេហដ្ឋាន
January 2016


ចូរ​មក​តាម​ខ្ញុំ ៖ ការ​បង្រៀន ​គោលការណ៍​មូលដ្ឋាន​ចាំបាច់​នៅក្នុង​គេហដ្ឋាន

ផ្នែក​ទី ១

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

កម្មវិធី​យុវវ័យ​ថ្ងៃ​អាទិត្យ — ចូរ​មក​តាម​ខ្ញុំ — បង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ​ជា​មូលដ្ឋាន​មួយជា​រៀង​រាល់​ខែ ។ នេះ​គឺជា​របៀប​មួយចំនួន​ដើម្បី​រៀន​នូវ​គោលការណ៍​ខាងគោលលទ្ធិ​ទាំងនោះ​ជាមួយ​គ្រួសារ​អ្នក ។

Family studying scriptures together in Cochabamba, Bolivia.

ពេល​អង្គុយ​ក្នុង​រាត្រីជួបជុំ​ក្រុមគ្រួសារ ម្ដាយ​ម្នាក់​បាន​ចាប់​ផ្ដើម​ដោយការ​សួរ​ដល់កូនៗ​គាត់​ថា « តើ​ពេល​ណា​ខ្លះ ដែល​កូនៗ​បាន​ទទួលអារម្មណ៍​ដឹកនាំ​ដោយព្រះវិញ្ញាណ ? »

កូនស្រី​អាយុ ១៧ ឆ្នាំ​របស់គាត់​បាន​រអ៊ូរទាំ​ថា « ខ្ញុំ​បាន​រៀន​មេរៀន​ដែល​ស្ដីអំពី​ព្រះវិញ្ញាណ​ចំនួន​បី​ទៅ​ហើយ​នៅខែ​នេះ » ។

ឪពុក​បាន​តប​នឹង​នាង​ថា « ល្អ នោះ​កូន​នឹង​អាច​រួម​ចំណែក​បាន​ច្រើន » ។ នោះក៏មាន​ភាព​ស្ងាត់​ស្ងៀម នៅពេល​ម្ដាយ និងឪពុក​រង់ចាំ​ដោយ​អត់ធ្មត់ ខណៈ​ដែល​កូនៗ​របស់​ពួកគាត់​កំពុង​គិត​អំពី​សំណួរ ។

ទីបំផុត កូន​ប្រុស​អាយុ ១៤ ឆ្នាំ របស់​ពួកគាត់ បាន​ចែកចាយ​បទពិសោធន៍​មួយ​នៅ​សាលា​នា​ថ្ងៃ​នោះ ។

ម្ដាយបាន​តប​ថា « មែនហើយ រឿង​នោះ​បាន​រំឭក​ម៉ាក់​អំពី​នីហ្វៃ ដែល​ធ្វើតាម​ព្រះវិញ្ញាណ នៅពេល​គាត់ពុំ​ដឹង​ថា​ត្រូវ​ទៅយក​ផ្ទាំង​ពី​ឡាបាន់​ដោយ​របៀប​ណា​នោះ » ។

កូនស្រី​របស់​គាត់ក៏បាន​និយាយ​ដោយ​ចែកចាយ​ពី​របៀប​ដែល​នាង​បាន​ធ្វើតាម​ការ​បំផុសគំនិត​ឲ្យ​និយាយ​ទៅ​កាន់​យុវនារី​ឯកោ​ម្នាក់​នៅ​លើ​ឡាន​ក្រុង ។ ឪពុក​របស់នាង​បាន​សរសើរ​ដល់​ការសម្រេចចិត្ត​របស់នាង ហើយ​រ៉ាយរ៉ាប់​អំពី​បទពិសោធន៍​មួយ​ដែល​គាត់មាន​នៅកន្លែង​ធ្វើការ ។

ពួកគេ​ទាំងអស់គ្នា​បាន​បញ្ចប់​ការ​ពិភាក្សា​ដោយការ​ច្រៀងបទ « ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ » ( សៀវភៅ​ទំនុកតម្កើង លេខ ៨១ ) ។

វិធីសាស្ត្រ​បង្រៀន​ដ៏សាមញ្ញ​មួយ — ​ការ​ចែកចាយ​បទពិសោធន៍​អំពី​គោលលទ្ធិ​នេះ — ​ធ្វើ​ឲ្យ​រាត្រីជួបជុំ​ក្រុម​គ្រួសារ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ ។

