ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២០ ឯកសារ​គ្រូបង្រៀន ៖ ការស្វែងរក​កន្លែង​របស់ខ្ញុំ​នៅក្នុង​ហ្វូង​ចៀម​របស់​អ្នក​គង្វាល​ល្អ


« មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន ៖ ការស្វែងរក​កន្លែង​របស់ខ្ញុំ​នៅក្នុង​ហ្វូង​ចៀម​របស់​អ្នក​គង្វាល​ល្អ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​( ឆ្នាំ ២០២៣ )

« មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ២០ ឯកសារ​គ្រូបង្រៀន

ការស្វែងរក​កន្លែង​របស់ខ្ញុំ​នៅក្នុង​ហ្វូង​ចៀម​របស់​អ្នក​គង្វាល​ល្អ

អែលឌើរ ជែរីត ដ័បុលយូ ហ្កង បាន​បង្រៀនថា អ្នកគង្វាល​ល្អ « ស្វែងរក ហើយ​ប្រមូល​ផ្ដុំ​យើង » ហើយ « ទ្រង់​បង្រៀន​យើង​អំពី​របៀប​ផ្ដល់​ការ​ងារ​បម្រើ​ដោយ​ក្ដីស្រឡាញ់ » ( «Good Shepherd, Lamb of God » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៧ ) ។ នៅក្នុង​មេរៀននេះ សិស្ស​នឹង​ពិភាក្សា​អំពីសារៈ​សំខាន់​នៃការ​ដឹង​ថា អ្នកគង្វាល​ល្អ​យកចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ទាំងអស់ ។ សិស្ស​ក៏​នឹង​រៀន​ពី​សារៈសំខាន់​នៃ​ការ​អភិវឌ្ឍ​ដួងចិត្ត​ជា​អ្នក​គង្វាល ដើម្បី​ពួកគេ​អាច​ស្វែងរក និង​ជួយ​នាំ​ចៀម​ដែល​បាត់​របស់​ព្រះអម្ចាស់​មក​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ ។

អ្នក​អាច​ចាប់​ផ្ដើម​ថ្នាក់​ដោយ​បង្ហាញ​រូប​អ្នក​គង្វាល និង​ចៀម​ដែល​អម​មក​ជាមួយគ្នា ។

អ្នកគង្វាល​ម្នាក់​ដឹក​នាំ​ហ្វូង​ចៀម​របស់គាត់
អ្នក​គង្វាល​ជាមួយ​កូនចៀម
អ្នក​គង្វាល​នៅ​ក្នុង​ក្រោល​ចៀម

សូម​ពិភាក្សា​ដោយ​សង្ខេបៗ​អំពី​ភាពខុសគ្នា​រវាង​អ្នកគង្វាល​និង​អ្នក​ស៊ីឈ្នួល ( សូមមើល ផ្នែកទី ១ នៃ​ឯកសារ​រៀបចំ នេះ ) ។ ឬ​អ្នកអាច​មើល​វីដេអូ និង​ពិភាក្សាក្នុង « Lesson 16: New Testament Customs—Shepherd and Sheepfold » ( ១:២០ ) ។

1:20

វាអាចមាន​ប្រយោជន៍​ផងដែរ​ក្នុងការបង្ហាញ រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ពិពណ៌នា​ថាជា​អ្នកគង្វាល​ល្អ ចាប់តាំង​ពី​ការ​ចាប់​ផ្តើម​ឯកសារ​រៀបចំថ្នាក់ និង​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​សេចក្ដី​ថ្លែងការណ៍​មិន​ពេញលេញ​ដូច​ខាង​ក្រោម ៖ ​អ្នក​គង្វាល​ល្អ …

