« មេរៀនទី ១៨ ឯកសារគ្រូបង្រៀន ៖ ការទទួលអំណោយទាននៃ ព្រះគុណដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៨ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៨ ឯកសារគ្រូបង្រៀន
ការទទួលអំណោយទាននៃ ព្រះគុណដ៏ទេវភាពរបស់ព្រះអង្គ សង្គ្រោះ
ព្រះគម្ពីរ បង្រៀនថា មានតែតាមរយៈ« បុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ » ទេទើបយើង អាច ទទួលបាន ជីវិតដ៏នៅអស់កល្បជានិច្ច ( នីហ្វៃទី២ ២:៨ ) ។ ក្នុងអំឡុងមេរៀននេះ សិស្សនឹងពន្យល់អំពីតម្រូវការរបស់ពួកគេដើម្បីទទួលបានព្រះគុណរបស់ព្រះអង្គសង្គ្រោះ ចែកចាយរបៀបដែលពួកគេបានដកបទពិសោធន៍ពីព្រះគុណរបស់ទ្រង់ ហើយកំណត់ពីអ្វីដែលពួកគេអាចធ្វើបាន ដើម្បីពឹងផ្អែកលើទ្រង់បន្ថែមទៀត ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់ និងអ្នកបម្រើរបស់ទ្រង់ទាំងឡាយបង្រៀនអំពីសារៈសំខាន់នៃព្រះគុណ ។
សូមអញ្ជើញសិស្សឲ្យសរសេរជាឯកជនពីតម្រូវការ និងបំណងប្រាថ្នាដ៏អស្ចារ្យបំផុតរបស់ពួកគេដើម្បីទទួលបានជំនួយពីព្រះ ។ ឧទាហរណ៍ពួកគេអាចសរសេរពីការល្បួង ឬអំពើបាបដែលពួកគេចង់ យកឈ្នះភាព ទន់ខ្សោយ ដែល ពួកគេ កំពុង ពុះពារ ឧបសគ្គ ឬការសម្រេចចិត្តដែលពួកគេប្រឈម មុខ កិច្ចការធំៗដែលពួកគេ ត្រូវការជំនួយដើម្បីបំពេញ ឬបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទដែលពួកគេប្រាថ្នាចង់អភិវឌ្ឍ ។ សូមលើកទឹកចិត្តសិស្សឲ្យរក្សាបំណងប្រាថ្នាទាំងនេះក្នុងចិត្ត នៅពេលពួកគេពិភាក្សាអំពីព្រះគុណនៃព្រះយេស៊ូវគ្រីស្ទក្នុងអំឡុងពេលមេរៀននេះ ។
ដើម្បីស្វែងយល់ពីការយល់ដឹងរបស់សិស្សអំពីព្រះគុណ នោះអ្នកអាចអញ្ជើញពួកគេឲ្យពន្យល់ពីអ្វីដែលពួកគេយល់អំពីព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ហើយរកមើលថាតើពួកគេមានសំណួរអ្វីខ្លះ ។ ប្រសិនបើចាំបាច់ សូមបង្ហាញនិយមន័យខាងក្រោម ៖
សូមពិចារណាបង្ហាញរូបភាពដើមទំពាំងបាយជូរដូចខាងក្រោម ។ សូមពន្យល់ថា ព្រះយេស៊ូវគ្រីស្ទបានបង្រៀនរឿងប្រៀបប្រដូចអំពីដើមទំពាំងបាយជូរពិតភ្លាមៗ មុននឹងទៅសួនច្បារគែតសេម៉ានី ដើម្បីអនុវត្តដង្វាយធួនរបស់ទ្រង់ ។
សូមឲ្យសិស្សរំឭក យ៉ូហាន ១៥:១–៨ ដោយរកមើលអ្វីដែលនិមិត្តរូបនៃដើមទំពាំងបាយជូរ មែក និងផ្លែអាចបង្រៀនយើងអំពីអំណោយទាននៃព្រះគុណដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ។
សូមពិចារណាសួរសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យមើលឃើញពីទំនាក់ទំនងរវាងពាក្យប្រៀបធៀបនៃដើមទំពាំងបាយជូរ និងព្រះគុណពិត ៖
-
តើនិមិត្តរូបនៃដើមទំពាំងបាយជូរ មែក និងផ្លែតំណាងឲ្យអ្វី ? តើវាអាចបង្រៀនយើងអ្វីខ្លះអំពីតម្រូវការរបស់យើង ដើម្បីទទួលបានព្រះគុណរបស់ព្រះអង្គសង្គ្រោះ ? ( អ្នកអាចជួយសិស្សឲ្យស្គាល់គោលការណ៍មួយដូចខាងក្រោម ៖ កាលយើងនៅជាប់នឹងព្រះយេស៊ូវគ្រីស្ទ នោះយើងអាចទទួលបានព្រះគុណរបស់ទ្រង់ដើម្បីជួយយើងនាំមកនូវកិច្ចការល្អ ) ។
-
តើការនៅជាប់ ឬបន្តនៅនឹងព្រះគ្រីស្ទមានលក្ខណៈបែបណា ? ( អ្នកអាចចង់រំឭកឡើងវិញក្នុង សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។ តើអ្វីដែលបានជួយអ្នកឲ្យបន្តមានទំនាក់ទំនងជាមួយព្រះអង្គសង្គ្រោះ ? តើមនុស្សម្នាក់អាចធ្វើអ្វីខ្លះដែលធ្វើឲ្យ មានអារម្មណ៍ថាត្រូវបំបែកចេញពីព្រះយេស៊ូវគ្រីស្ទ និងអំណោយទាននៃព្រះគុណរបស់ទ្រង់ ?
អ្នកក៏អាចអញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីអំណោយទាននៃព្រះគុណរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកផ្ទាល់ ។
យើងអាចទទួលព្រះគុណរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើង ។
សូមពិចារណាបង្ហាញ រូបភាពអំណោយ និងការបង់ថ្លៃ ដែលមាននៅក្នុងផ្នែកទី ២នៃឯកសាររៀបចំ ។ សូមអញ្ជើញឲ្យសិស្សពន្យល់ពីអ្វីដែលពួកគេដឹងអំពីព្រះគុណនៃព្រះគ្រីស្ទ ដែលជាអំណោយទាន ឬអ្វីផ្សេងទៀតដែលទទួលបាន ។ ( សិស្សអាចចំណាយពេលពីរបីនាទីដើម្បីរំព្ញកឡើងវិញក្នុងផ្នែកទី ២ឬ សម្ភារ មួយចំនួនប្រសិនបើចាំបាច់ តើចង់បានបន្ថែមទៀតទេ ? ។ ប្រសិនបើពួកគេបានពន្យល់ពីគំនិតទាំងនេះនៅដើមមេរៀនរួចហើយ នោះអ្នកអាចបន្តជាមួយនឹងសាច់រឿងខាងក្រោម ) ។
សូមបង្ហាញនិងអានដំណើររឿងខាងក្រោមឲ្យឮៗ ។
ចូរអញ្ជើញសិស្សឲ្យចែកចាយរបៀបដែលពួកគេនឹងឆ្លើយតបទៅកាន់ សាគូរ៉ា ថូប៊ូស និង អ៊ីលីណា ។ សូមពិចារណាថា តើអ្នកអាចសួរសំណួរមួយណានៃសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សរបស់អ្នកឲ្យសិក្សាកាន់តែស៊ីជម្រៅ ៖
-
តើការភាន់ច្រឡំអ្វីខ្លះដែលបុគ្គលម្នាក់នេះធ្លាប់មាន អំពីព្រះគុណរបស់ព្រះអង្គសង្គ្រោះ ?