អត្ថបទនេះ ផ្ដល់​នូវ​គំរូ​ជីវិត​ពិត​អំពី​របៀប​ដែល​មនុស្ស​បាន​រៀនដំណឹងល្អ​តាម​កម្មវិធី​សិក្សា​របស់​យុវវ័យ​នៅថ្ងៃ​អាទិត្យ ដែល​បាន​រៀបចំ​តាម​ខែ ។ ប្រាកដ​ណាស់ គំរូ​ទាំងនេះ​ពុំ​គ្រាន់តែ​ជា​របៀប​ដើម្បីរៀន​អំពី​គោលលទ្ធិ​ទាំងឡាយ​ប៉ុណ្ណោះ​ទេ ។ អ្នកអាច​ស្វែង​រក​ការ​បំផុសគំនិត​សម្រាប់​សេចក្ដីត្រូវ​ការ​នៃ​គ្រួសារ​អ្នក ។

ខែ មករា​ក្រុមព្រះ

សមាជិក​នៃ​ក្រុមព្រះ — ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវិញ្ញាណបរិសុទ្ធ — គឺជា​តួអង្គ​ដាច់​ដោយ​ឡែក​ពីគ្នា​បីអង្គ ប៉ុន្តែ​រួម​គ្នា​នៅក្នុង​គោល​បំណង និង​សិរីល្អ ។

យុវនារី​ម្នាក់​ប្រាប់ពី​ការរៀន​អំពីក្រុមព្រះ ៖ « វា​សំខាន់​ចំពោះ​ខ្ញុំ​ដែល ព្រះវរបិតា​សួគ៌​របស់ខ្ញុំ ព្រះអង្គ​សង្គ្រោះ​របស់ខ្ញុំ និង ព្រះវិញ្ញាណ​បរិសុទ្ធ ជាតួអង្គ​ផ្សេងពីគ្នា ដើម្បីខ្ញុំអាច​រៀន​ស្គាល់​អង្គ​និមួយៗ ប៉ុន្តែ​ធ្វើ​តាម​នៅក្នុង​សាមគ្គីភាព ។ ខ្ញុំ​បាន​ទទួលស្គាល់​ដោយ​ការ​ដឹងគុណ​ថា ខ្ញុំអាច​ប្រែក្លាយ​ដូចជា​ព្រះ ដោយសារ​តែ​ក្រុមព្រះ ពុំ​មែន​ជា​អង្គធាតុ​ដែលពុំមាន​ទ្រង់ទ្រាយ ឬ​ពុំអាច​យល់បាន​នោះទេ ប៉ុន្តែ​ជា​តួអង្គ​ដ៏ទេវភាព ដែល​ស្រឡាញ់ ប្រទានពរ ដឹកនាំ ហើយ​ស្គាល់​រូប​ខ្ញុំ » ។

ដើម្បីបង្រៀន​គោលលទ្ធិ​នេះ អ្នកអាច​ព្យាយាម​ពិភាក្សា​សំណួរ​ដូចតទៅ​ថា « តើយើងអាច​រៀន​មកពី​ក្រុម​ព្រះ អំពី​ការធ្វើការ​រួមគ្នា​ក្នុង​សាមគ្គីភាព​ដោយ​របៀបណា ? » ឬ « តើ​យើង​អាច​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​សមាជិក​នៃ​ក្រុម​ព្រះ​យ៉ាង​ដូចម្ដេច ? »

ការ​ប្រៀបធៀប យ៉ូហាន ១០:៣០ និង គោលលទ្ធិ និង សេចក្ដី​​សញ្ញា ៥០:៤៣ អាច​បំផុស​ឲ្យមានការ​ពិភាក្សា​គ្នាល្អ ហើយ​ផ្ដល់​គំនិត​អំពីសាមគ្គី​ភាព ។

ខែ កុម្ភៈ ផែនការ​នៃ​សេចក្តី​សង្គ្រោះ

ផែនការ​នៃ​សុភមង្គល ឆ្លើយ​សំណួរ​សំខាន់​បំផុត​របស់​មនុស្ស​ដូចជា « តើ​ខ្ញុំ​ជា​នរណា ? » និង « តើ​គោលបំណង​នៃ​ជីវិត​នេះ​គឺជា​អ្វី ? » ការ​សួរសំណួរ​ផ្ទាល់ខ្លួន​អ្នក និង​ការស្រាវជ្រាវ​រក​ចម្លើយ អាច​ជា​វិធី​ដ៏មាន​អានុភាព​ដើម្បី​រៀន​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះបិតា ។

