« មេរៀនទី ១៩ ឯកសារគ្រូបង្រៀន ៖ ការជួយព្រះអម្ចាស់នៅក្នុងការប្រោសលោះដល់ពួកអ្នកស្លាប់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៩ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៩ ឯកសារគ្រូបង្រៀន
ការជួយព្រះអម្ចាស់នៅក្នុងការប្រោសលោះដល់ពួកអ្នកស្លាប់
ការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងពិភពវិញ្ញាណធានាដល់មនុស្សលោកទាំងអស់ដែលធ្លាប់បានរស់នៅ និងដែលកំពុងរស់នៅលើផែនដីនេះ នឹងមានឱកាសស្តាប់ឮដំណឹងល្អរបស់ព្រះអម្ចាស់ ហើយទទួលពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ ។ នៅក្នុងមេរៀននេះ សិស្សនឹងចែកចាយពីអ្វីដែលពួកគេអាចរៀនសូត្រអំពីព្រះអង្គសង្គ្រោះ មកពីការងារបម្រើរបស់ទ្រង់នៅក្នុងពិភពវិញ្ញាណ ។ ពួកគេក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិដើម្បីជួយដល់ព្រះអម្ចាស់ ក្នុងកិច្ចការនៃសេចក្តីសង្គ្រោះសម្រាប់ពួកអ្នកដែលស្លាប់ផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ព្រះយេស៊ូវគ្រីស្ទកំពុងធ្វើការងារបម្រើដល់ពួក អ្នកដែលស្លាប់ នៅក្នុងពិភពវិញ្ញាណ ។
ដើម្បីចាប់ផ្តើមថ្នាក់ អ្នកអាចបង្ហាញរូបភាពខាងក្រោម ហើយអញ្ជើញសិស្សឲ្យពន្យល់អំពីអ្វីដែលបានកើតឡើងរវាងការសុគតរបស់ព្រះអង្គសង្គ្រោះ និងការមានព្រះជន្មនរស់ឡើងវិញ ។ ( ឬអ្នកអាចរំព្ញកសេចក្ដីថ្លែងការណ៍របស់ អែលឌើរ ស្ពែនស៊ើរ ជេ ខនឌីនៅខាងដើមនៃឯកសាររៀបចំ ហើយឲ្យសិស្សឆ្លើយតបនឹងសំណួរដដែល ) ។
សូមអញ្ជើញសិស្សឲ្យស្រមៃថាពួកគេមានឱកាសដើម្បីពន្យល់ពីការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅក្នុងពិភពវិញ្ញាណដល់នរណាម្នាក់ដែលគ្មានជំនឿដូចយើង ។ សូមបង្ហាញសំណួរខាងក្រោម ហើយសូមឲ្យសិស្សជ្រើសរើសសំណួរមួយ ដែលពួកគេចង់ឆ្លើយ ៖
-
ខ្ញុំបានស្តាប់ឮព្រះវិហាររបស់អ្នកបង្រៀនថា មនុស្សទៅ ស្ថានបរមសុខឬស្ថានឃុំព្រលឹងនៅពេលពួកគេស្លាប់ទៅ ។ តើនោះវាដូចគ្នានឹងស្ថានសួគ៌ និងស្ថាននរកដែរឬទេ ?
-
កាលខ្ញុំធំឡើងមានគេប្រាប់ថា មនុស្សដែលស្លាប់ដោយមិនទទួលយកព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់ពួកគេ និងត្រូវវង្វេងជារៀងរហូតហើយមិនអាចទៅស្ថានសួគ៌បានទេ ។ តើនោះជាអ្វីដែលព្រះវិហាររបស់អ្នកបង្រៀនដែរឬទេ ?
-
ថ្មីៗនេះ ខ្ញុំបានឮថាព្រះវិហាររបស់អ្នកអនុវត្តអ្វីមួយដែលហៅថា ពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន ។ វាស្ដាប់ទៅដូចជាចម្លែក ។ តើទាំងនោះនិយាយអំពីអ្វី ?
