ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន ៖ ការក្លាយ​ជា​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់


« មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន ៖ ការក្លាយ​ជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់

មេរៀន​ទី ៥ ឯកសារ​គ្រូបង្រៀន

ការក្លាយ​ជា​រាស្រ្ត​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ការធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ « នឹង​បើក​ទ្វារ​ទៅកាន់​ពរជ័យ និង​ឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងអស់​ដែល​មាន » ចំពោះ​មនុស្ស​គ្រប់រូប ( « As We Go Forward Together » Ensign ខែ មេសា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹងមាន​ឱកាស​ចែកចាយ​របៀប​ដែល​ការធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ជាមួយ​ព្រះយេហូវ៉ា​អាចប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ និង​អ្វី​ដែល​ពួកគេ​អាចធ្វើ​ដើម្បី​ពង្រឹង​ការតាំងចិត្ត​របស់​ពួកគេ​ក្នុងការ​ដើរ​ដោយ​សេចក្ដី​ជំនឿ​នៅ​លើផ្លូវ​នៃ​សេចក្ដី​សញ្ញា ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះយេស៊ូវគ្រីស្ទ​បើក​សម្តែង​ថា​ទ្រង់​គឺ​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូម​ចងចាំ​សារៈសំខាន់​នៃ​បរិបទ ។ អត្ថន័យ​នៃ​វគ្គ​បទគម្ពីរ​មួយ ត្រូវ​បាន​ជះ​ឥទ្ធិពល​ដោយ​បរិបទ ។ ការជួយ​សិស្ស​ឲ្យ​យល់ពី​បរិបទ​នៃ​បទគម្ពីរ អាចជួយ​ពួកគេ​យល់បន្ថែម​ទៀត​នូវ​ខ្លឹមសារ រួមមាន​គោលបំណង​របស់​អ្នកនិពន្ធ​ដ៏​ប្រកប​ដោយ​ការបំផុសគំនិត ។

សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម ៖ « ប្រាកដមែន​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក​នោះ​មាន​ខ្ញុំ​ហើយ » ( យ៉ូហាន ៨:៥៨ ) ។ សូម​រំឭក​សិស្ស​ថា ព្រះយេស៊ូវ​បានមាន​បន្ទូល​ពី​សេចក្ដី​ថ្លែងការណ៍​ខាងលើ​នេះ បន្ទាប់​ពី​ពួកអាចារ្យ និង​ពួកផារិស៊ី បដិសេធ​ការប្រកាស​របស់​ទ្រង់​ដែលថា ទ្រង់​គឺជា​ពន្លឺ​នៃ​លោកីយ៍ ហើយ​ថា​ទ្រង់​កំពុង​ធ្វើកិច្ចការ​របស់​ព្រះវរបិតា​ទ្រង់ ។ ពួកគេ​បាន​ទាមទារ​ដើម្បី​ដឹងថា​ទ្រង់​ជា​នរណា​ឲ្យ​ប្រាកដ ( សូមមើល យ៉ូហាន ៨:២៥ ) ។ បន្ទាប់ពី​ការផ្ដល់​ឲ្យ​នូវ​បរិបទ​នេះ វា​អាច​មាន​ប្រយោជន៍​ដើម្បី​បង្ហាញវីដេអូ « Jesus Declares: I Am the Light of the World; the Truth Shall Make You Free » ( ចាប់ពី​លេខកូដ​ម៉ោង ៣:៣៨ ដល់ ៤:២៦ ) និង​ពិភាក្សា​សំណួរ​ដូច​ខាងក្រោម​នេះ ៖

4:26
  • ហេតុអ្វី​បានជា​សេចក្ដី​ថ្លែង​ពី​ព្រះអង្គសង្រ្គោះ បណ្តាល​ឲ្យ​ពួកអាចារ្យ និង​ពួកផារិស៊ី​ព្យាយាម​ចោលថ្ម​ដាក់​ទ្រង់ ? ( វា​អាច​ជាការ​សំខាន់​ដើម្បី​រំឭក​បរិបទ​នៅក្នុង និក្ខមនំ ៣ ហើយ​បន្ទាប់មក​អាន ខទី ១៣–១៤ នៃ​ជំពូក​នោះ និង សេចក្ដី​ថ្លែងការណ៍​មក​ពី​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ ។ សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ស្រដៀងគ្នា​ដូច​តទៅ​នេះ ៖ ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ និង​ជា​ព្រះដ៏ជាព្រះ ) ។

  • តើ​ព្រះនាម ព្រះយេហូវ៉ា និង ព្រះដ៏ជាព្រះ បង្រៀន​យើង​យ៉ាង​ដូចម្ដេច​អំពី​និស្ស័យ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? ( នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ពី ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំអ្នក​អាច​សរសេរ​ពាក្យ​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ឥតចេះ​ប្រែប្រួល; អស់កល្បនិង មានព្រះជន្មរស់ ) ។ តើ​ការដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ឥតចេះ​ប្រែប្រួល អស់កល្ប និង​មាន​ព្រះជន្ម​រស់ ជួយ​អ្នក​ទុកចិត្ត​លើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យ​ចែកចាយ​មូលហេតុ​ដែល​ធ្វើឲ្យ​ពួកគេ​ទុកចិត្ត​លើ​ទ្រង់ ។

ព្រះយេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ធ្វើ និង​រក្សា​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ ។

សូម​ពិចារណា​សួរ​សំណួរ ៖

  • ហេតុអ្វី​បានជា​យើង​អាចមាន​ទំនុកចិត្ត​លើ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ ? ( នៅក្នុង​ការពិភាក្សា​របស់​អ្នក សូម​ប្រាកដថា​សិស្ស​យល់ និយមន័យ​នៃ សេចក្ដីសញ្ញា ដែល​មាន​នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ ) ។

ដើម្បី​ជួយសិស្ស​គិត​កាន់តែ​ស៊ីជម្រៅ​អំពី​សារៈសំខាន់​ដ៏​អស់កល្ប​នៃ​ការ​ធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ សូម​ពិចារណា​ពិភាក្សា​សាច់រឿង​ខាងក្រោម​នេះ ។

ជីម ដែល​ជា​មិត្ត​របស់​អ្នក​បានទទួល​ការអញ្ជើញ​ឲ្យទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ក៏ប៉ុន្តែ គាត់​ប្រែជា​រារែក​ចិត្ត បន្ទាប់​ពី​បាន​ទៅចូលរួម​ពិធីបើក​សម្ភោធ​ព្រះវិហារ​បរិសុទ្ធ​មួយ ។ គាត់​ជឿជាក់​លើ​អ្នក « នៅឯ​ពិធីបើក​សម្ភោធ​ព្រះវិហារបរិសុទ្ធ ដ៏​ពិតជា​អស្ចារ្យ​នោះ ខ្ញុំ​បាន​ដឹងថា នៅពេល​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ អ្នក​ត្រូវ​ធ្វើ​សេចក្ដី​សញ្ញា​ច្រើនជាង​សេចក្ដី​សញ្ញា​ដែល​អ្នក​ធ្វើ​នៅ​ពេល​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ទៅទៀត ។ ការប្ដេជា​ចិត្ត​ទាំងអស់​នោះ​ដូចជា​ពិបាក​ពេក​ហើយ​សម្រាប់​ខ្ញុំ » ។

សូមអញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ឲ្យ​ស្រាវជ្រាវ សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ឌី ថត គ្រីស្ដូហ្វឺសិន នៅក្នុង​ផ្នែក​ទី ២ ហើយ​រកមើល​ពរជ័យ​នៃ​ការដើរ​លើផ្លូវ​នៃ​សេចក្ដី​សញ្ញា ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត​ស្រាវជ្រាវ អ័ប្រាហាំ ២:៨–១១ ហើយ​រកមើល​ពរជ័យ​ដែលបាន​សន្យា​នៃ​ការរក្សា​សេចក្ដី​សញ្ញ​អ័ប្រាហាំ ។

បន្ទាប់ពី​ទុក​ពេល​ឲ្យ​សិស្ស​ស្រាវជ្រាវ អ្នក​អាច​ចាត់​សិស្ស​ជាគូ​ជាមួយ​នរណា​ដែល​បានសិក្សា​អត្ថបទ​ផ្សេង ហើយ​សូមឲ្យ​ពួកគេ​ចែកចាយ​របៀប​ដែល​សេចក្ដី​ពិត​ដែល​ពួកគេ​បានរក​ឃើញ អាចជួយ​ជីម​កែប្រែ​ទស្សន​របស់គាត់​ចំពោះ​សេចក្ដី​សញ្ញា ។

