ឆ្នាំ​២០១៦
ការតមអាហារ​របស់ វិលហ្វូឌ
January 2016


ការតមអាហារ​របស់ វិលហ្វូឌ

Product Shot from January 2016 Liahona

ថ្ងៃ​មួយ ខ្ញុំឃើញ​កូនប្រុស​ច្បង​របស់​ខ្ញុំ វិលហ្វូឌ រៀបចំ​ស្រោម​សំបុត្រ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។ គាត់​មាន​អាយុ​ប្រហែលជា​ប្រាំឆ្នាំ​នា​ពេល​នោះ ។ វិលហ្វូឌ ពុំមាន​ប្រាក់ចំណូល​អ្វីទេ ដូច្នេះ​ខ្ញុំ​ឆ្ងល់ថា​ហេតុអ្វី​ក៏​គាត់​បង់ដង្វាយ​មួយភាគ​ក្នុងដប់ ។ នៅ​ពេល​ខ្ញុំសួរ​គាត់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា តាមពិត​គាត់បង់​ដង្វាយ​តមអាហារ ។

វិលហ្វូឌ ពុំ​មានប្រាក់​ច្រើន​ដោយ​ខ្លួនគាត់​ទេ ។ ប៉ុន្តែ​គាត់នៅតែ​រំភើបចិត្ត​ដើម្បី​បង់​ដង្វាយ​តមអាហារ ។

ខ្ញុំ​មាន​ការស្ងើចសរសើរ​ចំពោះ​ទង្វើ​នៃ​សណ្ដានចិត្ត​ដ៏​ល្អ​នេះ ។ ខ្ញុំបាន​សួរ​គាត់ថា ហេតុអ្វី​ក៏គាត់​សម្រេច​ចិត្ត​ធ្វើដូច្នោះ ។

វិលហ្វូឌ បានតបថា « ខ្ញុំ​ពុំ​មាន​តម្រូវការ​អ្វីទេ ។ ប៉ុន្តែ​ខ្ញុំដឹង​ថា អ្នកដទៃ​មាន​តម្រូវការ » ។ គាត់​បាន​ដឹង​ថា​ប្រាក់​របស់​គាត់ នឹង​ជួយ​ដល់​មនុស្ស​ដទៃ ។ គាត់​សប្បាយចិត្ត​ណាស់​អំពី​រឿង​នោះ ។

បទពិសោធន៍​ដ៏​សាមញ្ញ​នេះ បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​ល្អ​មួយ ៖ កុមារ​តូចៗ​ពិតជា​ត្រូវបាន​ញ៉ាំងចិត្ត​ដោយ​ព្រះវិញ្ញាណ ហើយ​មាន​ក្ដីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​ពី​ធម្មជាតិ​មែន ។ វិលហ្វូឌ មាន​អ្វីដែល​គាត់​ពុំត្រូវការ ហើយ​បានដឹង​ថា វា​នឹង​ជួយ​អ្នកដទៃ​ទៀត ។ គាត់​ស្ម័គ្រចិត្ត​ធ្វើការ​លះបង់ ។

ការសន្សំ​ប្រាក់​គឺជា​ការល្អ ។ ប៉ុន្តែ​កូន​ប្រុស​តូច​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​មួយ​ទៀត​តាមរយៈ​គំរូ​របស់​គាត់ ។ តាមរយៈ​ការ​ស្ដាប់​តាម​ព្រះវិញ្ញាណ នោះ​យើង​អាច​ប្រទានពរ​ដល់​ជីវិត​មនុស្ស​ផ្សេង​ទៀត ពេល​យើង​ចែកចាយ​នូវ​អ្វី​ដែល​យើង​មាន ។