ឆ្នាំ​២០១៦
ចូរ​ធ្វើ​ឲ្យ​ពន្លឺ​របស់​អ្នក​បាន​ភ្លឺ​ឡើង
January 2016


ការសន្យា​ទាយ​ទុក​ជាមុន

ចូរ​ធ្វើ​ឲ្យ​ពន្លឺ​របស់​អ្នក​បាន​ភ្លឺ​ឡើង

ប្រធាន ថូម៉ាស អេស ម៉នសុន « ចូរ​ធ្វើជា​គំរូ និង ពន្លឺ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៨ ។

ប្រធាន ថូម៉ាស អេស ម៉នសុន

« នៅ​ពេល​យើង​ធ្វើតាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ នោះ​យើង​នឹង​មាន​ឱកាស​ដើម្បី​ធ្វើជា​ពន្លឺ​នៅក្នុង​ជីវិត​អ្នកដទៃ ទោះជា​ពួកគេ​ជា​គ្រួសារ​យើង មិត្តភក្ដិ សហការី អ្នកស្គាល់គ្នា ឬ​មនុស្ស​មិន​ស្គាល់​មុខ​ក្ដី ។

« ខ្ញុំ​សូម​និយាយ​ចំពោះ​បងប្អូន​ម្នាក់ៗ​ថា បងប្អូន​ជា​បុត្រា ឬ​បុត្រី​របស់​ព្រះវរបិតាសួគ៌​យើង ។ អ្នក​បាន​មក​ពី​វត្តមាន​របស់​ទ្រង់ ដើម្បី​រស់នៅ​ក្នុង​ផែនដី​នេះ​មួយរយៈ​កាល ដើម្បី​ធ្វើជា​គំរូ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ ហើយ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់គ្នា បាន​ភ្លឺ​ចំពោះ​មនុស្ស​ទាំងអស់​ដោយ​ក្លាហាន ។ នៅ​ពេល​ជីវិត​រមែង​ស្លាប់​របស់​អ្នក​បាន​បញ្ចប់ ប្រសិនបើ​អ្នក​បាន​ធ្វើ​នូវ​ចំណែក​របស់​អ្នក នោះ​អ្នក​នឹង​មាន​ពរជ័យ​ដ៏​រុងរឿង​នៃ​ការត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​ជា​រៀង​រហូត » ។