ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ស្វែងរក​សេចក្ដី​សង្ឃឹម​នៅក្នុង​ជ័យជំនះ​លើ​សេចក្ដី​ស្លាប់​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការ​ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ជ័យជំនះ​លើ​សេចក្ដី​ស្លាប់របស់​ព្រះយេស៊ូវ​គ្រីស្ទ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់ ( ឆ្នាំ ២០២៣ )

« មេរៀន​ទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ឯកសារ​គ្រូបង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់

ផ្នូរ​ដែល​គ្មាន​ព្រះសព​របស់​ព្រះ​យេស៊ូវគ្រីស្ទ

មេរៀនទី ១៧ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការ​ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ជ័យជំនះ​​លើ​សេចក្ដី​ស្លាប់របស់​ព្រះយេស៊ូវ​គ្រីស្ទ

រូបកាយ​របស់​យើង​គឺ​ជាពរជ័យ ! យ៉ាងហោច​ណាស់ វាងាយ​នឹង​មានអារម្មណ៍​បែបនោះ នៅពេល​យើងមាន​សុខភាពល្អ ។ ប៉ុន្តែ ចុះបើ​យើង​ជួបប្រទះ​នឹង​រឿង​ដូច​ជា​ការ​អត់​ឃ្លាន ជំងឺ របួស ឬ​ពិការភាព​វិញនោះ ? តើ​ពេលខ្លះអ្នក​ធ្លាប់​បាន​ឃើញ​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​របស់​សមាជិក​គ្រួសារ ឬ​សូម្បី​តែ​ឆ្លងកាត់​ការ​ស្លាប់​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែរ​ឬ​ទេ ? កាល​អ្នក​គិត​អំពី​ការរងទុក្ខ​ខាង​រូបកាយ និង​សេចក្ដីស្លាប់ សូម​ពិចារណា​ថាតើ​ការពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់​អាច​ផ្តល់​ក្ដីសង្ឃឹម និង​សេចក្ដីសុខសាន្ដ​ដល់អ្នក​ដោយ​របៀបណា ។

ផ្នែក​ទី ១

តើ​ការ​សិក្សា​ដំណើររឿង​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គសង្គ្រោះ​អាច​ពង្រឹង​សេចក្តីជំនឿ​របស់​ខ្ញុំ​ដោយ​របៀបណា ?

បន្ទាប់​ពី​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ឆ្កាង ព្រះកាយ​របស់​ទ្រង់​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្នូរ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​បី នាង​ម៉ារា​មក​ពី​ស្រុក​ម៉ាដាឡា​បាន​ឃើញ​ផ្នូរ​គ្មាន​ព្រះសព ហើយ​នាង​ក៏​ទួញយំ ។ ទេវតា​ពីអង្គ​បានសួរ​នាង ថាហេតុ​អ្វី​បានជានាង​យំ ។ នាងបាន​ឆ្លើយថា « ពីព្រោះ​គេបាន​យក​ព្រះអម្ចាស់​ខ្ញុំទៅបាត់​ហើយ ខ្ញុំ​មិន​ដឹងជាគេ​ទុកទ្រង់​នៅឯណាទេ » ( យ៉ូហាន ២០:១៣ ) ។

ម៉ារាទួញយំ​នៅខាង​ក្រៅផ្នូរ
រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន យ៉ូហាន ២០:១៤–១៨ ហើយ​គិត​អំពី​ការ​ធ្វើ​ជា​សាក្សី​ផ្ទាល់ភ្នែក​ដំបូង​នៃ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​មាន​សភាព​បែបណា ។ ( ឃ្លា « កុំពាល់​ខ្ញុំ » មាន​ន័យថា « កុំ​ប៉ះ​ខ្ញុំ » នៅក្នុង​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ផ្តល់​យោបល់​ថា​ព្រះអម្ចាស់​អាច​មាន​ព្រះ​បន្ទូល​ទៅកាន់​ម៉ារា​ថា « អ្នក​មិន​អាច​ប៉ះ​យើង​នៅ​ទីនេះ​បាន​ឡើយ ដ្បិត​យើង​កំពុង​យាង​ឡើង​ទៅ​កាន់​ព្រះវរបិតា​យើង​វិញ › » [ The Mortal Messiah: From Bethlehem to Calvary ( ឆ្នាំ ១៩៨១ ) ៤:២៦៤ ] ។ អ្នក​ក៏​អាច​មើលវីដេអូ « Jesus Is Resurrected » [ ៤:០៥ ] ដើម្បី​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ ) ។

