ឆ្នាំ​២០១៦
តើ​សាសនាចក្រ​មាន​គោល​ជំហរ​យ៉ាង​ដូចម្ដេច ចំពោះ​ការលេងល្បែង​ស៊ីសង ?
January 2016


តើ​សាសនាចក្រ​មាន​គោលជំហរ​យ៉ាង​ដូចម្ដេច ចំពោះ​ការលេងល្បែង​ស៊ីសង ?

photo of a cell phone with game apps on screen

សាសនាចក្រ ប្រឆាំង​នឹង​ការលេង​ល្បែង​ស៊ីសង​គ្រប់ប្រភេទ រួមទាំង​ការចាក់ឆ្នោត ( សូម​មើល ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់​គ្រង​សាសនាចក្រ​ [ ឆ្នាំ ២០០៧ ] ចំណុច ២១.១.១៩ ) ។ មូលហេតុ​ដែល​យើង​ត្រូវបាន​ទូន្មាន​កុំ​ឲ្យ​ចំណាយ​ពេលវេលា និង​ប្រាក់​កាក់​ជាអសារឥតការ លើ​រឿង​នេះ គឺសាមញ្ញ​ណាស់ ៖ « ការលេង​ល្បែងស៊ីសង គឺជា​រឿង​ខុស ។ … វា​ធ្វើ​ឲ្យ​ញៀន និង​អាច​នាំ​ឲ្យ​បាត់បង់​ឱកាស បំផ្លាញ​ជីវិត និង បំបែកបំបាក់​ក្រុម​គ្រួសារ ។ វាគឺជា​ការខុសឆ្គង​ដែល​ជឿ​ថា អ្នក​អាច​ទទួល​បាន​អ្វី​មួយ​ដោយ​ទទេៗ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៤0 ) ។