ព័ត៌មានក្នុងស្រុក
ការផ្លាស់ប្រែចិត្តជឿ
នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៩ មានព្រឹត្តការណ៍ដ៏អស្ចារ្យកើតឡើងនៅអគារសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ មានអ្នកទទួលបុណ្យជ្រមុជទឹកចំនួនជាច្រើនរូបមកពីវួដទួលទំពូង ស្ដេកខាងត្បូងភ្នំពេញកម្ពុជា ដែលមានវត្តមានរបស់ប្រធានបេសកកម្ម និងភរិយារបស់លោក និងសមាជិកជាច្រើនរូបមកចូលរួមអបអរសាទរផងដែរ ។ « ហើយបើសិនជាអ្នកត្រូវធ្វើការអស់មួយជីវិតអ្នកដោយស្រែកប្រាប់ពីការប្រែចិត្តដល់ប្រជាជននេះ ហើយគ្រាន់តែនាំព្រលឹងតែមួយគត់មករកយើង នោះអ្នកនឹងមានសេចក្ដីអំណរដ៏មហិមាជាមួយអ្នកនោះនៅក្នុងនគរនៃព្រះវរបិតារបស់យើង ! » គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១៥ ។