ឆ្នាំ​២០១៦
ការ​ស្គាល់​អំពី​ក្រុមព្រះ
January 2016


ការ​ស្គាល់អំពី ក្រុមព្រះ

ដកស្រង់​ចេញពី​សុន្ទរកថា « ក្រុមព្រះ » ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា​ទីក្រុង ប្រូវ៉ូ នៅថ្ងៃ​ទី ២៣ ខែ មិថុនា ឆ្នាំ ២០១៣ ។

យើង​ត្រូវ​ស្គាល់​តួអង្គ​ព្រះ​ទាំងនេះ​តាម​គ្រប់វិធី​ដែល​យើង​អាច​ធ្វើបាន ។ យើង​ត្រូវ​ស្រឡាញ់​ពួក​ទ្រង់ ខិត​ទៅជិត​ទ្រង់ គោរពប្រតិបត្តិ​ទ្រង់ ហើយ​ព្យាយាម​ប្រែក្លាយ​ដូចជា​ពួកទ្រង់ ។

Painting of the first vision by Walter Rane.  The Father and Son appear to Joseph Smith in the sacred grove.

ការនិមិត្ត​ដំបូង ដោយ វលធើរ រេន

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា « វា​គឺ​ជា​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ ដែល​ត្រូវស្គាល់​ឲ្យ​ច្បាស់​នូវ​ចរិតលក្ខណៈ​របស់​ព្រះ » ។ លោក​បាន​បន្ថែម​តទៅទៀត​ថា « ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំងអស់គ្នា​ស្គាល់​ទ្រង់ ហើយ​មាន​ភាពជិតស្និទ្ធ​នឹង​ទ្រង់ » ។ យើង​ត្រូវតែ​មាន «គំនិត ត្រឹមត្រូវ​ មួយអំពី​ភាព​ល្អឥតខ្ចោះ​របស់​ទ្រង់ និង​លក្ខណៈ​របស់​ទ្រង់ … » ហើយ​កោតសរសើរ​ចំពោះ « ចរិតលក្ខណ​ដ៏ល្អ​វិសេស [ របស់ទ្រង់ ] » ។

ខ្ញុំ​ចង់​ថ្លែងបន្ដ​នូវ​សំណូមពរ​របស់​ព្យាការី​ទៅដល់​យើង​ទាំងអស់គ្នា ហើយ​និយាយ​ថា យើង និង​អ្នក​ផ្សព្វផ្សាយសាសនា​របស់​យើង សមាជិក​របស់​យើង និង​អ្នករៀនថ្មី​របស់យើង ត្រូវ​តែ​ដឹង​ឲ្យ​ច្បាស់​អំពី​លក្ខណៈ​នៃ​សមាជិក​នៃ ក្រុមព្រះ ។ យើង​ត្រូវ​តែ​មាន​គំនិត​ត្រឹមត្រូវ​មួយ​អំពី​ភាព​ឥតខ្ចោះ និង​លក្ខណៈ​នៃតួ​អង្គ​និមួយៗ ហើយ​កោតសរសើរ​ចំពោះ​លក្ខណៈ​ដ៏ល្អ​វិសេស របស់ពួកទ្រង់ ។

វា​ពុំមែនជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​មាត្រា​នៃ​សេចក្ដីជំនឿ​ទីមួយ​របស់​យើង​ចែងថា « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច និង ដល់​ព្រះរាជ​បុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មាត្រា​នៃ​សេចក្ដីជំនឿ ១:១ ) ។ សារលិខិត​នេះ​គឺ​ច្បាស់លាស់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បង្រៀន​ដំណឹងល្អ ។ វា​ពុំចាំ​បាច់មាននូវ​ការពិភាក្សា​អំពី​សេចក្ដីពិត​ផ្សេងទៀត​ដែល​យើងជឿ​ដោយ​ហួសហេតុ​ពេក​ទេ បើ​យើង​ពុំ​​មាន​ភាព​ជាក់ច្បាស់​នៅក្នុង​គំនិត​របស់​យើង និង​ក្នុង​គំនិត​របស់អស់អ្នក​ដែល​យើង​បង្រៀន​អំពី​តួនាទីដ៏​វិសេស​នៃ​ក្រុមព្រះ​នៅក្នុង​គោលលទ្ធិរបស់​យើង​និងនៅក្នុង​ជោគវាសនា​ដ៏អស់កល្បជានិច្ច​របស់​យើង​ផងនោះ ។ យើង​ត្រូវ​ស្គាល់​តួអង្គ​ព្រះ​អាទិទេពទាំងនេះ​តាម​គ្រប់វិធី​ដែល​យើង​អាច​ធ្វើបាន ។ យើង​ត្រូវ​ស្រឡាញ់​ពួក​ទ្រង់ ខិតទៅជិត​ទ្រង់ គោរពប្រតិបត្តិ​ទ្រង់ ហើយ​ព្យាយាម​ប្រែក្លាយ​ដូចជា​ពួកទ្រង់ ។

នៅពេល​យើងនាំ​មនុស្ស​មក​ក្នុង​សាសនាចក្រ យើង​ពុំ​មែន​ជ្រមុជទឹក​ដល់ពួកគេ​ឲ្យ​ចូល​មកក្នុង​សាសនាចក្រ​នៃ​មនុស្ស​ទេ មិនថា​មនុស្ស​នោះ​ជា យ៉ូសែប ស៊្មីធ ឬ ព្រិកហាំ យ៉ង់ ឬ ថូម៉ាស អេស ម៉នសុន​នោះទេ — ទោះជា​យើង​គោរព​ដល់​ពួក​ព្យាការី​ទាំង​នោះ​ក្ដី ។ ហើយ​យើង​ក៏​ពុំ​មែន​ជ្រមុជទឹក​ពួកគេ​មក​ក្នុង​សាសនាចក្រ​នៃ​ក្រុម​គ្រួសារ​រីករាយ ឬ​នៃក្រុមចម្រៀង​រោងឧបោសថ​មរមន​នោះដែរ ។

នៅពេល​យើង​នាំមនុស្ស​មក​ក្នុង​សាសនាចក្រ យើង​ជ្រមុជទឹក​ពួកគេ​នៅក្នុង​ព្រះនាមនៃ​ព្រះវរបិតា នៃ​ព្រះរាជបុត្រា និង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពេល​ធ្វើ​ដូច្នោះ យើង​កំពុង​នាំ​ពួកគេ​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះវរបិតា តាមរយៈ​ការ​បម្រើ ដង្វាយធួន និង​ព្រះគុណ​នៃ​ព្រះរាជបុត្រា​ទ្រង់ ដោយ​មាន​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំ​ពួកគេ​ទៅ​រក​គោលដៅ​នេះ ។ យើង​ត្រូវ​តែ​រក្សា​រឿង​សំខាន់បំផុត​អំពីក្រុមព្រះ​នេះ​នៅ​ក្នុង​គំនិត​របស់​យើង​ជានិច្ច ទាំង​នៅ​ក្នុង​គោលដៅ​មួយ និង​របៀប​ដើម្បី​សម្រេច​គោលដៅ​នោះ នៅពេល​យើង​ធ្វើកិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។