ឧទាហរណ៍ យុវជន​ម្នាក់​បាន​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះគម្ពីរ​របស់​គាត់​ដោយ​សួរថា​ « តើ​ចរិតលក្ខណៈ​របស់​ព្រះជា​យ៉ាង​ណា បើប្រៀបធៀប​ទៅនឹង​ចរិតលក្ខណៈ​ដែល​ខ្ញុំ​មាន​នៅក្នុងជីវិត​មុនជីវិត​រមែង​ស្លាប់នោះ ? នឹង​ចរិតលក្ខណៈ​ដែល​ខ្ញុំមាន​ឥឡូវនេះ ? ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​នៅ​ក្នុង​ជីវិត​ក្រោយ​នោះ ? » គាត់បាន​សរសេរ​ចម្លើយ​ចំពោះសំណួរ​ទាំងនេះ នៅពេល​គាត់​រកឃើញ​នៅក្នុង​បទគម្ពីរ ហើយប្រើ​វា​ដើម្បី​បង្រៀន​អ្នកដទៃ​អំពីផែនការ​នៃ​សេចក្ដីសង្គ្រោះ ។

តើសំណួរ​ដែលកូនៗ​របស់អ្នក​មានអំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​មាន​អ្វីខ្លះ ?

ខែ មិនា ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

តើ​យើង​រៀន មិន​គ្រាន់តែ​អំពីដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែ​ក៏​រៀនអំពី​សេចក្ដីសង្ឃឹម​ដ៏​មុតមាំ​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង ដែល​សង្ឃឹម​ថា​យើង​នឹង​ប្រើ​ដង្វាយធួន​របស់ទ្រង់​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ?

ដោយសារ​យើង​ទាំងអស់គ្នា​ធ្លាប់​ឯកោ ធ្វើកំហុស ហើយ​ត្រូវការ​ភាព​រឹងមាំ នោះ​យើងទាំងអស់គ្នា​មានតម្រូវការ​ដើម្បី​យល់​ដឹង​ឲ្យ​បានល្អ​ប្រសើរ ហើយ​ប្រើ​ដង្វាយធួន ។ អ្នក​ឲ្យ​ដំបូន្មាន​ក្រុមយុវនារី​ម្នាក់ បានប្រើ​វីដេអូ​មួយ ដើម្បីជួយ​សិស្ស​ក្នុង​ថ្នាក់​របស់គាត់ យល់​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​កាន់តែ​ប្រសើរ ។

នេះ​គឺជា​បទពិសោធន៍​របស់​យុវនារី​ម្នាក់ ៖

« យើង​កំពុង​មើល​រឿង ‹ គ្មាននរណា​ម្នាក់​នៅជាមួយ​ទ្រង់ › ( វីដេអូ LDS.org ) ។ នៅពេល​សំឡេង​ខ្លុយ​លេង​បទ​ទួញសោក នោះសំឡេង​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មានប្រសាសន៍​ថា ‹ ការលួងលោមចិត្ត​ដ៏​មហិមា​មួយ​នៃ​រដូវ​កាល​បុណ្យ​អ៊ីស្ទើរ​នេះ គឺ​ថា ដោយសារ​ព្រះយេស៊ូវ​បាន​យាង​នៅលើ​ផ្លូវ​ដ៏វែង និង​ឯកោ​ដោយ​ព្រះអង្គឯង នោះ​យើង ពុំចាំបាច់​ត្រូវ​ធ្វើ​ដូច្នោះ​ទេ › ។

« ខ្ញុំ​មា​នអារម្មណ៍​ខ្មាស់អៀន ដែលតម្រូវនូវដង្វាយធួន​របស់​ព្រះអង្គស​ង្គ្រោះ ប៉ុន្តែ​ខ្ញុំ​ទម្លាក់​ខ្លួន​ទាំងស្រុង​ទៅក្នុង​ព្រះវិញ្ញាណ ដែល​ខ្ញុំ​មានអារម្មណ៍​ពី​ក្ដីសង្ឃឹម​ថា​ដង្វាយធួន​របស់ទ្រង់​បោសសម្អាត​នូវអារម្មណ៍​ទោសកំហុស​របស់ខ្ញុំ​ទាំងឡាយ ។ ព្រះអម្ចាស់​បាន​ប្រទាន​ជីវិត​របស់​ទ្រង់​ដើម្បី​ខ្ញុំ ទ្រង់​ពុំ​សោកស្ដាយទេ ហើយ​ខ្ញុំ​ក៏​ពុំ​គួរ​សោកស្ដាយ​ដែរ » ។

