ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៣ ឯកសារ​គ្រូបង្រៀន ៖ ការរស់នៅ​ដោយ​ក្តីសង្ឃឹម កាលយើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ២៣ ឯកសារ​គ្រូបង្រៀន ៖ ការរស់នៅ​ដោយ​ក្តីសង្ឃឹម កាលយើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៣ ឯកសារ​គ្រូបង្រៀន » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀនទី ២៣ ឯកសារ​គ្រូបង្រៀន

ការរស់នៅ​ដោយ​ក្តីសង្ឃឹម កាលយើង​រៀបចំខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ

ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង « ថ្ងៃណា​មួយ នោះ​ទ្រង់​នឹង​យាង​មក​ផែន​ដី​វិញ … [ និង ] គ្រប់គ្រង​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ហើយ​សោយរាជ្យ​ជា​ព្រះអម្ចាស់ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​អាច​ទន្ទឹង​រង់ចាំ​ដោយ​ក្តីសង្ឃឹម​ចំពោះ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​ក៏​នឹង​ពិចារណា​អំពី​វិធី​ដែល​ពួកគេ​អាច​រៀបចំ​ខ្លួន​ពួកគេ និង​អ្នក​ដទៃ​ទៀត​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអង្គសង្គ្រោះ និង​ការសោយរាជ្យ​ក្នុង​សហស្សវត្សរ៍​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​នាំផ្លូវ​ទៅ​សហស្សវត្សរ៍ ។

ពីមុន​សិស្ស​មក​ដល់​ថ្នាក់ នោះ​អ្នក​អាច​សរសេរ​ដូច​តទៅ​នេះ​នៅលើ​ក្តារខៀន ៖ ទីសម្គាល់​មួយ​ចំនួន​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ៖ មាន​ព្រះគ្រីស្ទ​ក្លែងក្លាយ ពួក​ព្យាការី​ក្លែងក្លាយ សង្រ្គាម ពាក្យចចាមអារ៉ាម​ពី​សង្រ្គាម​ទាំងឡាយ អំណត់​អត់ឃ្លាន ជំងឺ​អាសន្នរោគ ការរញ្ជួយដី អំពើ​ទុច្ចរិត ជំងឺធ្លាក់​ទឹកចិត្ត អំពើហឹង្សា និង​ទីសម្គាល់​នៅស្ថានសួគ៌ ( សូមមើល យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២–២៣, ២៨–៣០, ៣៣; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:២៦–២៧, ៣០–៣៣, ៤០–៤២ ) ។

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ពិចារណា​ចែកចាយ​សាច់រឿង​ដូច​ខាងក្រោម​នេះ ៖

ក្នុង​អំឡុងពេល​មេរៀនអំពីថ្ងៃ​ចុងក្រោយ ថ្នាក់​សាលា​ថ្ងៃអាទិត្យ​របស់ អ៊ីវ៉ាន បាន​ធ្វើ​បញ្ជី​មួយ​ពី​សញ្ញា និង​លក្ខខណ្ឌ​ដ៏​លំបាកៗ​ទាំងអស់​ដែល​នឹង​កើតឡើង​មុន​ការយាង​មក​ជា​លើក​ទីពីរ ។ មនុស្ស​ជា​ច្រើន​នាក់​បាន​បញ្ចេញមតិ​ថា តើ​រឿង​អាក្រក់ៗ​មាន​សភាព​យ៉ាង​ណា ហើយ​ថា​វា​នឹង​កាន់​តែ​អាក្រក់​ទៅៗ ។ អ៊ីវ៉ាន មាន​អារម្មណ៍​ថប់​បារម្ភ និង​បាក់​ទឹកចិត្ត​ជាខ្លាំង ពេល​គាត់​ចេញ​ពី​ព្រះវិហារ ។

  • តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូចជា អ៊ីវ៉ាន​ដែរ​ឬ​ទេ ?

  • តើ​អ្វី​អាច​នឹង​បាត់បង់​ពី​ការពិភាក្សា​ថ្នាក់​នេះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​ឡើងវិញ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣៤–៣៥, ៣៨–៣៩ ដោយ​រកមើល​ដំបូន្មាន​របស់​ព្រះអម្ចាស់​ចំពោះ​អស់​អ្នក​ដែល​វឹកវរ​ដោយសារ​ទីសម្គាល់​នៃ​ការយាងមក​របស់​ទ្រង់ ។ បន្ទាប់មក សូម​ពិចារណា​ថាតើ​សំណួរ​ណាមួយ​ខាងក្រោម​នេះ ដែល​អ្នក​សួរ ដើម្បី​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ទទួល​បាន​អារម្មណ៍​នៃ​ក្តី​សង្ឃឹម​កាន់តែ​ធំ ។

  • តើ​អ្វី​ជា​សារលិខិត​របស់​ព្រះអង្គ​សង្រ្គោះ​ទៅកាន់ ពួកសិស្ស​របស់​ទ្រង់ ដែល​ជួប​បញ្ហា​អំពី​ទីសម្គាល់​នៃ​ការយាងមក​របស់​ទ្រង់ ? ( សិស្ស​អាច​រកឃើញ​សេចក្ដីពិត​មួយ​ដូច​តទៅ​នេះ ៖ ទីសម្គាល់​នៃ​ការយាង​មក​របស់​ព្រះអម្ចាស់ បង្ហាញ​ដល់​ពួក​អ្នក​ស្មោះត្រង់​ថា ការយាងមក​ជាលើក​ទីពីរ​របស់​ទ្រង់​គឺ​នៅ​ជិត ) ។ តើ​សេចក្តីពិត​នេះ​ជា​សារលិខិត​នៃ​ក្តី​សង្ឃឹម​ដោយ​របៀប​ណា ?

  • តើ​ព្រឹត្តិការណ៍​នៃ​ការស្តារឡើងវិញ​គឺជា​ទីសម្គាល់​ដែល​ថា ការយាងមក​ជាលើក​ទីពីរ​គឺ​នៅ​ជិត​ដោយ​របៀប​ណា ? ( អ្នក​អាច​រំឭក​ឧទាហរណ៍​ដែល​មាន​នៅ​ក្នុង ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ នេះ​ផងដែរ ។ អ្នក​ក៏​អាច​បន្ថែម​ទៅនឹង​បញ្ជី​នៃ​ទីសម្គាល់​ទាំងឡាយ​នៅលើ​ក្តារខៀន ) ។ តើ​ទីសម្គាល់ និង​ព្រឹត្តិការណ៍​ទាំងនេះ​ជះឥទ្ធិពល​ដល់​របៀប​ដែល​អ្នក​មើលឃើញ​នៅ​ថ្ងៃចុងក្រោយ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​និយាយ​អំពី​ទីសម្គាល់​ដែល​ពិបាក​ជាង​នេះ​ទៀត​ដែល​ទាក់ទង​នឹង​ការយាង​មក​ជា​លើក​ទីពីរ ? ( សូម​ពិចារណា​មើល សេចក្តី​ថ្លែងការណ៍​ដោយ អែលឌើរ រ៉ូណល អេ រ៉ាសបាន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។ តើ​ការផ្ដោតលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​ឥទ្ធិពល​ ឬ​តើ​វា​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មើលឃើញ​ឧបសគ្គ​នានា​នៅ​ថ្ងៃចុងក្រោយ​ដោយ​របៀប​ណា ?

សូម​រំឭក​សិស្ស​ថា ការយាង​មក​ជា​លើក​ទីពីរ​នឹង​នាំផ្លូវ​ឲ្យ​មាន​ការ​សោយរាជ្យ​មួយ​សហស្សវត្សរ៍​នៃ​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​សង្គ្រោះ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​រំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៦, ៣២–៣៥ ហើយ​រកមើល​ស្ថានភាព​ដែល​នឹង​មាន​វត្តមាន​នៅអំឡុង​សហស្សវត្សរ៍ ។ អ្នក​អាច​កត់ត្រា​នៅលើ​ក្តារខៀន​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​ស្ថានភាព​មួយណា​នៃ​ស្ថានភាព​ទាំងនេះ ដែល​អ្នក​ទន្ទឹង​រង់ចាំ​បំផុត ? ហេតុអ្វី​ទៅ ?

អ្នក​អាច​ដាក់​បង្ហាញ​សេចក្តី​ថ្លែងការណ៍​​ខាងក្រោមដោយ​អែលឌើរ នែល អិល អាន់ឌើរសិន ៖

អែលឌើរ នែល អិល អាន់ឌើរសិន

គ្មាន​អ្វី​ដែលជម្រុញ​បំណងខ្ញុំ​ក្នុង​ការនិយាយ​អំពី​ព្រះគ្រីស្ទ​ច្រើន​ជាង​ការស្រមៃ​គិត​អំពី​ការយាង​ត្រឡប់​របស់​ទ្រង់​នោះ​ឡើយ ។​… បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ​ គូសចំណាំដល់​ព្រលឹង​យើង​ជា​រៀង​រហូត ។ ( នែល អិល អាន់ឌើរសិន « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩១ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃមើល​ពី​ការយាងមក​ជាលើកទីពីរ​របស់​ព្រះសង្រ្គោះ និង​សហស្សវត្សរ៍ ។ កាល​ពួកគេ​ស្រមៃមើល សូម​អញ្ជើញ​ពួកគេ​ឲ្យ​កត់ត្រា​គំនិត និង​អារម្មណ៍របស់​ពួកគេ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម ៖

  • តើ​ការគិត​អំពី​ការយាងមក​ជាលើក​ទីពីរ និង​សហស្សវត្សរ៍​ជួយ​អ្នក​ឲ្យ​រស់នៅ​ដោយ​មាន​ក្តី​សង្ឃឹម និង​សេចក្តី​សុខសាន្ត​កាន់តែ​មហិមា​ដោយ​របៀប​ណា ?

អ្នក​អាច​ចង់​សួរ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នោះ ។

ព្រះអម្ចាស់​បង្រៀន​យើង​ពី​របៀប​ដើម្បី​រៀបចំខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

អញ្ជើញ​សិស្ស​ឲ្យ​មើល​រឿង​ប្រៀបប្រដូច​នៃ​ស្រ្តី​ព្រហ្មចារី​ដប់​នាក់​នៅក្នុង ម៉ាថាយ ២៥:១–១៣ ឬ​មើល​វីដេអូ « They That Are Wise » ( ចាប់ពី​នាទី​ទី ០:០០ ដល់​នាទី​ទី ៥:៤៦ ) ។ បើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រហ្មចារី​តំណាង​ឲ្យ​សមាជិក​សាសនាចក្រ ( សូម​មើល ដាល្លិន អេក អូក « Preparation for the Second Coming » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

8:44

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ទុក​ចិត្ត​លើ​សិស្ស​របស់​អ្នក ។ កាល​សិស្ស​ធ្វើការ​ជា​ក្រុម​តូចៗ សូម​ទុកចិត្ត​ថា​ពួកគេ​អាច​មាន​ការសន្ទនា ដែលបំផុសគំនិត ដោយមិនចាំបាច់មាន ​ការត្រួត ពិនិត្យ​របស់អ្នក​ឡើយ ។ បន្ទាប់​ពី​ការពិភាក្សា​ជា​ក្រុម​តូច​ហើយ សូម​ស្វែងយល់​ពី​កម្រិត​ដែល​សិស្ស​ត្រូវ​ការតាមដាន ។ ឧទាហរណ៍ ជំនួស​ការ​ឲ្យ​សិស្ស​គ្រាន់តែ​និយាយ​ឡើងវិញ​នូវ​អ្វី​ដែល​ពួកគេ​បាន​និយាយ​អំពី សូម​រក​មើល​របៀប​ដើម្បី​ពង្រឹង​ការពិភាក្សា​ជា​ក្រុម​តូចៗ​របស់​ពួកគេ ។

ដើម្បី​ជួយសិស្ស​គិត​កាន់តែ​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​នឹង​រឿងប្រៀប​ប្រដូច នោះ​អ្នក​អាច​ឲ្យ​ពួកគេ​បង្កើត​ក្រុមពិភាក្សា​តូចៗ ( ដែល​មាន​គ្នា​ពីរ ឬ​បី​នាក់ ) ។ សូម​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​សំណៅចែក « ស្រ្តី​ព្រហ្មចារីល្ងង់ » ឬ « ស្រ្តី​ព្រហ្មចារី​មាន​គំនិត » ។ សូម​ឲ្យ​សិស្ស​ដឹង​ថា​បន្ទាប់​ពី​ការ​ពិភាក្សា​របស់​ពួកគេ​ហើយ ពួកគេ​នឹង​ចូលរួម​ជាមួយ​ក្រុម​ដែល​ពិភាក្សា​អំពី​ប្រធាន​បទ​ផ្សេង​ទៀត ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ជាមួយ​គ្នា ។

ស្រ្តី​ព្រហ្មចារី​ល្ងង់

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៣

  1. សូម​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយគ្នា ៖

    • តើ​ចង្កៀង និង​ប្រេង​តំណាង​ឲ្យ​អ្វី​នៅក្នុង​រឿង​ប្រៀបប្រដូចនេះ ? ( អ្នក​អាច​មើលឡើងវិញក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៥៦–៥៧ និង សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

    • តើ​ឃ្លានេះមាន​អ្វីសំខាន់​ « តែ​ដោយ​ព្រោះ​ប្ដី​ក្រ​មក​ពេក » ( ម៉ាថាយ ២៥:៥ ) និង « លុះ​ដល់​កណ្តាល​អធ្រាត្រ » ( ខទី ៦ ) ?

    • ហេតុ​អ្វី​បាន​ជា​ស្ត្រី​ព្រហ្មចារី​ប្រាំ​នាក់​ត្រូវ​បាន​គេ​ពណ៌នា​ថា​ល្ងង់ ? ( អ្នក​អាច​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ឃ្លា « ខ្ញុំ​មិន​ស្គាល់​នាង​ទេ » [ ខទី ១២ ] និង « Ye know me not » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ Matthew 25:11 [ នៅក្នុង Matthew 25:12, footnote a ] ) បង្រៀន​យើង​ពី​ការរៀបចំ​ខ្លួន​របស់​ស្រ្តី​ព្រហ្មចារី​ទាំងនេះ) ។

  2. សូម​ស្វែងយល់​ពី​ឧទាហរណ៍​ទូទៅ​មួយ ឬ​ពីរ​អំពី​របៀប​ដែល​យើង​ជា​សមាជិក​សាសនាចក្រ​អាច​នឹង​ជ្រើសរើស​ធ្វើ​ដូច​ស្ត្រី​ព្រហ្មចារី​ល្ងង់​នេះ ។ សូម​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​គំរូ​របស់​អ្នក​ជាមួយ​នឹង​ក្រុម​ដែល​បាន​ពិភាក្សា​អំពី​ព្រហ្មចារី​មាន​គំនិត ។

ស្រ្តី​ព្រហ្មចារី​ល្ងង់

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៣

សំណៅ​ចែក​របស់​គ្រូបង្រៀន

ស្រ្តី​ព្រហ្មចារី​មាន​គំនិត

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៣

  1. សូម​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយគ្នា ៖

  2. សូម​ស្វែងយល់​ពី​ឧទាហរណ៍​មួយ ឬ​ពីរ​អំពី​របៀប​ដែល​យើង​ជា​សមាជិក​នៃ​សាសនាចក្រ​អាច​ជ្រើសរើស​ធ្វើ​ដូច​ស្ត្រី​ព្រហ្មចារី​មាន​គំនិត នៅពេល​យើង​រៀបចំ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​របស់​អ្នក​ជាមួយ​ក្រុម​ដែល​បាន​ពិភាក្សា​អំពី​ស្រ្តី​ព្រហ្មចារី​ល្ងង់ ។

ស្រ្តី​ព្រហ្មចារី​មាន​គំនិត

ឯកសារ​គ្រូបង្រៀន​អំពីព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៣

សំណៅ​ចែក​របស់​គ្រូបង្រៀន

ខណៈ​ដែល​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ចូល​គ្នា​ជាមួយ​ក្រុម​ដែល​បាន​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងទៀត ដើម្បី​ចែកចាយ​ឧទាហរណ៍​ដែល​ពួកគេ​បាន​ស្វែងយល់ ។

បន្ទាប់ពី​ទុក​ពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​បំពេញ​ការពិភាក្សា​របស់​ក្រុមទីពីរ នោះ​អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ អ្នក​អាច​សរសេរ ឬ​បង្ហាញ​សេចក្តីពិត​ដែល​ពួកគេ​ស្វែងយល់ ដូច​​ខាងក្រោម ៖ ខ្ញុំអាច​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ តាមរយៈ​ការពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ និង​ទទួលយក​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជា​អង្គដឹកនាំខ្ញុំ ។

ដើម្បី​បញ្ចប់​ថ្នាក់ សូម​ផ្តល់​ពេលវេលា​ខ្លះ​ដល់​សិស្ស​ដើម្បី​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​របៀប​ដែល​ពួកគេ​អាច​រៀបចំ​ខ្លួន​ពួកគេ និង​អ្នក​ដទៃ​បាន​ល្អ​បំផុត​សម្រាប់​ការយាង​មកជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សម្រាប់​ពេល​ក្រោយ

ក្នុង​អំឡុង​សប្តាហ៍នេះ សូម​ពិចារណា​ផ្ញើ​សារ​ខាងក្រោម​នេះ​ទៅ​សិស្ស ឬ​បង្កើត​សារ​របស់​អ្នក​ផ្ទាល់ ៖ នៅពេល​អ្នក​សិក្សា មេរៀន​ទី ២៣ អំពី​សេចក្តីជំនុំជម្រះ​ចុងក្រោយ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​រុងរឿង ។