តាំងចិត្ត
តើខ្ញុំនឹងធ្វើឲ្យមានការរីកចម្រើនប្រចាំថ្ងៃយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់កំណត់ម៉ោង ១០ នាទីសម្រាប់វគ្គការតាំងចិត្តនេះ ។
-
អនុវត្ត ៖សូមជ្រើសរើសដៃគូសកម្មភាពរបស់អ្នក ។ សូមសម្រេចចិត្តពេលណា និងរបៀបណាដែលអ្នកនឹងទំនាក់ទំនងគ្នាទៅវិញទៅមក ។
ឈ្មោះដៃគូធ្វើ សកម្មភាព
ព័ត៌មានទាក់ទង
សូមអានការតាំងចិត្តនីមួយៗរបស់អ្នកឲ្យឮៗដល់ដៃគូសកម្មភាពរបស់អ្នក ។ សូមសន្យាថារក្សាការតាំងចិត្តរបស់អ្នក ! សូមចុះហត្ថលេខាខាងក្រោមនេះ ។
ការតាំងចិត្តរបស់ខ្ញុំ |
---|
ខ្ញុំនឹងសរសេរផែនការមួយដែលធ្វើឲ្យទ្រព្យសកម្មបច្ចុប្បន្នរបស់ខ្ញុំឲ្យផលកាន់តែច្រើន ។ |
ខ្ញុំនឹងរកទ្រព្យសកម្មដែលឲ្យផលច្រើនថ្មីសំខាន់បំផុត ដែលខ្ញុំត្រូវការសម្រាប់អាជីវកម្មរបស់ខ្ញុំ ។ |
ខ្ញុំនឹងយករបាយការណ៍ការចំណូល ដែលមានចំណាយថេរ និងប្រែប្រួលមកការប្រជុំលើកក្រោយ ។ |
ខ្ញុំនឹងសម្រេចគោលដៅអាជីវកម្មប្រចាំសប្ដាហ៍របស់ខ្ញុំ ៖ |
ខ្ញុំនឹងអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ថ្ងៃនេះ ហើយបង្រៀនវាដល់គ្រួសាររបស់ខ្ញុំ ។ |
ខ្ញុំនឹងបន្ថែមប្រាក់ទៅក្នុងប្រាក់សន្សំរបស់ខ្ញុំ--ទោះជាមួយកាក់ ឬ ពីរកាក់ក្ដី ។ |
ខ្ញុំនឹងរាយការណ៍ទៅដៃគូសកម្មភាពរបស់ខ្ញុំ ។ |
ហត្ថលេខារបស់ខ្ញុំ
ហត្ថលេខារបស់ដៃគូសកម្មភាព
តើខ្ញុំនឹងរាយការណ៍ពីការរីកចម្រើនរបស់ខ្ញុំយ៉ាងដូចម្ដេច ?
-
អនុវត្ត ៖អំឡុងសប្ដាហ៍ សូមប្រើតារាងការតាំងចិត្តនេះ ដើម្បីកត់ត្រាការរីកចម្រើនរបស់អ្នក ។ នៅក្នុងប្រអប់ខាងក្រោម សូមដាក់ « បាទ/ច៎ាស » « ទេ » ឬចំនួនដងដែលអ្នករក្សាការតាំងចិត្ត ។
បានសរសេរផែនការធ្វើឲ្យទ្រព្យសកម្មកាន់តែឲ្យផលច្រើន ( បាទ/ច៎ាស/ទេ )
បានរកទ្រព្យសកម្មថ្មីសំខាន់បំផុត ( បាទ/ច៎ាស/ទេ )
បានយករបាយការណ៍ចំណួលរបស់ខ្ញុំមកជាមួយ ( បាទ/ច៎ាស/ទេ )
បានសម្រេចគោលដៅអាជីវកម្មប្រចាំសប្ដាហ៍ ( បាទ/ច៎ាស/ទេ )
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានបន្ថែមការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ច៎ាស/ទេ )
-
អាន ៖សូមជ្រើសរើសនរណាម្នាក់ឲ្យសម្របសម្រួលប្រធានបទ មូលដ្ឋានគ្រឹះរបស់ខ្ញុំ នៅ សប្តាហ៍ក្រោយ ។
សុំឲ្យនរណាម្នាក់អធិស្ឋានបិទ ។