« មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការឱបក្រសោបនូវការពលិកម្មដ៏ធួនដ៏មហិមារបស់ព្រះអង្គសង្គ្រោះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៦ ឯកសាររៀបចំសម្រាប់ថ្នាក់
ការឱបក្រសោបនូវការពលិកម្មដ៏ធួនដ៏មហិមារបស់ព្រះអង្គសង្គ្រោះ
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ថា « ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត និងជោគជ័យដ៏សំខាន់បំផុតនៅក្នុងបុព្វហេតុនៃប្រវត្តិសាស្ត្រមនុស្សជាតិទាំងអស់ គឺការពលិកម្មដ៏ធួនដ៏មហិមារបស់ព្រះអង្គសង្គ្រោះ » ( Testify of the Restoration » New Era ខែ មេសា ឆ្នាំ ២០១៧ ទំព័រ ៣ ) ។ នៅពេលអ្នកសិក្សា សូមគិតអំពីអ្វីដែលព្រះអម្ចាស់បានស៊ូទ្រាំ ដើម្បីសម្រេចការពលិកម្មដ៏ធួនរបស់ទ្រង់ ។ សូមពិចារណាផងដែរអំពីរបៀបដែលអ្នកអាចបង្ហាញគារវភាពចំពោះអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
ផ្នែកទី ១
ហេតុអ្វីខ្ញុំត្រូវការដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ ?
ការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ាគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់ការរីកចម្រើនដ៏អស់កល្បជានិច្ចរបស់យើង ។ វាបានផ្តល់ឱកាសឲ្យយើងមកផែនដី ដើម្បីអនុវត្តសិទ្ធិជ្រើសរើស បង្កើតក្រុមគ្រួសារ ដកពិសោធន៍អំណរ រៀនសូត្រនិងរីកចម្រើន ( សូមមើល នីហ្វៃទី ២ ២:១៩–២៥ ) ។
ប៉ុន្តែការបោះជំហានទៅមុខនេះក៏អាចនាំឲ្យបោះជំហានថយក្រោយផងដែរ ។ ដោយសារការធ្លាក់ នោះយើងម្នាក់ៗស្ថិតក្នុងស្ថានភាពនៃការធ្លាក់ ហើយស្ថិតក្រោមការស្លាប់ខាងវិញ្ញាណ និងខាងរូបកាយ ( សូមមើល សូមមើល អាលម៉ា ៤២:៥–៩,១៤ ) ។ យើងមិនអាចយកឈ្នះលើស្ថានភាពទាំងនេះតាមរយៈការខិតខំ ឬគុណសម្បត្តិរបស់យើងផ្ទាល់នោះទេ ( សូមមើល នីហ្វៃទី ២ ២:៥, ៨ ) ។ ព្យាការី យ៉ាកុប បានបង្រៀនថា បើគ្មាន « ដង្វាយធួនដ៏និរន្ដរ៍ » របស់ព្រអម្ចាស់ទេ នោះយើងនឹង « មិនអាចនឹងក្រោកឡើងបានឡើយ » ហើយនឹងកាត់ចេញពីវត្ថមានរបស់ព្រះជារៀងរហូត ( សូមមើល នីហ្វៃទី ២ ៩:៧–៩ ) ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីរបៀបដែល ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជួយយើងឲ្យយកឈ្នះលើលទ្ធផលនៃការធ្លាក់ ៖
ការប្រោសលោះរបស់ព្រះអង្គសង្គ្រោះមានពីរផ្នែក ។ ទីមួយ វាធ្វើឲ្យធួនសម្រាប់អំពើរំលងរបស់ អ័ដាម និង ការធ្លាក់របស់មនុស្សដោយយកឈ្នះលើអ្វីដែលត្រូវបានគេហៅថាឥទ្ធិពលផ្ទាល់នៃការធ្លាក់ ---ជាការស្លាប់ខាងរូបកាយ និង ខាងវិញ្ញាណ ។ ការស្លាប់ខាងរូបកាយត្រូវបានគេយល់យ៉ាងច្បាស់ រីឯការស្លាប់ខាងវិញ្ញាណជាការបំបែកមនុស្សចេញពីព្រះ ។… ការប្រោសលោះពីការស្លាប់ខាងរូបកាយ និងវិញ្ញាណនេះគឺសម្រាប់មនុស្សទូទៅដោយគ្មានលក្ខខណ្ឌ ។
កត្តាទីពីរ នៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺការប្រោសលោះពីអ្វីដែលអាចហៅថា ជាលទ្ធផលប្រយោលនៃការធ្លាក់ ---ជាអំពើបាបយើងដែលផ្ទុយពីអំពើរំលងរបស់ អ័ដាម ។…
ដោយសារយើងមានទំនួលខុសត្រូវ ហើយធ្វើការជ្រើសរើស នោះការប្រោសលោះពីអំពើបាបយើងគឺមានលក្ខខណ្ឌ ---ជាលក្ខខណ្ឌឲ្យមានការសារភាព និង ការលះបង់អំពើបាប ហើយងាកមករកជីវិតមួយបរិសុទ្ធ ឬនិយាយម្យ៉ាងទៀតថា ជាលក្ខខណ្ឌឲ្យមានការប្រែចិត្ត [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣ ] («Redemption » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០៩–១០ )
ផ្នែកទី ២
តើការសញ្ជឹងគិតអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឆ្កាងអាចបង្កើនការដឹងគុណរបស់ខ្ញុំចំពោះទ្រង់យ៉ាងដូចម្ដេច ?
