ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៤ ឯកសារ​គ្រូបង្រៀន ៖ ការទុកចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់​យើង


« មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន ៖ ការទុកចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់​យើង » ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៤ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀនទី ២៤ ឯកសារ​គ្រូបង្រៀន

ការទុកចិត្ត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់​យើង

នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » យើង​អាន​ថា « យើង​ម្នាក់ៗ​នឹង​ត្រូវ​ឈរ ទទួល​ការជំនុំ​ជម្រះ​ពី​ទ្រង់ [ ព្រះអង្គសង្រ្គោះ​របស់​យើង ] ស្របតាម​កិច្ចការ​របស់​យើង និង​តាម​សេចក្តីប៉ងប្រាថ្នា​នៃ​ចិត្ត​របស់​យើង​ទាំងឡាយ » នៅលើ​គេហទំព័រ ( ChurchofJesusChrist.org ) ។ មេរៀន​នេះ​នឹង​ជួយ​សិស្ស​បញ្ជាក់​ពី​មូលហេតុ​ដែល​យើង​អាច​មាន​ទំនុកចិត្ត​ពេញលេញ​នៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ចៅក្រម​របស់​យើង ។ ពួកគេ​ក៏នឹង​មាន​ឱកាស​ដើម្បី​វាយ​តម្លៃ​អ្វី​ដែល​ពួកគេ​ធ្វើ​ដើម្បី​រៀបចំខ្លួន​សម្រាប់​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ គឺជា​ចៅក្រម​របស់​យើង ។

សូម​ចែកចាយ​ពី​សាច់រឿង​ដូច​ខាងក្រោម ៖

សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​ត្រូវបាន​ចោតប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ។ អ្នក​ក៏​ស្គាល់​ជនរងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​នេះ​ដែរ ។ អ្នក​ស្រឡាញ់​អ្នក​ទាំងពីរ ។

  • ប្រសិនបើ​អ្នក​អាច​ជ្រើសរើស​ចៅក្រម​សម្រាប់​មិត្តភក្តិ​របស់​អ្នក តើ​អ្នក​ចង់​ឲ្យ​ចៅក្រម​មាន​លក្ខណៈសម្បត្តិ​អ្វីខ្លះ ?

  • តើ​អ្នក​នឹង​មាន​កង្វល់​អ្វីខ្លះ ប្រសិនបើ​ចៅក្រម​ខ្វះ​លក្ខណៈសម្បត្តិ​មួយ ឬ​ច្រើន​ដែល​យើង​បាន​កំណត់​នោះ ? ( ឧទាហរណ៍ ចុះ​បើ​ចៅក្រម​មាន​ក្តី​មេត្តា ប៉ុន្តែ​មិន​យុត្តិធម៌ ឬ​យុត្តិធម៌ ប៉ុន្តែ​មិន​មាន​ក្តី​មេត្តា​វិញ ? )

សូម​រំឭក​សិស្ស​ថា ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រៀបចំខ្លួន​រៀនសូត្រ​ដោយ​ការស្វែងរក​ពី​លក្ខណៈសម្បត្តិ​មួយ​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ថា​យើង​អាច​ទុក​ចិត្ត​ទ្រង់​ឲ្យ​ធ្វើ​ជា​ចៅក្រម​ដ៏​សុចរិត​បាន ។ សូម​ផ្ដល់​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី​ដើម្បី​ពិនិត្យមើល​លក្ខណៈសម្បត្តិ​ដែល​ពួកគេ​បានរកឃើញ ​ឬ​ប្រសិនបើ​ចាំបាច់ ត្រូវ​ស្វែងរក​មួយ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​បង្កើត​ជា​ក្រុមតូចៗ ហើយ​ចែក​សំណៅ​ចម្លង​ដូច​ខាង​ក្រោម​នេះ​ឲ្យ​ទៅ​ពួកគេ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ចៅក្រម​សុចរិត » ( ធីម៉ូថេ ទី២ ៤:៨ )

