ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​ត្នោត

តើ​ខ្ញុំ​ពិពណ៌នា​អំពី​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាន ៖រូបសញ្ញា​សៀវភៅ​កំណត់ហេតុថ្ងៃនេះ យើង​នឹង​រៀន​ធ្វើ​បទបង្ហាញ​អាជីវកម្ម​របស់​យើង ។ នៅពេល​យើង​ពិពណ៌នា​អាជីវកម្ម​របស់​យើង​ដល់​អ្នក​ដទៃ នោះ​យើង​រៀន​រឿង​ជាច្រើន​អំពី​អាជីវកម្ម​យើង ដែល​អាច​ជួយ​យើង​កែលម្អ ។ នៅពេល​យើង​មាន​យោបល់​នានា​អំឡុងពេល និង​ក្រោយពេល​ធ្វើបទបង្ហាញ សូម​សរសរ​វា​ទុក​ក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​យើង ។

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍—តើ​ខ្ញុំ​ពន្យល់​អំពី​អាជីវកម្ម​ខ្ញុំ​ទៅ​អ្នក​ដទៃ​បាន​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំ​សប្ដាហ៍—ខ្ញុំ​នឹង​ស្វែងរក​គំនិត​ជាច្រើន​មកពី​អ្នកដទៃ អំពី​របៀប​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ ។

ម៉ោង ៖មនុស្ស​ម្នាក់ៗ​ដែល​នឹង​ធ្វើបទបង្ហាញ សូម​កំណត់ម៉ោង​បីនាទី ។ សូម​ឲ្យ​អ្នក​ធ្វើបទបង្ហាញដឹង ពេល​វា​នៅសល់​មួយ​នាទី ។

ផែនទី​អាជីវកម្ម​ជោគជ័យម្ចាស់​អាជីវកម្ម​ជោគជ័យ កែលម្អ​អ្វីមួយ​ជា​រៀងរាល់​ថ្ងៃ ។

អាន ៖ឥឡូវ​យើង​នឹង​មាន​បទបង្ហាញទីមួយ​របស់​យើង ។ នរណា​ចង់​ធ្វើ​មុន ? សូម​ចងចាំថា អ្នក​មាន​ពេល​បីនាទី​ដើម្បី​ធ្វើ​បទបង្ហាញ​របស់​អ្នក រួច​ហើយ​មានពីរនាទី​សម្រាប់​ការពិភាក្សា ។

អាន ៖សូម​ធ្វើ​តាម​សេចក្តី​ណែ​នាំ​នៅលើ​ទំព័រ​ក្រោយ។

អាជីវកម្ម​របស់​ខ្ញុំ​ក្នុង​បីនាទី—ការណែនាំ

ផ្នែក​ទី ១

តិចជាង​មួយ​នាទី ពិពណ៌នា​ពី​អាជីវកម្ម​របស់​អ្នក ។

ផ្នែក​ទី ២

តិចជាង​មួយ​នាទី ពិពណ៌នា​អំពី​របៀប​ឆ្លើយ​សំណួរ​មួយ​នៃ​សំណួរ​ខាង​ក្រោម ដែល​បាន​កែលម្អ​ដល់​អាជីវកម្ម​របស់​អ្នក​យ៉ាង​ខ្លាំង ។

១. តើ​មនុស្ស​ចង់​ទិញ​អ្វី​ខ្លះ ?

២. តើ​ខ្ញុំ​លក់​យ៉ាង​ដូចម្ដេច ?

៣. តើ​ខ្ញុំ​អាច​គ្រប់គ្រង​ចំណាយ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

៤. តើ​ខ្ញុំ​បង្កើន​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ?

៥. តើ​ខ្ញុំចាត់ចែង​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តិចជាង​មួយ​នាទី ពិពណ៌នា​ពី​អ្វី​មួយ​ដែល​អ្នកនឹង​ធ្វើ​ដើម្បី​បន្ដ​កែលម្អ​អាជីវកម្ម​របស់​អ្នក ។

ម៉ោង ៖ឥឡូវ សូម​ដាក់​ម៉ោង​ពីរ​នាទី​ធ្វើ​ការពិភាក្សា ។

ពិភាក្សា ៖សូម​សួរ​សំណួរ​គ្នាទៅវិញ​ទៅមក ។ សូម​ប្រឹក្សា​ជាមួយគ្នា ។ សូម​ជួយ​កែលម្អ​អាជីវកម្ម​របស់​សមាជិក​ក្រុម​នេះ ។

អាន ៖ឥឡូវ សូម​ធ្វើ​តាម​ជំហាន​ទាំងនេះ​សម្រាប់​សមាជិក​ក្រុម​នីមួយៗ​រហូត​ដល់​គ្រប់គ្នា​បាន​ធ្វើ​បទបង្ហាញ ។

តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ ?

ពិភាក្សា ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ​បន្ត​រៀន​ជានិច្ច ។ តើ​អ្នក​បាន​រៀន​អ្វីខ្លះ​មកពី​សមាជិក​ក្រុម​ផ្សេង​ទៀត ដែល​នឹង​ជួយ​អ្នក​កែលម្អ​អាជីវកម្ម​របស់​អ្នក ?

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យបន្ត​រៀន​ជានិច្ច ។

អាន ៖នៅក្នុង​ការ​ប្រជុំ​ប្រាំ​មួយ​ដង​ទៀត យើង​នឹង​រៀន​របៀប​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង ។ សម្រាប់​ការ​ប្រជុំ​បន្ទាប់​របស់​យើង យើង​នឹង​ត្រូវការ​យក​កំណត់ត្រា​ចំណូល និង​ចំណាយ​អាជីវកម្ម​និង​របាយការណ៍​ចំណូល​របស់​យើង កាលពី​ពីរសប្ដាហ៍​មុន​មក ។

បើ​យើង​ពុំ​ទាន់​ចាប់​ផ្ដើម​អាជីវកម្ម​នៅ​ឡើយ​ទេ យើង​នឹង​ជួយ​អ្នក​ដទៃ​ជាមួយ​នឹងកំណត់ត្រា​ចំណូល និង​ចំណាយ​និង​របាយការណ៍​ចំណូល​របស់​ពួកគេ ។ នេះ​នឹង​ជា​ការ​អនុវត្តន៍​ល្អ​សម្រាប់​យើង ។

មើល ៖សូមមើល​របៀប​ដែល ហ្វីលីក កែលម្អ​អាជីវកម្ម​របស់​គាត់ ដោយ​ការ​ប្រើ​គោលការណ៍​នៃភាព​ខ្លួនទីពឹងខ្លួន ។ សូម​មើល « ហ្វីលីកលីក ៖ ផ្នែក​ទូរទឹកកក » ។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​បន្ដ ) ។

តើ​ខ្ញុំ​កំពុងតែ​មាន​ភាពខ្លួនទីពឹងខ្លួន​ច្រើន​ឬ​ទេ ?

អាន ៖គោលដៅ​របស់​យើង​គឺ​ភាព​ខ្លួន​ទីពឹង​ខ្លួន ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ ការ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​យើង​ជោគជ័យ គឺ​មាន​តែ​ចំណែក​នៃ​គោលដៅ​នោះ​ប៉ុណ្ណោះ។

ពិភាក្សា ៖តើ​មាន​ការ​ផ្លាស់ប្ដូរ​អ្វីខ្លះ​ដែល​អ្នក​ឃើញ​នៅក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​បាន​អនុវត្ត និង​បាន​បង្រៀន​គោលការណ៍ មូលដ្ឋាន​គ្រឹះ ?

គម្រប​សៀវភៅ​មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន
អនុវត្ត ៖

សូម​បើក​កូន​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះទៅកាន់​ភាពខ្លួនទីពឹងខ្លួន របស់​អ្នក​ទៅ​កន្លែង​វាយតម្លៃ​ភាពខ្លួនទីពឹងខ្លួន​ដែល​នៅ​ទំនេរ ( នៅ​ខាង​ក្រោយ ) ។ សូម​បំពេញ​ជំហាន​នានា ។

នៅពេល​អ្នក​ធ្វើចប់ សូម​ចំណាយ​ពេល​បី​នាទី​ពិចារណា​ដូច​ខាង​ក្រោម៖

តើ​ឥឡូវ​អ្នក​បាន​ចេះ​ច្រើន​អំពី​ការ​ចំណាយ​របស់​អ្នក​ឬទេ ? តើ​ឥឡូវ​អ្នក អាច​ឆ្លើយ « ញឹកញាប់ » ឬ « ជានិច្ចជាកាល » ចំពោះ​សំណួរ​ទាំង​នេះ​ភាគច្រើន​ឬ​ទេ ? តើ​អ្នក​កាន់តែ​មាន​ទំនុកចិត្ត​ទៅលើ​ចំនួន ដែល​អ្នក​បាន​ដាក់​ជា​ចំណូល​ភាព​ខ្លួនទីពឹង​ខ្លួន​របស់​អ្នក​ឬ​ទេ ? តើ​អ្នក​ជិត​ទទួល​បាន​ចំណូល​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​អ្នក​ហើយ​ឬ​នៅ ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​កែលម្អ ?