ដោយសារ​ដង្វាយធួន​គឺជា​ព្រឹត្តការណ៍​ដ៏​មហិមា​នៃ​សេចក្ដីសង្គ្រោះ​របស់​យើង នោះ​យើង​ត្រូវ​តែ​បង្រៀន និង​រៀនអំពី​វា​ដោយមានការ​ដឹកនាំ​ពីព្រះវិញ្ញាណបរិសុទ្ធ ។ ប្រហែលជា​អ្នក​នឹង​ត្រូវ​ដឹកនាំ​ឲ្យ​ពិភាក្សា​ខគម្ពីរ ឬ​ទីបន្ទាល់​របស់សាវក ដូចជា « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ( លីអាហូណា, ខែ​មេសា ឆ្នាំ ២០០០ ទំព័រ ២ ) ។ ចូរ​ពិចារណា​ធ្វើការ​ពិភាក្សា​សំណួរ​មួយ​ដូចជា « តើ​អ្នកធ្លាប់​មានអារម្មណ៍​ថា​ត្រូវបាន​ព្យាបាល ពង្រឹង ឬ​ប្រោសលោះ​ដោយ​ព្រះចេស្ដា​នៃដង្វាយធួន​នៅ​ពេល​ណា ? »

ខែ មេសា គ្រាកាន់កាប់​ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ

Cups stacked in a pyramid.

រូបភាព​នៃ​ពែង © moodboard/Thinkstock

ការ​យល់ដឹង​អំពី​ការ​ក្បត់សាសនា — ​ការ​ធ្លាក់ចេញពី​ដំណឹងល្អពិត — ជួយយើង​ឲ្យ​យល់​ពីតម្រូវការ​ដើម្បីមានការ​ស្ដារឡើងវិញ​នៃដំណឹងល្អ​បព្វជិតភាព និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

គោលបំណង​មេរៀន​នៅខាង​ក្រោមនេះ បានជួយអ្នក​ផ្សព្វផ្សាយសាសនា​មួយចំនួន​បង្រៀន​អ្នករៀន​ថ្មី​ម្នាក់អំពី​ការ​ក្បត់​សាសនា និង​ការ​ស្ដារឡើងវិញ ។

« ដៃគូ​ខ្ញុំ និង​ខ្ញុំ បាន​ប្រើ​ពែង​ជ័រជាច្រើន ដែលមាន​បិទស្លាក​ដោយ​ពាក្យ​ចំណែក​នៃ​សេចក្ដីពិត​ក្នុង​សាសនាចក្រ​ដោយសង់​ជា​រូប​ពីរ៉ាមីត​ដោយពែង​ទាំងនោះ ហើយ​ពន្យល់​អំពី​របៀប​ដែលព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង ។

« បន្ទាប់មក យើងបាន​ពន្យល់​អំពី​ការក្បត់សាសនា នៅពេល​យើង​ដក​ពែង​មួយ​ដែលតំណាង​ពួកសាវក​ចេញ ហើយ​មើល​ឃើញសំណង់​​ទាំងមូល​រលំ​ចុះ ។ នៅពេល​យើង​បានពន្យល់​អំពីការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ តាមរយៈ​ព្យាការី​យ៉ូសែប ស៊្មីធ នោះយើង​សង់​ប៉ម​នោះឡើងវិញ ដោយ​បង្ហាញថា សាសនាចក្រ​សព្វថ្ងៃនេះ ត្រូវ​បាន​រៀបចំឡើង​តាមរបៀប​ដូចគ្នា​ដែលព្រះគ្រីស្ទ​បាន​រៀបចំ​វាឡើង​កាលពីដើម ។

« នេះ​ជា​លើកដំបូង​ដែល​បុរសនេះ​បាន​យល់​អំពីវា ។ ទីបំផុត គាត់​បានយល់នូវ​អត្ថន័យ​នៃ​ការ​ស្ដារឡើងវិញ ពេល​គាត់​យល់​ថា​ហេតុអ្វី​បានជាវា​ចាំបាច់ » ។