ឯកសារ​គ្រូបង្រៀន​អំពី ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៤

សូម​អាន​ឮៗ ទំនុក​ដំកើង ៩:៨ និង ៩៦:១១–១៣ ។ បន្ទាប់មក សូម​អញ្ជើញ​សមាជិក​ក្រុម​នីមួយៗ​ឲ្យ​ចែកចាយ​លក្ខណៈសម្បត្តិ​មួយ​ចេញពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​កាត់ក្តី​មនុស្ស​ទាំងអស់​ដោយ​សុចរិត ។ កាល​អ្នក​ចែកចាយ​លក្ខណៈសម្បត្តិ​ទាំងឡាយ នោះ​អ្នក​ប្រហែល​ជា​ចង់​ពិភាក្សា​សំណួរ​ខាងក្រោម ៖

  • តើ​លក្ខណៈសម្បត្តិ​នេះ​អាច​ជះឥទ្ធិពល​ដល់​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​កាត់ក្តី​យើង​ដោយ​របៀបណា ?

  • តើ​លក្ខណៈសម្បត្តិ​នេះ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​លើ​ភាពស័ក្តិសម​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការធ្វើ​ជា​ចៅក្រម​របស់​អ្នក​ដោយ​របៀប​ណា ?

បន្ទាប់ពី​ស្វែងរក​លក្ខណៈសម្បត្តិ​ជាក់លាក់​ហើយ សូម​ពិភាក្សា​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ខុសគ្នា​ពី​ចៅក្រម​ទាំងអស់​របស់​មនុស្ស ។ ( សូម​ពិចារណា​រំឭក​សេចក្ដី​ថ្លែងការណ៍​ដោយ ប្រធាន ដាល្លិន អេក អូក និង អែលឌើរ រីឆាដ ជី ស្កត នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។ អ្នក​ក៏​អាច​ពិភាក្សា​អំពី​មូលហេតុ​សំខាន់​ដែល​ព្រះអង្គ​សង្គ្រោះ​បំពេញ​លក្ខខណ្ឌ​ទាំង​អស់​នេះ​ក្នុងនាម​ជា​ចៅក្រម​របស់​យើង ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា « ចៅក្រម​សុចរិត » ( ធីម៉ូថេ ទី២ ៤:៨ )

ឯកសារ​គ្រូបង្រៀន​អំពី ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ២៤

សំណៅចែក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចៅក្រម​សុចរិត

បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​ការពិភាក្សា​ហើយ អ្នក​អាច​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ចៅក្រម​របស់​ពួកគេ ។

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជំនុំ​ជម្រះ​យើង ស្របតាម​កិច្ចការ​របស់​យើង និង​តាម​សេចក្តី​ប៉ងប្រាថ្នា​នៃ​ដួង​ចិត្ត​របស់​យើង ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

គោលការណ៍​ពិត​ដែល​បាន​ថ្លែង​យ៉ាង​ច្បាស់ ។ អែលឌើរ ប៊ី អេច រ៉ូប៊ឺត អតីត​ពួកចិត​សិបនាក់ បាន​បង្រៀនថា « ដើម្បី​ឲ្យ​គេ​ស្គាល់ នោះ​សេចក្តី​ពិត​ត្រូវតែ​បានថ្លែង ហើយ​សេចក្តី​ថ្លែងការណ៍​ត្រូវតែ​ច្បាស់ និង កាន់តែ​ពេញលេញ​ជាងនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​កាន់តែ​មាន​ឱកាស​ថ្លែង​ទីបន្ទាល់​ដល់​ព្រលឹង​មនុស្ស ថា​កិច្ចការ​នេះ​គឺជា​ការពិត » ( នៅក្នុងជេមស៍ អ៊ី ហ្វោស្ដ៍ « What I Want My Son to Know before He Leaves on His Mission » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤១ ) ។ សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ដើម្បី​ស្វែងរក និង​បញ្ជាក់​គោលការណ៍​នៃ​សេចក្តីពិត​ដែល​បានរកឃើញ​នៅក្នុង​បទគម្ពីរ និង​ពាក្យសម្តី​របស់​ព្យាការី​សម័យ​ទំនើប​ទាំងឡាយ ។

