ឆ្នាំ​២០១៦
សេចក្តី​ជំនឿ​គឺជា​ជម្រើស​មួយ
January 2016


ការ​ដកស្រង់​គោលលទ្ធិ​សំខាន់ៗ

សេចក្តី​ជំនឿ​គឺជា​ជម្រើស​មួយ

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ « សេចក្តី​ជំនឿ​ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៥ ។

Photograph of members watching conference in Kyiv, Ukraine.  Shot by Marina Lukach.

« សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ គឺ​ពុំ​មែន​ជា​អ្វី​ដែល​អណ្តែត​រាយប៉ាយ​តាម​ខ្យល់​នោះ​ឡើយ ។ សេចក្តី​ជំនឿ​នឹង​ពុំ​កើតមាន​ដល់​យើង​ដោយ​ចៃដន្យ​ឡើយ ហើយ​សេចក្តី​ជំនឿ​ក៏​មិន​នៅ​ជាប់​ជាមួយ​យើង​ដោយសារ​តែ​មរតក​របស់​បង​ច្បង​ដែរ ។ វា​គឺ​ដូច​ជា​ព្រះគម្ពីរ​ចែង​ថា ‹ ចិត្ត​ដែល​ដឹង​ជាក់ … ជា​សម្គាល់​ពី​ការដែល​មើល​មិន​ឃើញ › [ ហេព្រើរ ១១:១ ] ។ សេចក្តី​ជំនឿ​បញ្ចេញ​ពន្លឺ​ខាង​វិញ្ញាណ ហើយ​ពន្លឺ​នោះ​គឺ​អាច​ញែក​ចេញ​បាន ។ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​មួយ​ពី​ឋានសួគ៌​ដែល​ប្រទាន​មក នៅពេល​យើង​ជ្រើសរើស​ដើម្បី​ជឿ និង នៅពេល​យើង​ស្វះស្វែង​រក​វា ហើយ​តោង​ជាប់​នឹង​វា ។ សេចក្តី​ជំនឿ​អាច​ប្រែ​កាន់តែ​ខ្លាំង​ឡើងៗ ឬ ក៏​អាច​ចុះ​ខ្សោយ​ទៅៗ ។ សេចក្តី​ជំនឿ​គឺ​ជា​គោលការណ៍​នៃ​អំណាច ពុំ​មែន​សំខាន់​គ្រាន់តែ​សម្រាប់​ជីវិត​នេះ​នោះ​ទេ ប៉ុន្តែ​វា​សំខាន់​នៅ​ក្នុង​ការរីកចម្រើន​របស់​យើង​បន្ទាប់​ពី​សេចក្តី​ស្លាប់ ។ តាមរយៈ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ នោះ​ថ្ងៃ​ណា​មួយ យើង​នឹង​ត្រូវបាន​សង្គ្រោះ​តាមរយៈ​សេចក្តី​ជំនឿ​លើ​ព្រះនាម​ទ្រង់ ។ អនាគត​នៃ​សេចក្តី​ជំនឿ​របស់​អ្នក គឺ​ពុំ​មែន​កើត​មក​ពី​ភាពចៃដន្យ​នោះ​ទេ ប៉ុន្តែ​មក​ពី​ជម្រើស​វិញ » ។