4:5

ដោយ​ជាផ្នែក​នៃ​ដង្វាយធួន​របស់ទ្រង់ ព្រះអង្គ​សង្គ្រោះគឺ​ជា​អង្គ​ដំបូងគេ​នៅ​លើ​ផែនដី​នេះ ដែល​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ​ ។ ព្រះវិញ្ញាណ​របស់​ទ្រង់​បាន​ផ្គុំគ្នា​នឹង​រូបកាយ​អមតៈ​ដែល​ឥតខ្ចោះ​របស់​ទ្រង់​វិញ ។ ពួក​សាវក​ថ្ងៃ​ចុងក្រោយ​បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ជា​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​ឡើង​វិញ នោះទ្រង់​បាន​យាង​ទៅ​ជួប​ពួក​អ្នក​ដែល​ទ្រង់​បាន​ស្រឡាញ់ ក្នុង​កាល​មាន​ព្រះជន្ម​រស់នៅ ។ ព្រះអង្គ​ក៏​បានទៅ​បម្រើ​នៅ​ចំណោម ‹ ចៀម​ឯទៀត › របស់​ទ្រង់ ( យ៉ូហាន ១០:១៦ ) នៅ​ទ្វីប​អាមេរិក​ពី​ជំនាន់​បុរាណ ។ នៅក្នុង​ពិភពលោក​ជំនាក់ថ្មី ព្រអង្គ​នឹង​ព្រះវរបិតា​របស់​ទ្រង់ បាន​លេច​មក​ក្មេង​ប្រុស​​យ៉ូសែប​ស្ម៊ីធ » ( « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រឹត្តិការណ៍​មួយ​ដែលបាន​កត់ត្រា​ដោយ​យកចិត្ត​ទុកដាក់​បំផុត​នៅក្នុង​ព្រះគម្ពីរ ( សូមមើល រ័សុល អិម ណិលសុន « Life after Life » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ៨–១០ ) ។ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ សូម​អាន​ដំណើរ​រឿង​ពី​សាក្សី​ម្នាក់ ឬ​ច្រើន​នាក់ ឬ​មើល​វីដេអូ​ដែល​ទាក់ទង​នឹង​ដំណើរ​រឿង​នោះ​ដូចខាងក្រោម ៖

រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ចំណាយ​ពេល​ពីរ​បី​នាទី ដើម្បី​កត់ត្រា​គំនិត និង​អារម្មណ៍​អ្នក​កាល​អ្នក​បាន​សិក្សា​ដំណើរ​រឿង​ទាំងនេះ​មួយ​ឬ​ច្រើន ។

ផ្នែក​ទី ២

តើ​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ការរស់ឡើងវិញ​អាច​បង្កើន​សេចក្តីជំនឿ​របស់ខ្ញុំ​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀបណា ?

