ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៦ ឯកសារ​គ្រូបង្រៀន ៖ ការឱបក្រសោប​នូវ​ការពលិកម្ម​ដ៏​ធួន​ដ៏​មហិមា​របស់​ព្រះ​អង្គ​សង្គ្រោះ


« មេរៀន​ទី ១៦ ឯកសារ​គ្រូបង្រៀន ៖ ការឱបក្រសោប​នូវ​ការពលិកម្ម​ដ៏​ធួន​ដ៏​មហិមា​របស់​ព្រះ​អង្គ​សង្គ្រោះ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៦ ឯកសារ​គ្រូបង្រៀន » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

មេរៀន​ទី ១៦ ឯកសារ​គ្រូបង្រៀន

ការឱបក្រសោប​នូវ​ការពលិកម្ម​ដ៏​ធួន​ដ៏​មហិមា​របស់​ព្រះ​អង្គ​សង្គ្រោះ

ដង្វាយ​ធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាចំណុច​សំខាន់​ចំពោះ​ផែនការ​នៃ សេចក្តីសង្គ្រោះ​របស់​ព្រះវរ​បិតាសួគ៌ ។ ក្នុង​អំឡុង​មេរៀន​នេះ សិស្ស​អាច​ពង្រឹង​ការ​ដឹងគុណ​របស់​ពួកគេ​ចំពោះ​តម្លៃ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង់ថ្លៃ « ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​ទាំង​ឡាយ​នៃ​មនុស្ស​ទាំងអស់ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ពួកគេ​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បីធ្វើ​ឲ្យ​ការប្រែចិត្ត​កាន់តែ​ផ្តោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ជាផ្នែក​មួយ​នៃ​ភាព​រីករាយ​របស់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

ពីព្រោះ​តែ​ការធ្លាក់ នោះ​ទើប​យើង​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការអភិវឌ្ឍ​ការបង្រៀន និង​ការរៀនសូត្រ​របស់​យើង

សូមបណ្ដុះ​បរិយាកាស​ដែល​អំណោយ​ផល​ចំពោះ​ការរៀន​សូត្រ​ខាង​វិញ្ញាណ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​បង្រៀន​ថា « ការបំផុស​គំនិត​ងាយ​ទទួល​បាន​ជាង នៅ​ក្នុងបរិយាកាស​ដែល​ពោរពេញ​ដោយ​សេចក្ដី​សុខសាន្ត » ( « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២១ ) ។ តើ​បរិយាកាស​រៀនសូត្រ​របស់​អ្នក​មានសណ្តាប់​ធ្នាប់ ស្អាតបាត និង​ប្រកប​ដោយ​ផាសុខភាព​ដែរ​ឬ​ទេ ? តើមាន​អ្វី​ដែល​អាច​រំខានដល់​ដំណើរការ​សិក្សា របស់​សិស្ស​ហើយ​តើអ្នក​អាច​កាត់​បន្ថយ​ដោយ​របៀបណា ? តើ​សិស្ស​ទទួល​អារម្មណ៍​ស្វាគមន៍​ពេល​ពួកគេ​មកដល់​ថ្នាក់​ដែរ​ឬ​ទេ ? តើ​តន្ត្រី​ពិសិដ្ឋ ឬ​រូបភាព​ដែល​ទាក់ទង​នឹង​ដំណឹង​ល្អ​អាច​ជួយ​រៀបចំ​សិស្ស​សម្រាប់​ការរៀន​សូត្រ​ដោយ​របៀបណា ?

អ្នក​អាច​ចាប់ផ្តើម​ថ្នាក់​ដោយ​ការចែកចាយ​នូវ​សាច់រឿង​ដូច​ខាងក្រោម ៖

ឡូហ្គិន ដឹងគុណ​ចំពោះ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​គាត់​មិន​តែងតែ​មាន​អារម្មណ៍ថា​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​ភ្លាមៗ​ចូល​មក​ក្នុង​ជីវិត​របស់គាត់​នោះទេ ។ គាត់​ជឿ​ថា ដោយសារ​គាត់​ជា​មនុស្ស​ល្អ ដែល​ជាទូទៅ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ បម្រើ​ក្នុង​សាសនាចក្រ ហើយ​មិន​ដែល​ប្រព្រឹត្តអំពើ​បាប​ធ្ងន់ធ្ងរណាមួយ​ទេ ដូច្នេះហើយ​ដង្វាយធួន​របស់​ព្រះអម្ចាស់​មិន​ទាក់ទង​នឹង​ស្ថានភាព​របស់​គាត់​ឡើយ ។

