« មេរៀនទី ១០ ឯកសារគ្រូបង្រៀន ៖ ការធ្វើតាមគំរូនៃការងាយប្រដៅរបស់ព្រះយេស៊ូវគ្រីស្ទ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១០ ឯកសារគ្រូបង្រៀន » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១០ ឯកសារគ្រូបង្រៀន
ការធ្វើតាមគំរូនៃការងាយប្រដៅរបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតារបស់ទ្រង់ ( សូមមើល យ៉ូហាន ៥:១៩ ) ។ នៅក្នុងមេរៀននេះ សិស្សនឹងអាចពិចារណាអំពីរបៀបដែលគំរូដ៏ឥតខ្ចោះនៃការងាយប្រដៅរបស់ព្រះអង្គសង្រ្គោះទាក់ទងនឹងបុគ្គលិកលក្ខណៈដ៏ទេវភាពនៃការបន្ទាបខ្លួន និងភាពសុភាពរាបសា ។ សិស្សក៏នឹងពិចារណាពីអ្វីដែលពួកគេអាចធ្វើដើម្បីទុកឲ្យព្រះឈ្នះកាន់តែខ្លាំងនៅក្នុងជីវិតរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
ព្រះយេស៊ូវគ្រីស្ទចុះចូលតាមព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ក្នុងគ្រប់ការណ៍ទាំងអស់ ។
សូមពិចារណាចែកចាយអំពីសាច់រឿងខាងក្រោមនេះ ៖
លូកាសបានទទួលការហៅឲ្យធ្វើជាប្រធានកូរ៉ុមអែលឌើរ ។ បន្ទាប់ពីទទួលការហៅនេះ គាត់បានសួរប៊ីស្សពថា « តើខ្ញុំអាចធ្វើអ្វីដើម្បីធ្វើជាអ្នកដឹកនាំដ៏រឹងមាំ ជាបុគ្គលដែលគេឯងចង់ធ្វើតាម ? » ប៊ីស្សបផ្អាកមួយភ្លែត ហើយបន្ទាប់មកមានប្រសាសន៍ថា « សូមបន្ទាបខ្លួន និងមានចិត្តសុភាពរាបសា » ។ លូកាសបានថ្លែងអំណរគុណដល់ប៊ីស្សពចំពោះដំបូន្មានរបស់គាត់ ប៉ុន្តែចេញទៅដោយព្រួយបារម្ភក្នុងចិត្តថា ការបន្ទាបខ្លួន និងមានចិត្តសុភាពរាបសាអាចធ្វើឲ្យគាត់មើលទៅថាជាអ្នកដឹកនាំដែលទន់ខ្សោយ ។
-
តើលូកាសអាចយល់ខុសអ្វីខ្លះអំពីបុគ្គលិកលក្ខណៈនៃការបន្ទាបខ្លួន និងមានចិត្តសុភាពរាបសានេះ ?
-
ប្រសិនបើលូកាស មិនយកចិត្តទុកដាក់នឹងដំបូន្មានរបស់ប៊ីស្សព តើគាត់នឹងក្លាយជាអ្នកដឹកនាំបែបណា ?
សូមពិចារណាបង្ហាញនិយមន័យនៃការបន្ទាបខ្លួន និងការមានចិត្តសុភាពរាបសាមកពីអែលឌើរ ដេវីឌ អេ បែដណា ហើយសូមពិភាក្សាអំពីរបៀបដែលវាទាក់ទងនឹងការចុះចូលឆន្ទៈរបស់យើងចំពោះព្រះ ។
ទោះបីជាភាពរាបសា ជាទូទៅពិពណ៌នាអំពីការពឹងផ្អែកលើព្រះ និងតម្រូវការខ្ជាប់ខ្ជួនសម្រាប់ការណែនាំ និងការគាំទ្ររបស់ទ្រង់ក្តី ។ …
ភាពស្លូតបូតគឺជា … ត្រូវបានញែកដាច់តាមរយៈការឆ្លើយតបដោយសុចរិត មានឆន្ទៈចុះចូល និងមានការគ្រប់គ្រងខ្លួនឯងយ៉ាងរឹងប៉ឹង ។ ( « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣២ )
សូមពិចារណាដាក់បង្ហាញរូបភាពព្រះយេស៊ូវកំពុងអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានី ។ សូមអញ្ជើញសិស្សឲ្យអាន លូកា ២២:៣៩–៤៤ ហើយរកមើលអ្វីដែលបទពិសោធន៍នេះបង្រៀនយើងអំពីការងាយប្រដៅ ។ អ្នកក៏អាចសួរដែរថា ៖