មានរបៀប​ជាច្រើន​ផ្សេងទៀត ដែល​តំណាង​ឲ្យ​វដ្ដ​នៃ​គ្រាកាន់កាប់​ត្រួតត្រា ការ​ក្បត់សាសនា និង​ការ​ស្ដារឡើងវិញ ។ អ្នកអាច​អាន​វគ្គគម្ពីរ​អំពី​ប្រធានបទ​ទាំងនេះ ហើយធ្វើតាម​ការ​បំផុសគំនិត​ពីព្រះវិញ្ញាណ ដើម្បី​បង្កើត​នូវ​ការ​តំណាង​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​អ្វី​ដែល​អ្នករៀន ( សូមមើល ឧទាហរណ៍ អាម៉ុស ៨:១១–១២, នីហ្វៃទី ១ ១៣, គ. និង ស. ១៣៦:៣៦–៣៨, ម៉ូសេ ៥:៥៥–៥៩ ) ។

ខែ ឧសភា​ព្យាការី និង វិវរណ

ព្រះអម្ចាស់​ខ្វល់ព្រះទ័យ​យ៉ាង​ខ្លាំង​អំពីការ​ទំនាក់ទំនង​ជាមួយនឹង​យើង ។ យើង​ទទួលបានការ​ដឹកនាំ​របស់ទ្រង់​នៅក្នុងជីវិត​របស់​យើង តាមរយៈ​វិវរណៈ​ដែល​ទ្រង់​ប្រទាន​ដល់​ពួកព្យាការី​របស់​ទ្រង់ និង​ចំពោះ​យើង​ដោយផ្ទាល់ ។

ជាញឹកញាប់ យើង​អាច​យល់ពី​គោលការណ៍​ដំណឹងល្អ​កាន់តែ​ល្អ​ប្រសើរ បើយើង​ប្រៀបធៀប​វាទៅនឹង​វត្ថុ ឬ​បទពិសោធន៍​នៅ​ក្នុង​ជីវិត​សព្វថ្ងៃ​របស់​យើង ។ យុវនារី​ម្នាក់​រៀបរាប់អំពី​របៀប​ដែល​ការប្រៀបធៀប​មួយ បានជួយ​នាង​ឲ្យ​ស្គាល់​វិវរណៈ ៖

« ខ្ញុំ​បាន​រៀន​អំពី​វិវរណៈ តាមរយៈ​ព្យាការី​សព្វថ្ងៃ ។ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មានប្រសាសន៍​អំពីវិញ្ញាណ​នៃ​វិវរណៈ ហើយបានពន្យល់​វា ដោយ​ប្រៀប​ទៅនឹង​ពន្លឺ ។ ជួនកាល វិវរណៈ​កើតមានភ្លាមៗ និង​ច្បាស់ៗ ដូចជា​ការ​បើក​ភ្លើង​ក្នុង​បន្ទប់​ងងឹត ។ ជាធម្មតានោះ វា​កើត​មានមក​បន្ដិចម្ដងៗ ដូចជា​ព្រះអាទិត្យ​រះឡើង​ចាំងពន្លឺភ្លឺ​ឡើង​បន្ដិចម្ដងៗ​យ៉ាងខ្ជាប់ខ្ជួន ។ ជាញឹកញាប់បំផុត អែលឌើរ បែដណា បាន​ថ្លែង​ថា វិវរណៈ គឺ​ដូចជា​ពន្លឺ​នៅ​ថ្ងៃ​ដែលមាន​ចុះអ័ព្ទ ។ ‹ មានពន្លឺ​គ្រប់គ្រាន់​ដែលអ្នក … អាច​មើល​ឃើញ​ល្មម​​ដើម្បី​បោះជំហាន​ទៅមុខ​នៅក្នុង​ភាព​ចុះអ័ព្ទ​នោះ › ( នៅក្នុង « Patterns of Light: Spirit of Revelation » [ វីដេអូ ], LDS.org ) ។ ការប្រៀបធៀប​នេះ វាសាមញ្ញ តែ​មានអត្ថន័យ​យ៉ាង​ខ្លះ​ចំពោះ​ខ្ញុំ ដោយសារ​ខ្ញុំ​បានដឹង​ថា វិវរណៈ គឺមាន​សម្រាប់​ខ្ញុំ បើ​ខ្ញុំ​ចំណាយពេល​ដើម្បី​ចាំមើល » ។

នៅពេល​យើង​ចំណាយ​ពេល​សិក្សា​ការ​ប្រៀបធៀប រឿងប្រៀបធៀប និង​និមិត្តរូប​នានា នោះ​ការ​យល់ដឹង​របស់​យើង​អំពី​គោលលទ្ធិ អាច​បន្ដ​រីកចម្រើន ។ វិធីសាស្ត្រ​បង្រៀន​ទាំងនេះ ជួយ​យើង​ឲ្យ​រៀន​កាន់តែ​ច្រើន នៅពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បើក​សម្ដែង​នូវ​ទស្សនៈវិស័យ​ថ្មី​មក​កាន់​យើង ។

ខែ មិថុនា បព្វជិតភាព និង​កូនសោបព្វជិតភាព

Statue depicting the restoration of the Melchizedek Priesthood.  Temple Square in Salt Lake City, Utah.

បព្វជិតភាព គឺជា​ប្រធានបទ​សំខាន់មួយ​ចំពោះ​មនុស្ស​គ្រប់គ្នា ។ វា​គឺជា​ព្រះចេស្ដា​នៃព្រះ ហើយ​អាច​ប្រទានពរ​ដល់​យើង​ទាំងអស់​គ្នា ។ យើង​ម្នាក់ៗ​មាន​តួនាទី​សំខាន់​មួយ​ដើម្បី​ដើរតួ​នៅ​ក្នុង​កិច្ចការ​បព្វជិតភាព ។

មនុស្ស​ខ្លះ​ពុំ​ស្គាល់​កាតព្វកិច្ច តំណែង និង​ប្រវត្តិ​នៃ​បព្វជិតភាព​ទេ ។ ការ​ប្រឡង​អាច​នឹង​ជា​វិធី​ដ៏​សប្បាយ​មួយ ដើម្បី​រៀនអំពី​គំនិត​ទាំង​នេះ ។

ដោយ​សំអាង​ទៅលើ​អ្វី​ដែល​អ្នក​ចង់​រៀន អ្នកអាច​ប្រើ​សំណួរ​មួយ​ចំនួន​ដូច​ខាង​ក្រោម ហើយ​អញ្ជើញ​កូនៗ​របស់អ្នក​ឲ្យស្វែងរក​ចម្លើយ​នៅក្នុង​បទគម្ពីរ និង​ការ​បង្រៀន​អំពី​ពួកព្យាការី​សម័យទំនើប​ទាំងឡាយ ។

  • តើអ្វីខ្លះ​ជា​តំណែង និង​កាតព្វកិច្ច​នៃ​បព្វជិតភាព​អើរ៉ុន ? នៃ​បព្វជិតភាព​មិលគីស្សាដែក ?

  • តើ​កូនសោបព្វជិតភាព​គឺជាអ្វី ? តើនរណា​កាន់កូនសោ​ទាំងនោះ ? ហេតុអ្វី​កូនសោ​ទាំងនោះ​ចាំបាច់ ?

  • តើអ្វីជា​ភាពខុសគ្នា​រវាង​តំណែង​បព្វជិតភាព សិទ្ធិអំណាច និង​អំណាច​បព្វជិតភាព ?

  • តើបព្វជិតភាព​ប្រទានពរ​ដល់​មនុស្ស​ទាំង​ប្រុស និង​ស្រី​យ៉ាង​ដូចម្ដេច ?

ចម្លើយ​អាច​រកបាន​នៅក្នុង​សៀវភៅ​យោង ដូចជា​សៀវភៅ គោលការណ៍​ដំណឹង​ល្អ ( ឆ្នាំ ២០០៩ ) និង​សៀវភៅ ពិត​ចំពោះ​សេចក្ដីជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ ( ឆ្នាំ ២០០៤ ) និង​នៅក្នុង​គម្ពីរ​ដូចជាគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣, ២០ និង ១០៧ ។

ចម្លើយ​ចំពោះ​សំណួរ​ចុង​ក្រោយ « តើ​បព្វជិតភាព​ប្រទានពរ​ដល់​មនុស្ស​ទាំងប្រុស និង​ស្រី​យ៉ាង​ដូចម្ដេច ? » អាច​រកបាន​នៅក្នុង​បទគម្ពីរ ប៉ុន្តែ​សំខាន់បំផុត​ឆ្លុះបញ្ចាំង​អំពី​របៀប​ដែល​គោលលទ្ធិ​នេះ ជះឥទ្ធិពល​ដល់​យើង​ផ្ទាល់ ។