សូមទុកពេលឲ្យសិស្សរំព្ញកព្រះគម្ពីរដែលមាននៅក្នុង ផ្នែកទី ១ នៃឯកសាររៀបចំ នេះ ហើយរៀបចំចម្លើយសាមញ្ញៗ ច្បាស់ និងត្រឹមត្រូវតាមគោលលទ្ធិ សម្រាប់សំណួរដែលពួកគេបានជ្រើសរើស ។
បន្ទាប់មកសូមអញ្ជើញសិស្សឲ្យសម្តែងជាមួយដៃគូ ហើយឆ្លើយសំណួរដែលពួកគេបានជ្រើសរើស ។ បន្ទាប់ពីពួកគេបានធ្វើរួចហើយ នោះអ្នកអាចអញ្ជើញឲ្យសិស្សពីរបីនាក់ចែកចាយអ្វីដែលពួកគេបានរៀនពីគ្នាទៅវិញទៅមក ។
ដើម្បីជួយគូសបញ្ជាក់ពីសារៈសំខាន់នៃការងារបម្រើរបស់ព្រះអម្ចាស់ចំពោះពិភពវិញ្ញាណអ្នកអាចសួរសំណួរមួយ ឬច្រើនដូចខាងក្រោម ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់នៅក្នុងការងារបម្រើដល់អស់អ្នកដែលនៅក្នុងពិភពវិញ្ញាណ ? សូមរំព្ញក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២–១៩,២៣–២៤ ហើយរកមើលពាក្យដែលពិពណ៌នាអំពីរបៀបដែលមនុស្សស្មោះត្រង់បានឆ្លើយតបចំពោះការយាងមកជួបរបស់ព្រះអង្គសង្គ្រោះ ។ សូមចែកចាយជាមួយដៃគូរបស់អ្នកថាតើអ្នកមានអារម្មណ៍បែបណាប្រសិនបើអ្នកមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះទ័យ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការងារបម្រើរបស់ទ្រង់ទៅកាន់ពិភពវិញ្ញាណ ? ( អ្នកអាចរំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៩–៣៥ ។ ចម្លើយអាចរួមបញ្ចូលសេចក្ដីពិតស្រដៀងគ្នាដូចខាងក្រោម ៖ ការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពិភពវិញ្ញាណចង្អុលបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់ និងព្រះរាជបំណងរបស់ទ្រង់ក្នុងការផ្ដល់សេចក្ដីសង្គ្រោះដល់មនុស្សគ្រប់រូប ។ ព្រះអង្គសង្គ្រោះអនុញ្ញាតឲ្យយើងទាំងអស់គ្នាជួយក្នុងកិច្ចការដ៏អស្ចារ្យរបស់ទ្រង់សម្រាប់ពួកអ្នកដែលស្លាប់ ) ។
-
តើអ្នកមានគំនិត ឬអារម្មណ៍យ៉ាងណាចំពោះព្រះអង្គសង្គ្រោះ តើអ្នកមានអារម្មណ៍ដូចជានៅពេលអ្នកពិចារណាអំពីការងារបម្រើរបស់ទ្រង់ទៅដល់មនុស្សលោកទាំងអស់—រួមទាំងបុព្វការីជនរបស់អ្នកដែលបានស្លាប់ដោយមិនបានព្ញដំណឹងល្អនោះឬទេ ?