-
តើគំរូអ្វីខ្លះមកពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះដែលបង្រៀនយើងអំពីការបន្ទាបខ្លួន ភាពសុភាពរាបសា និងការងាយប្រដៅ ? ( ប្រសិនបើវាអាចជួយសិស្ស នោះអ្នកអាចដាក់បង្ហាញរូបភាពបន្ថែមមកពីព្រះជន្មរបស់ព្រះអង្គសង្រ្គោះដែលទាក់ទងនឹងការងាយប្រដៅ ។ អ្នកអាចមើល និងពិភាក្សា សេចក្ដីថ្លែងការណ៍ដោយអែលឌើរ ដេវីឌ អេ បែដណា នៅក្នុងផ្នែកទី ១ នៃឯកសាររៀបចំនេះ ) ។
-
តើយើងបានប្រទានពរជ័យតាមរបៀបណាខ្លះ ដោយសារតែព្រះយេស៊ូវបានចុះចូលព្រះហឫទ័យតាមព្រះវរបិតា ? ( អ្នកអាចដាក់បង្ហាញសេចក្តីពិតដូចខាងក្រោម ៖ ព្រះយេស៊ូវគ្រីស្ទ « បានស៊ូទ្រាំតាមព្រះហឫទ័យនៃព្រះវរបិតាចំពោះគ្រប់ការណ៍ទាំងអស់ ចាប់តាំងពីដើមដំបូងមក » ( នីហ្វៃទី ៣ ១១:១១ ) ) ។
-
តើអ្នក និងមនុស្សនៅក្នុងជីវិតរបស់អ្នកបានទទួលពរជ័យ ប្រសិនបើអ្នកងាយប្រដៅតាមព្រះហឫទ័យរបស់ព្រះដោយរបៀបណា ? ( អ្នកអាចអញ្ជើញសិស្សឲ្យចំណាយពេលពីរបីនាទីដើម្បីស្វែងរករៀងៗខ្លួន ហើយសរសេរអ្វីមួយដែលពួកគេអាចធ្វើបាន ដើម្បីកាន់តែងាយប្រដៅតាមព្រះហឫទ័យរបស់ព្រះ ) ។
វាអាចមានសារៈប្រយោជន៍ក្នុងការពិនិត្យមើលឡើងវិញសង្ខេបៗអំពីសាច់រឿងរបស់ លូកាស និងអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលលូកាស និងកូរ៉ុមរបស់គាត់អាចទទួលបានពរ ប្រសិនបើគាត់ធ្វើតាមដំបូន្មានរបស់ប៊ីស្សពដើម្បីធ្វើជាអ្នកដឹកនាំដ៏បន្ទាបខ្លួន និងមានចិត្តសុភាពរាបសា ។
រាស្រ្តនៃសេចក្តីសញ្ញាទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេ ។
សិស្សអាចមើល សេចក្តីថ្លែងការណ៍របស់ប្រធាន រ័សុល អិម ណិលសុន នៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំ និងពិភាក្សាខ្លីៗពីសារៈសំខាន់នៃពាក្យ ស្ម័គ្រចិត្ត ។ អ្នកអាចចង់ថ្លែងទីបន្ទាល់ថា យើងក្លាយជារាស្ដ្ររបស់ព្រះអម្ចាស់ នៅពេលយើងស្ម័គ្រចិត្តជ្រើសរើសទុកឲ្យព្រះឈ្នះនៅក្នុងជីវិតយើង ។
ការអភិវឌ្ឍការបង្រៀន និងការរៀនសូត្ររបស់យើង
សូមលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីដែលពួកគេកំពុងរៀន ។ នៅពេលសិស្សមានឱកាសចែកចាយគំនិត អារម្មណ៍ និងចំណាប់អារម្មណ៍របស់ពួកគេជាមួយអ្នកដទៃ នោះវាអាចជួយពួកគេឲ្យការយល់ដឹងរបស់ពួកគេកាន់តែជ្រៅជ្រះ ពង្រឹងទីបន្ទាល់របស់ពួកគេ បង្កើនសមត្ថភាពដើម្បីបញ្ជាក់ពីសេចក្តីពិតនៃដំណឹងល្អ ហើយបង្កើនទំនុកចិត្តរបស់ពួកគេក្នុងការនិយាយអំពីដំណឹងល្អនៅក្នុងកាលៈទេសៈផ្សេងៗទៀត ។