សូមអញ្ជើញ​សិស្ស​ឲ្យ​រំឭក វិវរណៈ ២០:១២ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:៩ ហើយ​កត់ត្រា​សេចក្តីពិត​អំពី​របៀប​ដែល​យើង​នឹង​ត្រូវបាន​ជំនុំ​ជម្រះ ។ សូម​ស្នើសុំ​ឲ្យ​សិស្ស​មួយ​ក្រុម​ចែកចាយ​ពី​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ ។ ដោយប្រើ​ការយល់ដឹង​របស់​សិស្ស នោះ​អ្នក​ប្រហែលជា​ចង់​កត់ត្រា​សេចក្តី​ពិត​មួយ​ដែល​ស្រដៀង​នឹង​សេចក្តីពិត​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ យើង​ម្នាក់ៗ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​ជំនុំជម្រះ​ស្រប​តាម​ការប្រព្រឹត្ត​របស់យើង និង​បំណង​ប្រាថ្នា​នៃ​ចិត្ត​យើង ។ ដើម្បី​ឲ្យ​ការយល់ដឹង​របស់​សិស្ស​កាន់​តែ​ស៊ីជម្រៅ នោះ​អ្នក​អាច​សួរ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម​នេះ ៖

  • ហេតុអ្វី​អ្នក​គិតថា ការងារ​របស់​យើង​សំខាន់​នៅក្នុង​សេចក្តីជំនុំ​ជម្រះ​ចុងក្រោយ ? ( សូម​ចង្អុល​បង្ហាញ​ថា ការងារ អាច​រួមបញ្ចូល​ទាំង​ការរក្សា​បទបញ្ញត្តិ ការទទួល​ពិធី​បរិសុទ្ធ ការគោរព​សេចក្តីសញ្ញា ការប្រែចិត្ត និង​ការបម្រើ​អ្នក​ដទៃ ) ។

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា យើង​ក៏​នឹង​ទទួល​ការជំនុំជម្រះ​ស្រប​តាម​ការប្រព្រឹត្តិ​របស់យើង និង​បំណង​ប្រាថ្នា​នៃ​ចិត្ត​យើង​ដែរ ? ( អ្នក​ក៏​អាច​ចែកចាយ​សេចក្តីថ្លែងការណ៍​ដូច​ខាងក្រោម ដោយ​ប្រធាន​អូក ៖ « បំណង​ប្រាថ្នា​នានា​ដែល​យើង​ធ្វើ​សកម្មភាព កំណត់​ពី​ការផ្លាស់ប្តូរ​របស់​យើង ជោគជ័យ​របស់​យើង និង​ការប្រែក្លាយ​របស់​យើង » [ « Desire » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤២ ] ) ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ក្នុង​ការវាយតម្លៃ​ជា​ប្រចាំ​ថា​តើ​បំណងប្រាថ្នា ពាក្យ​សម្ដី និង​សកម្មភាព​របស់​យើង​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​យើង​កំពុង​ប្រែក្លាយ​យ៉ាងដូចម្តេច ? ( សូម​ពិចារណា​ពិនិត្យមើល​ឡើងវិញ​នូវ សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន អូក នៅក្នុង​ផ្នែកទី ២ នៃ ឯកសាររៀបចំ​នេះ ) ។

សូម​រំឭក​សិស្ស​ថា អាលម៉ា ជាកូន​បាន​សួរ​សំណួរ​ដែល​អាច​ជួយ​យើង​វាយតម្លៃ​ពីអ្វី​ដែល​យើង​កំពុងប្រែក្លាយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក អាលម៉ា ៥:១៥–១៦, ១៩,​២៦–២៧ ហើយ​រកមើល​ធាតុ​សំខាន់ៗ​នៃ​ដំណឹងល្អ​ដូច​ដែល​បាន​បង្រៀន​ដោយ​ព្រះអង្គ​សង្រ្គោះ ។ បន្ទាប់ពី​ទុក​ពេល​គ្រប់គ្រាន់​សម្រាប់​ការគិត​ពិចារណា​ដោយ​ស្ងាត់ស្ងៀម​ហើយ សូម​លើក​ទឹកចិត្ត​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការឆ្លៀត​ពេល​សម្រាប់​ការគិត​ពិចារណា​ពី​ខ្លួនឯង​ដោយ​ស្មោះត្រង់​បាន​ជួយ ឬ​អាច​ជួយ​ពួកគេ​ឲ្យ​កាន់តែ​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​ខ្លាំងឡើង ។

ដូច​ដែល​អាលម៉ា​បាន​ណែនាំ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា​ខ្លួន​ពួកគេ​ឈរ​នៅ​ចំពោះ​ព្រះ​ដើម្បី​ទទួល​ការជុំនុំជម្រះ ។

  • តើ​អ្នក​អាច​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​នេះ ? ហេតុអ្វី​ទៅ ?

  • តើ​អ្នក​ចង់​ឲ្យ​នរណា​នៅ​ជាមួយ​អ្នក​បំផុត ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ថា បន្ថែម​ពីលើ​ការធ្វើ​ជា​ចៅក្រម​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​ក៏ជា​អង្គ​គាំទ្រ​របស់​យើង​ជា​មួយ​ព្រះវរបិតា​ដែរ ? ( អ្នក​អាច​រំឭក​ឡើងវិញ​នូវ​អត្ថន័យ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​អង្គគាំទ្រ​របស់​យើង [ សូមមើល ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ] ) ។

សូម​អាន​ឮៗ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:៣–៥ ហើយ​សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ព្រះយេស៊ូវគ្រីស្ទ​កំពុង​ធ្វើការ​អង្វរ​ជាពិសេស​សម្រាប់​ពួកគេ ។

  • តើ​អ្នក​អាច​មាន​អារម្មណ៍​បែបណា​ក្នុងការ​ស្តាប់​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​អង្វរករ​ពី បុព្វហេតុ​របស់​អ្នក ចំពោះ​ព្រះវរបិតា​សួគ៌ ? ( អ្នក​អាច​ចង់​រំឭក សម្រង់​សម្តី​របស់​អែលឌើរ ឌេល ជី រិនឡាន់ នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ដើម្បី​ធានា​ថា សិស្ស​យល់​ថា​ព្រះអង្គសង្រ្គោះ​មិនមែន​ជំទាស់​ដល់​ព្រះទ័យ​របស់​ព្រះវរបិតា ក្នុងនាម​ជា​អង្គគាំទ្រ​របស់​យើង​នោះ​ទេ ) ។

  • តើ​ការយល់ដឹង និង​ការទទួល​យក​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ ជា​អង្គគាំទ្រ​របស់​យើង​អាច​នាំមក​នូវ​ក្តី​សង្ឃឹម​ដល់​នរណា​ម្នាក់​ដែល​មាន​អារម្មណ៍​ថា គាត់​នឹង​មិន​ដែល​ល្អ​គ្រប់គ្រាន់​ដើម្បី​ត្រឡប់​ទៅ​កាន់​ទីវត្ត​មាន​របស់​ព្រះ​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ថ្ងៃនេះ ដើម្បី​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា អ្នក​ចង់​ឲ្យ​ទ្រង់​ធ្វើ​ជា​អង្គ​គាំទ្រ​របស់​អ្នក ?

អ្នក​អាច​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​មិន​ត្រឹមតែ​ជា​អង្គ​គាំទ្រ​របស់​យើង​នៅ​ឯ​សេចក្តី​ជំនុំជម្រះ​ចុងក្រោយ​នោះទេ ប៉ុន្តែ​ទ្រង់​ក៏​ស្ម័គ្រ​ព្រះទ័យ​ធ្វើជា​អង្គគាំទ្រ​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​ដែរ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៩:៥–៦ ) ។ ទ្រង់​នឹង​អង្វរ​សម្រាប់​បុព្វហេតុ​របស់​យើង​កាល​យើង​ស្វែងរក​ជំនួយ​របស់​ទ្រង់ ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « Jesus Christ Is Our Advocate » ( ០ :៤៨ ) ជាមួយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

2:3

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យ​អាន​ឯកសារ​រៀបចំ​ពីមុន​ចូលរៀន សូម​ពិចារណា​ផ្ញើសារ​ស្រដៀង​គ្នា​ទៅនឹង​សារ​ខាងក្រោម​នេះ ៖ កាល​អ្នក​សិក្សា ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ២៥ សូម​សួរ​ខ្លួន​អ្នក​ ៖ តើ​ឥទ្ធិពល​អ្វី​ដែល​ភាពជាសិស្ស​ប្រចាំថ្ងៃ​របស់​ខ្ញុំ​មាន​លើ​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​ខ្ញុំ ?