« មេរៀនទី ៦ ឯកសារគ្រូបង្រៀន ៖ ការប្រើនិមិត្តសញ្ញាដើម្បីយល់កាន់តែច្បាស់អំពីអំណាចដ៏ប្រោសលោះរបស់ព្រះគ្រីស្ទ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ៦ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ៦ ឯកសារគ្រូបង្រៀន
ការប្រើនិមិត្តសញ្ញាដើម្បីយល់កាន់តែច្បាស់អំពីអំណាចដ៏ប្រោសលោះរបស់ព្រះគ្រីស្ទ
ព្រះគម្ពីរគឺពោរពេញទៅដោយនិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ សូម្បីតែមុនពេលទ្រង់ប្រសូត ព្រះអង្គសង្គ្រោះបានជួយប្រជាជនរបស់ទ្រង់ឲ្យយល់ថាទ្រង់ជានរណា ហើយហេតុអ្វីបានជាពួកគេត្រូវការទ្រង់ ។ មេរៀននេះនឹងរុករកនិមិត្តសញ្ញាក្នុងព្រះគម្ពីរ ដែលអាចពង្រឹងសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់ជាព្រះប្រោសលោះរបស់យើង ។
យោបល់សម្រាប់ការបង្រៀន
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមជំរុញឲ្យមានការពិភាក្សាដ៏ប្រកបដោយអត្ថន័យ ។ គ្រូអាចជំរុញឲ្យមានការពិភាក្សាដ៏ប្រកបដោយអត្ថន័យ នៅពេលពួកគេបង្កើតបរិយាកាសសិក្សានៃសេចក្តីស្រឡាញ់ និងទំនុកចិត្ត ដើម្បីឲ្យសិស្សមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការសួរសំណួររបស់ពួកគេ និយាយអំពីការសង្ស័យ និងការភ័យខ្លាចរបស់ពួកគេ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងបង្ហាញពីទីបន្ទាល់របស់ពួកគេ ។ ដើម្បីរៀនបន្ថែម សូមពិចារណាមើល « Meaningful Class Discussions » ( ១:៥២ ) ដោយអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F74%2F2f%2F742f91612317d7d4afc7ae28c040b758f8766523%2F742f91612317d7d4afc7ae28c040b758f8766523.jpeg/full/!250,/0/default)
ព្រះអម្ចាស់ណែនាំការបូជាសត្វ ដើម្បីថ្លែងទីបន្ទាល់អំពីអំណាចដ៏ប្រោសលោះរបស់ទ្រង់ ។
សូមគូរ ឬបង្ហាញរូបបេះដូងមួយ ( ឬនិមិត្តសញ្ញាសាមញ្ញមួយផ្សេងទៀត ) នៅលើក្ដារខៀន ។ សូមឲ្យសិស្សស្វែងរកអ្វីដែលរូបបេះដូងតំណាងឲ្យ ។ សូមចង្អុលបង្ហាញថា ព្រះគម្ពីរប្រើនិមិត្តសញ្ញា ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ១១:៤ ) ។ អ្នកក៏អាចឲ្យសិស្សរកឧទាហរណ៍មួយចំនួននៃនិមិត្តសញ្ញាដែលបង្រៀនអំពីព្រះគ្រីស្ទ ។
សូមរំឭកឡើងវិញដោយសង្ខេប ឬឲ្យសិស្សម្នាក់សង្ខេបបរិបទនៃរូបភាពរបស់អ័ដាម និងអេវ៉ាដែលភ្ជាប់មកជាមួយ ។ សូមអញ្ជើញសិស្សមើល ម៉ូសេ ៥:៤–៨ ហើយស្វែងរកនិមិត្តសញ្ញានៅក្នុងរូបភាពនេះ ។
ដើម្បីពង្រីកការយល់ដឹងរបស់សិស្សអំពីនិមិត្តសញ្ញានៅក្នុងរូបភាពនេះ សូមពិចារណាសួរសំណួរខាងក្រោម ៖
-
តើសេចក្តីពិតសំខាន់ៗអ្វីខ្លះដែលត្រូវបានបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ តាមរយៈនិមិត្តសញ្ញា នៃកូនចៀម អាសនៈ និងការបង្ហូរឈាម ? ( អ្នកអាចរំឭកឡើងវិញនូវ សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំ ។ សូមជួយសិស្សឲ្យរកឃើញសេចក្ដីពិតស្រដៀងគ្នាដូចតទៅនេះ ៖ ការបូជានៃកូនចៀមដំបូង តំណាងឲ្យការពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ) ។
-
តើនិមិត្តសញ្ញាអ្វីខ្លះដែលយើងប្រើសព្វថ្ងៃ ដើម្បីរំឭកយើងអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ?
កំណត់ចំណាំ ប្រសិនបើសិស្សរបស់អ្នកបង្ហាញអារម្មណ៍មិនស្រួលជាមួយនឹងការអនុវត្តការបូជាសត្វ សូមរំឭកពួកគេថា មនុស្សភាគច្រើននៅក្នុងព្រះគម្ពីរសញ្ញាចាស់បានរស់នៅក្នុងសង្គមកសិដ្ឋាន ជាកន្លែងដែលវាជារឿងធម្មតាក្នុងការចិញ្ចឹមសត្វ ដែលត្រូវបានគេសម្លាប់សម្រាប់ជាអាហារ ។ សូមចង្អុលបង្ហាញថា ព្រះអម្ចាស់កំពុងទាញយកបទពិសោធន៍ប្រចាំថ្ងៃរបស់ប្រជាជន ដើម្បីបង្រៀនមេរៀនដ៏មានឥទ្ធិពលអំពីពលិកម្មដ៏ធួនរបស់ទ្រង់ ។
ព្រះគម្ពីរមាននូវនិមិត្តសញ្ញាជាច្រើនដែលថ្លែងទីបន្ទាល់អំពីបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ។
កំណត់ចំំណាំ នៅក្នុងផ្នែកនេះរួមមានជម្រើសការបង្រៀនពីរ ។ សូមសម្រេចចិត្តថា ជម្រើសមួយណាដែលល្អបំផុតសម្រាប់សិស្សរបស់អ្នក ។ ជម្រើសទី ១ សូមផ្តល់នូវបទពិសោធន៍សិក្សាដែលមានការណែនាំបន្ថែមទៀតមួយ ។
ជម្រើសទី ១ ៖ និមិត្តសញ្ញានៃពិធីបុណ្យរំលង
ដោយផ្អែកលើចំណេះដឹងសិស្សរបស់អ្នក វាអាចជាការសំខាន់ដើម្បីរំឭកដោយសង្ខេបនូវព្រឹត្តិការណ៍ ដែលនាំឲ្យមានបុណ្យរំលង ហើយអានជាមួយគ្នាក្នុង និក្ខមនំ ១២:៣–១៣ ។ ឬ អ្នកអាចមើល « The Passover » ( ៣:០៨ ) ។
ដើម្បីផ្ដល់ឲ្យសិស្សនូវឱកាស ក្នុងការពិភាក្សាអំពីអត្ថន័យនៃនិមិត្តសញ្ញាពិធីបុណ្យរំលង អ្នកអាចឲ្យពួកគេធ្វើការជាក្រុមតូចៗ ហើយបំពេញ ឬពិភាក្សាផ្នែក « អត្ថន័យដែលអាចមាន »នៃតារាង « និមិត្តសញ្ញានៃពិធីបុណ្យរំលង » ដែលមាននៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំ ។ ឬអ្នកអាចឲ្យនិមិត្តសញ្ញាមួយទៅក្រុមនីមួយៗ ហើយសុំឲ្យពួកគេអានបទគម្ពីរគាំទ្រ កត់ត្រាអត្ថន័យដែលអាចមានសម្រាប់និមិត្តសញ្ញារបស់ពួកគេ ហើយបន្ទាប់មកចែកចាយជាមួយថ្នាក់រៀននូវអ្វីដែលពួកគេបានរៀន ។
ពេលសិស្សចែកចាយគំនិតរបស់ពួកគេអំពីនិមិត្តសញ្ញានៃពិធីបុណ្យរំលង សូមពិចារណាសួរសំណួរបន្ត ដែលអាចជួយពួកគេអនុវត្តអត្ថន័យនៃនិមិត្តសញ្ញាចំពោះជីវិតរបស់ពួកគេ ។ សំណួរតាមដានបន្តទាំងនេះអាចចាប់ផ្ដើមដូចតទៅនេះ ៖
-
តើនិមិត្តសញ្ញានេះបង្រៀនយើងអំពីអ្វី …
-
តើអត្ថន័យនៃនិមិត្តសញ្ញានេះអាចត្រូវបានអនុវត្តដោយរបៀបណា …
-
តើនៅពេលណាអ្នកបានឃើញ …
បន្ទាប់ពីការពិភាក្សារបស់អ្នក សូមពិចារណាអញ្ជើញសិស្សឲ្យកត់ត្រាអ្វីដែលពួកគេបានរៀន ឬបានមានអារម្មណ៍អំពីព្រះអង្គសង្គ្រោះ ឬទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ចេញពីនិមិត្តសញ្ញានៃពិធីបុណ្យរំលង ។ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តចែកចាយអ្វីដែលពួកគេបានសរសេរ ។
ឯកសារយោងសម្រាប់គ្រូ
និមិត្តសញ្ញានៃពិធីបុណ្យរំលង
ខគម្ពីរ |
និមិត្តសញ្ញា |
អត្ថន័យដែលអាចមាន |
បទគម្ពីរគាំទ្រ* |
---|---|---|---|