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​ទស្សនៈ​របស់​ឡូហ្គិន ចំពោះ​ដង្វាយ​ធួន​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? តើ​ការ​សន្និដ្ឋាន​មិន​ត្រឹមត្រូវ​អ្វី​ខ្លះ​ដែល​ឡូហ្គិនគិត​ទាក់ទង​នឹង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​ការ​សិក្សា​ពី​ឥទ្ធិពល​នៃ​ការ​ធ្លាក់ធ្វើ​ឲ្យ​ឡូហ្គិនមាន​អារម្មណ៍​បែបណា​ចំពោះ​ដង្វាយធួន​របស់​ព្រះយេស៊ូវ ?

សូម​ពិចារណា​ដាក់​បង្ហាញ​សុន្ទរកថា​ខាងក្រោម ដែល​ថ្លែងដោយ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

គ្មាន​នរណាម្នាក់​ដឹង​គ្រប់គ្រាន់ និងពេញលេញ​ថា​ហេតុអ្វី​បាន​ជា​គាត់​ត្រូវការ​ព្រះគ្រីស្ទ​នោះ​ទេ រហូតដល់​គាត់​យល់ និង ទទួល​យក​គោលលទ្ធិ​នៃ​ការធ្លាក់ និងឥទ្ធិពល​របស់​វា​មកលើ​មនុស្ស​ជាតិ​ទាំងអស់ ។ ( A Witness and a Warning: A Modern-Day Prophet Testifies of the Book of Mormon [ ឆ្នាំ ១៩៨៨ ] ទំព័រ ៣៣ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់ ឬ​ជាមួយ​ដៃគូ​អំពី​ឥទ្ធិពល​ខ្លះ​នៃ​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ។ ( សិស្ស​អាច​យោង​ទៅ ផ្នែក​ទី​១ នៃ​ឯកសារ​រៀបចំ សម្រាប់​ជា​ជំនួយ ) ។ បន្ទាប់មក អ្នក​អាច​សូម​ឲ្យ​សិស្ស​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់​ពីសិស្ស​ចែកចាយ​រួច​ហើយ​សូមពិចារណា​ជួយ​ពួកគេ​បង្កើន​ការយល់ដឹង​របស់​ពួកគេ​ដោយ​សួរសំណួរ​មួយ ឬ​ទាំងពីរ​ដូច​ខាងក្រោម ៖

  • ហេតុអ្វី​បាន​ជា​មនុស្ស​ទាំងអស់ រួម​ទាំង​មនុស្ស « ល្អ »​និង​មនុស្ស​ដែល​« គោរព​ប្រតិបត្តិ » ដូច​ជា ឡូហ្គិន នៅ​តែ​ត្រូវ​ការ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ជា​បន្ទាន់ និងក្នុង​ពេល​បច្ចុប្បន្ន​នេះ ? ( ប្រសិន​បើអាច​ជួយ សូមអាន នីហ្វៃទី២ ៩:៧ ។ សិស្ស​អាច​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀងគ្នា​ដូច​ខាងក្រោម ៖ មានតែ​តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ប៉ុណ្ណោះ​ទើប​យើង​អាច​យក​ឈ្នះលើ​សណ្ឋាន​នៃសេចក្ដី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ) ។

  • តើ​សេចក្តី​ស្លាប់​ខាង​រូប​កាយ និង​ខាង​វិញ្ញាណ​មាន​អត្ថ​ន័យ​យ៉ាង​ណា ? ( ប្រសិន​បើចាំបាច់​សូម​រំឭក​ឡើង​វិញ​នូវ សេចក្ដី​ថ្លែងការណ៍​ដោយ​ដោយ អែល​ឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៅក្នុង​ផ្នែក​ទី ១ នៃ​ឯកសារ​រៀបចំ​នេះ ) ។ ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា យ៉ាកុប​បាន​ពិពណ៌នា​ពី​សេចក្តី​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ថា​ជា​« វិរូប​ដ៏គួរ​ស្ញែង​ខ្លាច » ? ( នីហ្វៃទី ២ ៩:១០ ) ។