ដើម្បីជួយសិស្សពិចារណានូវរបៀបផ្សេងទៀតដែលយើងអាចទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង នោះអ្នកអាចដាក់បង្ហាញនូវសេចក្តីណែនាំដូចខាងក្រោម ឬចែកសំណៅចែកដល់ពួកគេ ។
ទុកឲ្យព្រះឈ្នះ
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ១០
សូមចំណាយពេលពីរបីនាទីទៀតដើម្បីរៀបចំគំនិតខ្លីៗអំពីការចុះចូលតាមព្រះហឫទ័យរបស់ព្រះ ។ គំនិតរបស់អ្នកគួរតែរួមបញ្ចូលនូវឧទាហរណ៍មួយនៃការងាយប្រដៅមកពីព្រះគម្ពីរ ឬចេញពីជីវិតរបស់អ្នក ឬជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ ។ វាក៏អាចរួមបញ្ចូលនូវរបៀបដែលយើងអាចអនុវត្តឧទាហរណ៍នោះនៅក្នុងជីវិតរបស់យើងផងដែរ ។ សូមពិចារណាប្រើប្រាស់ធនធានមួយដូចតទៅនេះកាលដែលអ្នករៀបចំ ៖
-
ផ្នែកទី ២ នៃឯកសាររៀបចំ ដែលពិភាក្សាគ្នាពីការធ្វើ និងការរក្សាសេចក្តីសញ្ញា ។
-
ដំណើររឿងមួយចេញពីព្រះគម្ពីរ ( រឿងរបស់ណាម៉ាន់ ម៉ារា ឬហេណុក ) ដែលមាននៅផ្នែកទី ៣ នៃឯកសាររៀបចំនេះ ។
© 2023 by Intellectual Reserve, Inc. All rights reserved.
ទុកឲ្យព្រះឈ្នះ
ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់—មេរៀនទី ១០
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ក្នុងការរៀបចំហើយ សូមអញ្ជើញពួកគេឲ្យបង្កើតជាក្រុមតូចៗ ។ ទំហំរបស់ក្រុមនេះគួរតែស្របតាមពេលវេលាដែលនៅសេសសល់នៅក្នុងថ្នាក់ ។ បើពេលវេលានៅសល់កាន់តែខ្លី នោះក្រុមក៏កាន់តែតូចដែរ ។ ការណ៍នេះនឹងជួយធានាឲ្យបានថាសិស្សអាចចែកចាយគំនិតរបស់ពួកគេ ។
មុនពេលបញ្ចប់ថ្នាក់ អ្នកអាចផ្តល់ឲ្យសិស្សពីរបីនាទីដើម្បីសញ្ជឹងគិតដោយស្ងៀមស្ងាត់ និងកត់ត្រាគំនិតរបស់ពួកគេអំពីសំណួរនេះដែលមាននៅក្នុងផ្នែកទី ៣ នៃឯកសាររៀបចំនេះ ៖ តើអ្វីមួយដែលអ្នកមានអារម្មណ៍ថាគួរតែចាប់ផ្តើមធ្វើ ឬឈប់ធ្វើដើម្បីទុកឲ្យព្រះឈ្នះកាន់តែខ្លាំងនៅក្នុងជីវិតរបស់អ្នក ?
សម្រាប់ពេលក្រោយ
ដើម្បីលើកទឹកចិត្តសិស្សឲ្យរៀបចំខ្លួនសម្រាប់ថ្នាក់លើកក្រោយ សូមពិចារណាផ្ញើសារនៅក្នុងសប្តាហ៍នេះ ៖ ប្រធាន ដាល្លិន អេក អូកនៃគណៈប្រធានទីមួយបានមានប្រសាសន៍ថា « ការចូលរួម និងសកម្មភាពនៅក្នុងព្រះវិហារមួយ ជួយយើងឲ្យក្លាយជាមនុស្សកាន់តែប្រសើរឡើង ហើយជះឥទ្ធិពលកាន់តែខ្លាំងលើជីវិតរបស់មនុស្សដទៃផងដែរ » ( « The Need for a Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៤ ) ។ កាលដែលអ្នកសិក្សា ឯកសាររៀបចំសម្រាប់មេរៀនទី ១១ សូមរកមើលរបៀបខុសៗគ្នាដែលការចូលរួមនៅក្នុងសាសនាចក្រអាចប្រទានពរដល់ជីវិតរបស់អ្នក និងជីវិតនៃសមាជិកគ្រួសារ និងមិត្តភក្តិរបស់អ្នក ។