ឆ្នាំ​២០១៦
ការឈានទៅមុខ
January 2016


ការឈានទៅមុខ

តើអ្នក​ធ្លាប់គិត អំពី​ទីកន្លែងណា​ដែល​អ្នកធ្វើ​ដំណើរទៅ និង ទីកន្លែងណា​អ្នក​ចង់​ទៅដល់​ដែរ​ឬទេ ? បាវចនា​ម៉្ញូឆល​ឆ្នាំ ២០១៦ គឺ នីហ្វៃទី ២ ៣១:២០ ហើយ​ខគម្ពីរមួយនេះ បាន​ផ្ដល់​នូវ​ដំបូន្មាន​ប្រាំពីរ​ចំណុច​អំពី​ទិសដៅ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ នៅ​ក្នុង​នោះ អ្នក​នឹង​រកឃើញ​នូវ​សេចក្ដី​ត្រាស់​បង្គាប់​អំពី​ ទិសដៅ សកម្មភាពអាកប្បកិរិយា ការរៀនសូត្រ ដែល​មក​ពី​ព្រះ និង រង្វាន់​ដែល​បាន​សន្យា​ទុក​ ចំពោះ​កិច្ចខិតខំ​របស់​អ្នក ។ ចូរ​មើល​ពាក្យ​គន្លឹះ​មួយ​ចំនួន​នៅ​ក្នុង​ខគម្ពីរ​នេះ ។

ដើម្បី ឈានទៅមុខ បញ្ជាក់ប្រាប់​ថា អ្នក​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​ការខិតខំ​ដ៏​ពិត​មួយ​ទប់​ទល់​នឹង​កម្លាំង​ជំទាស់​មួយ​ចំនួន ។ យើងត្រូវ​ដាក់​អានុភាព​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ដោយសារ​យើង​ត្រូវ​បាន​រុំព័ទ្ធ​ដោយ​ការទទឹងផ្ទុយ​របស់​ពិភពលោក ចំពោះ​បទបញ្ញតិ្ដ​របស់ព្រះ​ ។

តើ​អ្នកខ្ជាប់ខ្ជួននៅក្នុង​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? តើ​អ្នក​ស្ថិត​នៅ​ក្នុង​ភក្ដីភាព​ពុំងាករេ​ចំពោះទ្រង់​ដែរ​ឬទេ ?

បើអ្នក « គោរព​តាម​ទ្រង់ » ( សូមមើល យ៉ូហាន ១៥:៤ ) ហើយ​ធ្វើតាម​ការ​បង្រៀន​របស់​ទ្រង់ នោះ​អ្នក​នៅ​ខ្ជាប់ខ្ជួន​ដោយ​ពិត ហើយ​ពរជ័យ​ទាំងឡាយ​នឹង​កើត​មាន​មក​ដល់​អ្នក​យ៉ាង​ពិត ។

សេចក្ដី សង្ឃឹម របស់​អ្នក និង សេចក្ដីស្រឡាញ់​នៃព្រះ និង​មនុស្ស​កើន​ឡើង នៅ​ពេល​អ្នក​យល់ ហើយ​ស្គាល់​​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដោយ​ផ្ទាល់ ។ ការ​យល់ដឹង​នេះ រីកចម្រើន នៅ​ពេល​អ្នក ​ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នៅ​ពេល​អ្នក​អនុវត្ត​តាម​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រកប​ដោយ​ការដឹងគុណ និង​គោលបំណង ។

ហើយ​ទីបំផុត អ្នក​ត្រូវតែកាន់ខ្ជាប់ ! តើ​រឿង​នោះ​ស្ដាប់ទៅ​ហាក់ដូចជា​ស្រពាប់ស្រពោន ហើយ​ធុញទ្រាន់​ឬ ? តាមពិត ដើម្បី កាន់ខ្ជាប់ អាច​មាន​ន័យ​ថា បន្ដ​ទៅមុខ​ដោយ​សេចក្ដីល្អ​ដែល​អ្នក​កំពុងធ្វើ — មាន​ភាពខ្ជាប់ខ្ជួន​នៅ​ក្នុង​ការខិតខំ​ឈានទៅមុខ​របស់​អ្នក ។ នៅ​ពេល​អ្នក​ស្ថិត​នៅ​ដោយ​ខ្ជាប់ខ្ជួន​នៅ​លើ​មាគ៌ា​នៃ​ដំណឹងល្អ នោះ​អ្នក​កំពុង​កាន់ខ្ជាប់​ហើយ ។

តើ​វា​ស័ក្តសម​ដែរ​ឬ​ទេ ? បាទ/ច៎ាស ! ព្រះវរបិតាសួគ៌​ប្រកប​ដោយ​សេចក្ដីស្រឡាញ់​របស់​យើង សព្វព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅរក​ទ្រង់​វិញ ដើម្បី​មាន ​ជីវិត​អស់កល្បជានិច្ច ជាមួយ​ទ្រង់ ដោយសារ​តែ​ទ្រង់​ត្រាស់​ដឹង​ថា នោះជា​កន្លែង​ដែល​យើង​នឹង​មាន​សុភមង្គល​ពិត យូរអង្វែង និង​សេចក្ដី​អំណរ​ហួស​ពី​អ្វី​ដែល​យើង​អាច​នឹក​ដល់​នា​ពេល​នេះ​ទៅ​ទៀត ។ នោះជា​មូលហេតុ​ដែល នៅក្នុង នីហ្វៃទី ២ ៣១:២០ ទ្រង់​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ដើម្បី​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ យើងអាច​ធ្វើ​ការនេះ​ដោយ​មាន​ជំនួយ​មកពី​ទ្រង់ ។ ទ្រង់​នឹង​រៀបចំ​ផ្លូវ​ជានិច្ច សម្រាប់​យើង​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ទ្រង់​បញ្ជា ។