បន្ទាប់ពីបានទទួលទានអាហារយប់ថ្ងៃចុងក្រោយ ជាមួយពួកសាវករបស់ទ្រង់ ហើយបានណែនាំពីពិធីសាក្រាម៉ង់ដល់ពួកគេ នោះព្រះយេស៊ូវបាននាំពួកគេទៅសួនច្បារគែតសេម៉ានី ។ នៅទីនោះ ព្រះអង្គសង្រ្គោះបានអធិស្ឋាន និងបានរងទុក្ខជំនួសអំពើបាបរបស់យើង ។
បន្ទាប់ពីរងរទុក្ខដែលមិននឹកស្មានដល់នៅសួនច្បារ គែតសេម៉ានី នោះព្រះយេស៊ូត្រូវបានគេក្បត់ ។ « ព្រះអង្គត្រូវគេចាប់ ហើយកាត់ទោសពីរឿងមិនសមរម្យថ្កោលទោស » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក »ដែលមានលើគេហទំព័រ ChurchofJesusChrist.org ។ ពេលពួកមេដឹកនាំនៃសាសនាយូដាឃុំទ្រង់ ព្រះអង្គសង្គ្រោះត្រូវបានគេចំអក ស្តោះទឹកមាត់ទះកំផ្លៀង និងចោទប្រកាន់ទាំងបំពាន ( សូមមើល ម៉ាថាយ ២៦:៤៧–៦៨ ) ។
ដោយសារពួកគេគ្មានសិទ្ធិអំណាចដើម្បីធ្វើគុតព្រះយេស៊ូវ នោះពួកមេដឹកនាំសាសន៍យូដាបាននាំទ្រង់ទៅជួបលោកពីឡាត់ ដែលជាអភិបាលក្រុងរ៉ូម ។ ដោយខ្លាចប្រជាជន លោកពីឡាត់បានកាត់ទោសប្រហាជីវិតដោយឆ្កាងព្រះយេស៊ូវ ។ មុនពេលរៀបចំឆ្កាង ព្រះគ្រីស្ទត្រូវបានពួកទានហានរ៉ូមវាយដំ និងសើចចំអកយ៉ាងព្រៃផ្សៃ ។ ពួកគេបានដំដែកគោលលើព្រះហស្ត និងព្រះបាតទារបស់ទ្រង់ ហើយលើកទ្រង់ឡើងលើឈើឆ្កាងនៅចន្លោះឧក្រិដ្ឋជនពីរនាក់ ( សូមមើល ម៉ាថាយ ២៧:១១–៣៨ ) ។ សូមពិចារណាមើលវីដេអូ « Jesus Is Scourged and Crucified » ( ៤:៤៩ ) ដែលជាផ្នែកមួយនៃការសិក្សារបស់អ្នក ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ខណៈពេលដែលពួកគេឆ្កាងទ្រង់នៅលើឈើឆ្កាង « នោះភាពឈឺចាប់ដ៏គ្មានទីបញ្ចប់ និងការឈឺចាប់ដ៏ឃោរឃៅនៃសួនច្បារគែតសេម៉ានីបានកើតឡើង ( « The Purifying Power of Gethsemane » Ensign ខែ មេសា ឆ្នាំ ២០១១ ទំព័រ ៥៨ ) ។ ប្រហែលប្រាំមួយម៉ោងក្រោយមក « ព្រះយេស៊ូវ ទ្រង់បន្លឺសម្លេងខ្លាំងៗថា អេឡយៗ ល៉ាម៉ាសាបាច់ថានី គឺ ស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃ ទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ ? » ( ម៉ាកុស ១៥:៣៤ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ដូចខាងក្រោម អំពីការសោយសោកក្នុងព្រះទ័យ ( ឬជំនួសឲ្យការអានសេចក្តីថ្លែងការណ៍ខាងក្រោម អ្នកអាចមើលវីដេអូ « None Were with Him » [ ២:២៨ ] ) ៖