ដូច​ស្ដេច​បេនយ៉ា​មីន បានទូន្មាន បើយើង ពិត​ជា ស្គាល់​តួអង្គអាទិទេព​ទាំងនេះ ដែល​យើង​បម្រើ ហើយដឹង​​ប្រាកដ​ថា ពួកទ្រង់​ពុំ​មែន​ជា​តួអង្គ​ចម្លែក​ចំពោះ​យើង ហើយពួកទ្រង់​ពុំ​ដែលឃ្លាត​ឆ្ងាយពី​គំនិត និង​បំណង​នៃដួងចិត្ត​របស់​យើង ( សូមមើល​ម៉ូសាយ ៥:១៣ ) ទេ​នោះ​យើង​អាច​ទទួលបាន​លទ្ធផល​ដូចជា​ស្ដេច​បេនយ៉ា​មីន​បានទទួល​ដែរ ។ ហើយតើ​លទ្ធផល​ទាំងនោះ​គឺជា​អ្វី ? រាស្ត្រ​របស់ទ្រង់​មានបទពិសោធន៍​ « ការ​ផ្លាស់ប្ដូរ​ដ៏ធំ » « ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ឡើយ ប៉ុន្តែចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ » ហើយ « យល់ព្រម​​​ចូល​ទៅក្នុង​សេចក្ដីសញ្ញា ​… ដើម្បី​ធ្វើ​តាម​ព្រះហឬទ័យ [ របស់​ព្រះ ] ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់​ចំពោះ​អ្វីៗ​ទាំងអស់ ដែលទ្រង់ [ នឹង ] ​បញ្ជា​ដល់ [ ពួក​គេ ] នៅក្នុងជីវិត​ [ របស់ពួកគេ ] ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » ( ម៉ូសាយ ៥:២, ៥ ) ។

Large out door scene with a market square/campsite in the foreground and green hills in the background.  In the right foreground there is the side of alarge stuped  tent;  the tent has an awning supported by ropes and poles.  Hanging from the awning is a series of poles.  Underneath the awning is a mother with several children all in highly colored tunics and skirts.  In the left foreground is another family.  This family has a father with a daughter in hi lap, two women beside him (one with a child in her lap) and a young boy with no shirt.  Behind the man is another figure with a bowed head.  Threre are several other figures and tents in the picture, but they are across the ones in the foreground.  A large tower is the focus of the painting.  The tower appears like scaffolding with a shaded top.  On top of the tower are three men.  One wears a blue robe and speaks with outstretched arms.  The other two seem to be recording his words.  Behind the tower is a stone building with step shapped sides.  "Walter Ranes '03" appears in the lower right corner in red.   The Reverse side reads, "Walter Rane 2003/ In the Service of Your God Mosiah 2:17/ King Benjamin Addresses his People".

ខាង​ឆ្វេង ៖ នៅក្នុង​ការបម្រើ​នៃព្រះ​របស់អ្នក ដោយ វលធើរ រេន ទទួល​បាន​សិទ្ធិអនុញ្ញាត​មកពី​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ; ខាង​ស្ដាំ ៖ រូបភាព​លម្អិត​មកពី ពិធីបុណ្យ​ជ្រមុជ​ទឹក ដោយ ជេ ឃើក រីឆាដ

នោះគឺជា​ឥទ្ធិពល​នៃ​ការ​បង្រៀន​របស់​ស្ដេច​បេនយ៉ាមីន មកដល់​ក្រុមជំនុំ ហើយ​វាគឺជា​និយម​ន័យ​ខាង​បទគម្ពីរ ដ៏ល្អ​ឥតខ្ចោះ​មួយ នៃ ការរីកចម្រើនពិត នៅ​ក្នុង​អ្នក​ផ្លាស់ប្រែចិត្តជឿ​របស់​យើង ដែល​យើង​កំពុង​គូសបញ្ជាក់ នៅពេល​យើង​ស្ថាបនា​សាសនាចក្រ​នៅក្នុង « លោកិយ​ទាំង​មូល » ( ម៉ាកុស ១៦:១៥ ) ។

នៅពេល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ផ្ទាល់អំពី កិច្ចការ​ផ្សព្វផ្សាយសាសនា — កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ — គឺ​ដូចជា​សំណាញ់​មួយ ដែល​យើង​បោះ​ដែលមាន​ទំហំ​កាន់តែ​ធំទៅៗ ទៅក្នុង​លោកិយនៃ​ជាតិសាសន៍ វប្បធម៌ និង​ប្រជាជន​ទាំងឡាយ ។​ ដូច្នេះ យើង​នឹង​ប្រមូលផ្ដុំ ដូច​រឿងប្រៀបប្រដូច​បាន​និយាយ​អំពីត្រី « គ្រប់មុខ » ( ម៉ាថាយ ១៣:៤៧ ) ។ « ត្រី » ជាច្រើន​ទាំង​នោះ​ដែល​នៅ​ក្នុង​ព្រំដែន​នៃ​ការ​គ្រប់គ្រង​របស់​យើង ពុំ​បានដឹង​ថា​ព្រះជា​នរណា​ទេ ឬ​ភាពជាព្រះវរបិតា​របស់ទ្រង់​មាន​លក្ខណៈ​ពិត​យ៉ាងណា​ទេ ពួកគេ​ពុំ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​ជានរណា​ពិត​ទេ ឬ​ហេតុអ្វី​ក៏​ព្រះនាម​ទ្រង់​គឺជា​ព្រះនាម​តែ​មួយ​​នៅ​ក្រោម​មេឃ ដែល​បាន​ប្រទាន​ឲ្យ ដើម្បី​យើង​អាច​ត្រូវ​បាន​សង្គ្រោះ​ដូច្នេះ ( សូមមើល កិច្ចការ ៤:១២ ) ពួកគេ​ពុំ​ស្គាល់​តួអង្គណា​ជា​ព្រះវិញ្ញាណបរិសុទ្ធ ឬ​ហេតុអ្វី​ក៏​សមាជិក​នៃ​ក្រុមព្រះអង្គ​នេះ « ត្រូវ​បាន​ចាត់​ឲ្យ​ចេញ​ទៅ​បង្រៀន​ពី​សេចក្ដីពិត » ដូច្នេះ​ដែរ ( គ. និង ស. ៥០:១៤ ) ។

ចំណេះដឹង​អំពី​ក្រុមព្រះ

ប្រាកដ​ណាស់ មានរឿង​ផ្សេងៗ​ទៀត​ជា​ច្រើន​​ដែល​ត្រី​ទាំងនេះ ដែលត្រូវ​បានប្រមូល​គ្រប់មុខ តែ​ពុំ​បាន​ដឹងទេ ប៉ុន្តែ​បើ​ពួកគេ​ត្រូវតែ​ឱបក្រសោបយក​ដំណឹងល្អ ​ដែលបាន​ស្ដារឡើងវិញ ហើយ​ស្វែងរក​សេចក្ដីសង្គ្រោះ​ពិត​សម្រាប់​ព្រលឹង​របស់ពួកគេ នោះ​វា​នឹង​ត្រូវ​ចាប់​ផ្ដើម​ជាមួយ​នឹង​ចំណេះដឹង​មួយចំនួន ហើយ​យល់​អំពី​សមាជិក​នៃ​ក្រុមព្រះ ។ ទីបំផុត « ការថ្វាយបង្គំ​ពិត និងជាការ​ថ្វាយបង្គំ​សម្រាប់​ការ​​សង្គ្រោះ គឺត្រូវបាន​រកឃើញ​តែ​នៅក្នុង​ចំណោម​អស់អ្នកដែល​ស្គាល់​សេចក្ដីពិត​អំពី … ក្រុមព្រះ ហើយ​យល់​ពីទំនាក់ទំនង​ពិត​ដែល​មនុស្ស​គួរតែ​មាន​ជាមួយនឹង​សមាជិក​នៃ [ បងប្អូនប្រុស​ម្នាក់​ដែលត្រូវ​បានហៅថា ] ជា​គណៈប្រធាន​ដ៏អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ » ។