-
តើការយល់ខុសបែបនេះអាចបង្អាក់សមត្ថភាពរបស់គាត់ ឬនាងក្នុងការទទួលបាន ឬពឹងផ្អែកលើព្រះគុណរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើការបង្រៀន ឬគោលការណ៍អ្វីដែលទាក់ទងនឹងព្រះគុណរបស់ព្រះអង្គសង្គ្រោះ ដែលអ្នកអាចចែកចាយជាមួយបុគ្គលនេះ ?
សូមពិចារណាសរសេរសេចក្តីពិតដែលសិស្សស្វែងរកនៅលើក្ដារខៀន ។ សិស្សអាចនឹងរកឃើញសេចក្ដីពិតមួយដែលស្រដៀងគ្នាដូចនេះ ៖ ព្រះគុណជាអំណោយទានមួយដែលយើងមិនអាចរកបានដោយខ្លួនឯង ប៉ុន្តែយើងទទួលបាន នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយខិតខំរស់នៅតាមដំណឹងល្អ ។ យើងអាចទទួលបានព្រះគុណរបស់ទ្រង់ពីមុន អំឡុងពេល និងក្រោយពេលដែលយើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ។
សូមរំឭកសិស្សថាពួកគេត្រូវបានអញ្ជើញនៅក្នុង ផ្នែកទី ៣ នៃឯកសាររៀបចំ នេះ ដើម្បីសិក្សាដំណើររឿងនៃព្រះគម្ពីរដែលចង្អុលបង្ហាញពីរបៀបដែលព្រះគុណរបស់ព្រះអម្ចាស់អាចដំណើរការក្នុងជីវិតរបស់យើង ។ ( អ្នកអាចផ្តល់ពេលឲ្យសិស្សរំព្ញកដំណើររឿងនៃព្រះគម្ពីរដែលពួកគេបានជ្រើសរើស ) ។ សូមបំបែកសិស្សជាក្រុមតូចៗ ។ សូមអញ្ជើញសិស្សឲ្យពន្យល់វគ្គបទគម្ពីររបស់ពួកគេ និងចែកចាយចម្លើយរបស់ពួកគេ ទៅក្នុង សំណួរទាំងបីនៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំនេះ ។
អ្នកអាចបញ្ចប់ថ្នាក់ដោយអញ្ជើញសិស្សឲ្យពិនិត្យមើលតម្រូវការផ្ទាល់ខ្លួន និងបំណងប្រាថ្នាដែលពួកគេបានសរសេរនៅពេលចាប់ផ្តើមថ្នាក់ ។ សូមផ្តល់ពេលដល់ពួកគេគិតពិចារណាប្រកបដោយការអធិស្ឋាន ហើយកត់ត្រានូវអ្វីដែលពួកគេអាចធ្វើបាន ដើម្បីអញ្ជើញព្រះគុណរបស់ព្រះអម្ចាស់ ឲ្យមានកាន់តែបរិបូរណ៍នៅក្នុងជីវិតរបស់ពួកគេ ដើម្បីឆ្ពោះទៅមុខដោយសេចក្តីជំនឿ ហើយពឹងផ្អែកទាំងស្រុងលើអំណាចដ៏ទេវភាពរបស់ទ្រង់ ។
សម្រាប់ពេលក្រោយ
សូមពិចារណាផ្ញើសារខាងក្រោមនេះ ឬសាររបស់អ្នកផ្ទាល់ទៅសិស្សពីមុនចូលរៀនថ្នាក់បន្ទាប់ ៖ នៅពេលអ្នកសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ១៩ សូមគិតអំពីមនុស្សម្នាក់ដែលអ្នកស្គាល់ដែលជីវិតរបស់គេនឹងត្រូវបានប្រទានពរដោយសារការយល់កាន់តែច្បាស់អំពីការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទចំពោះអស់អ្នកនៅក្នុងពិភពវិញ្ញាណ ។