ដើម្បី​ជួយ​សិស្ស​ស្គាល់​សេចក្ដីពិត និង​សារៈសំខាន់​នៃ​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ អ្នក​អាច​ពិភាក្សា​សំណួរ​មួយ ឬ ច្រើន​នៃ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ហេតុអ្វីអ្នក​គិតថា ព្រះយេស៊ូវគ្រីស្ទ​តម្រូវ​ឲ្យ​យើង​ធ្វើ​សេចក្ដីសញ្ញា​ដើម្បី​ទទួល​ពរជ័យ​ដ៏​ធំ​បំផុត​របស់​ទ្រង់ ? តើ​ជីវិត​របស់​អ្នក​ទទួលបាន​ពរជ័យ​ដោយ​ការធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដោយ​របៀប​ណា ?

  • តើ​អ្វី​ទៅ​ជា​ទំនាក់ទំនង​រវាង​សេចក្ដី​សញ្ញា​អ័ប្រាហាំ និង​ព្រះវិហារ​បរិសុទ្ធ ? ( អ្នក​អាច​អាន សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ណិលសុន នៅក្នុង​ផ្នែក​ទី ២ ហើយ​ជួយសិស្ស​យល់ថា មានតែ​តាមរយៈ​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ​ដែលយើង​អាចទទួល​បាន​អំណោយទាន​នៃ​ជីវិត​អស់កល្ប​ជានិច្ច ដែលជា​ពរជ័យ​ចុងក្រោយ​នៃ​សេចក្តី​សញ្ញា​អ័ប្រាហាំ ។ ប្រសិនបើ​វា​ជួយដល់​សិស្ស​របស់​អ្នក អ្នក​អាច​កំណត់​នូវ​សេចក្ដី​សញ្ញា​ដែល​យើង​ធ្វើ​ក្នុង​អំឡុង​ពេល​ទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​មាន​ក្នុង​បញ្ជី « About the Temple Endowment » [ temples.ChurchofJesusChrist.org ] ។ បន្ទាប់មក អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ទទួល ឬ​អាច​ត្រូវបាន​ប្រទាន​ពរជ័យ​តាមរយៈ​ការធ្វើ និង​ការ​រក្សា​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ឬ​អ្នកអាច​ស្ដាប់​ទីបន្ទាល់​អំពី​សេចក្ដី​សញ្ញា​អ័ប្រាហាំ​របស់​ប្រធាន ណិលសុន​នៅក្នុង « Special Witness—President Nelson » [ ៣:២៨ ] ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​បានទទួល នៅពេល​ពួកគេ​រៀន​បន្ថែម​ទៀត​អំពី​សេចក្ដី​សញ្ញា​អ័ប្រាហាំ ) ។

    2:3

បន្ទាប់មក អ្នក​អាច​ឲ្យពេល​ដល់សិស្ស​ដើម្បី​កត់ត្រា​នូវ​ពរជ័យ​មួយ​ដែល​ពួកគេ​ចង់បាន និង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ទទួលបាន​ពរជ័យ​នោះ ។ ( បន្ទាប់ពី​សិស្ស​កត់ត្រា​គំនិត​របស់​ពួកគេ​ហើយ អ្នក​អាចផ្ដល់​ឲ្យ​នូវ​ទស្សនវិស័យ​មកពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​តទៅ​នេះ ៖ « ពេលខ្លះ ពរជ័យ​មក​ភ្លាមៗ ពេលខ្លះ ពរជ័យ​មក​ពេល​ក្រោយ ហើយ​ពេលខ្លះ ពរជ័យ​មិនមក​ទាល់តែសោះ រហូត​ដល់​ទៅ​ស្ថានសួគ៌ ប៉ុន្តែ ពរជ័យ​នឹង​មានដល់​អ្នក​ទាំងឡាយ​ណា​ដែល​ឱបក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ » [ « An High Priest of Good Things to Come » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៩ ទំព័រ ៣៨ ] ) ។

សម្រាប់​ពេល​ក្រោយ

មុនថ្នាក់​បន្ទាប់ សូមពិចារណា​ផ្ញើ​ឲ្យ​សិស្ស​នូវ​សារលិខិត​ដូច​តទៅ​នេះ ៖ ចង់​ដឹងថា​កូន​ចៀម ស៊ុមទ្វារ នំប៉័ង ឱសថ និង​ដំបង​អាច​បង្រៀន​អ្នក​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? សូមសិក្សា ឯកសារ​រៀបចំសម្រាប់មេរៀនទី ៦ ដើម្បី​ស្វែង​យល់ ។