អែលឌើរ ប្រូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩១៥–៨៥ ) ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​រំឭក​យើង​ថា លូស៊ីហ្វើរ យល់​អំពី​សារៈសំខាន់​នៃ​គោលលទ្ធិ​បែបនេះ ទោះ​ជា​យើង​ពុំ​យល់​ក្ដី ។ លោក​បាន​មាន​ប្រសាសន៍ ៖

« វា​គ្មាន​នូវ​សេចក្ដីសង្គ្រោះ​នោះ​ទេ​នៅ​ពេល​យើង​ជឿ​ទៅ​លើ … គោលលទ្ធិ​ខុសឆ្គង ជាពិសេស​ទស្សនៈខុសឆ្គង ឬ​មិន​ឈ្លាស​វៃ អំពី​ក្រុមព្រះ ឬ​សមាជិក​ណា​មួយ​នៃ​ក្រុមព្រះ ។ …

« ហេតុដូច្នោះហើយ អារក្ស​វា​ផ្សាយគោលលទ្ធិ​ខុសឆ្គង​អំពីព្រះ និង​ក្រុមព្រះ​ ហើយបង្កនូវ​អារម្មណ៍​ខុសឆ្គង​ជាមួយ​នឹង​សេចក្ដីយោង​ចំពោះ​តួអង្គ​ណា​មួយ​នៃ​ក្រុម​ព្រះ​ច្រើន​ជាង អ្វី​ផ្សេងៗ​ទាំងអស់​ដែល​វា​អាច​ធ្វើបាន » ។

ដូច្នេះ​គ្មានអ្នករៀន​ថ្មី​ណា​ម្នាក់ដែលចូល​មក​កាន់​សាសនាចក្រ​នេះ​ដោយ​ទីបន្ទាល់ ពិត​ ដោយមាន​ការ​ផ្លាស់ប្រែចិត្តជឿ ពិត ដោយ​មានអ្វី​ដែល​យើង​កំពុង​ស្វែងរក ឬ​ហៅ​ថា​ជាការ​រីកចម្រើនពិត​នៅក្នុង​អ្នក​ផ្លាស់ប្រែចិត្តជឿ​ម្នាក់ៗទេ លុះត្រា​តែ​គាត់ ឬ​នាង មាន​យ៉ាង​ហោចណាស់​នូវការ​ចាប់​ផ្ដើម​ផ្ទាល់ខ្លួន​ខ្លះៗ ខាង​វិញ្ញាណ និង​មាន​បទពិសោធន៍​ពិត​ជាមួយ​ព្រះ​សិន ។ ប្រភេទ​នៃ​បទពិសោធន៍ពិត​នោះ អាច​កើតមាន​ឡើង​តែ​នៅពេល​ដែល​មាន​ការ​ដឹង​ច្បាស់ថា ទ្រង់​គឺជា​តួអង្គពិត​ ជាអង្គពិត​មួយ ជាព្រះបិតា​ដែល​​មាន​សាច់ និងឆ្អឹង​ដោយពិត ដែល​ថ្លែង​ ហើយ​ទតឃើញ និង​ដឹង ហើយ​ទ្រង់​ស្គាល់​ឈ្មោះ​កូនចៅ​ទ្រង់​ទាំងអស់ ហើយដឹង​ពី​តម្រូវការ​ពួកគេ​ទាំងអស់ ដែល​ស្ដាប់​ឮ​ការ​អធិស្ឋាន​ទាំងអស់​របស់​ពួកគេ ហើយដែល​សព្វព្រះទ័យ​ចង់​ឲ្យកូនចៅ​ទាំងអស់​របស់​ទ្រង់​មកក្នុង​សាសនាចក្រ​របស់ទ្រង់ ។ អ្នករៀន​ថ្មីទាំងនេះ ចាំបាច់​ត្រូវ​ដឹង​ថា ទ្រង់​មានផែនការ​មួយ​សម្រាប់​សេចក្ដីសង្គ្រោះ​ពួកគេ ហើយថា​ទ្រង់​បានប្រទាន​បទបញ្ញត្តិ​ទាំងឡាយ ជា​របៀប​ដែល​យើង​ស្វែងរក​ផ្លូវ​ត្រឡប់ទៅរក​ទ្រង់​វិញ ។

ព្រះ​ដែល​មានព្រះទ័យខ្វល់​ចំពោះពួកគេ​ដោយទន់ភ្លន់​ដូចជា​ឪពុក​ម្ដាយ​មើល​ថែ​កូនតូច​ម្នាក់​នោះ ពុំអាច​ជាអង្គ​ដែល​គ្មានរូបរាង ឬ​ជា​គំនិត​ទស្សនៈវិជ្ជា​អរូបី ឬ​ជាម្ចាស់​នៃ​សកលលោក​ដែល​គ្មានជីវិត​នោះទេ ។ ទ្រង់​ត្រូវ​តែ​បាន​គេ​ទទួលស្គាល់​ព្រះអង្គ​ថាមាន​​អត្តសញ្ញាណ​ព្រះ​ដោយ​ពិត — គឺជា​ព្រះបិតា​ប្រកប​ដោយ​ក្ដីមេត្តា និង​ព្រះគុណ ដែល​កូនចៅ​របស់ទ្រង់​បាន​បង្កើតឡើង​តាម​រូបអង្គទ្រង់ ហើយ​​ជា​អង្គ​ដែល​យើង​ទាំងអស់​គ្នា​នឹង​ឈរ​នៅ​ចំពោះព្រះភ័ក្ត្រ — ហើយ​លុតជង្គង់ចុះ​ចំពោះ​ទ្រង់​នៅថ្ងៃ​ណា​មួយ ! អ្នក​រៀន​ថ្មី​របស់យើង​មួយចំនួន​តូច​នឹង​ស្គាល់​ពី ថា អំពីព្រះ​ប្រភេទនោះ ក្នុងពេល​ឥឡូវ​នេះ ទាំង​ក្នុង ឬ​ក្រៅ​ព្រះវិហារ​ពួក​គ្រីស្ទាន​ក្ដី ។

ចំពោះ​រឿង​នោះ វា​សំខាន់​បំផុត​ដែល​មេរៀន​ទី ១ នៅ​ក្នុង​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង ចាប់​ផ្ដើម​ដោយការ​ប្រកាស​យ៉ាង​សាមញ្ញ​ថា « ព្រះ​គឺជា​ព្រះវរបិតាសួគ៌​របស់​យើង » ។ នៅក្នុង​មេរៀន​នោះ ការប្ដេជ្ញាចិត្ត​ដំបូង​ដែលអ្នក​ផ្សព្វផ្សាយសាសនា​គួរ​ស្វែង​យល់​គឺ​ថា អ្វីដែល​មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​បង្រៀន គឺ​ពួកគេ​យល់​អំពី​លក្ខណៈ​ពិត​របស់​ព្រះ ។

បើ​អ្នក​ផ្សព្វផ្សាយសាសនា​អាចដាក់​ការ​យល់ដឹង​ត្រឹមត្រូវ​អំពីព្រះ នៅក្នុងគំនិត និង​ដួងចិត្ត​របស់​អ្នក​រៀន​ថ្មី​របស់ពួកគេ​ចាប់​ពី​ដំបូង​នៃ​ការ​បង្រៀន​របស់ពួកគេ នោះ​អ្វីៗ​ផ្សេងទៀត នឹងត្រូវ​បាន​យល់​កាន់តែងាយ​ស្រួល​​នៅក្នុង​គ្រប់​ការណែនាំ​ដែលនឹង​មាន​តាម​ក្រោយ ។

បេសកកម្ម និង សារលិខិត​របស់​ព្រះយេស៊ូវគ្រីស្ទ

Jesus Christ being baptized by John the Baptist.