  • តើ​អ្នក​មាន​អារម្មណ៍​បែបណា​ចំពោះ​ព្រះ​អង្គសង្រ្គោះ​ក្នុង​ការ​ដឹងថា​ទ្រង់​គឺជា​ផ្លូវ​តែ​មួយគត់​ដែលអ្នក​អាច​យកឈ្នះ​លើសេចក្តី​ស្លាប់​ខាងវិញ្ញាណ និង​ខាងរូបកាយ ? ( សូមមើល​ម៉ូសាយ ៣:១៧ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ​នៅឯ​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​អាច​ប្រែចិត្ត និង​ទទួល​បាន​ការ​ប្រោសលោះ ។

សូម​រំឭក​សិស្ស​ថា ក្នុងការ​រៀបចំ​ខ្លួន​មករៀន នោះ​ពួកគេ​ត្រូវបាន​អញ្ជើញ​ឲ្យ​អាន ម៉ាកុស ១៤:៣៣–៣៧, លូកា ២២:៤៣–៤៤ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ ហើយ​កត់ត្រា​គំនិត និង​អារម្មណ៍​របស់​ពួកគេ ។ សូម​ទុកពេល​ឲ្យ​សិស្ស​រំឭក​វគ្គ​បទគម្ពីរ​ទាំង​នេះ ។ បន្ទាប់​មក​សូម​អញ្ជើញ​សិស្ស​ឲ្យបង្កើត​ជា​ក្រុមតូចៗ ហើយ​ចែក​សំណៅ​ចម្លង​ដូច​ខាង​ក្រោម​ដល់​ពួកគេ ។

ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ១៦

សូម​អាន​សំណួរ​ខាងក្រោម ហើយ​ផ្តោត​លើ​អ្វី​ដែល​ក្រុម​របស់​អ្នក​ចង់​ពិភាក្សា​បំផុត ។

  1. តើ​អ្នក​មាន​គំនិង ឬ អារម្មណ៍​បែបណា​ចំពោះ​ព្រះអង្គ​សង្រ្គោះ នៅពេល​អ្នក​សញ្ជឹង​គិត​អំពី​ការរងទុក្ខ​របស់​ទ្រង់​ជំនួស​អ្នក ? តើ​ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ក្នុង​ការ​រងទុក្ខ បង្រៀន​អ្វី​ខ្លះ​ដល់​យើង​អំពី​ទ្រង់ ? ( សូម​ពិចារណា​អាន​នីហ្វៃ ទី២ ១៩:៩ ) ។

  2. ហេតុអ្វី​បាន​ជា​ព្រះវរបិតាសួគ៌​ដក​ព្រះវិញ្ញាណ​របស់​ទ្រង់ចេញ នៅ​ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​រងទុក្ខ​នៅលើ​ឈើឆ្កាង ? ( សូម​ពិចារណា​រំឭក​ឡើងវិញ​ក្នុង ម៉ាកុស ១៥:៣៤ និង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង​ផ្នែក​ទី ២ នៃ​ឯកសារ​រៀបចំ​នេះ ) ។ តើ​វា​អាច​ជួយ​យើង​ឲ្យ​ចងចាំ​បទពិសោធន៍​របស់​ព្រះអម្ចាស់​នៅលើ​ឈើឆ្កាង នៅពេល​យើង​មាន​អារម្មណ៍​ឯកោ គ្មាន​អ្នកនឹករលឹក ឬ​ត្រូវបាន​គេ​បោះបង់ចោល​ដោយ​របៀបណា ?

  3. តើទីបន្ទាល់​អំពី​ដង្វាយ​របស់​ព្រះអម្ចាស់​ជួយ​យើង​នៅពេល​យើង​សង្ស័យ​ពីតម្លៃ​ផ្ទាល់​ខ្លួន​របស់​យើង​របៀបណា ? ( អ្នក​អាច​រំឭក គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១១ ) ។ តើ​ការ​ផ្ដោត​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​មើល​ឃើញ​ពី​សក្តានុពល និង​អនាគត​របស់​យើង​ដោយ​របៀបណា ?

  4. តើ​សារ​អ្វី​ដែល​យើង​ផ្ញើ​ទៅ​ខ្លួន​យើង និង​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ជ្រើសរើស​ដើម្បី​ប្រែចិត្ត ? ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​មាន​ព្រះទ័យ​រីករាយ នៅពេល​យើង​ប្រែចិត្ត ? ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១៣ ) ។

  5. ប្រសិនបើ​នរណាម្នាក់​មាន​អារម្មណ៍​មិន​ច្បាស់លាស់​អំពី​ភាពពិត​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់ តើ​ពួកគាត់​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួលបាន​ទីបន្ទាល់ ?

