ការបោះពុម្ពផ្សាយលើកមុន
តាំង​ចិត្ត


តាំង​ចិត្ត

រូបភាព
ព្រួញ​ពណ៌​ទឹក​ក្រូច

តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់កំណត់​ម៉ោង ១០ នាទី​សម្រាប់​វគ្គ​ការតាំងចិត្ត​នេះ ។

អាន ៖រាល់​សប្ដាហ៍​យើង​ជ្រើសរើស « ដៃគូ​ធ្វើ​សកម្មភាព » ម្នាក់ ។ នេះ​គឺ​ជា​សមាជិក​ក្រុម ដែល​នឹង​ជួយ​យើង​រក្សា​ការ​តាំងចិត្ត​របស់​យើង ។ ដៃគូ​សកម្មភាព គួរ​ទំនាក់ទំនង​គ្នា​អំឡុងសប្ដាហ៍ ហើយ​រាយការណ៍​ពីការ​រីកចម្រើន​របស់​ពួកគេ​ទៅគ្នា​ទៅវិញ​ទៅមក ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែនជា​សមាជិក​គ្រួសារ​ទេ ។

អនុវត្ត ៖សូម​ជ្រើសរើស​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សម្រេច​ចិត្ត​ពេលណា និង​របៀប​ណា​ដែល​អ្នក​នឹង​ទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក ។

ឈ្មោះដៃ​គូ​ធ្វើ សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​អាន​ការតាំងចិត្ត​នីមួយៗ​របស់​អ្នក​ឲ្យ​ឮៗ​ដល់​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សន្យា​ថា​រក្សា​ការតាំងចិត្ត​របស់​អ្នក ! សូម​ចុះ​ហត្ថលេខា​ខាង​ក្រោម​នេះ ។

ការ​តាំងចិត្ត​របស់​ខ្ញុំ

ខ្ញុំ​នឹង​បញ្ចប់​សកម្មភាព​នីមួយៗនៃ​ផែនទីអាជីវកម្ម​ជោគជ័យ​ប្រចាំ​ថ្ងៃ ( សូមមើល ទំព័រ ១៣–១៤) ។

ខ្ញុំ​នឹង​ទិញ​សៀវភៅ​កំណត់​ហេតុអាជីវកម្ម ហើយ​យក​តាម​ខ្លួន​នៅការ​ប្រជុំ​លើក​ក្រោយ​របស់​យើង ។

ខ្ញុំ​នឹង​សម្រេច​គោលដៅ​អាជីវកម្ម​ប្រចាំ​សប្ដាហ៍​របស់​ខ្ញុំ ៖

ខ្ញុំ​នឹង​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ថ្ងៃ​នេះ ហើយ​បង្រៀន​វា​ដល់​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​បន្ថែម​ប្រាក់ទៅក្នុង​ប្រាក់​សន្សំ​របស់​ខ្ញុំ--ទោះ​ជា​មួយ​កាក់ ឬ ពីរ​កាក់​ក្ដី ។

ខ្ញុំ​នឹង​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

តើ​ខ្ញុំ​នឹង​រាយការណ៍​ពី​ការ​រីកចម្រើន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

មើល ៖« សកម្មភាព និង ការតាំងចិត្ត » ( គ្មាន​វីដេអូ​ឬ​ ? សូម​អាន ទំព័រ ១២ ) ។

អនុវត្ត ៖មុន​ការ​ប្រជុំ​លើក​ក្រោយ សូម​ប្រើ​តារាង​ការ​តាំងចិត្ត​នេះ ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់​អ្នក ។ នៅក្នុង​ប្រអប់​ខាង​ក្រោម សូម​ដាក់ « បាទ/ច៎ាស » « ទេ » ឬ​ចំនួន​ដង​ដែល​អ្នក​រក្សា​ការតាំងចិត្ត ។

បាន​បញ្ចប់​សកម្មភាព​ក្នុង​ផែនទី​អាជីវកម្ម​ជោគជ័យ ( សរសេរ​ចំនួន#​ថ្ងៃ )

បាន​យក​សៀវភៅ​កត់ចំណាំ​អាជីវកម្ម​មកជាមួយ ( បាទ/ច៎ាស/ទេ )

បាន​សម្រេច​គោលដៅអាជីវកម្ម​ប្រចាំ​សប្ដាហ៍ ( បាទ/ច៎ាស/ទេ )

បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ/ច៎ាស/ទេ )

បាន​បន្ថែម​ការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )

បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ/ច៎ាស/ទេ )

អាន ៖សូម​ចងចាំ​ដើម្បី​កត់ត្រា​តាមដាន​ការចំណាយ​ផ្ទាល់ខ្លួន​របស់អ្នក​នៅ​ខាង​ក្រោយ​នៃ​កូន​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ភាព​ខ្លួនទីពឹង​ខ្លួន ផងដែរ ។

អាន ៖នៅក្នុង​ការប្រជុំ​ក្រុម​លើក​ក្រោយ អ្នក​សម្របសម្រួល​នឹង​គូស​តារាង​ការតាំងចិត្ត​មួយ​នៅលើ​ក្ដារខៀន ( ដូច​រូប​មួយ​ខាង​លើ​នេះ ) យើង​នឹង​មក​ដល់ ១០ នាទី​មុន​ការ​ប្រជុំ​ចាប់​ផ្ដើម ហើយ​សរសេរ​ពីការរីក​ចម្រើន​របស់​យើង​នៅលើ​តារាង ។

សូម​ជ្រើសរើស​នរណា​ម្នាក់​ឲ្យ​សម្របសម្រួល​ប្រធានបទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ នៅ​សប្តាហ៍​ក្រោយ ។ សូម​ឲ្យ​ពួកគាត់​អាន នៅក្នុង​គម្រប​ខាង​មុខ​ នៃ​សៀវភៅ​លំហាត់​នេះ ដើម្បី​រៀន​ពី​អ្វី​ដែល​អ្នក​សម្របសម្រួល​ធ្វើ ។ ពួកគាត់​គួរ​សម្របសម្រួល​តាម​របៀប​ដូចគ្នា​នឹង​របៀប​ដែល​អ្នក​សម្របសម្រួល​បាន​ធ្វើ​ថ្ងៃ​នេះ ៖

  • អញ្ជើញ​ព្រះវិញ្ញាណ អញ្ជើញ​សមាជិក​ក្រុម​ឲ្យ​ស្វែងរក​ព្រះវិញ្ញាណ ។

  • ទុកចិត្ត​លើ​ឯកសារ កុំ​បន្ថែម គ្រាន់តែ​ធ្វើតាម​សេចក្តី​ណែនាំ​របស់​វា​ប៉ុណ្ណោះ ។

  • គ្រប់គ្រង​ពេលវេលា

  • បន្ថែម​ថាមពល ហើយ​សប្បាយ !

កំណត់ចំណាំ​សម្រាប់​អ្នក​សម្របសម្រួល ៖

សូម​ចាំ​ដើម្បី​ថតចម្លង​ព័ត៌មាន​ទំនាក់ទំនង​ក្រុម​សម្រាប់​ការ​ប្រជុំ​លើក​ក្រោយ ។

ហើយ​ក៏​ចងចាំ​ផងដែរ​ថា ឲ្យ​សមាជិក​ក្រុម​ទាំង​អស់​ចុះឈ្មោះ​នៅ​គេហទំព័រ srs.lds.org/report

រូបភាព
រូបសញ្ញា​វិញ្ញាបនបត្រ

អនុវត្ត ៖តើ​នរណា​ចង់​ទទួល​បាន​វិញ្ញាបនបត្រ​ផ្នែក​សហគ្រិន​អាជីវកម្ម​មកពី​មហា​វិទ្យាល័យ​ពាណិជ្ជកម្ម​អិល.ឌី.អេស នៅទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក​ទេ ? សូម​បើក ទំព័រ ១៩៧–៩៨ ហើយ​សូម​ប្តូរ​វេន​គ្នា​អាន​តម្រូវការ​នានា ។

អាន ៖សូម​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

បោះពុម្ព