ដើម្បីឲ្យការពលិកម្មដ៏មហិមារបស់ព្រះរាជបុត្រារបស់ទ្រង់អាចសម្រេចបានទាំងស្រុង ដូចការស្ម័គ្រព្រះទ័យ និងដោយអង្គឯង នោះព្រះបិតាបានដកវត្ថមានព្រះវិញ្ញាណ ដែលជាអង្គលួងលោម អង្គគាំទ្រ ចេញពីព្រះយេស៊ូវមួយរយៈពេលខ្លី ។ … ដើម្បីឲ្យដង្វាយធួនរបស់ទ្រង់គ្មានទីបញ្ចប់ ហើយមានភាពអស់កល្ប [ ព្រះយេស៊ូវ គ្រីស្ទ ] ត្រូវស្គាល់អារម្មណ៍នៃការស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណថាតើសេចក្ដីស្លាប់មានសភាពបែបណា ដើម្បីញាណដឹងថាតើការបាត់បង់ព្រះវិញ្ញាណនៃព្រះ ការទុកឲ្យមានអារម្មណ៍ឯកោទាំងស្រុង ហើយអស់សង្ឃឹមនោះមានសភាពបែបណា ។ …
…ដោយសារព្រះយេស៊ូវបានដើរលើផ្លូវដ៏វែងឆ្ងាយ និងឯកោតែអង្គទ្រង់ យើងមិនចាំបាច់ធ្វើដូច្នោះទេ ។ ( « « None Were with Him » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៨៧–៨៨ )
ផ្នែកទី ៣
តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីឱបក្រសោបនូវការពលិកម្មដ៏ធួនរបស់ព្រះអម្ចាស់ ?
វាសំខាន់ណាស់ក្នុងការយល់ និងសម្តែងនូវការដឹងគុណចំពោះការរងទុក្ខរបស់ព្រះអម្ចាស់ជំនួសអ្នក ។ ប៉ុន្តែ អ្នកអាចធ្វើបានច្រើនជាងនេះទៅទៀត ដើម្បីស្រាយបំភ្លឺអំពីសេចក្តីជំនឿរបស់អ្នកលើការពិតនៃដង្វាយធួនរបស់ទ្រង់ ពេលដែលអ្នកជ្រើសរើសប្រែចិត្តពីអំពើបាបរបស់អ្នក ។ ( អ្នកអាចមើលឧទាហរណ៍មួយអំពីរឿងនេះនៅក្នុង នីហ្វៃទី ៣ ៩:១២–១៣,២១–២២ ដែលព្រះអម្ចាស់បានអញ្ជើញពួកសាសន៍នីហ្វៃ និងសាសន៍លេមិនឲ្យប្រែចិត្ត មុនពេលទ្រង់យាងទៅជួបពួកគេ ) ។
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីអំណោយទាននៃការប្រែចិត្ត ៖
មានមនុស្សច្រើនណាស់គិតថា ការប្រែចិត្តជាទណ្ឌកម្ម—ជាអ្វីមួយដែលត្រូវចៀសវាង លើកលែងស្ថានភាពធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ។ ប៉ុន្តែអារម្មណ៍នៃការដាក់ទណ្ឌកម្មនេះ គឺបណ្ដាលមកពីសាតាំង ។…
គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗ ជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ ។ ការប្រែចិត្តមិនមែនជាព្រឹត្តិការណ៍ដែលកើតមានតែម្ដងនោះទេ វាគឺជាដំណើរការមួយ ។ វាគឺជាគន្លឹះឆ្ពោះទៅកាន់សុភមង្គល និងភាពសុខសាន្ដនៅក្នុងគំនិត ។ នៅពេលផ្គួបគ្នាជាមួយនឹងសេចក្ដីជំនឿ នោះការប្រែចិត្តបើកច្រកទ្វារទៅកាន់ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ( « We Can Do Better and Be Better »Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ )