« មេរៀនទី ២១ ឯកសារគ្រូបង្រៀន ៖ ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់នាថ្ងៃចុងក្រោយ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់( ឆ្នាំ ២០២៣ )
« មេរៀនទី ២១ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ២១ ឯកសារគ្រូបង្រៀន
ការស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់នាថ្ងៃចុងក្រោយ
« នៅក្នុងពិភពលោកជំនាក់ថ្មី [ ព្រះយេស៊ូវគ្រីស្ទ ] និងព្រះវរបិតារបស់ទ្រង់ បានលេចមកក្មេងប្រុសម្នាក់ឈ្មោះយ៉ូសែបស្ម៊ីធឃើញដើម្បីអញ្ជើញ‹ ការកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ › » ( « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុងមេរៀននេះ សិស្សនឹងត្រូវបានអញ្ជើញឲ្យពិចារណាអំពីរបៀបដែល យ៉ូសែប ស្ម៊ីធគឺ ជាសាក្សីរបស់ព្រះយេស៊ូវគ្រីស្ទ អាចពង្រឹងសេក្តីជំនឿរបស់ពួកគេទៅលើទ្រង់ ។ សិស្សក៏ត្រូវបានអញ្ជើញឲ្យប្តេជ្ញាចិត្តពីរបៀបដែលពួកគេអាចបង្កើនសមត្ថភាពរបស់ពួកគេដើម្បីស្តាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះផងដែរ ។
យោបល់សម្រាប់ការបង្រៀន
យ៉ូសែប ស្ម៊ីធ គឺជាសាក្សីផ្ទាល់ភ្នែកម្នាក់របស់ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់គឺ ព្រះយេស៊ូវគ្រីស្ទ ។
សូមបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី ៖
ព្យាការី យ៉ូសែប ស៊្មីធ គឺជាសាក្សីដ៏ខ្ពង់ខ្ពស់ម្នាក់ របស់ព្រះយេស៊ូវគ្រីស្ទដ៏មានព្រះជន្មរស់ ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « What Hath God Wrought through His Servant Joseph! » Ensign ខែ មករា ឆ្នាំ ១៩៩៧ ទំព័រ ២ )
-
តើអ្វីដែលធ្វើឲ្យ យ៉ូសែប ស្ម៊ីធ ក្លាយជា « សាក្សីដ៏ខ្ពង់ខ្ពស់ម្នាក់អំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ? » ( ប្រសិនបើចាំបាច់ សូមរំព្ញកសិស្សពីអត្ថន័យនៃពាក្យ ខ្ពង់ខ្ពស់ ដែលមានន័យថាឧត្តមជាងអ្នកដទៃទាំងអស់ ) ។
សូមសរសេរនៅលើក្តារខៀននូវសេចក្តីថ្លែងការណ៍ដូចតទៅនេះ ៖ តាមរយៈបទពិសោធន៍តាំងពីដំបូងមក យ៉ូសែប ស៊្មីធ បានរៀនថា …
សូមអញ្ជើញសិស្សម្នាក់ៗឲ្យជ្រើសរើស ហើយរំឭកក្នុងយ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧, គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:២២–២៤ ឬ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:២–៤ ដើម្បីស្វែងរកពីរបៀបដើម្បីបំពេញសេចក្តីថ្លែងការណ៍នៅលើក្តារខៀន ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយសេចក្ដីថ្លែងការណ៍ដែលបានបំពេញរបស់ពួកគេ ដែលអាចរួមបញ្ចូលទាំងសេចក្ដីពិតដូចខាងក្រោម ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទគង់នៅ ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌ ជាអង្គផ្សេង និងដាច់ដោយឡែកពីគ្នា ព្រះយេស៊ូវគ្រីស្ទមានរូបកាយដ៏រុងរឿង មានព្រះកាយដែលមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវគ្រីស្ទស្គាល់ឈ្មោះយើងម្នាក់ៗ ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រាបង្កើតតែមួយគត់របស់ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទគឺជាអង្គបង្កបង្កើតព្រះយេស៊ូវគ្រីស្ទគឺជាព្រះដ៏ជាជំនួយ របស់យើងជាមួយនឹងព្រះវរបិតា ។
កាលសិស្សចែកចាយសូមពិចារណាសួរសំណួរដែលអាចជួយពួកគេឲ្យមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសេចក្តីពិតដែលពួកគេស្វែងរក ។ ឧទាហរណ៍ ៖
-
ហេតុអ្វីវាជាសេចក្តីពិតដ៏សំខាន់ដើម្បីដឹងអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើសេចក្តី ពិតនេះជួយពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើការដឹងពីសេចក្ដីពិតនេះ អាចបង្កើនបំណងប្រាថ្នារបស់អ្នកឲ្យធ្វើតាមទ្រង់ដោយរបៀបណា ?