យើងអាចជួយព្រះអង្គសង្រ្គោះនៅក្នុងការប្រោសលោះដល់ពួកអ្នកស្លាប់ ។
សូមពិចារណាពីការដាក់បង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះ និងអមជាមួយសេចក្តីថ្លែងការណ៍មកពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ៖ « ទ្រង់បានប្រទានជីវិតរបស់ទ្រង់ដើម្បីធួនសម្រាប់អំពើបាបនៃមនុស្សលោកទាំងអស់ ។ ព្រះជន្មរបស់ទ្រង់ គឺជាអំណោយទានក្នុងនាមមនុស្សទាំងអស់ ដែលធ្លាប់បានរស់នៅលើផែនដី »( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមប្រាកដថាសិស្សយល់អត្ថន័យនៃពាក្យពិធីជំនួស មានន័យថាធ្វើជំនួសមនុស្សម្នាក់ទៀត ។
បន្ទាប់មកបង្ហាញរូបភាពខាងក្រោម ហើយសួរថា ៖
-
តើការធ្វើកិច្ចការរបស់យើងសម្រាប់ពួកអ្នកដែលស្លាប់ជាការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដោយរបៀបណាខ្លះ ? ( សូមរំព្ញកជាមួយសិស្សនូវ សេចក្ដីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន ផ្នែកទី២ នៃឯកសាររៀបចំនេះ ) ។
ផ្អែកលើចម្លើយរបស់សិស្ស អ្នកអាចបង្ហាញគោលការណ៍ស្រដៀងគ្នានឹងចំណុចដូចខាងក្រោម ៖ នៅពេលយើងចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធ នោះគឺយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ តាមរយៈ ការធ្វើកិច្ចការនានាជាអ្វីមួយដែលពួកគេមិនអាចធ្វើបានដោយខ្លួនពួកគេ ។
-
តើការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិបានពង្រឹងទីបន្ទាល់របស់អ្នកអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យរំព្ញក សេចក្តីថ្លែងការណ៍ដោយអែលឌើរ ឌេល ជី រេនឡាន់ នៅក្នុងផ្នែកទី ២ នៃឯកសាររៀបចំនេះ និងស្វែងរកពរជ័យដែលពួកគេបានដកពិសោធន៍ ឬចង់ដកពិសោធន៍ តាមរយៈការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ បន្ទាប់មក ផ្តល់ឱកាសឲ្យសិស្សចែកចាយជាថ្នាក់ ឬជាក្រុមតូចៗអំពីរបៀបដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់បានទទួលពរជ័យដោយការធ្វើកិច្ចការសម្រាប់មរណៈជន ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ណិលសុន ៖
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាដោយការអធិស្ឋានអំពីការលះបង់ប្រភេទណា—ហើយដែលសំខាន់បំផុតនោះគឺការលះបង់ពេលវេលា—ដែលបងប្អូនអាចធ្វើកិច្ចការពង្សប្រវត្តិ និងព្រះវិហារបរិសុទ្ធបន្ថែមទៀត ។ ( រ័សុល អិម ណិលសុន នៅក្នុង « Make Sacrifices for Family History, President Russell M. Nelson Challenges » ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៧ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សូមផ្តល់ពេលឲ្យសិស្សពិចារណា និងសរសេរចម្លើយរបស់ពួកគេចំពោះ ការអញ្ជើញរបស់ ប្រធាន ណិលសុន ។ ពួកគេអាចប្រើពេលវេលាដែលនៅសល់ដើម្បីបើកកម្មវិធី ស្រាវជ្រាវក្រុមគ្រួសារ និងស្វែងរកឈ្មោះដែលពួកគេអាចយកទៅព្រះវិហារបរិសុទ្ធ ។ សូមលើកទឹកចិត្តសិស្សដែលធ្លាប់ប្រើ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារឲ្យជួយដល់អស់អ្នកដែលមិនមិនចេះប្រើវា ។
ឬអ្នកអាចអញ្ជើញឲ្យសិស្សរំឭកគំនិតនៅក្នុងអត្ថបទនេះឡើងវិញក្នុង « Family History Is for Everyone » ( ChurchofJesusChrist.org )សេចក្តីយោងនៅក្នុង ផ្នែក« ចង់បានបន្ថែមទៀតទេ ? » នៃឯកសាររៀបចំនេះ ។
សម្រាប់ពេលក្រោយ
ដើម្បីលើកទឹកចិត្តឲ្យមានការរៀបចំរបស់សិស្សនៅថ្នាក់លើកក្រោយ សូមពិចារណាផ្ញើសារខាងក្រោម ឬសារមួយរបស់អ្នកផ្ទាល់ ៖កាលអ្នកសិក្សា មេរៀនទី ២០ សូមពិចារណាថាតើការយល់ដឹងខាងវិញ្ញាណអ្វីខ្លះដែលអ្នកអាចរីកចម្រើន មកពីពីពាក្យ អ្នកគង្វាល,ស៊ីឈ្នួល,ក្រោលចៀម,ចៀមឯទៀត,ស្មៅខៀវខ្ចី និង ចៀមបាត់បង់ ។