ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖​ការឈរ​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀនទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការឈរ​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ » ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ព្រះប្រោសលោះ​ដ៏​ទេវភាព ដោយ ស៊ីម៉ូន ឌីវី

មេរៀនទី ២៨ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការឈរ​ជា​សាក្សី​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

តើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ទទួល​ឥទ្ធិពល​ដោយ​ការចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ​ដោយ​របៀបណា ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ព្រះវិញ្ញាណបរិសុទ្ធ កាល​ដែល​អ្នក​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ដោយ​ការសិក្សា​ឯកសារ​រៀបចំ​នេះ ដោយការ​ចូលរួម​ក្នុង​ការពិភាក្សា​ក្នុង​ថ្នាក់ និង​ដោយការ​ឆ្លើយតប​នឹង​ការបំផុសគំនិត​ខាង​វិញ្ញាណ ? កាល​អ្នក​រៀបចំខ្លួន​បង្រៀន​ថ្នាក់​ចុងក្រោយ​របស់​អ្នក សូម​សញ្ជឹងគិត​នូវ​អត្ថន័យ​នៃ​ការឈរជា​សាក្សី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ម៉ូសាយ ១៨:៩ ) ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

កាល​អ្នក​គិត​ពី​ទីបន្ទាល់​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ សូម​ចងចាំ​ថា យើង​ម្នាក់​ៗទទួល​បាន​ទីបន្ទាល់​តាម​របៀប​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះ​ជា​ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈ​ប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

មាន​សមាជិក​ខ្លះ​មាន​ទីបន្ទាល់​ដែល​រឹងមាំ ហើយ​ជះ​រស្មី​ត្រចះ​ត្រចង់​យ៉ាង​ខ្លាំង ។ សមាជិក​ខ្លះ​ទៀត​នៅ​តែ​ព្យាយាម​ស្គាល់​ដោយ​ខ្លួន​ឯង ។ សាសនាចក្រ​គឺជា​គេហដ្ឋាន​សម្រាប់​មនុស្ស​ទាំងអស់​មិន​ថា​ទីបន្ទាល់​គេ​រឹងមាំ ឬ​អត់​នោះ​ទេ ។ ( « Receiving a Testimony of Light and Truth » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២២ )

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​មិន​ច្បាស់លាស់​ពី​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្គ្រោះ ឬ​មាន​អារម្មណ៍​ថា​មាន​មិន​សូវ​ខ្លាំង​នោះ​ទេ សូម​ចាំ​ថា « ទីបន្ទាល់​រីកចម្រើន​បន្តិចម្តងៗ​តាមរយៈ​បទពិសោធន៍ ។ គ្មាន​នរណា​ម្នាក់​ទទួល​បាន​ទីបន្ទាល់​ទាំងស្រុង​នៅពេល​តែ​មួយ​នោះ​ទេ » ( Gospel Topics « Testimony » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

សូម​ចងចាំ​ពី​បទពិសោធន៍​របស់​អាលម៉ា​ជាកូន ។ កាលពី​នៅ​ក្មេង លោកបាន​ព្យាយាមកម្ទេច​សាសនាចក្រ ។ បន្ទាប់ពី​ទេវតា​មួយអង្គ​បាន​មក​ជួប​លោក លោក​បាន​ប្រែចិត្ត ហើយ​បាន​ជ្រើសរើស​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើល ម៉ូសាយ ២៧:៨–២៤ ) ។ ខណៈ​ដែល​រឿង​នេះ​ពិតជា​មាន​ឥទ្ធិពល​លើ​អាលម៉ា ដែល​វា​មិនមែន​ជា​ប្រភព​គ្រឹះ​នៃ​ទីបន្ទាល់​របស់​លោក​នោះ​ទេ ។ នៅ​ជីវិត​របស់​លោក​ក្រោយ​មក ខណៈ​ដែល​កំពុង​បង្រៀន​ប្រជាជន​នៅ​ដែនដី​សារ៉ាហិមឡា អាលម៉ាបាន​ចែកចាយ​ពី​របៀប​ដើម្បី​ទទួល​បាន​ទីបន្ទាល់អំ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន អាលម៉ា ៥:៤៦–៤៨ ហើយ​រកមើល​ប្រភព​នៃ​ទីបន្ទាល់​របស់​អាលម៉ា ។

