ការការពារសេរីភាពខាងសាសនា
អ្នកទាំងឡាយណាដែលជឿថា ព្រះប្រទានឲ្យយើងនូវសមត្ថភាពដើម្បីជ្រើសរើសរវាងត្រូវ និង ខុសនោះ ត្រូវតែធ្វើការរួមគ្នាដើម្បីពង្រឹងសេរីភាពក្នុងការការពារ និង ការប្រតិបត្តិសាសនា ដែលអែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ នៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិអាហ្សង់ទីន ។
លោកបានមានប្រសាសន៍ថា « ការការពារសេរីភាពខាងសាសនា អាស្រ័យទៅលើការយល់ដឹង និង ការគាំទ្រពីសំណាក់សាធារណជនដល់សេរីភាពដ៏ចាំបាច់នេះ » ។ « វាអាស្រ័យទៅលើតម្លៃដែលសាធារណជនផ្ដល់ឲ្យដល់ការបង្រៀនអំពីត្រូវ និង ខុស នៅក្នុងគ្រឹស្ដសាសនា សាសនាយូដា និង សាសនាអ៊ីស្លាម ។ ទោះជាយ៉ាងណាក៏ដោយ ពួកអ្នកមានជំនឿ និង មិនមានជំនឿទាំងឡាយ ត្រូវតែមានគេជួយឲ្យយល់ថា នេះគឺជាសេចក្ដីជំនឿទៅលើព្រះ — ដែលបកស្រាយការបង្រៀនខាងសាសនា ទៅជាឥរិយាបថខាងក្រមសីលធម៌ ដែលផ្ដល់ជាប្រយោជន៍ដល់ប្រទេសជាតិ » ។