រាយការណ៍
តើខ្ញុំបានរក្សាការតាំងចិត្តរបស់ខ្ញុំឬទេ ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់២០ នាទីសម្រាប់វគ្គរាយការណ៍ ។
-
អាន ៖សូមរាយការណ៍អំពីការតាំងចិត្តរបស់យើង ។ អ្នកទាំងឡាយដែលរក្សារាល់ការតាំងចិត្តទាំងអស់របស់ខ្លួន សូមក្រោកឈរឡើង ។ ( សូមទះដៃសម្រាប់អ្នកទាំងឡាយដែលរក្សារាល់ការតាំងចិត្តទាំងអស់របស់ខ្លួន ) ។
ឥឡូវ សូមអ្នកទាំងអស់គ្នាក្រោកឈរឡើង ។ សូមសូត្របាវចនារបស់យើងរួមគ្នា ៖
-
អាន ៖សូមអង្គុយចុះ ។
-
ពិភាក្សា ៖តើអ្នករៀនបានអ្វីខ្លះ នៅពេលអ្នកបានសង្កេត និងសម្ភាសដល់ម្ចាស់អាជីវកម្ម និងអតិថិជននោះ ? តើការណ៍នេះនឹងជួយអាជីវកម្មរបស់អ្នកយ៉ាងដូចម្ដេច ?
បើអ្នកពុំទាន់បានជ្រើសរើសអាជីវកម្មមួយទេ តើគំនិតអ្វីសម្រាប់អាជីវកម្មមួយដែលអ្នកមាន ? បើអ្នកគ្រាន់តែជ្រើសរើសអាជីវកម្មមួយ តើអ្នកនឹងជ្រើសរើសអាជីវកម្មអ្វី ?
បើអ្នកមានអាជីវកម្មមួយហើយ តើអ្នកនឹងជ្រើសរើសកែលម្អរអ្វីខ្លះ ?
តើអ្នកបានរៀនអ្វីខ្លះ តាមរយៈការធ្វើការតាមគោលដៅអាជីវកម្មរបស់អ្នកនោះ ?