ខាង​ឆ្វេង ៖ នៅក្នុង​ការបម្រើ​នៃព្រះ​របស់អ្នក ដោយ វលធើរ រេន ទទួល​បាន​សិទ្ធិអនុញ្ញាត​មកពី​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ; ខាង​ស្ដាំ ៖ រូបភាព​លម្អិត​មកពី ពិធីបុណ្យ​ជ្រមុជ​ទឹក ដោយ ជេ ឃើក រីឆាដ

តាម​របៀបដូចគ្នា​នោះ អែលឌើរ ស៊ីស្ទើរ និង អ្នក​រៀន​ថ្មី ច្បាស់​ជា​មានអំណរគុណ​ច្រើនជាង​ដែល​ពួកគេ​មាន ទៅលើ​អានុភាព​ដ៏អស្ចារ្យ​នៃ​បេសកកម្ម និងសារលិខិត​របស់​ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់​បាន​ទទួលមក​ពី​ព្រះវរបិតា ហើយ​បាន​បង្រៀន​នូវ​អ្វី​ដែលព្រះបិតា​បាន​បង្រៀនដល់​ទ្រង់ ។ មនុស្ស​គ្រប់រូប​ត្រូវ​តែ​ទទួល​ស្គាល់ថា ព្រះយេស៊ូវ យាង​មក​ក្នុងជីវិត​រមែង​ស្លាប់នេះ​ដើម្បី​បង្ហាញ​ពី​ផ្លូវ​នៃ សេចក្ដីពិត និង​ជីវិត​ដល់​យើង ។ ច្បាស់​ណាស់ ពិតប្រាកដ​ហើយ​ថា ទ្រង់ គឺជា មាគ៌ា តែមួយ​គត់ ជា​សេចក្ដីពិត ដ៏​ពេញលេញ ហើយ​ជា​ជីវិត ដ៏ឥត​ខ្ចោះ ។ ដោយ​ហេតុនោះ ទ្រង់គឺជា​បុត្រ​តែមួយ​គត់​នៅក្នុង​គ្រួសារ​មនុស្សលោក ដែល​ព្រះវរបិតា អាច​មាន​បន្ទូល​ដោយ​ពេញលេញ​ទាំង​ស្រុង​ថា « នេះ​ជា​កូន​ស្ងួន​ភ្ងា​យើង ជា​ទី​គាប់​ចិត្ត​យើង​ណាស់ » ( ម៉ាថាយ ១៧:៥ ) ។

យើង​ត្រូវ​មានជំនឿ​ទៅលើ​ព្រះគ្រីស្ទ ទុកចិត្ត​ថា ទ្រង់​បាន​ប្រោសលោះយើង​ពី​ការ​ស្លាប់​ខាង​រាងកាយ និង​ស្ថាននរក​ខាង​វិញ្ញាណ ហើយ​ទទួលយក​ដង្វាយធួន​របស់​ទ្រង់​ទុក​ថា​ជា​មធ្យោបាយ តែមួយ​គត់ ដើម្បី​សម្រុះសម្រួល​ខ្លួន​យើង​នៅ​ចំពោះ​ព្រះ ហើយ​ទទួលស្គាល់​ថា គ្មាន​ផ្លូវ​ណា​ផ្សេងទៀត​នាំ​ទៅ​រក​សេចក្ដីសង្គ្រោះ​ឡើយ ។ បើ​ពិភពលោក​នេះ​ត្រូវ​បាន​ប្រោសលោះ នោះ​ត្រូវតែ​លុតជង្គង់​ចុះ ហើយ​អណ្ដាត​ត្រូវ​សារភាព​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺ​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​ដ៏មាន​ព្រះជន្មរស់ របស់ព្រះ​ដ៏មាន​ព្រះជន្ម​រស់ ។ យើង​ចាំបាច់​ត្រូវ​បង្រៀន​ដោយ​សេចក្ដីជំនឿ និង ដោយ​ក្លៀវក្លា​អំពី « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ( ហេព្រើរ ៦:១, យ៉ូហានទី ២ ១:៩, នីហ្វៃទី ២ ៣១:២, ២១, ៣២:៦, យ៉ាកុប ៧:២, ៦ ) ដូច​បាន​ប្រកាស​នៅក្នុង​បទគម្ពីរ និង​ដូច​បាន​សង្ខេប​នៅក្នុង​មេរៀន​ទី ៣ នៃ​សៀវភៅ ប្រកាស​ដំណឹង​ល្អ​របស់​យើង ។

អ្នករៀន​ថ្មី​របស់​យើង ចាំបាច់​ត្រូវ​ស្គាល់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​សមាជិក​នៃ​ក្រុមព្រះ ដែល​ពួកគេ​នឹង​មានទំនាក់ទំនង​ញឹកញាប់​បំផុត និង​ជិត​ស្និត​បំផុត នៅ​ពេល​ពួកគេ​ទទួល​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​អធិស្ឋាន​សុំ​ការ​ដឹកនាំ​ពី​ស្ថានសួគ៌ ស្ដីអំពី​សារលិខិត​របស់​ពួកគេ​នោះ ។ គឺ​សមាជិក​នៃ​ក្រុមព្រះ​នេះ​ហើយ ដែល​នឹង ដឹកនាំ អ្នក​រៀន​ថ្មី​ទៅ​រក​សេចក្ដីពិត បន្ទាប់មក​នឹង ថ្លែងទីបន្ទាល់ អំពី​សេចក្ដីពិត​នោះ នៅ​ពេល​ពួកគេ​ជួប​ប្រទះ​នឹង​កិច្ចការ​នេះ ។ អ្នករៀនថ្មី ត្រូវ​តែ​បាន​បង្រៀន​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ នៅពេល​ដែល​ព្រះវិញ្ញាណ​សម្ដែង​ឡើង​អំឡុង​ពេល​រៀនមេរៀន​ទាំងឡាយ ។ ប្រាកដ​ណាស់ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវ​តែ​យល់​អំពីតួនាទីដ៏ទេវភាព​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ នៅក្នុង​ដំណើរ​ការ​នៃ​ការ​ផ្លាស់ប្រែចិត្តជឿ ហើយ​ត្រូវ​តែ​ព្យាយាម​មាន​ព្រះវិញ្ញាណ​គង់​នៅជាមួយ​ពួកគេ​គ្រប់​ពេល​វេលា ។

ព្រះអម្ចាស់​បាន​សួរ​ថា « តើ​អ្នក​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​អ្វី ? » ។ « គឺ​ដើម្បី​ផ្សាយ​ដំណឹងល្អ​របស់​យើង ដោយ​សារ​ព្រះវិញ្ញាណ គឺ​ព្រះ​ដ៏​ជា​ជំនួយ ដែល​បាន​ចាត់​ឲ្យ​ចេញ​ទៅ​បង្រៀន​ពី​សេចក្ដីពិត ។ …

« ហេតុដូច្នោះ​ហើយ អ្នក​ដែល​ផ្សាយដំណឹងល្អ [ ដោយ​ព្រះវិញ្ញាណ ] និង​អ្នកដែល​ទទួល [ ដោយ​ព្រះ​វិញ្ញាណ ] យល់​គ្នា​ទៅវិញ​ទៅមក ហើយ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ស្អាង​ឡើង ហើយ​ត្រេក​អរជាមួយគ្នា » ( គ. និង ស. ៥០:១៣–១៤, ២២ ) ។