រូបកាយ​របស់អ្នក​មាន​សារៈសំខាន់​ដ៏​អស់កល្ប​ជានិច្ច ហើយ​ជា​ចំណុច​សំខាន់​នៃ​សុភមង្គល​របស់អ្នក​នៅក្នុង​ជីវិត​នេះ និង​ជីវិត​ក្រោយ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ព្យាការី យ៉ូសែប ស៊្មីធ​ថា « វិញ្ញាណ និង​វត្ថុ​ធាតុ [ រូបកាយ ] នៅ​ជាប់​គ្នា​ដោយ​ឥត​បែកបាក់​ឡើយ គឺ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ ហើយ​កាលណា​បែកបាក់​ពី​គ្នា នោះ​មនុស្ស​ពុំ​អាច​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ​បាន​ឡើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:៣៣–៣៤ ) ។ នៅ​ក្នុង​ការនិមិត្ត​អំពី​ពិភព​វិញ្ញាណ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ស្លាប់គឺ « ការ​បាត់​វិញ្ញាណ​គេ​ដ៏​យូរលង់​ពី​រូប​កាយ​គេ នោះ​ជា​សេវក​ភាព » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៥០ ) ។ សូម​គិត​ថាតើ​ការរស់ឡើង​វិញ​វាមាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។

នៅក្នុង​សំបុត្រ​របស់​លោក​ទៅកាន់​ពួកគ្រីស្ទាន​កូរិនថូស សាវក ប៉ុល បាន​បង្រៀន​ថា​ប្រសិនបើ​គ្មាន​ការរស់ឡើងវិញ​ពី​សេចក្តី ស្លាប់​ទេ « នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ​ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ឥត​អំពើ​ដែរ » ( កូរិនថូស ទី១ ១៥:១៤ ) ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមអាន កូរិនថូស​ទី ១ ១៥:១៧–២២ និង នីហ្វៃ ទី២ ៩:៨–៩ ( អ្នក​ក៏​អាច​មើល​វីដេអូ « Resurrection of the Dead » [ ១:៣៩ ] ) ហើយ​ពិចារណា​អំពី​អ្វី​ដែល​នឹងកើត​ឡើង​ចំពោះយើង ប្រសិនបើ​ព្រះយេស៊ូវ​គ្រីស្ទ​មិន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ទេ ។

1:45
ព្រះ​យេស៊ូវ​បាន​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​ទាំង​ប្រាំ​រយ​នាក់ ដោយ​ហ្គ្រែន រ៉មនី ខ្ល័រសុន ។

អែលឌើ ឌី.ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ជួយ​យើង​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​គោលលទ្ធិ​មួយ​ចំនួន​ពី​ការ​មានព្រះជន្ម​រស់ឡើងវិញ​បន្ថែមទៀត ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

សូម​គិត​បន្តិច​ពី​អត្ថន័យ​ពិត​នៃ​ដំណើររស់​ឡើង​វិញ​ក្នុង​ការដោះស្រាយ​នៅ​ទីបញ្ចប់​ពី​អត្តសញ្ញាណ​ពិត​របស់​ព្រះយេស៊ូវ​នៃ​ណាសារ៉ែត និង​ការប្រឆាំង​ខាង​ចិត្តវិទ្យា និង​សំណួរ​នៃ​ជីវិត ។ បើ​ព្រះយេស៊ូវ​ពិតជា​មាន​ព្រះជន្មរស់​ឡើង​វិញ​មែន វា​ចាំបាច់​ត្រូវ​ជឿ​ថា ទ្រង់​ជា​សភាវៈ​អាទិទេព ។ គ្មាន​មនុស្ស​លោក​ណា​ម្នាក់​មាន​អំណាច​ដោយខ្លួន​ឯង​ដើម្បី​មាន​ជីវិត​ម្ដងទៀត ក្រោយពី​ការស្លាប់​នោះ​ឡើយ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ នោះ​ព្រះយេស៊ូវ​មិន​មែន​ត្រឹមតែ​ជា​ជាងឈើ គ្រូបង្រៀន គ្រូគង្វាល ឬ​ព្យាការី​ម្នាក់​នោះទេ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ នោះ​ព្រះយេស៊ូវ​ត្រូវតែ​ជា​ព្រះ​មួយ​អង្គ គឺ​ព្រះ​រាជបុត្រា​តែ​មួយ​គត់​របស់​ព្រះវរបិតា ។

ហេតុដូច្នេះហើយ អ្វី​ដែល​ទ្រង់​បង្រៀន​គឺ​ពិត ព្រះ​ពុំ​កុហក​ឡើយ ។

ហេតុដូច្នេះហើយ ទ្រង់​ជា​ព្រះ​បង្កបង្កើត​ផែនដី ដូច​ទ្រង់​បានមាន​បន្ទូល​ហើយ ។

ហេតុដូច្នេះហើយ ស្ថានសួគ៌ និង​ស្ថាននរក​មាន​ពិតមែន ដូច​ទ្រង់បាន​ត្រាស់​បង្រៀន​ហើយ ។

ហេតុដូច្នេះហើយ មាន​ពិភពវិញ្ញាណ​ដែល​ទ្រង់​បាន​យាង​ទៅ​បន្ទាប់​ពី​ការសុគត ។

ហេតុដូច្នេះ​ហើយ ទ្រង់​នឹង​យាង​មក​ម្ដង​ទៀត​ដូច​ដែល​ទេវតា​បាន​មាន​បន្ទូល និង « សោយរាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១០ ) ។

ហេតុដូច្នេះហើយ មាន​ដំណើរ​រស់​ឡើង​វិញ និង ការជំនុំជម្រះ​ចុង​ក្រោយ​ដល់​មនុស្ស​ទាំង​ពួង ។ ( The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ )

ទ្រង់មាន​ព្រះជន្មរស់​ដោយ ស៊ីម៉ូន ឌីវី

ដោយគិត​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​ចេញពី​ទស្សនៈ​ដ៏​អស់​កល្បជានិច្ច ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​គឺជា​ព្រឹត្តិការណ៍​ដែល​ជះ​ឥទ្ធិពល​មហិមា​បំផុត​ដល់​មនុស្ស​ជាច្រើន ហើយ​នៅ​យូរ​អង្វែង ។ តាម​បទដ្ឋាន​នេះ គ្មាន​ព្រឹត្តិការណ៍​ណា​មួយ​អាច​មាន​សារៈសំខាន់​ដល់​បុគ្គល​ទាំងឡាយ ឬ​ប្រជាជាតិ​នានា​ជាង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​លោក​ចៅ​ហ្វាយ​បានឡើយ ។ ( « The Meaning of Easter » Ensign ខែ មេសា ឆ្នាំ ១៩៩២ ទំព័រ ២ )

រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូមពិចារណា​ពីសារៈសំខាន់​នៃ​ការ​មានព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ តើ​អ្នក​អាច​ធ្វើ​អ្វីបាន​ខ្លះ​ដើម្បី ពង្រឹង​ការយល់​ដឹង​និង​ទីបន្ទាល់​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​នេះ ?

ផ្នែក​ទី ៣

តើ​ទីបន្ទាល់​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ​អាច​នាំ​មក​នូវ​ភាពសុខសាន្ត ​និង​សេចក្ដី​សង្ឃឹម​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

សូម​គិតអំពី​បញ្ហាប្រឈម​ខាង​រូបកាយ​ដែលអ្នក ឬ​មនុស្ស​ជិតស្និទ្ធ​នឹង​អ្នកបាន​ជួប​ប្រទះ ឬ​កំពុង​តែ​ប្រឈមមុខ ។ សូម​គិត​អំពី​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ជិតស្និទ្ធ​ដែលបាន​ទទួល​មរណភាព ។ អែលឌើរ ប៉ុល វី ចនសុន​នៃ​ពួកចិត​សិបនាក់​បាន​ផ្តល់​ទស្សន​វិស្ស័យ​ដូចខាង​ក្រោម​អំពី​បទពិសោធន៍​ដ៏ពិបាក​នៃ​ជីវិត​រមែងស្លាប់ ៖

អែលឌើរ ប៉ុល វី ចនសុន

យើងម្នាក់ៗមាននូវដែនកំណ​ត់នៃរូបកាយផ្លូវចិត្ត និង សតិអារម្មណ៍ព្រមទាំង ភាពទន់ខ្សោយ ។ ក្នុងចំណោមឧបសគ្គទាំងនេះ មានឧបសគ្គ​មួយចំនួន​ពិបាក​នឹងយកឈ្នះបាន ក្នុងពេលនេះ តែនៅទីបំផុត នឹង ត្រូវបាន ដោះ ស្រាយ ។ បញ្ហាទាំងនេះ​នឹងមិនធ្វើឲ្យយើង​ឈឺចាប់​ឡើយ បន្ទាប់​ពីយើង​បានរស់​ឡើង វិញហើយ ។​…

…​អព្ភូតហេតុនៃការរស់ឡើងវិញ ការព្យាបាលឲ្យជាដ៏អស្ចារ្យ គឺមាន​ឥទ្ធិពល ខ្លាំងជាង​ប្រសិទ្ធភាព​នៃថ្នាំ​សម័យ​ទំនើប​នេះទៅ​ទៀត ។ ប៉ុន្តែ វា គ្មាន ឥទ្ធិពល ខ្លាំង ជាង ព្រះចេស្តា នៃ ព្រះ នោះ ទេ ។​…

…​ចំពោះអស់​អ្នក​ទាំងឡាយ​ណាដែល​មានកូនស្លាប់ ឬ​យំនៅ​ក្បែរ​មឈូស​របស់ស្វាមី ឬភរិយា ឬ កើត​ទុក្ខដោយ​សារ​សេចក្តីស្លាប់​របស់​ឪពុកម្តាយ ឬ អ្នកដែលពួក​គេ​ស្រឡាញ់ នោះការរស់ឡើងវិញ គឺជា​ប្រភព​នៃសេចក្តី​សង្ឃឹមដ៏មហិមា ។ វានឹងក្លាយ​ជាបទពិសោធន៍​ដ៏មានឥទ្ធិពល​អ្វីម៉្លេះ ដើម្បី​ជួបពួក​គេម្តងទៀត—មិនមែន​គ្រាន់តែ​ជាវិញ្ញាណនោះទេ ប៉ុន្តែ​ជាមួយ​រូបកាយ​ដែលបាន​រស់ឡើងវិញ ។ ( « And There Shall Be No More Death » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១២២, ១២៣ )

ព្រះ​ហស្ត​របស់​ព្រះអង្គ​សង្គ្រោះ​ឈោង​ទៅរក​ស្ត្រី​ម្នាក់

ក្នុង​នាម​ជា​សាក្សី​ផ្ទាល់ភ្នែក​ម្នាក់​របស់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នោះ​សាវក​ប៉ុល​បាន​រីករាយ​ក្នុង​ការ​ទទួល​ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបតំណាង​ការសិក្សា

សិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន កូរិនថូសទី ១ ១៥:៥៣–៥៥ ហើយ​ពិចារណា​អំពី​ការ​ទុក​ចិត្ត​លើ​ការ​មាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ដក​ចេញ​នូវ​ការ​ឈឺចាប់​នៃ​សេចក្ដី​ស្លាប់​នេះ ។

កំណត់​ចំណាំ ៖ ពាក្យថា « ពុក​រលួយ » នៅទីនេះ​មានន័យ​ថា រាងកាយ​របស់​យើង​នឹង​លែង​មាន​សភាព​ពុកផុយ ឬ​ស្លាប់​ទៀតហើយ ។

រូបតំណាង ការធ្វើ​សកម្មភាព

ធ្វើសកម្មភាព

តើ​អ្នក​អាច​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នកដោយ​របៀបណា ? តើ​អ្នក​ដឹង​ថា​នរណា​អាច​នឹង​ទទួល​បាន​ពរជ័យ​ដោយ​ការ​ស្តាប់​គំនិត និង​ចំណាប់​អារម្មណ៍​របស់​អ្នក​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះឬទេ ? សូម​ពិចារណា​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​គិត និង​ចំណាប់​អារម្មណ៍​ជាមួយ​បុគ្គលនោះ ។