« មេរៀនទី ២ ឯកសារគ្រូបង្រៀន ៖ ការពង្រឹងទីបន្ទាល់របស់យើងអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ២ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២ ឯកសារគ្រូបង្រៀន
ការពង្រឹងទីបន្ទាល់របស់យើងអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់
នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០០ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបោះពុម្ពផ្សាយទីបន្ទាល់របស់ពួកលោកអំពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងឯកសារមួយដែលមានចំណងជើងថា ៖ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ( ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងមេរៀននេះ សិស្សនឹងមានឱកាសដើម្បីពន្យល់ពីសារៈសំខាន់នៃព្រះបរមងារដ៏ពិសិដ្ឋរបស់ ព្រះគ្រីស្ទ និងដើម្បីចែកចាយពីរបៀបដែលសេចក្ដីជំនឿរបស់ពួកគេអាចត្រូវបានពង្រឹងតាមរយៈការសិក្សាដោយការអធិស្ឋាននូវ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។
យោបល់សម្រាប់ការបង្រៀន
ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមផ្តោតលើការផ្លាស់ប្រែចិត្ត ជាជាងការបង្រៀនគ្រប់ចំណុចទាំងអស់ ។ វាមិនមែនជារឿងចម្លែកទេ ដែលមានអារម្មណ៍ថប់បារម្ភអំពីការបង្រៀនគ្រប់ចំណុចទាំងអស់នៅក្នុងមេរៀន ។ នៅពេលអ្នកមានអារម្មណ៍បែបនេះ សូមពិចារណាកែប្រែការគិតរបស់អ្នកឡើងវិញ ដើម្បីផ្តោតលើអ្វីដែលសិស្សរបស់អ្នកកំពុងជួបប្រទះនៅក្នុងគំនិត និងដួងចិត្តរបស់ពួកគេ ។ តើសិស្សមានពេលដែលពួកគេត្រូវការដើម្បីគិតអំពីសារៈសំខាន់នៃសេចក្ដីពិតដែលពួកគេកំពុងរៀនឬទេ ? សូមចងចាំការប្រឹក្សាដ៏ឈ្លាសវៃពីប្រធាន ដាល្លិន អេក អូក « យើងមិនអាចបង្ខំរឿងខាងវិញ្ញាណបានទេ » ( « In His Own Time, In His Own Way » Ensign ខែ សីហា ឆ្នាំ ២០១៣ ទំព័រ ២៤ ) ។
សូមអញ្ជើញសិស្សឲ្យស្វែងរកគំរូខ្លះៗពីពួកអ្នកដឹកនាំផ្នែកសីលធម៌ និងខាងវិញ្ញាណដ៏អស្ចារ្យនៅទូទាំងប្រវត្តិសាស្រ្ត ។ ( ឬអ្នកអាចផ្ដល់ឧទាហរណ៍ផ្ទាល់ខ្លួនរបស់អ្នក ) ។ សូមពិភាក្សាដោយសង្ខេបអំពីរបៀបដែលបុគ្គលទាំងនេះបានមានឥទ្ធិពលលើពិភពលោកសម្រាប់ការណ៍ល្អ ។ បន្ទាប់មក អ្នកអាចបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ហើយសួរថា ៖
-
តើព្រះយេស៊ូវគ្រីស្ទមានលក្ខណៈពិសេសយ៉ាងដូចម្ដេចនៅក្នុងចំណោមពួកអ្នកដឹកនាំផ្នែកសីលធម៌ និងខាងវិញ្ញាណដ៏អស្ចារ្យរបស់ពិភពលោកនេះ ?