ព្រះយេស៊ូវ​គ្រីស្ទ បាន​រងទុក្ខ​ដើម្បី​សង្គ្រោះ​យើង

ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់—មេរៀន​ទី ១៦

សំណៅ​ចែក​របស់​គ្រូបង្រៀន

អាស្រ័យ​លើ​តម្រូវការ​សិស្ស​របស់​អ្នក នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែករំលែក​នូវ​អ្វី​ដែល​ធ្វើឲ្យ​ពួកគេ​ចាប់អារម្មណ៍​ក្នុងអំឡុង​ការពិភាក្សា​របស់ពួកគេ ។ ឬអ្នកអាច​ផ្តោត​លើ​គោលលទ្ធិ​នៃការប្រែចិត្ត​ដោយ​ការ​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ទាំងពីរ​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថាតើ​សេចក្តី​ថ្លែង​មួយ​ណា​ដែល​ទាក់ទង​នឹង​ពួកគេ​ភាគច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​មើលឃើញ​ពី​ភាព​ចាំបាច់​សម្រាប់​ការប្រែចិត្ត​របស់​ពួកគេផ្ទាល់ ។

  1. ការ​ប្រែចិត្ត​មាន​អារម្មណ៍​ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​ដែល​ត្រូវ​ចៀសវាង។

  2. ការ​ប្រែចិត្ត​មាន​អារម្មណ៍​ដូច​ជា​អំណោយទាន​ដ៏​ពិសិដ្ឋ​មួយ​ដែល​ត្រូវ​បាន​ឱប​ក្រសោប​ដោយ​អំណរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​អំពី​អាកប្បកិរិយា​របស់​ពួកគេ​ចំពោះ​ការប្រែចិត្ត សូម​ពិចារណា​អាន​ឲ្យ​ឮៗ​នៅក្នុង សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន នៅក្នុង​ផ្នែក​ទី ៣ នៃ​ឯកសារ​រៀបចំ​នេះ ។ បន្ទាប់មក អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្តីពិត​នេះ ៖ « នៅពេល​ផ្គួប​គ្នា​ជាមួយ​នឹង​សេចក្ដីជំនឿ នោះ​ការប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ( « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។ បន្ទាប់មក​សូម​សួរ ៖

  • តើ​សេចក្ដី​ជំនឿ និង​ការ​ប្រែចិត្ត​បើក​ច្រកទ្វារ​របស់យើង​ទៅ​កាន់​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

  • តើ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ការ​ប្រែចិត្ត​ប្រែ​ជា​អំណោយ​ទាន​ដ៏​ពិសិដ្ឋ​មួយ​ដែល​ត្រូវ​បាន​ឱប​ក្រសោប​ដោយ​អំណរ ។

បន្ទាប់​ពី​សិស្ស​ឆ្លើយរួច អ្នក​អាច​ទុក​ពេល​ឲ្យ​ពួកគេ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រែចិត្ត​ក្លាយ​ជា​ផ្នែក​មួយ​កាន់តែ​រីករាយ និង​មាន​អត្ថន័យ​ក្នុង​ជីវិត​របស់​ពួកគេ ។

បើ​មានពេល អ្នក​អាច​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការ​ប្រែចិត្ត​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​អំណាច​នៃ​ការ​លាង​សម្អាត​របស់​ព្រះអង្គសង្គ្រោះ ។ សូម​រំឭក​សិស្ស​កុំ​ឲ្យ​លាតត្រដាង​ពី​អំពើ​បាប​កាល​ពី​អតីតកាល​ឡើយ នៅពេល​ពួកគេ​ចែកចាយ ។

សម្រាប់​ពេល​ក្រោយ

ដើម្បី​លើកទឹកចិត្ត​សិស្ស​ឲ្យរៀបចំ​សម្រាប់ មេរៀនទី ១៧ សូមពិចារណា​ផ្ញើ​សារលិខិត​ និង​រូបភាព​ខាង​ក្រោម​ឲ្យ​សិស្ស ៖ កាលណា​អ្នកសិក្សា​ឯកសារ​រៀបចំ​សម្រាប់​មេរៀន​ទី ១៧ នេះសូម​ពិចារណា​អំពីសារៈសំខាន់​នៃ​ផ្នូរ​ដែល​គ្មាន​ព្រះសព​របស់​ព្រះអង្គសង្គ្រោះ ។

ផ្នូរ​ដែល​គ្មាន​ព្រះសព​របស់​ព្រះ​យេស៊ូវគ្រីស្ទ