ខគម្ពីរ | និមិត្តសញ្ញា ផ្ទះនីមួយៗបានបូជាកូនចៀមមួយ | អត្ថន័យដែលអាចមាន អំណាចដ៏ប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ គឺសម្រាប់គ្រប់គ្នា ។ | បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា កូនចៀមឈ្មោលដ៏ឥតខ្ចោះ | អត្ថន័យដែលអាចមាន ព្រះអង្គសង្គ្រោះ គឺជាកូនចៀមនៃព្រះ ឥតខ្ចោះ និងគ្មានអំពើបាប ។ | បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា ឈាមត្រូវបានលាបលើធ្នឹមទ្វារផ្ទះនីមួយៗ ។ | អត្ថន័យដែលអាចមាន តាមសេចក្ដីសញ្ញា យើងអាចអនុវត្តព្រះលោហិតរបស់ព្រះគ្រីស្ទ ដើម្បីយកឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណ ។ ព្រះលោហិតរបស់ព្រះគ្រីស្ទ សង្គ្រោះ និងការពារយើង ។ | បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា នំប៉័ងឥតដំបែ ( នំប៉័ងដែលផលិតដោយគ្មានមេដំបែដែលបណ្តាលឲ្យនំប៉័ងខូច និងដុះផ្សិត ) | អត្ថន័យដែលអាចមាន ព្រះយេស៊ូវ គឺជានំបុ័ងជីវិត ។ ទ្រង់មិនមានភាពមិនបរិសុទ្ធទេ ។ | បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា បន្លែល្វីង | អត្ថន័យដែលអាចមាន យើងរស់នៅក្នុងពិភពលោកដែលដួលរលំ ហើយទទួលរងនូវភាពល្វីងជូរចត់នៃអំពើបាប ។ | បទគម្ពីរគាំទ្រ* |
ខគម្ពីរ | និមិត្តសញ្ញា ក្រវ៉ាត់ចង្កេះ ពាក់ស្បែកជើង ទាំងកាន់ដំបងនៅដៃហើយត្រូវបរិភោគឲ្យរហ័សផង | អត្ថន័យដែលអាចមាន អំណាចដ៏ប្រោសលោះរបស់ព្រះគ្រីស្ទ គួរតែត្រូវបានអនុវត្តដោយមិនបង្អង់យូរ ។ | បទគម្ពីរគាំទ្រ* |
ជម្រើសទី ២ ៖ និមិត្តសញ្ញានៃព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរសញ្ញាចាស់
សូមអញ្ជើញសិស្សម្នាក់អានឮៗនូវ សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ បន្ទាប់មកសូមសួរ ៖
-
តើការស្វែងរកនិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទបានពង្រឹងដោយរបៀបណា ឬតើវាអាចពង្រឹងសេចក្តីជំនឿរបស់អ្នកលើទ្រង់ដោយរបៀបណា ?
សូមថ្លែងទីបន្ទាល់ថា យើងអាចរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ នៅពេលយើងស្គាល់រូបភាព ប្រភេទ និងនិមិត្តសញ្ញាដែលថ្លែងទីបន្ទាល់អំពីទ្រង់ ។
សូមរំឭកឡើងវិញនូវ វគ្គបទគម្ពីរទាំងបួននៃព្រះគម្ពីរសញ្ញាចាស់ ដែលបានរាយបញ្ជីនៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ ។ សូមអញ្ជើញសិស្សឲ្យបង្កើតក្រុមតូចៗជាមួយសិស្សដទៃទៀត ដែលចង់ពិភាក្សាវគ្គបទគម្ពីរដែលពួកគេចង់ពិភាក្សាបំផុត ។ បន្ទាប់មក អញ្ជើញក្រុមនីមួយៗឲ្យអានវគ្គបទគម្ពីរដែលពួកគេជ្រើសរើសទាំងអស់គ្នា ហើយពិភាក្សា សំណួរសិក្សា ដែលមាននៅក្នុងផ្នែកទី ៣ ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់សម្រាប់ការពិភាក្សាដ៏ប្រកបដោយអត្ថន័យ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន ឬបានមានអារម្មណ៍អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាលទ្ធផលនៃការពិភាក្សាជាក្រុមតូចៗរបស់ពួកគេ ។
សម្រាប់ពេលក្រោយ
មុនថ្នាក់បន្ទាប់ អ្នកអាចផ្ញើសារទៅសិស្ស ហើយសួរថា ៖ តើអ្នកធ្លាប់ឆ្ងល់ពីរបៀបដើម្បីផ្សះផ្សាសេចក្តីយុត្តិធម៌នៃព្រះដោយសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ទ្រង់ដែរឬទេ ? នៅពេលអ្នកអាន ឯកសាររៀបចំសម្រាប់មេរៀនទី ៧សូមពិចារណាអំពីទំនាក់ទំនងរវាងគុណលក្ខណៈដ៏ទេវភាព នៃសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ ។