ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៤ ឯកសារ​គ្រូបង្រៀន ៖ ការស្គាល់​អព្ភូតហេតុ​របស់​ព្រះអង្គសង្រ្គោះ


« មេរៀនទី ១៤ ឯកសារ​គ្រូបង្រៀន ៖ ការស្គាល់​អព្ភូតហេតុ​របស់​ព្រះអង្គសង្រ្គោះ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀនទី ១៤ ឯកសារ​សម្រាប់​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ១៤ ឯកសារ​គ្រូបង្រៀន

ការស្គាល់​អព្ភូតហេតុ​របស់​ព្រះអង្គសង្រ្គោះ

ព្រះ​យេស៊ូវគ្រីស្ទ​បានប្រកាស​ថា « យើង​ជា​ព្រះ​នៃ​អព្ភូតហេតុ​ទាំងឡាយ » ( នីហ្វៃទី ២ ២៧:២៣ ) ។ នៅ​ក្នុងមេរៀន​នេះ សិស្ស​នឹង​មាន​ឱកាស​ចែកចាយពី​អ្វី​ដែល​ពួកគេ​រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​តាមរយៈ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​ធ្វើ​នៅ​អំឡុង​ព្រះជន្ម​រមែងស្លាប់​របស់​ទ្រង់ ។ សិស្ស​ក៏នឹង​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ទទួល​អព្ភូតហេតុ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ និង​ស្វែងយល់​ពី​អព្ភូតហេតុ​ដែល​ពួកគេ​បាន​ទទួល​រួចទៅហើយ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវ​គ្រីស្ទ​ព្យាបាល​មនុស្ស​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

សូម​ពិចារណា​ដាក់បង្ហាញ​ពីមុន​ថ្នាក់​នូវ​រូបភាព​ដូច​ខាងក្រោម​ពី​អព្ភូតហេតុ​ដែល​ទាក់ទង​នឹង​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក​ទី១ នៃ​ឯកសារ​រៀបចំ​នេះ ។ នៅពេល​ថ្នាក់​ចាប់ផ្តើម សូម​ណែនាំ​សិស្ស​ឲ្យ​យក​ចិត្ត​ទុកដាក់​លើរូបភាព​នេះ ហើយ​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរនាក់​ឲ្យ​ចែកចាយ​ដោយ​សង្ខេប​នូវ​ចំណាប់​អារម្មណ៍​ទូទៅ​របស់ពួកគេ​អំពី​អព្ភូតហេតុ​នៃ​ព្រះយេស៊ូវ ។

ប្រែ​ទឹក​ទៅជា​ស្រា​ទំពាំង​បាយជូរ

អាពាហ៍​ពិពាហ៍​នៅ​កាណា ​ដោយ ខាល ហេនរីច ប្លក

ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់

ធ្វើឲ្យ​ព្យុះ​ស្ងប់ ដោយ​ ថែត ហេននីងហ្គឺ

ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញ

បុរស​ដែល​បានរស់​ពី​ស្លាប់

ប្រទាន​អាហារ​ដល់​មនុស្ស ៥,០០០ នាក់

ប្រទាន​អាហារ​ដល់​មនុស្ស ៥,០០០ នាក់

ព្យាបាល​ភ្នែក​ដែល​ខ្វាក់​មើលឃើញ

ព្រះ​យេស៊ូវ​ព្យាបាល​ឲ្យ​ភ្នែក​របស់​បុរស​ដែល​ខ្វាក់​បាន​មើលឃើញ

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចូល​ទៅកាន់​សកម្មភាព « កត់ត្រា​គំនិត​របស់​អ្នក » នៅក្នុង​ផ្នែក ទី ១ នៃ​ឯកសាររៀបចំ​នេះ ហើយ​រំឭក​ឡើងវិញ​នូវ​អព្ភូតហេតុ​ដែល​ពួកគេ​បាន​សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់ ។ ប្រសិនបើ​ពួកគេ​មិនបាន​រៀបចំ​ទេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជ្រើសរើស​អព្ភូតហេតុ​មួយ​ដើម្បី​សិក្សា ។ សូម​ទុក​ពេល​ឲ្យ​សិស្ស​ពីរ​បី​នាទី​ដើម្បី​ពិនិត្យ​មើល​ឬ​សិក្សា​ពី​អព្ភូតហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស និង​ដើម្បី​គិតពិចារណា​ពី​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងពីរ ចេញពី​សកម្មភាព​នេះ ។