អាលម៉ា​ជា​កូន​កំពុង​អធិស្ឋាន

នៅពេល​អ្នក​គិតពិចារណា​ពី​ទីបន្ទាល់​របស់​អ្នក សូម​ស្វែងរក​អំណរ​នៅក្នុង​អ្វី​ដែល​អ្នក​ដឹង ឬ​ជឿ​អំពី​ព្រះអង្គ​សង្រ្គោះ ។ បន្ទាប់មក សូម​ពិចារណា​ដោយ​ការអធិស្ឋាន​នូវ​អ្វី​ដែលអ្នក​អាច​ធ្វើ ដើម្បី​ស្ថាបនា​នៅលើ​គ្រឹះ​នោះ រហូតដល់​គ្រឹះ​នោះ​រឹងមាំ​ពិតប្រាកដ ។ អែលឌើរ អុជដូហ្វ បាន​បង្រៀន ៖

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ប្រភព​នៃ​ចំណេះដឹង​ពិតប្រាកដ​នេះ និង​ការជឿ​ដ៏​រឹងមាំ​គឺជា​វិវរណៈ​មកពី​ព្រះ « ការធ្វើ​បន្ទាល់​ពី​ព្រះយេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ » ( វិវរណៈ ១៩:១០ ) ។

យើង​បាន​ទទួល​ទីបន្ទាល់​នេះ នៅពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ​បន្ទូល​ទៅកាន់​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​យើង ។ យើង​នឹង​ទទួល​បាន​ភាព​ស្ងប់ស្ងាត់ និង​ភាព​ប្រាកដ​ប្រជា​ដែល​នឹង​ក្លាយ​ជា​ប្រភព​នៃ​ទីបន្ទាល់ និង​ការ​ផ្ដន្ទាទោស​របស់​យើង​ដោយ​មិន​គិត​ពី​វប្បធម៌ ពូជសាសន៍ ភាសា ឬ​ប្រវត្តិ​សេដ្ឋកិច្ច​សង្គម​របស់​យើង​ឡើយ ។ ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​ទាំងនេះ ល្អ​ជាជាង​តក្កវិជ្ជា​របស់​មនុស្ស​តែ​ឯង នឹង​ជា​គ្រឹះ​ដ៏​ពិត​ដែល​ទីបន្ទាល់​របស់យើង​នឹង​ត្រូវបាន​ស្ថាបនា​នៅលើ ។

ចំណុច​ស្នូល​នៃ​ទីបន្ទាល់​នេះ​នឹង​ជា​សេចក្តី​ជំនឿ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ដែល​នៅក្នុង​ព្រះគម្ពីរ​និយាយ​អំពី​ទ្រង់​ផ្ទាល់​ជានិច្ច « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។ ( « The Power of a Personal Testimony » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៨ )

យុវមជ្ឈិមវ័យ​កាន់​រូប​របស់​ព្រះអង្គសង្គ្រោះ
រូបតំណាង​ការពិភាក្សា

ពិភាក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិភាក្សា​ជាមួយ​នរណា​ម្នាក់​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​របៀប​ដែល​ម្នាក់ៗ​ទទួល​បាន​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​មិន​ប្រាកដ​ក្នុង​ចិត្ត​អ្នក​ពី​អ្វី​ដែល​អ្នក​ជឿ សូម​ផ្តោត​លើ​អ្វី​ដែល​អ្នក​ចង់​ដឹង​អំពី​ព្រះអង្គសង្គ្រោះ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​បំណង​ប្រាថ្នា​ដ៏សាមញ្ញ​នេះ​អាច​នាំ​ទៅរក​ការ​បង្កើន​សេចក្តីជំនឿ និង​ទីបន្ទាល់ ( សូមមើល អាលម៉ា ៣២:២៧–២៨ ) ។

ផ្នែក​ទី ២

តើ​ទីបន្ទាល់​របស់​ខ្ញុំអំ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​ដោយ​របៀប​ណា ?

សូម​គិតពី​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ តើ​មិត្តភក្តិ គ្រួសារ​របស់​អ្នក និង​អ្នក​ដទៃ​ទៀត​ដែល​អ្នក​ទំនាក់ទំនង​ជាមួយ​ដឹង​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់​ដែរ​ឬ​ទេ ? តើ​អ្នក​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​សំណួរ​អំពី​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្តី​ជំនឿ និង​ទីបន្ទាល់​ដែរ​ឬ​ទេ ? ( សូមមើល ពេត្រុស ទី១ ៣:១៥ ) ។ តើ​អ្នក​បាន​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​មក​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​ខ្លួន​ពួកគេ​ទេ ? ( សូមមើល យ៉ូហាន ១:៣៩ ) ។

យុវមជ្ឈិមវ័យ​នារី​ពីរ​នាក់​កំពុង​និយាយ​គ្នា

នៅពេល​អ្នក​គិត​អំពី​ឥទ្ធិពល​ដែល​ទីបន្ទាល់​របស់​អ្នកអំ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ អាច​មាន​ចំពោះ​អ្នក​ដទៃ សូមពិចារណា​ដំបូន្មាន​ដូច​តទៅ​នេះ​មកពី អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

អែលឌើរ នែល អិល អាន់ឌើរសិន

ជា​មួយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង សូម​ឲ្យ​យើង​កាន់តែ​បើកចំហ​កាន់​តែ​មាន​ឆន្ទៈ​ក្នុង​ការនិយាយ​អំពី​ព្រះគ្រីស្ទ ។ ប្រធាន [ រ័សុល អិម ] ណិលសុន បាន​មាន​ប្រសាសន៍​ថា « សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ស្ម័គ្រចិត្ត​ក្រោក​ឈរ​ឡើង បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​ខាង​លោកិយ » ។ …

…​ចូរ​យើង​ធ្វើ​ជា​សាក្សី​ដោយ​ចិត្តស្មោះត្រង់​អំពី​ជំនឿ​របស់​យើងទៅ​លើ​ព្រះគ្រីស្ទ ។ ប្រសិន​បើ​នរណា​ម្នាក់​ចែកចាយ​ពី​បញ្ហា​នៅ​ក្នុង​ជីវិត​គាត់ ឬ​នាង នោះ​យើង​អាច​និយាយ​ថា « ចន ឬ ម៉ារី អ្នក​ដឹង​ថា​ខ្ញុំ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​គិត​អំពី​អ្វី​ដែល​ទ្រង់​បានមាន​បន្ទូល​ដែល​អាច​ជួយ​អ្នក​បាន » ។

សូម​បើក​ចំហ​លើ​បណ្តាញ​សង្គម​ក្នុង​ការនិយាយ​អំពី​ការទុកចិត្ត​របស់​បងប្អូន​លើ​ព្រះគ្រីស្ទ ។ …

ជួន​កាល​បងប្អូន​គ្រិស្ដសាសនិក​ខ្លះ មិន​ច្បាស់​អំពី​ជំនឿ​និង​បំណង​របស់​យើង ។ ចូរ​យើង​រីករាយ​ចែកចាយ​ជាមួយ​ពួកគេ​ដោយ​ស្មោះត្រង់​អំពី​ជំនឿ​របស់​យើងទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​បទគម្ពីរ​សញ្ញាថ្មី​ដែល​យើង​ទាំងអស់​គ្នា​ស្រឡាញ់ ។ …

កាល​ដែល​លោកិយ​មិនសូវ​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ចូរ​យើង​និយាយ​អំពី​ទ្រង់​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង ។ នៅ​ពេល​បុគ្គលិក​លក្ខណៈ​ពិត​របស់​យើង​ក្នុង​នាម​ជា​សិស្ស​របស់​ទ្រង់​ត្រូវ​បាន​បង្ហាញ នោះមនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​យើង​នឹង​ត្រៀមខ្លួន​ស្តាប់ ។ នៅ​ពេល​យើង​ចែកចាយ​ពន្លឺ​ដែល​យើង​បាន​ទទួល​ពី​ទ្រង់ នោះ​ពន្លឺ​របស់ទ្រង់​និង​ព្រះចេស្តា​សង្រ្គោះ​ដ៏​លើស​លប់​របស់​ទ្រង់​នឹង​រះ​លើ​បងប្អូន​ដែល​ចង់​បើក​ដួងចិត្ត​របស់​ពួកគេ ។ ( « We Talk of Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩០ )

យុវមជ្ឈិមវ័យ​អង្គុយ​និយាយគ្នា​ជារង្វង់
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ជ្រើសរើស​យោបល់​មួយ​ខាងក្រោម ដើម្បី​ជួយ​អ្នក​សញ្ជឹងគិត និង​វាយតម្លៃ​ពី​របៀប​ដែល​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​បាន​រីកចម្រើន​ក្នុង​អំឡុង​ពេល​វគ្គសិក្សា​នេះ ។ សូម​មក​កាន់​ថ្នាក់​រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​គំនិត​របស់​អ្នក ។

  • សូមអាន « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវក » ( នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ) និង​គិត​ពិចារណា​អំពី​របៀប​ដែល​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គសង្រ្គោះ​បាន​រីកចម្រើន ។ សូម​សរសេរ​ទីបន្ទាល់​របស់​អ្នកអំ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ឬ​គំនិត ឬ​ចំណាប់​អារម្មណ៍​របស់​អ្នក​អំពី​ទ្រង់ ។

  • ប្រសិនបើ​អ្នក​បាន​ទន្ទេញ « ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » សូម​កត់ត្រា​ពី​របៀប​ដែល​កិច្ចខិតខំ​នេះ​បាន​ជះ​ឥទ្ធិពល​លើ​ការយល់ដឹង និង​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះ​អង្គសង្រ្គោះ ។

  • សូម​អាន នីហ្វៃទី ៣ ២៧:១៣–២១ និង​សញ្ជឹងគិត​ពី​អត្ថន័យ​នៃ​ដំណឹងល្អ​របស់​ព្រះអម្ចាស់​មាន​អត្ថន័យ​ចំពោះ​អ្នក ។ សូម​កត់ត្រា​របៀប​ដែល​ការព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​របស់ទ្រង់​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ។

  • សូម​ពិនិត្យមើល​តារាង​មាតិកា​សម្រាប់​សៀវភៅ​សិក្សា​នេះ ហើយ​ស្វែងរក​មេរៀន​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើអ្នក ។ សូម​ពិនិត្យមើល​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​នោះ ហើយ​កត់ត្រា​ពី​មូលហេតុ​ដែល​វា​ធ្វើ​ឲ្យ​ជីវិត​មាន​ការផ្លាស់ប្តូរ​បែប​នេះ​នៅក្នុង​ជីវិត​របស់អ្នក ។

  • សូម​គិត​អំពី​របៀប​ដែល​អ្នក​បាន​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ​អង្គសង្រ្គោះ កាល​ដែល​អ្នក​បាន​អនុវត្តតាម​អ្វី​ដែល​អ្នក​បាន​ទទួល​អារម្មណ៍ និង​បានរៀន​នៅ​អំឡុង​វគ្គ​សិក្សា​នេះ ។ សូម​កត់ត្រា​ការផ្លាស់ប្តូរ​ទាំងឡាយ​ដែល​អ្នក​បាន​ឃើញ​ក្នុង​ជីវិត​របស់​អ្នក ។

  • សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ឬ​ច្រើន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​បង្កើន​ការយល់ដឹង​របស់​អ្នក និង​ទីបន្ទាល់​អំពី​ទ្រង់ ។ សូម​កត់ត្រា​អ្វី​ដែល​អ្នក​បានរៀន​ចេញពី​បទគម្ពីរ​ទាំងនេះ និង​ភាព​ខុសគ្នា​អ្វីខ្លះ​ដែល​វា​បាន​ធ្វើ​នៅក្នុង​ជីវិត​របស់​អ្នក ។

  • ជ្រើសរើស​ទំនុកតម្កើង ឬ​បទ​ចម្រៀង​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ពី​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់ ។ សូម​កត់ត្រា​គំនិត និង​អារម្មណ៍​ដែល​ទំនុក​តម្កើង និង​បទ​ចម្រៀង​នេះ​នាំមក​ដល់​គំនិត និង​ដួងចិត្ត​របស់​អ្នក ។

  • សូម​សរសេរលិខិត​ថ្លែង​អំណរគុណ​ដល់​ព្រះអង្គសង្រ្គោះ ។ សូម​កត់ត្រា​ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍​អំពី​ព្រះជន្ម​របស់​ទ្រង់ និង​ទ្រង់​មាន​ន័យ​យ៉ាងណា​ចំពោះ​អ្នក ។ ប្រសិនបើ​អ្នក​ជាអ្នក​សិល្បៈ អ្នក​អាច​គូរ​រូបភាព​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​ចែកចាយ​វា​ជាមួយ​ថ្នាក់​របស់អ្នក ។