យើងអាច​ដឹង​យ៉ាង​ច្បាស់លាស់​ថា វា នឹង​មិន ដំណើរ​ការ​ល្អទេ — ចំពោះ​អ្នក​ផ្សព្វផ្សាយសាសនា និង​អ្នក​រៀន​របស់​ពួកគេ — បើ​យើង​ពុំ​​​បង្រៀន​ត្រឹមត្រូវ​អំពី​ក្រុម​ព្រះ​របស់​យើង​នោះ ។ យើង​ពុំ​ត្រូវ​បង្រៀន​អំពី​អ្នកដឹកនាំ​នៃ​ជីវិត​រមែង​ស្លាប់ មុន​ពេល​យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​អំពី​អ្នកដឹកនាំ​ខាង​សេឡេស្ទាល​ឡើយ ។ យើង​មិន​ត្រូវ​ព្យាយាម​បង្រៀន​សេចក្ដីពិត​បន្ទាប់​បន្សំ មុនពេល​យើង​បង្រៀន​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះឡើយ ។ យើង​មិន​ត្រូវ​ប្រញាប់ប្រញាល់​ឆ្ពោះទៅកាន់​បុណ្យជ្រមុជទឹក និងទទួល​គោលដៅ​សម្រាប់​អ្នកផ្លាស់ប្រែចិត្តជឿ​ថ្មី ពីមុន​យើង​បានបង្រៀន​សេចក្ដីជំនឿ​ពិត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ពន្យល់​អំពី​តម្រូវការ​ឲ្យមាន​ការ​ប្រែចិត្តជឿ​ពិត​ទៅលើ​ព្រះគ្រីស្ទ ហើយ​ត្រូវ​ប្រាកដ​ថា ចំណុច​ទាំងនោះ ដែល​ផ្ដោត​សំខាន់​ដំបូង​គេ​ទៅលើ​ការ​រីកចម្រើន​ខាង​ទីបន្ទាល់​របស់​អ្នក​ផ្លាស់ប្រែចិត្តជឿ ត្រូវ​បាន​រក្សា​ឲ្យរឹងមាំ ហើយល្អ តាមរយៈ​ការ​ចិញ្ចឹមបីបាច់​ពី​ភ្នាក់ងារ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ការ​យល់ច្រឡំ​របស់ពួក​គ្រីស្ទាន

ស្ដី​អំពី​លក្ខណៈ​ពិសេស​នៃ​តួអង្គ​អាទិទេពទាំងនេះ វិវរណៈ​ថ្ងៃ​ចុង​ក្រោយ​បានបង្រៀន​ថា « ព្រះ​វរបិតា ទ្រង់​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង ដែល​ជាក់ស្ដែង​ដូចជា​រូបកាយ​មនុស្ស ហើយ​ព្រះរាជបុត្រា​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ឡើយ តែមាន​រូប​ជា​វិញ្ញាណ​វិញ » ( គ. និង ស. ១៣០:២២ ) ។

Jesus Christ depicted standing with His arms outstretched as an invitation for people to come to Him. Several people are gathered around Christ. Most of the people are looking up at Christ. An elderly man is kneeling on the ground. The man is clasping the robe of Christ and resting his head against Christ's side. Another elderly man is seated by Christ. He is resting his head on Christ's other side.

រូបភាព​លម្អិត​មកពី ការ​ព្យាបាល​មនុស្ស​ខ្វាក់ ដោយ ខាល ហេនរីច ប្លក

អ្នកពុំ​អាច​ទទួលបាន​សេចក្ដីថ្លែង​ការណ៍​ណា​ដែល​ច្បាស់លាស់​ជាង​នេះ​ទៀតទេ ! ប៉ុន្តែ​ជា​អកុសល រយៈពេល​ជិត​ពីរ​ពាន់ឆ្នាំ​នៃ​ប្រវត្តិ​សាស្ត្រ​ពួកគ្រីស្ទាន បាន​សាបព្រោះ​នូវ​ការ​យល់ច្រឡំ​ដ៏​ធំ និង​កំហុស​ឆ្គង​ដែល​ស្ទើរតែវិនាស​បង់​​នៅក្នុង​រឿង​នេះ ។ ការវិវត្តន៍ និង​ការបញ្ជាក់នៃ​លទ្ធិជំនឿខាង​សាសនាជាច្រើន បក​ស្រាយ​ខុសយ៉ាងខ្លាំងទៅនឹងភាព​ច្បាស់លាស់​ដ៏​សាមញ្ញ​នៃ​គោលលទ្ធិពិត ដោយប្រកាសថា ព្រះវរបិតា ព្រះរាជ​បុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ជា​អរូបី បរិបូណ៌ អស្ចារ្យ ខ្ពស់ត្រដែត ឋិតឋេរ មានខ្លឹម​សារ​ដូចគ្នា អស់កល្បជានិច្ចរួមគ្នា និង មិនអាច​យល់​បាន ដោយ​គ្មាន​រូបកាយ ជាផ្នែកសរីរៈ ឬ​មាន​អារម្មណ៍ ហើយ​រស់នៅ​ក្រៅ​លំហ​អាកាស និង​ពេលវេលា ។

នៅក្នុង​លទ្ធិ​សាសនា​ដូចនេះ សមាជិក​ទាំង​បីអង្គ គឺ​មាន​រូបកាយតួអង្គ​ផ្សេងគ្នា ប៉ុន្តែ​ជា​តួអង្គ​តែ​មួយ បាន​ពិភាក្សា​ជារឿយៗ​អំពី « អាថ៌កំបាំង​នៃ​ក្រុម​ព្រះ​បី​អង្គ » ។ ពួកទ្រង់​គឺជា​តួអង្គ​ផ្សេងគ្នា ប៉ុន្តែ​ពុំ​មែនជា​ព្រះបីអង្គទេ តែជា​ព្រះ​មួយ​អង្គ ។ តួអង្គ​ផ្សេងគ្នា​ទាំង​បី គឺ​ពុំអាច​យល់​បាន​ទេ ប៉ុន្តែ​គឺ​មានព្រះ​មួយអង្គ​ដែល​ពុំអាច​យល់បាន ។

យើង​យល់​ស្រប​នឹង​ការរិះគន់​របស់​យើង​នៅ​ត្រង់​ចំណុច​នោះ — ថា​ការ​ពោល​អំពី​ភាព​ជា​ព្រះ​ដូច្នោះ​ គឺ​ពុំអាច​យល់​បានទេ ។ ជាមួយនឹង​និយម​ន័យ​ដ៏​ច្របូកច្របល់នេះអំពីតួអង្គព្រះ ត្រូវ​បាន​គេដាក់​មក​លើ​សាសនាចក្រ តែវា​ពុំគួរ​ឲ្យ​ងឿង​ឆ្ងល់ទេ ដែល​សង្ឃ​សតវត្សរ៍​ទីបួន​បានប្រកាស​ថា « វរ​ហើយ​ខ្ញុំ ! ពួកគេ​បាន​ដក​យក​ព្រះ​របស់​ខ្ញុំ​ចេញពី​ខ្ញុំ​ហើយ … ហើយ​ខ្ញុំពុំ​ស្គាល់អង្គ​ដែល​ខ្ញុំ​ត្រូវ​ថ្វាយបង្គំ ឬ​ទំនាក់ទំនង​ទៅទេ » ។​ តើយើង​ទុកចិត្ត ស្រឡាញ់ និង​ថ្វាយ​បង្គំ ព្យាយាម​ដើម្បី​ប្រែក្លាយ​ដូចជា​តួអង្គ​មួយ​ដែល​ពុំ​អាច​យល់ និង​ពុំ​អាច​ស្គាល់បាន​​ដោយរបៀប​ណា ? ការអធិស្ឋាន​របស់​ព្រះយេស៊ូវ​បាន​ថ្លែង​ថា « ​នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ ស្គាល់​ដល់​ទ្រង់ ដ៏​ជា​ព្រះ​ពិត​តែ​មួយ នឹង​ព្រះយេស៊ូវគ្រីស្ទ ដែល ទ្រង់ បាន​ចាត់​ឲ្យ​មក​ផង ? » ( យ៉ូហាន ១៧:៣ គូសបញ្ជាក់​បន្ថែម ) ។