បន្ទាប់​ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ពួកគេ​បង្កើត​ក្រុម​តូចៗ​ជាមួយ​សិស្ស​ផ្សេងទៀត ដែល​បាន​សិក្សា​ពី​អព្ភូតហេតុ​ផ្សេងៗ ។ សមាជិក​ក្រុម​នីមួយៗ​គួរតែ​ទទួល​បាន​ឱកាស​ឲ្យ​សង្ខេប​ខ្លីៗ​អំពី​អព្ភូតហេតុ​ដែល​ពួកគាត់​បានសិក្សា និង​ពិភាក្សា​អំពី​ការឆ្លើយតប​របស់​ពួកគាត់​ចំពោះ​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ​យ៉ាង​ហោចណាស់​មួយ​ក្នុង​ចំណោម​សំណួរ​ទាំងពីរ ។

ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់

អ្នក​អាច​ចង់​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សង្ខេប​ដំណើររឿង​របស់​ព្រះអម្ចាស់​ព្យាបាល​បុរស​ដែល​ខ្វិន ដែល​បាន​កត់ត្រាទុក​នៅក្នុង ម៉ាកុស ២:៥–១២ ដែល​បាន​ពិភាក្សា​នៅក្នុង ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ​នេះ ។ ឬ​អ្នក​អាច​មើល​ដំណើររឿង​នេះ​នៅក្នុង​វីដេអូ ៖ « Jesus Forgives Sins and Heals a Man Stricken with Palsy » ( ២:៥៧ ) ។

2:55

បន្ទាប់មក អ្នក​អាច​ជួយបង្កើន​ការយល់ដឹង​របស់​សិស្ស​ដោយ​សួរសំណួរ​មួយ ឬ​ទាំងពីរ​ដូច​ខាងក្រោម ៖

  • តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះចេស្តា​ព្យាបាល​របស់​ព្រះអង្គសង្រ្គោះ​ចេញ​ពី​អព្ភូតហេតុ​នេះ ? ( សូម​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត​ដូចជា ព្រះ​យេស៊ូវគ្រីស្ទ​មាន​ព្រះចេស្តា​ដើម្បី​ព្យាបាល​យើង​ទាំង​ខាងវិញ្ញាណ និង​ខាង​រូបកាយ ) ។

  • តើ​អ្នក ឬ​អ្នក​ណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ដកពិសោធន៍​ការព្យាបាល​ខាង​វិញ្ញាណ ឬ​ខាង​រូបកាយ​តាម​របៀប​ណា ? ( សូម​ពិចារណា​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​មុន​ពេល​ចូល​រៀន​ឲ្យរៀបចំ​ដើម្បី​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​នេះ ។ សូម​រំឭក​ពួកគេ​ថា ពួកគេ​មិនគួរ​មាន​សម្ពាធ​ក្នុង​ការចែកចាយ​អ្វី​ដែល​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ពេក​នោះទេ ) ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​រៀបចំ​ខ្លួនមុនមកថ្នាក់​ដើម្បី​ចែកចាយ ។ ការរៀន​សូត្រ​ក្នុង​ថ្នាក់​អាច​ត្រូវ​បានពង្រឹង​នៅពេល​ដែល​យើង​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​មក​ដោយ​បាន​រៀបចំ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ជាក់លាក់​ពី​មេរៀន​នេះ ដើម្បី​ចែកចាយ​បទពិសោធន៍​ដែលទាក់ទង ឬ​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ជាក់លាក់​នានា ។ ការរៀបចំ​ប្រភេទ​នេះ​អាច​ជួយ​ជំរុញ​ការពិភាក្សា ការ​រៀន​សូត្រ​ដែល​ស៊ីជម្រៅ និង​ផ្តល់​ឱកាស​សំខាន់ៗ​សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​មាន​ទំនុកចិត្ត​ក្នុង​ការចែក​ចាយ​នៅពេល​ដែល​ពួកគេ​មាន​ពេលរៀបចំ​គំនិត​របស់​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ឮៗ​នូវ សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន ដាល្លិន អេក អូក នៅក្នុង​ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ​នេះ ហើយ​ពិចារណា​សួរ​សំណួរ​មួយ ឬ​ច្រើន​នៃ​សំណួរ​ដូច​ខាងក្រោម​ដើម្បី​ជួយ​សិស្ស​របស់​អ្នក​រៀនសូត្រ​កាន់តែ​ស៊ីជម្រៅ ។

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ការផ្លាស់ប្តូរ​ដ៏​ធំ​នៃ​ដួងចិត្ត អាច​ចាត់ទុក​ថា​ជា​អព្ភូតហេតុ​ដ៏​ធំ​ជាង​អព្ភូតហេតុ​​ខាង​រូបកាយ ? ហេតុអ្វី​បាន​ជា​វា​ចាំបាច់​ដែល​យើង​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អព្ភូតហេតុ​នេះ ?

  • តើ​អ្នក​នឹង​ពន្យល់​ពី​អព្ភូតហេតុ​នៃ​ការផ្លាស់ប្តូរ​ដួងចិត្ត​ចំពោះ​នរណា​ម្នាក់​ដែល​យល់​មិន​ច្បាស់​ពី​អត្ថន័យ​នេះ​ដោយ​របៀបណា ?

  • តើ​មនុស្ស​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​ព្រះអម្ចាស់​ថា ពួកគេ​ចង់​បាន​អព្ភូតហេតុ​នេះ ? តើ​សកម្មភាព​ជាក់លាក់​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​បង្ហាញ​ព្រះអម្ចាស់​ថា​អ្នក​ចង់​មាន​ដួងចិត្ត​ដែល​បាន​ផ្លាស់ប្តូរ​បន្ថែមទៀត ? ( អ្នក​អាច​នឹង​ត្រូវ​រំឭក​សិស្ស​ថា ដួងចិត្ត​ដែល​បាន​ផ្លាស់ប្តូរ​គឺជា​ដំណើរការ​មួយ មិនមែន​ជា​ព្រឹត្តិការណ៍​នោះ​ទេ ។ វា​អាច​មាន​សារៈប្រយោជន៍​ដើម្បី​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ដើម្បីកត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ) ។

អព្ភូតហេតុ​កើត​ឡើង​ស្រប​តាម​ជំនឿ​របស់​យើង និង​ព្រះហឫទ័យ​របស់​ព្រះ ។

សូម​រំឭក​សិស្ស​ថា អព្ភូតហេតុ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បានធ្វើ​ក្នុង​អំឡុងពេល​នៃ​ការងារបម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់​គឺការ​ព្យាបាល​មនុស្ស​ឃ្លង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​ដោយ​សង្ខេប​អំពី​អ្វី​ដែល​ជីវិត​របស់​មនុស្ស​ឃ្លង់​អាច​នឹងជូប​ប្រទះ​នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​របៀប​ដែល​ការ​ព្យាបាល​អាច​ផ្លាស់ប្តូរ​ជីវិត​របស់​ពួក​គាត់ ។

សូម​អានជាមួយ​គ្នាក្នុង ម៉ាកុស ១:៤០–៤២ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​នូវ​របៀប​ដែល​មនុស្ស​ឃ្លង់​​ឈោងទៅរកព្រះអម្ចាស់សម្រាប់​អព្ភូតហេតុ ។

  • តើ​យើង​អាច​រៀនអ្វីខ្លះ​ពី​ដំណើររឿង​នេះ អំពី​របៀប​ចូលទៅ​ជិត​ព្រះអម្ចាស់ នៅពេល​ស្វែងរក​អព្ភូតហេតុ​មួយ ? ( អ្នក​អាច​ចង់​រំឭក សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ហ៊រហេ អេហ្វ ស្សែបាលូស នៅក្នុង​ផ្នែក​ទី ២ នៅក្នុង​ឯកសារ​រៀបចំ​នេះ ។ សូមជួយ​សិស្ស​ឲ្យ​ស្វែងយល់​ពី​គោលការណ៍​មួយ​ដូច​គោលការណ៍​មួយ​នេះ ៖ កាល​ដែល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​អាច​សម្តែង​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់​យើង ស្របតាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ) ។

  • តើ​យើង​អាច​អភិវឌ្ឍន៍​សេចក្តី​ជំនឿ​ដើម្បី​ទុកចិត្ត​លើ​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ នៅពេល​ស្វែងរក​អព្ភូតហេតុ​ដោយ​របៀបណា ? ( សូម​ពិចារណា​ពិនិត្យមើល​ឡើងវិញ​នូវ សេចក្តី​ថ្លែងការណ៍​ដោយ​ថ្នាក់ដឹកនាំ ក្នុង​សាសនាចក្រ នៅក្នុង​ផ្នែកទី ២ នៃ ឯកសាររៀបចំ​នេះ ) ។

វា​អាច​មាន​សារៈ​ប្រយោជន៍​ក្នុងការ​អញ្ជើញ​សិស្ស​មួយចំនួន​មុនថ្នាក់​ចាប់ផ្ដើមឲ្យ​មើល​ដំណើររឿង​ដែល​បាន​ចែកចាយ​ដោយ ប្រធាន អូក ឬ​អែលឌើរ ដេវីឌ អេ បែដណា ដែល​មាន​នៅក្រោម​សំណួរ​នេះ « តើ​ខ្ញុំ​អាច​អភិវឌ្ឍន៍​សេចក្តីជំនឿ​ដើម្បី​ទុកចិត្ត​លើ​ព្រះ​ហឫទ័យ​របស់​ព្រះអម្ចាស់ នៅពេល​ស្វែងរក​អព្ភូតហេតុ​មួយ​ដោយ​របៀប​ណា ? » នៅក្នុង​ផ្នែក « ចង់​បាន​បន្ថែម​ទៀត​ទេ ? » នៃ​ឯកសារ​រៀបចំ​នេះ ។ ពេល​កំពុងរៀន អ្នក​អាច​អញ្ជើញ​សិស្ស​ទាំងនេះ​ឲ្យ​ចែកចាយ​ដំណើររឿង​មួយ​ក្នុង​ចំណោម​ដំណើរ​រឿងទាំងឡាយ និង​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ដំណើររឿង​នេះ​អំពី​អព្ភូតហេតុ និង​ការទុកចិត្ត​លើ​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ។

សូម​ពិចារណា​អាន សេចក្តី​ថ្លែងការណ៍​ដោយ អែលឌើរ រ៉ូណល អេ រ៉ាសបាន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឧទាហរណ៍​នៃ​អព្ភូតហេតុ​តូច និង​សាមញ្ញ​ដែល​ពួកគេ​បានធ្វើ​ជា​សាក្សី ។ ( សិស្ស​អាច​លើកឡើង​អំពី​អព្ភូតហេតុ​ដូចជា ការ​ទទួល​វិវរណៈ ការយក​ឈ្នះ​លើ​ទម្លាប់​ដ៏​គ្រោះថ្នាក់ ការទទួល​បាន​អានុភាព​ដើម្បី​អភ័យទោស​ដល់​នរណា​ម្នាក់ ការត្រូវ​បានពង្រឹង​នៅពេល​ប្រឈមមុខ​នឹង​ទុក្ខលំបាក ការ​ដកបទពិសោធន៍​នៃ​ការបង្កើន​សមត្ថភាព​ដើម្បី​បំពេញ​កិច្ចការ​ដ៏លំបាក​មួយ​ជា​ដើម ) ។

  • តើ​ការសាយភាយ​នៃ «អព្ភូតហេតុ​តូចៗ » ទាំងនេះ​បង្ហាញ​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បានរៀន​ពី​មេរៀន​នេះ សូម​ពិចារណា​ផ្តល់​ពេលវេលា​ដល់​ពួកគេ​ដើម្បី​សញ្ជឹងគិត និង​កត់ត្រាគំនិត និង​អារម្មណ៍​របស់ពួកគេ​អំពី​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ដឹង​កាន់តែ​ច្បាស់ និង​បើក​ដួង​ចិត្ត​ទទួលអព្ភូតហេតុ​របស់​ព្រះអម្ចាស់មក​ក្នុង​ជីវិត​របស់​ខ្ញុំ ?

សូម​ពិចារណា​ពី​ការចែកចាយ​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះ​នៃ​អព្ភូតហេតុ ឬ​អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​ធ្វើ​ដូច្នេះ ។

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​រៀបចំ​សម្រាប់​ថ្នាក់​លើកក្រោយ សូម​ពិចារណា​ផ្ញើ​រូបភាព និង​សារ​ដូច​ខាងក្រោម​នេះ ៖ តើ​បទពិសោធន៍​ថ្មីៗ​បំផុត​របស់​អ្នក​ពី​ពិធីសាក្រាម៉ង់​យ៉ាងណា​ដែរ ? កាល​ដែល​អ្នក​សិក្សា ឯកសាររៀបចំ​សម្រាប់​មេរៀនទី ១៥ សូម​គិតពិចារណា​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​អ្នក​ចូលរួម​ប្រចាំ​សប្តាហ៍​នៅក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ ។

នំបុ័ង​មួយ​ដុំ​តូច និង​ពែងទឹក​ដ៏​តូច ។