ចម្លើយមកពីសាវកម្នាក់
តើខ្ញុំអាចទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនដោយរបៀបណា ?
ចេញមកពី « ជីវិតដ៏នៅអស់កល្បជានិច្ច — ដើម្បីស្គាល់ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៨០–៨២ ។
ទីបន្ទាល់របស់អ្នក នឹងរីកចម្រើន នៅពេលអ្នករៀនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ។
អ្នកអាចរៀនមកពីការបង្រៀន និងទីបន្ទាល់របស់ឪពុកម្ដាយ និងគ្រូបង្រៀនរបស់អ្នក ។
អ្នកអាចរៀនមកពីការអានព្រះគម្ពីរ ។
នៅពេលអ្នកធ្វើអ្វីដែលត្រឹមត្រូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងជួយអ្នក ។
ជាក្មេងប្រុសម្នាក់ នេះជារបៀបដែលខ្ញុំបានដឹងដោយខ្លួនឯង ។