វាពុំ​មែនជា​គោលបំណង​របស់​យើង​ទៅ​បន្តុះ​បង្អាប់​ដល់​ជំនឿ​របស់​នរណា​ម្នាក់ ឬ​គោលលទ្ធិ​សាសនា​ណា​មួយ​នោះទេ ។ យើង​សូម​ផ្ដល់​នូវកា​រគោរព​ដូចគ្នា​ចំពោះ​គោលលទ្ធិ​របស់​ពួកគេ ដែល​យើង​សូម​ឲ្យ​មាន​ការគោរព​ចំពោះ​​គោលលទ្ធិ​របស់​យើង​ដែរ ។ ( នោះ​ក៏ជា​មាត្រា​នៃ​សេចក្ដីជំនឿ​របស់​យើង​ផងដែរ ) ។ ប៉ុន្តែ វចនានុក្រម​ព្រះគម្ពីរ​ប៊ីប​របស់ ហាបពើរ ដែល​អាច​ពឹងផ្អែក​បាន ដែល​បានចាត់ទុក​ថា​បានអនុញ្ញាត​នៅក្នុង​ការ​សិក្សា​ព្រះគម្ពីរ​ប៊ីប​កត់ត្រា​ថា « គោលលទ្ធិ​ជាផ្លូវការ​អំពីក្រុម​ព្រះ​បី​អង្គ ដែល​ត្រូវ​បាន​កំណត់​ដោយ​ក្រុមប្រឹក្សា​ព្រះវិហារ​ដ៏​ធំ​នៃ​សតវត្សរ៍​ទីបួន និងទីប្រាំ គឺ​ពុំ​អាច​រកឃើញ [ នៅកន្លែង​ណា​មួយ ] នៅក្នុង [ ព្រះគម្ពីរ​សញ្ញា​ថ្មី ] ទេ » ។

ដូច្នេះ តាមពិតយើង​មានចិត្តកក់ក្តៅ និងប្រកាស​​ដោយឥតលាក់លាមថា យើង​ពុំ​កាន់​តាមទស្សនៈ​អំពីក្រុមព្រះ​ដែលពួក​ឥតជំនឿ​សាសនា​មាន​ក្នុង​សតវត្សរ៍ទីបួន ឬ ទីប្រាំ​​ ឬ​ពួកគ្រីស្ទាន​ដំបូង​ដែល​ជា​សាក្សី​ផ្ទាល់ភ្នែក​នៃ​ព្រះគ្រីស្ទ​ដ៏​មានព្រះជន្ម​រស់​ទេ ។ យើង​គឺជាពួកគ្រីស្ទាន​​សញ្ញា​ថ្មី — ពុំ​មែន ជា​ពួកគ្រីស្ទានដែលដើរ​តាម​លទ្ធិ​នីសេន​ទេ ។

ភាព​សាមគ្គីគ្នា​នៃ​ក្រុមព្រះ

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឥឡូវ​ខ្ញុំ​សូម​គូស​បញ្ជាក់​យ៉ាង​រហ័ស​ថា នៅពេល​យើងបាន​លើកឡើង​ពី​ចំណុច​អំពី​ភាព​ផ្សេងគ្នា​នៃ​តួអង្គ​របស់​ពួកទ្រង់ វា​មាន​សារៈសំខាន់​ស្មើ​នឹង​ការ​គូសបញ្ជាក់​អំពី​របៀប​ដែលពួក ទ្រង់​សាមគ្គីភាព​គ្នា និង​របៀប​ដ៏ពិត​អំពីក្រុមព្រះគឺ តែមួយ​ ។ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​សុវត្ថិភាព​ដើម្បី​និយាយ​ថា ចំណែក​នៃ​មូលហេតុ​ដែល​យើង​ត្រូវ​បាន​អ្នកដទៃ​យល់​ច្រឡំ​យ៉ាង​ខ្លាំង នៅក្នុង​ទំនៀមទម្លាប់​នៃ​ពួកគ្រីស្ទាន គឺ​ដោយសារ​តែ​ការគូសបញ្ជាក់​អំពី​តួអង្គ​ផ្សេងៗគ្នា​នៃ​ក្រុមព្រះ​នេះ​ហើយ ទើប​យើងពុំបាន​តាមដាន​ឲ្យបាន​ញឹកញាប់​ល្មម ទាំង​ការ​ព្រមទទួល និង ការ​គូសបញ្ជាក់ អំពី​សាមគ្គីភាព​របស់​ពួកទ្រង់​តាម​របៀប​ដែល​អាច​នឹក​ស្រមៃ​ផ្សេងៗ​ទៀត​តាម​ការជាក់ស្ដែង ។ ដោយមូលហេតុនេះ យើង​ត្រូវ​បាន​រិះគន់ ហើយ​យើង​បាន​ធ្វើ​ឲ្យ​ជំហរ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​យើង កាន់តែ​ពិបាក​យល់ជាង​ដែលវា​ចាំបាច់​ត្រូវ​យល់ ។

ប្រាកដ​ណាស់ វគ្គ​បទគម្ពីរ « គោលលទ្ធិ​នៃព្រះគ្រីស្ទ » នៅក្នុង នីហ្វៃទី ២ ៣១​ បាន​បញ្ចប់​ជាមួយ​នឹង​ការ​ប្រកាស​នេះ ៖ « នេះ​គឺជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ហើយគឺជា​គោលលទ្ធិ​តែមួយ ហើយ​ពិត​នៃ​ព្រះវរបិតា និង​ព្រះរាជ​បុត្រា ហើយនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះពិត​តែ​មួយ ដែលគ្មានចុង​បំផុត » ( នីហ្វៃទី ២ ៣១:២១ ) ។

យើង​ទាំងអស់គ្នា​បាន​អាន​នូវ​ការអធិស្ឋាន​ទូលសូម​​ជំនួស​ដ៏​ឧត្តុងឧត្តម​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​យ៉ូហាន ១៧ ។ យើង​ដឹង​ថា​វា​ជាការ​ប្រកាស​មួយ​អំពីសាមគ្គីភាព​រវាង​ព្រះវរបិតា និង​ព្រះរាជបុត្រា ហើយ​រវាង​ពួកទ្រង់​នឹង​ពួកយើង ដែលជា​ពួកសិស្ស​លើ​ផែនដី​របស់ពួកទ្រង់ ។ សូមអាន​វា​ជាញឹកញាប់ ជាពិសេស​ចាប់តាំង​ពី ប្រធាន ដេវីឌ អូ មិកឃេ ( ឆ្នាំ ១៨៧៣–១៩៧០ ) ម្ដង​នោះ​បាន​ហៅថា « ការអធិស្ឋាន​ដ៏​អស្ចារ្យ​បំផុត … ដែលពុំ​ធ្លាប់​បាន​ឮ​នៅ​ក្នុង​ពិភពលោក​នេះ » ទេ ។១០ យើង​គប្បី​ព្យាយាម​ឲ្យ​ក្លាយទៅជា​តែមួយនឹង​ព្រះវរបិតា ព្រះរាជ​បុត្រា និង ព្រះវិញ្ញាណបរិសុទ្ធ ដូច​ដែលព្រះយេស៊ូវ​បានអធិស្ឋាន​ឲ្យ​យើង​ប្រែក្លាយ ។

សាក្សី​របស់​សាវក

ខ្ញុំ​សូម​បញ្ចប់ជាមួយ​នឹង​ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះតួអង្គ​អាទិទេពនិមួយៗ ដែល​បង្កើត​ជា « គណៈ​ប្រធាន​ដ៏អស់កល្ប » ដូចដែល​បានថ្លែង​នោះ ។ ដោយ​សារ​ការធ្វើជាសាក្សី និងការ​ថ្លែង​ទីបន្ទាល់​អំពីតួនាទី​ដ៏ធំពីរ ខ្ញុំ​សូម​ធ្វើជាសាក្សី​អំពីព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​វិញ្ញាណ នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំ​សូម​ថ្លែង​ជាសាក្សី​ថា ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​គ្រូបង្រៀន ជាអង្គ​លួងលោម​ចិត្ត និង​ជា​ភ្នាក់ងារ​នៃ​វិវរណៈ​ផ្ទាល់ខ្លួន​មួយ ។ ខ្ញុំ​ថ្លែង​ជាសាក្សី​ថា ព្រះវិញ្ញាណ​បរិសុទ្ធ នឹងនាំ​អ្វីៗ​គ្រប់យ៉ាង​មក​ក្នុងការ​ចងចាំ​របស់យើង — ជា​ពរជ័យ​ជាក់លាក់​មួយ ដោយ​សារ​ការ​ចងចាំគឺ​ជា​បទបញ្ញត្តិ​ធំមួយ​ដែលបាន​ប្រទានដល់​យើង រួម​មាន​នៅក្នុង​ការអធិស្ឋាន​នៃ​ពិធីសាក្រាម៉ង់ ( សូមមើល គ. និង ស. ២០:៧៧, ៧៩ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​បណ្ដេញ​ភាព​ងងឹត​ចេញពី​ក្នុង​ចំណោម​យើង ហើយ​ត្រូវ​បាន​ព្រមាន​ប្រាប់ពី​គ្រោះថ្នាក់ និង​ភាពមិនពិត ។ ខ្ញុំ​ថ្លែង​ជាសាក្សី​ថា ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​ព្រះវិញ្ញាណបរិសុទ្ធ​នៃ​សេចក្ដីសញ្ញា​ផងដែរ ដែលបញ្ជាក់ និងបង្ហាញ​ថា​​សេចក្ដីសញ្ញា ​និង ពិធីបរិសុទ្ធ​ត្រឹមត្រូវ ហើយទីបញ្ចប់ផ្សារភ្ជាប់​នូវពរជ័យ​នៃការ​សង្គ្រោះ​ទាំងអស់​ដល់ជីវិត​អស់កល្បជានិច្ច​ ។ ខ្ញុំ​មាន​ការ​អស្ចារ្យ​ដែល​យើង​មាន​លទ្ធភាព​ជាស្រេច​ដើម្បី​ទៅ​កាន់​សមាជិក​នៃ​ក្រុមព្រះ ហើយ​មានលទ្ធភាព​នេះ​ដោយខ្ជាប់ខ្ជួន និង​ម្តងហើយម្តងទៀត បើ​យើង​រស់នៅ​ដោយសក្ដិសម​ចំពោះ​ព្រះវិញ្ញាណ ។ ខ្ញុំ​សូម​សម្ដែង​នូវការ​ដឹង​គុណ​ហួស​ពី​ពាក្យ​ដែល​អាច​ថ្លែង​បាន​ចំពោះ​អំណោយទាន​នៃព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​ដ៏មាន​ព្រះជន្មរស់​របស់ព្រះ​ដ៏មាន​ព្រះជន្ម​រស់ ដែល​បាន​បង់​ថ្លៃលោះ​ព្រលឹង​របស់​អ្នក និង​ខ្ញុំ ហើយ​នឹង​ព្រលឹង​មនុស្ស​គ្រប់រូប ទាំង​បុរស និង​ស្ត្រី និង​កុមារតូចៗ ចាប់តាំង​ពី​ជំនាន់​អ័ដាម រហូត​ដល់​ចុង​បំផុត​នៃ​លោកិយ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អគឺជា សេចក្ដី​ជំនឿ ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​វា​ជាគ្រឹះ និង​ជា​សារលិខិត​សំខាន់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

Jesus Christ depicted leaning on a rock in the Garden of Gethsemane. The image depicts the Atonement of Christ.

ខាង​ឆ្វេង ៖ កុំ​តាម​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឬទ័យ​ទ្រង់​វិញ, ដោយ ហារី អេនឌើរសិន ; ខាងស្ដាំ ៖ រូបភាព​លម្អិត​មកពី រូបសំណាក​ព្រះគ្រីស្ទ ជា​អង្គលួងលោម​ចិត្ត ដោយ ខាល ហេនរីច ប្លក

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​គ្រប់រូបដែល​បាន​កើត​មក​ក្នុងពិភពលោក​នេះ គឺ​កើត​មក​ដោយមាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅក្នុងព្រលឹង​របស់​គាត់ ឬនាង ។ ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ទ្រង់គឺជា​អង្គ​ដំបូងគេ និង​ចុង​ក្រោយគេ ជា​ដើម និង​ជា​ចុង ជា​អាល់ផា និង អូមេកា នៃ​សេចក្ដីសង្គ្រោះ​របស់​យើង ។ ខ្ញុំ​សូមប្រកាស​ថា ទ្រង់គឺជា​ព្រះយេហូវ៉ា​ដ៏​មហិមា ជា​អង្គ​ប្រោសលោះ​ ជាកូនចៀម​នៃព្រះ ដែល​ត្រូវបានគេ​ធ្វើគត​តាំង​ពីមុន​គ្រឹះ​នៃ​លោកិយមក​ម្ល៉េះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅក្នុង​ទ្រង់​គឺមាន​ភាពពេញលេញ ហើយថា​ទ្រង់​បាន​ចាប់កំណើត​មក បាន​រស់នៅ និង​បាន​សុគត​ក្នុង​នាមជា​បុរស​គ្មាន​បាប ល្អឥតខ្ចោះ ដោយគ្មាន​ប្រឡាក់ស្នាម​អ្វីឡើយ ។

ខ្ញុំមានអំណរគុណ​ចំពោះ​សិទ្ធិអំណាច​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​គ្រប់គ្រង​លើ​អ្វីៗ​ទាំងអស់​នៃ​សារៈសំខាន់​ដ៏អស់​កល្ប​ជានិច្ច នៅ​ក្នុង​សាកលលោក​នេះ ដែល​វា​ថ្លែង​នៅក្នុង​ព្រះនាម​ទ្រង់ — បព្វជិតភាព​បរិសុទ្ធ​តាម​លំដាប់​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ។ បើខ្ញុំ​នឹង​រស់នៅ​ដល់​អាយុ​មួយពាន់ឆ្នាំ ខ្ញុំ​ពុំអាច​ថ្លែង​ឲ្យបានគ្រប់គ្រាន់​អំពី​ភាពអស្ចារ្យ​របស់ខ្ញុំ និង​ថ្លែង​ពុំ​ល្មម​គ្រប់គ្រាន់​នៅក្នុងការ​ហៅ​ឲ្យ​ធ្វើ​ជា​សាវក​មួយ​រូប​របស់​ទ្រង់ ធ្វើ​ជា​សាក្សី​អំពី​ព្រះនាម​ទ្រង់​នៅ​ក្នុង​ពិភពលោក​ទាំងមូល​បាន​ទេ ។

ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ​នូវ​ក្ដីស្នេហ៍​ព្រះគ្រីស្ទ​ឲ្យ​ខ្ញុំ

ទាំង​ឆ្ងល់​ចំពោះ​ព្រះគុណ​ដែលព្រះអង្គ​បានប្រទាន​ដល់​ខ្ញុំ ។១១

ខ្ញុំ​ថ្លែង​ជា​សាក្សី​អំពី​ព្រះ ជាព្រះវរបិតាសួគ៌ ព្រះអេឡូហិម​ដ៏​មហិមា ព្រះវរបិតា​​នៃ​ខ្ញុំ និង​អ្នករាល់គ្នា ដែលបាន​ប្រទាន​ជីវិត​ខាង​វិញ្ញាណ​ដល់​យើង ។ ខ្ញុំ​ថ្លែងទីបន្ទាល់​ថា ទ្រង់គឺជា​បុរស​នៃ​បរិសុទ្ធភាព ដែល​ពាក្យ​ព្រះគុណ និង​សេចក្ដីល្អ សេចក្ដី​ស្រឡាញ់ និង​សេចក្ដីមេត្តា​ករុណា គ្រាន់តែ​ជា​ពាក្យ​ចាប់​ផ្ដើម​ពិពណ៌នា​អំពី​លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច និង​សំខាន់​របស់​ទ្រង់​ប៉ុណ្ណោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគ្រីស្ទ បាន​យាង​មក​បង្ហាញ​ដល់​យើង​អំពី​ព្រះវរបិតា ហើយ​ដោយ​ហេតុ​នេះ​ហើយ ទើប​ទ្រង់ត្រូវ​បាន​ហៅ​ដោយ​ពេញ​សិទ្ធិ​ថាជា​កូនមនុស្ស ( នៃ​បរិសុទ្ធភាព ) ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សីថា ព្រះ ដែលជា​ព្រះវរបិតា​របស់​យើង គឺជា​អង្គ​និពន្ធ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដ៏មហិមា ហើយ​ថា​អ្វីដែល​ត្រូវ​បាន​ស្គាល់ថាជា​ដំណឹងល្អនៃ​ព្រះយេស៊ូវគ្រីស្ទ ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា «​ដំណឹងល្អ​នៃព្រះ » ផងដែរ ( រ៉ូម ១:១ សូមមើល​ផងដែរ ខ ២–៣ ) ។ ខ្ញុំ​សូមថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា គឺជា និង​ជា​អង្គបង្កបង្កើត​នៃ​វត្ថុគ្រប់យ៉ាង ដែល​ធ្វើការ​តាមរយៈ​ព្រះយេហូវ៉ា និង​ភ្នាក់​ងារ​ស្ថានសួគ៌​ដទៃទៀត ដើម្បី​សម្រេច​នូវការ​បង្កបង្កើត​នោះ ហើយ​ចែកចាយ​នូវ​នាម​ជា​អង្គបង្កបង្កើត​ជាមួយ​នឹង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ត្រូវ បម្រើ ព្រះវរបិតា​ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះរាជ​បុត្រា ហើយ​យើង​ក៏​ត្រូវ អធិស្ឋាន ទៅកាន់ព្រះវរបិតា​​នៅក្នុង​ព្រះនាម​នៃ​ព្រះរាជបុត្រា​ដែរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ យាងមកដើម្បី​ធ្វើតាម​ព្រះហឬទ័យ​ព្រះវរបិតា បាន​បង្រៀន​គោលលទ្ធិ​អំពី​ព្រះវរបិតា ហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ផ្ទាល់ព្រះអង្គ​ទ្រង់​តាមរយៈ​ព្រះវរបិតា ។ ខ្ញុំ​សូម​ធ្វើជា​សាក្សី​ដ៏​ឧឡារិក​បំផុត​ថា ព្រះវរបិតា​ស្រឡាញ់​ពិភពលោក​នេះ​យ៉ាងខ្លាំង ស្រឡាញ់​កូនចៅ​របស់​ទ្រង់ រហូតដល់​ទ្រង់​បានប្រទាន​បុត្រ​ដ៏ល្អ​បំផុត​របស់​ទ្រង់​មក ជា​ព្រះ​រាជបុត្រ​ដ៏​ល្អ​ឥតខ្ចោះ បុត្រ​សំណព្វ​តែ​មួយគត់ ហើយ​នរណា​ដែល​នឹងជឿ​ទៅ​លើ​ទ្រង់ នឹង​មាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ( សូមមើល យ៉ូហាន ៣:៣៦​; ៦:៤៧; ហេលេមិន ១៤:៨ ) ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នៅក្នុង​ព្រះនាម​ដ៏​​ពិធីបរិសុទ្ធ​ពិសិដ្ឋ និង​ការសង្គ្រោះ ចាប់ពី​ពិធីបុណ្យជ្រមុជទឹក ដល់​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​សាសនាចក្រ​នេះ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ម្នាក់ៗ​ឲ្យស្គាល់​តួអង្គ​ព្រះ​ទាំងនេះ​ឲ្យ​កាន់តែ​ខ្លាំង ។

កំណត់​ចំណាំ

  1. យ៉ូសែបស៊្មីធ, នៅក្នុង History of the Church, ៦:៣០៥ ។

  2. យ៉ូសែបស៊្មីធ, នៅក្នុង History of the Church, ៦:៣០៥ ។

  3. Lectures on Faith ( ឆ្នាំ ១៩៨៥ ), ទំព័រ ៣៨, ៤២ ។

  4. ប្រូស អ័រ ម៉ាក់ខន់ឃី « Our Relationship with the Lord » (Brigham Young University devotional, ថ្ងៃទី ២ ខែ មិនា ឆ្នាំ ១៩៨២), ១, speeches.byu.edu ។

  5. ប្រូស អ័រ ម៉ាក់ខន់ឃី « Our Relationship with the Lord, » ទំព័រ ១–២ ។

  6. ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ឆ្នាំ ២០០៤ ) ទំព័រ ៣១ ។

  7. នៅក្នុង Owen Chadwick, ed., Western Asceticism ( ឆ្នាំ ១៩៥៨ ), ២៣៥ ។

  8. Paul J. Achtemeier, ed., Harper’s Bible Dictionary ( ឆ្នាំ ១៩៨៥ ) ទំព័រ ១០៩៩ ។

  9. សម្រាប់​ការ​ពិភាក្សា​លម្អិត​មួយ​អំពី​រឿងនេះ សូមមើល Stephen E. Robinson, Are Mormons Christians? ( ឆ្នាំ ១៩៩១ ), ទំព័រ ៧១–៨៩; សូមមើល​ផងដែរ Robert L. Millet, Getting at the Truth: Responding to Difficult Questions about LDS Beliefs ( ឆ្នាំ ២០០៤ ), ទំព័រ ១០៦–២២ ។

  10. ដេវីឌ អូ. មិកឃេ នៅ ក្នុង ខែ តុលា ឆ្នាំ ១៩៦៧, ទំព័រ ៥ ។

  11. « ខ្ញុំ​ឆ្ងល់​យ៉ាងអស្ចារ្យ » ទំនុក​តម្កើង, លេខ ១១៥ ។