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំព្ញក​ឡើងវិញ​ជាមួយដៃគូ ឬ​ជា​ក្រុម​តូចៗ យ៉ូហាន ១០:១១​,១៤–១៦; ទំនុកដំកើង ២៣:១–៤; នីហ្វៃទី ៣ ១៨:២៨–៣១ ហើយ​រកមើល​របៀប​ដើម្បី​បំពេញ​សេចក្ដី​ថ្លែងការណ៍​នេះ​នៅលើ​ក្តារ​ខៀន ។ បន្ទាប់​ពី​ទុក​ពេល​សម្រាប់​ការ​ពិភាក្សា​ជា​ក្រុម​តូចៗ​រួចហើយ នោះ​អ្នក​អាច​ឲ្យ​សិស្ស​មួយ​ចំនួន​សរសេរ​សេចក្ដី​ថ្លែងការណ៍​ដែល​បាន​បំពេញ​ហើយ​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន ។ សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ​អាច​រួម​បញ្ចូល​សេចក្ដី​ពិត​ដែល​ស្រដៀង​គ្នាដូច​ខាង​ក្រោម​នេះ ៖ អ្នក​គង្វាល​ល្អ បាន​លះបង់​ជីវិត​របស់​ទ្រង់​សម្រាប់​ចៀម​របស់​ទ្រង់ ។ អ្នក​គង្វាល​ល្អ​ស្គាល់ និង​ដឹង​ចំនួន​ចៀម​របស់​ទ្រង់ ។ អ្នកគង្វាល​ល្អ​ចិញ្ចឹម​បីបាច់ ដឹកនាំ និង​ការពារ​ចៀម​របស់​ទ្រង់ ។

កាល​សិស្ស​ស្វែងរក​សេចក្តី​ពិត​អំពី​អ្នកគង្វាល​ល្អ សូម​ពិចារណា​ថា​តើ​សំណួរ​ខាងក្រោម​មួយណា​ដែលអ្នក​ប្រហែល​ជាសួរ ដើម្បីជួយ​ធ្វើ​ឲ្យ​សេចក្តី​ស្រឡាញ់ និង​ការដឹង​គុណ​របស់ពួកគេ​កាន់​តែ​ជ្រាលជ្រៅ​ចំពោះទ្រង់ ៖

  • ហេតុអ្វី​បាន​វា​ជា​រឿង​សំខាន់​ក្នុង​ការ​យល់ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ស្គាល់​និង​រាប់​ចំនួន​អ្នក​ដើរ​តាម​ទ្រង់​ទាំងអស់ ? តើ​អ្នក​មាន​គំនិត និង​អារម្មណ៍​បែបណា​ក្នុង​គំនិត​អ្នក នៅពេល​អ្នក​បាន​សញ្ជឹង​ពី​អ្វី​ដែល​អ្នកគង្វាល​ល្អ​បាន​លះបង់​ជីវិត​របស់​ទ្រង់​សម្រាប់​យើង​ម្នាក់ៗ ?

អ្នក​អាច​ឲ្យ​សិស្ស​ជ្រើសរើស​ឃ្លា​មួយ​នៅ​ក្នុង ទំនុកដំកើង ២៣:១–៤ ( ដូចជា​ឃ្លា « ស្មៅខៀវ​ខ្ចី » « ក្បែមាត់​ទឹក » « ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើងវិញ » « តាម​ផ្លូវ​សុចរិត » ឬ « ព្រនង់​ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូល​បង្គំ »​ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ឃ្លា​ទាំង​នេះ​អាច​បង្រៀន​យើង​អំពី​អ្នក​គង្វាល​ល្អ ។

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការព្រួយ​បារម្ភ​ពី​អ្នកគង្វាល​ល្អ​ចំពោះ​អ្នក ? តើ​ទ្រង់​បាន​ជួយ​អ្នក​ឆ្លង​កាត់​គ្រាលំបាក​ដោយ​របៀបណា ?

អ្នក​អាច​អាន ច្រៀង ឬ ស្តាប់​កំណែ​បោះពុម្ព​នៃ ទំនុកតម្កើង​« ឱ! ព្រះទ្រង់​ឃ្វាល​ខ្ញុំ​ពិត » ទំនុកតម្កើង ល.រ. ៥៥ ) ។ ( ពិចារណា​បង្ហាញ​ពាក្យពេចន៍​ទាំងនោះ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី​ពេល ដែល​ព្រះអម្ចាស់​បាន​ទត​មើល​ពួកគេ ។

អ្នកគង្វាល​ល្អ​បាន​អញ្ជើញ​មនុស្ស​គ្រប់​រូប​ឲ្យ​មក​ក្នុង​ហ្វូង​របស់​ទ្រង់ ។

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​របស់ ពេត្រុស និង​ព្រះអង្គ​សង្គ្រោះ ( សូមមើល ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) នៅលើ​មាត់​សមុទ្រ​កាលីឡេ ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង ។ វា​ក៏​មាន​អត្ថប្រយោជន៍​ផងដែរ ដើម្បី​អាន យ៉ូហាន ២១:១៥–១៧ ហើយ​ពិភាក្សា​នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​រក​ឃើញ​ចំណុច​សំខាន់​អ្វី​ខ្លះ អំពី​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ពេត្រុស ? ( អ្នកអាច​សរសេរ​គោលការណ៍​ដូច​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​របស់​ទ្រង់ ) ។

សូម​ពិចារណា​រំព្ញក​ជាមួយសិស្ស​នូវ សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន បូនី អេច ខ័រឌុន នៅ​ក្នុង​ផ្នែក​ទី ២​នៃ​ឯកសារ​រៀបចំ​នេះ ។

  • តើ​អ្នក​គិត​ថា​ការ​មាន​« ដួងចិត្ត​ជា​អ្នក​គង្វាល »​មាន​អត្ថ​ន័យ​ដូចម្តេច ?

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

ស្វែងរក​ឲ្យ​មាន​ការចូលរួម​ពី​សិស្ស​ទាំងអស់ ។ ដើម្បី​ក្លាយខ្លួន​ដូច​ព្រះអង្គ​សង្គ្រោះ យើង​ត្រូវ​ឈោង​ទៅ​ដល់​សិស្ស​ទាំងអស់ ដោយមិន​គិតពី​សកម្មភាព​សាសនាចក្រ កម្រិតនៃ​សេចក្តី​ជំនឿ ជម្រើស​ក្នុង​ជីវិត រូបរាង ឬ​ការយល់​ដឹងអំពី​ដំណឹងល្អ​នោះទេ ។ កាល​អ្នក​ដឹកនាំ​ការពិភាក្សា សូម​ព្យាយាម​បង្កើត​បរិយាកាស​នៃ​សេចក្តីស្រឡាញ់ និង​ការទុកចិត្ត ដើម្បី​ឲ្យ​សិស្សម្នាក់ៗ​មានអារម្មណ៍​ថាពួកគេ​សំខាន់ ហើយ​អាច​ចែក​ចាយ​គំនិត អារម្មណ៍ និង​ការយល់ដឹង​សំខាន់ៗ​របស់​ពួកគេ ។

សូម​ពិចារណា​ចែក​ចាយ សាច់​រឿង​ខាងក្រោម ឬ​សាច់​រឿង​មួយ​របស់​អ្នកផ្ទាល់ ដើម្បី ជំរុញ​ឲ្យ​មាន​ការពិភាក្សា​ក្នុងថ្នាក់ ៖

អ្នក​ត្រូវ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​ការបម្រើ​ដល់ ជេក ។ អ្នក​ទាក់ទង​គាត់​តាម​បណ្តាញ​សង្គម​ដើម្បី​សុំ​ជួប​គាត់ ។ គាត់​ឆ្លើយ​ដោយ​ប្រើ​សារ​ដូច​ខាង​ក្រោម ៖ « មិន​បាច់​មក​លេង​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ព្យាយាម​មក​វួដ​កាល​ពី​ឆ្នាំ​មុន ហើយ​មាន​អារម្មណ៍​ទើសទាល់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​ចុះសម្រុង​នឹង​គេ ឬ មិន​មែន​ជាសមាជិក​នៃ​សាសនាចក្រ​ទេ ។ អ្នក​មិនចាំបាច់​ចំណាយ​ពេល​អត់​ប្រយោជន៍​ជាមួយ​ខ្ញុំ​ទេ » ។

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​តប​ទៅកាន់​ជេក ។ ដោយសារ​ជាផ្នែក​មួយ​នៃការ​ពិភាក្សា​នេះ អ្នកអាច​សួរ​សំណួរ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

  • តើ​វាមាន​ន័យ​យ៉ាង​ណា​ក្នុង​ស្ថានភាព​នេះ​ដើម្បី​មាន​ដួងចិត្ត​ជា​អ្នក​គង្វាល ?

  • តើ​រឿង​ប្រៀបប្រដូច​អំពី​ចៀម​ដែល​វង្វេង​ទាក់ទង​នឹង​សាច់រឿង​នេះ​យ៉ាង​ដូចម្ដេច ? ( សូម​ពិចារណា​រំឭក​ឡើងវិញ​ក្នុង លូកា ១៥:៤–៧ និង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។

  • តើ​យើង​អាច​ក្លាយ​ជា​« ចៀម​វង្វេង »​ដោយ​របៀប​ណា ? ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​វង្វេង តើ​អ្នក​ដទៃ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ត្រឡប់​មក​វិញ ? ប្រសិនបើ​បច្ចុប្បន្ន​អ្នក​មាន​អារម្មណ៍​ថា​វង្វេង តើ​អ្នក​ចង់​បាន​អ្វី​បំផុត​ពី​សមាជិក​នៃ​សាសនាចក្រ​ផ្សេងទៀត ? ( ប្រសិន​បើវា​អាចជួយ​សិស្ស​របស់អ្នក អ្នកអាច​សុំ​ឲ្យ​ពួកគេ​បង្កើត​ក្រុមតូចៗ ហើយ​ឲ្យ​ពួកគេ​ស្វែងរក នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ នេះ សម្រាប់​គោលការណ៍​ដែល​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​មាន​មានអារម្មណ៍​ដឹង​កាន់តែ​ច្បាស់​ថា​ពួកគេ​ជាសមាជិក​នៅក្នុង​វួដ ឬ​សាខា​របស់​ពួកគេ ) ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ នៅពេល​អ្នក​បាន​ឈោង​ទៅ​រក​អស់​អ្នក​ដែល​វង្វេង ឬ​អ្នក​មាន​អារម្មណ៍​ថា​ពួកគេ​មិន​មាន​ចំណែក​នោះ ?

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​ពីរបី​នាទី​ដើម្បី​សញ្ជឹងគិត​អំពី​អ្វី​ដែល​ពួកគេ​អាចធ្វើបាន ដើម្បីជួយ​នរណា​ម្នាក់​ឲ្យ​មាន​អារម្មណ៍​ថាមានតម្លៃ សំខាន់ និង​មាន​ចំណែក​នៅក្នុង​ហ្វូង​ចៀម​របស់​ព្រះអម្ចាស់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​កត់ត្រា ហើយ​ធ្វើ​សកម្មភាព​តាម​ចំណាប់​អារម្មណ៍​របស់ពួកគេ ។

ដើម្បី​បញ្ចប់ អ្នក​អាច​នឹង​ចង់​ចែកចាយ​អារម្មណ៍​របស់​អ្នក​ចំពោះ​អ្នកគង្វាល​ល្អ ឬ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​អារម្មណ៍​របស់គាត់​ចំពោះ​ទ្រង់ ។

សម្រាប់​ពេល​ក្រោយ

ក្នុង​អំឡុង​សប្តាហ៍នេះ អ្នក​អាច​ផ្ញើ​សារ​ខាងក្រោម ឬ សារ​របស់​អ្នកផ្ទាល់ ទៅកាន់​សិស្ស ៖ សូមពិចារណា​មើល​វីដេអូ « Hear Him: Listen to the Voice of Jesus Christ » ( ១:៤៧ ) ។ កាលអ្នកសិក្សា មេរៀន​ទី ២១ សូមគិត​អំពី​អ្វី​ដែលអ្នក​កំពុង​ធ្វើ ឬ​អាចធ្វើបាន​ជារៀង​រាល់ថ្ងៃ​ដើម្បី​ស្ដាប់ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។

1:46