បន្ទាប់ពីពេលវេលាពិភាក្សាគ្នាចប់រួចមក សូមអញ្ជើញសិស្សម្នាក់ ឬពីរនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីយ៉ូសែប ស្ម៊ីធ ក្នុងនាមជាសាក្សីនៃព្រះអង្គសង្គ្រោះ ។
យើងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ។
សូមពិចារណាចែកចាយ សាច់រឿងខាងក្រោម ឬសាច់រឿងមួយរបស់អ្នកផ្ទាល់ ៖
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីរបៀបដែលពួកគេនឹងឆ្លើយតប ។ អ្នកក៏អាចឲ្យសិស្សចែកចាយបញ្ហាប្រឈម ឬកង្វល់ផ្សេងទៀតដែលពួកគេប្រឈមមុខជាមួយនឹងការស្តាប់ឮព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះផងដែរ ។
សូមរំឭកសិស្សថា អូលីវើរ ខៅឌើរី ត្រូវបានបង្រៀនអំពីការស្តាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះ នៅពេលលោកមានសំណួរមិនចេះចប់អំពីការហៅជាព្យាការីរបស់ យ៉ូសែប ស៊្មីធ ។ សូមអញ្ជើញសិស្សឲ្យរំព្ញក គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៤–១៥,២២–២៣ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានបង្រៀនដល់អូលីវើរ ខៅឌើរី អំពីការស្តាប់ឮព្រះសូរសៀងរបស់ទ្រង់ ។
-
តើយើងអាចរៀនអ្វីខ្លះអំពីការស្តាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់មកពីបទពិសោធន៍របស់អូលីវើរ ? ( សិស្សអាចរកឃើញសេចក្ដីពិតមួយដែលស្រដៀងដូចខាងក្រោម ៖ យើងអាចស្តាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះបំភ្លឺគំនិតរបស់យើង ហើយផ្តល់ដល់យើងនូវភាពសុខសាន្ត ) ។
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងក្នុងការខិតខំស្តាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះជាប់ជានិច្ច—ជាពិសេសនៅក្នុងជំនាន់របស់យើង ?
-
តើជីវិតអ្នកបានទទួលពរពីការស្តាប់ព្រះសូរសៀងរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សូមពិចារណាបង្ហាញសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុនឬមើលវីដេអូ « Listen to the Voice of Jesus Christ » ( ១:៤៦ ) ៖
នៅពេលយើងព្យាយាមស្ដាប់—ពិតជាស្ដាប់ឮ— ព្រះរាជបុត្រាទ្រង់ យើងនឹងត្រូវបានដឹកនាំឲ្យដឹងនូវអ្វីដែលត្រូវធ្វើនៅ ក្នុងស្ថានភាព នានា ។…
នៅពេលយើងស្វែងរកធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ កិច្ចខិតខំរបស់យើងដើម្បី ស្តាប់ទ្រង់ ចាំបាច់ត្រូវមានដោយបំណងចិត្តកាន់តែខ្លាំង ។ ( រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ ) ។
អ្នកអាចចែកចាយគំរូផ្ទាល់ខ្លួន អំពីវិធីមួយដែលអ្នកស្តាប់ឮព្រះសូរសៀងរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់អ្នក ។ ឬអ្នកអាចបង្ហាញឧទាហរណ៍មួយមកពីអ្នកដឹកនាំសាសនាចក្រដែលមាននៅក្នុង « Hear Him » កម្រងវីដេអូនៅក្នុង Gospel Media នៅលើគេហទំព័រ ( ChurchofJesusChrist.org ) ។
ចូរឲ្យសំណៅចែកដូចតទៅនេះដល់សិស្ស ។
ក្រោយពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សមួយចំនួនចែកចាយសារលិខិត « ស្តាប់ទ្រង់ » ជាមួយនឹងសិស្សក្នុងថ្នាក់ ។ សូមលើកទឹកចិត្តឲ្យសិស្សចែកចាយសារលិខិត « ស្តាប់ទ្រង់ » នៅខាងក្រៅថ្នាក់រៀនផងដែរ ។ ការណ៍នេះអាចជាការសន្ទនាដោយជួបមុខគ្នា ការហៅទូរសព្ទ ឬសារជាអក្សរ ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
បើមានពេល សូមពិចារណាអញ្ជើញសិស្សឲ្យមានបំណងខិតខំស្តាប់ព្រះអម្ចាស់កាន់តែខ្លាំងឡើង ។ ពួកគេអាចចំណាយពេលពីរបីនាទី ដើម្បីរៀបចំផែនការ និងដាក់កាលវិភាគ អំពីរបៀបដែលពួកគេអាចធ្វើកិច្ចការនោះ ។
សម្រាប់ពេលក្រោយ
សូមពិចារណាផ្ញើសារខាងក្រោមនេះឬសាររបស់អ្នកផ្ទាល់មួយ ពីរបីថ្ងៃមុនចូលរៀនថ្នាក់ថ្មី ៖ នៅពេលអ្នកសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ២២ សូមពិចារណាថាតើ ដំណើរការនៃការស្ដារឡើងវិញមានអត្ថន័យយ៉ាងណាចំពោះអ្នក ។ អ្នកអាចមើលវីដេអូ ៖ « President Nelson—What Does the Restoration Mean for You? » ( ១:០៦ ) ។