សូមអញ្ជើញសិស្សឲ្យមើលនៅក្នុង ម៉ាថាយ ១៦:១៣–១៧ ឬ មើល « Thou Art the Christ » ( ១:៣០ ) ហើយរកមើលឃ្លាដែលពេត្រុសបានប្រើ ដែលញែកព្រះយេស៊ូវចេញពីមនុស្សទាំងអស់ដែលធ្លាប់រស់នៅលើផែនដី ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F67%2Fa8%2F67a8a878b1aa3314033af398e4f1544937b5e25b%2F67a8a878b1aa3314033af398e4f1544937b5e25b.jpeg/full/!250,/0/default)
-
តើអ្វីទៅជារឿងសំខាន់ដ៏អស់កល្បនៃប្រសាសន៍របស់ពេត្រុសទៅកាន់ព្រះយេស៊ូវ ៖ « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ » ? ( ម៉ាថាយ ១៦:១៦ ) ។ ( វាអាចមានប្រយោជន៍ដើម្បីឲ្យសិស្សរំឭកឡើងវិញនូវអ្វីដែលពួកគេបានរៀននៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ។ សិស្សអាចបង្ហាញសេចក្ដីពិតដូចតទៅ ៖ ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះដែលត្រូវបានចាក់ប្រេងតាំង ឬជាព្រះមែស៊ី ។ ទ្រង់តំណាងឲ្យព្រះវរបិតា និងជាផ្លូវតែមួយគត់ដែលយើងអាចបានសង្គ្រោះ ) ។
-
តើគំនិតអ្វីខ្លះដែលអ្នកមានអំពីសារៈសំខាន់នៃការទទួលបាន និងការពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកដែលថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ? ( អ្នកអាចអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយរបៀបដែលពួកគេទទួលបានទីបន្ទាល់របស់ពួកគេដែលថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ) ។
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមប្រើជំនួយការសិក្សា ។ ជំនួយសម្រាប់ការសិក្សាអាចរកបាននៅក្នុងផ្នែកព្រះគម្ពីរនៃបណ្ណាល័យដំណឹងល្អ ដែលរួមមានធនធានដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយសេចក្ដីយោងនៃព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន Bible Dictionaryនិង Topical Guide ។ ធនធានទាំងនេះយកចេញពីបទដ្ឋានព្រះគម្ពីរដើម្បីជួយអ្នកអានស្វែងយល់អំពីប្រធានបទជាក់លាក់ណាមួយ ។ នៅពេលសិស្សសិក្សាតាមប្រធានបទ សូមជួយពួកគេឲ្យរកឃើញសារៈសំខាន់នៃការយល់ដឹងអំពីបរិបទ និងខ្លឹមសារនៃវគ្គបទគម្ពីរ ដើម្បីជួយពួកគេរកឃើញគោលបំណងរបស់អ្នកនិពន្ធដ៏បំផុសគំនិត ។
សូមរំឭកសិស្សថានៅក្នុងការរៀបចំសម្រាប់ថ្នាក់រៀន ពួកគេត្រូវបានអញ្ជើញឲ្យស្រាវជ្រាវរក « ព្រះយេស៊ូវគ្រីស្ទ » នៅក្នុង Topical Guide ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និងស្វែករក ព្រះនាមដ៏ពិសិដ្ឋ ព្រះបរមងារ និងតួនាទីដែលបានផ្ដល់ដល់ព្រះអម្ចាស់ ។ សូមផ្តល់ពេលឲ្យសិស្សពីរបីនាទីដើម្បីពិនិត្យឡើងវិញនូវអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់មក សិស្សអាចចែកចាយអ្វីដែលពួកគេបានរកឃើញជាមួយសិស្សទាំងអស់ ឬជាមួយក្រុមតូចៗ ។ ប្រសិនបើអ្នកគិតថាវាអាចបង្កើនការរៀនសូត្ររបស់សិស្ស អ្នកអាចបង្ហាញ និងអញ្ជើញពួកគេឲ្យឆ្លើយសំណួរមួយ ឬទាំងពីរខាងក្រោម ៖
-
តើអារម្មណ៍អ្វីខ្លះចូលមកក្នុងចិត្តរបស់អ្នក ពេលអ្នកគិតអំពីព្រះយេស៊ូវគ្រីស្ទជា [ សូមបញ្ចូលព្រះនាម ព្រះបរមងារ ឬតួនាទី ] ?
-
តើការដឹងថាព្រះយេស៊ូវគ្រីស្ទជា [ សូមបញ្ចូលព្រះនាម ព្រះបរមងារ ឬតួនាទី ] មានឥទ្ធិពលលើសេចក្ដីជំនឿរបស់អ្នកទៅលើទ្រង់យ៉ាងដូចម្ដេច ?
អ្នកអាចលើកទឹកចិត្តសិស្សឲ្យជ្រើសរើស និងសិក្សា ព្រះនាម ព្រះបរមងារ ឬតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ដែលពួកគេចង់ស្វែងយល់បន្ថែម ។
សាវករបស់ព្រះអម្ចាស់គឺជាសាក្សីពិសេសថាទ្រង់គឺជាព្រះគ្រីស្ទ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលសេចក្ដីជំនឿដ៏ទូលំទូលាយនៅលើព្រះយេស៊ូវគ្រីស្ទគឺមាននៅក្នុងចំណោមពួកលោក ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយផងដែរនូវអ្វីដែលពួកគេបានឮនាពេលថ្មីៗនេះអំពីព្រះអង្គសង្គ្រោះនៅលើបណ្តាញសង្គម ឬក្នុងការកម្សាន្តដ៏ពេញនិយមនានា ។
សូមអានជាមួយគ្នាក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២៣ហើយពិចារណាសរសេរសេចក្ដីថ្លែងការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ព្រះយេស៊ូវគ្រីស្ទបានហៅសាវកឲ្យធ្វើជាសាក្សីពិសេសរបស់ទ្រង់ពាសពេញពិភពលោកទាំងអស់ ។ បន្ទាប់មកសូមសួរ ៖
-
តាមទស្សនៈរបស់អ្នក ហេតុអ្វីបានជាទីបន្ទាល់របស់សាវកដែលបានហៅដោយព្រះអម្ចាស់អាចមានសារៈសំខាន់ជាពិសេសនៅក្នុងជំនាន់របស់យើង ?
-
តើសាក្សីពិសេសទាំងនេះបានពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? ( វាអាចមានប្រយោជន៍ដើម្បីអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬបានទទួលអារម្មណ៍នៅពេលពួកគេមើលវីដេអូមួយឬច្រើននៃ « Special Witnesses of Christ » នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ ។ អ្នកអាចមើលវីដេអូដែលពួកគេចូលចិត្តជាមួយគ្នានៅក្នុងថ្នាក់ ) ។
សូមរំឭកសិស្សថា នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០០ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយទីបន្ទាល់របស់ពួកលោកអំពីព្រះអង្គសង្គ្រោះនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។ សូមផ្តល់ច្បាប់ចម្លងឯកសារឲ្យសិស្ស ឬអញ្ជើញពួកគេឲ្យបើកវានៅលើឧបករណ៍អេឡិចត្រូនិចរបស់ពួកគេ ។ អ្នកអាចបង្ហាញវីដេអូ « ដកស្រង់ចេញពី ‹ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក › » ( ២:៤៥ ) នៅក្នុងការរៀបចំការពិភាក្សារបស់អ្នកនៃឯកសារប្រវត្តិសាស្ត្រនេះ ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2Ff3%2Fdf%2Ff3df36065e9ba5aabde2a811c23616aa6557bc08%2Ff3df36065e9ba5aabde2a811c23616aa6557bc08.jpeg/full/!250,/0/default)
ដើម្បីជួយសិស្សឲ្យមានការដឹងគុណកាន់តែខ្លាំងចំពោះឯកសារ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » សូមឲ្យពួកគេចូលរួមសកម្មភាពដូចខាងក្រោម ។ សូមអញ្ជើញពួកគេឲ្យធ្វើការជាគូ ហើយផ្តល់ឲ្យសិស្សម្នាក់ៗនូវសំណៅចែកខាងក្រោម ។ សូមប្រាកដថាសិស្សមានពេលច្រើនដើម្បីពិនិត្យមើលឡើងវិញ និងចែកចាយជាមួយគ្នាទៅវិញទៅមកនូវអ្វីដែលពួកគេរកឃើញនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។
សារលិខិតសម្រាប់ជំនាន់យើងនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ »
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ២
អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ត្រូវបានរៀបចំជាមុនសម្រាប់ពេលដែលយើងត្រូវការបំផុត ។ ( « General Conference: Strengthening Faith and Testimony » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧ )
សូមពិនិត្យមើលឡើងវិញក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » សម្រាប់សារលិខិតដែលអ្នកមានអារម្មណ៍ថាចាំបាច់សម្រាប់ជំនាន់យើង ។ សូមត្រៀមខ្លនដើម្បីចែកចាយអ្វីដែលអ្នករកឃើញជាមួយដៃគូសិក្សារបស់អ្នក ។
© 2023 by Intellectual Reserve, Inc. All rights reserved.
សារលិខិតសម្រាប់ជំនាន់យើងនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ »
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ២
ការនិយាយបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ២
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ ៖
កាលដែលលោកិយមិនសូវនិយាយអំពីព្រះយេស៊ូវគ្រីស្ទ ចូរយើងនិយាយអំពីទ្រង់ឲ្យបានកាន់តែច្រើនឡើង ។ នៅពេលបុគ្គលិកលក្ខណៈពិតរបស់យើងក្នុងនាមជាសិស្សរបស់ទ្រង់ត្រូវបានបង្ហាញ នោះមនុស្សជាច្រើននៅជុំវិញយើងនឹងត្រៀមខ្លួនស្តាប់ ។ ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩០ )
សូមពិនិត្យមើលឡើងវិញក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » សម្រាប់សារលិខិតដែលអ្នកមានអារម្មណ៍ថាមានសារៈសំខាន់ខ្លាំងដើម្បីចែកចាយនៅក្នុងពិភពលោកដែលមិនសូវនិយាយអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមត្រៀមខ្លនដើម្បីចែកចាយអ្វីដែលអ្នករកឃើញជាមួយដៃគូសិក្សារបស់អ្នក ។
© 2023 by Intellectual Reserve, Inc. All rights reserved.
ការនិយាយបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ២
ដើម្បីបញ្ចប់ថ្នាក់ សូមអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលសេចក្ដីជំនឿរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទបានកើតមាន ឬអាចត្រូវបានពង្រឹងដោយសារការសិក្សា « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។ សូមផ្តល់ពេលដល់ពួកគេដើម្បីកំណត់គោលដៅនៃអ្វីដែលពួកគេនឹងធ្វើ ដើម្បីបង្កើនទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សាបន្ថែម ឬទន្ទេញឯកសារដែលបានបំផុសគំនិតនេះ ។
សម្រាប់ពេលក្រោយ
សូមពិចារណាផ្ញើឲ្យសិស្សរបស់អ្នកមុនថ្នាក់បន្ទាប់នូវគំនិតខាងក្រោម ឬគំនិតផ្សេងទៀតដែលអ្នកមានអារម្មណ៍ថានឹងជំរុញចំណាប់អារម្មណ៍របស់ពួកគេ ៖ នៅពេលអ្នកសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ៣សូមពិចារណាអំពីមូលហេតុដែលអ្នកបានជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតមុនជីវិតលើផែនដី ។