ម៉ាកស្វែល ៖ ដានីយ៉ែល ខ្ញុំមកបើកប្រាក់ខែដែលខ្ញុំបានធ្វើកាលពីថ្ងៃពុធមុន ។
ដានីយ៉ែល ៖ ខ្ញុំពិតជាពុំបានបើកឲ្យមែនឬ ? ខ្ញុំច្បាស់ថាខ្ញុំបើកឲ្យអ្នកហើយ ។
ម៉ាក់ស្វែល ៖ ទេ អ្នកពុំបានបើកប្រាក់ខែឲ្យខ្ញុំទេ ។ អ្នកផ្សេងដែលខ្ញុំធ្វើការឲ្យ តែងតែកត់ទុក ។ តើអ្នកមានកំណត់ត្រាថាបើកឲ្យខ្ញុំឬទេ ?
ដានីយ៉ែល ៖ ទេ តែខ្ញុំគិតថា ខ្ញុំបានបើកឲ្យហើយ ។
ម៉ាកស្វែល ៖ តើអ្នកដឹងយ៉ាងម៉េច បើអ្នកពុំកត់ទុកផងហ្នឹង ?
ដានីយ៉ែល ៖ ខ្ញុំគិតថាល្អ ។ … ខ្ញុំពុំដឹងទេ ។
ជេម ៖ ដានីយ៉ែល រីករាយដែលបានជួបឯង ។ អាជីវកម្មយ៉ាងម៉េចហើយ ?
ដានីយ៉ែល ៖ ខ្ញុំលក់ដាច់ណាស់ ។
ជេម ៖ លក់ដាច់គឺល្អហើយ ។ មានចំណេញទេ ?
ដានីយ៉ែល ៖ មែនហើយ … ខ្ញុំគិតថាអញ្ចឹង ។
ជេម ៖ តើឯងគិតថាអញ្ជឹងឬ ? តើឯងចង់មានន័យយ៉ាងម៉េចហ្នឹង ?
ដានីយ៉ែល ៖ មែនហើយ ខ្ញុំពុំបានរក្សាកំណត់ត្រាផងហ្នឹង ។ ខ្ញុំរវល់ធ្វើគ្រឿងសង្ហារិមពេក។ ខ្ញុំទុកវាក្នុងខួរក្បាល ហើយសង្ឃឹមថាវាវាគ្មានបញ្ហាអ្វីទេ ។
ជេម ៖ មែនឬ ? ឯងពុំបានកត់ទុកចំណូល និងចំណាយ ហើយគិតពីចំណេញ ឬ ខាតទេអី ?
ដានីយ៉ែល ៖ ទេ ខ្ញុំពុំមែនជាគណនេយ្យករទេ ។ ខ្ញុំធ្វើគ្រឿងសង្ហារិមទេតើ ។
ជេម ៖ គ្រប់ម្ចាស់អាជីវកម្មត្រូវតែរក្សាកំណត់ត្រា ។ នោះជាវិធីតែមួយគត់ ដែលឯងនឹងដឹងថាតើអាជីវកម្មរបស់ឯងដើរល្អ ឬ អត់នោះ ។ មិនអីទេ ខ្ញុំនឹងសួរម្ដងទៀត ។ តើឯងរកបានចំណេញឬទេ ?
ដានីយ៉ែល ៖ អើ … ខ្ញុំពុំដឹងទេ ។
ជេម ៖ តើខែមុន ឯងរកប្រាក់ចូលបានច្រើនជាង ឬ តិចជាង ?
ជេម ៖ ខ្ញុំពុំដឹងទេ ។
ជេម ៖ សូមឯងធ្វើតាមដំបូន្មានខ្ញុំទៅ ហើយរក្សាកំណត់ត្រា ដើម្បីឲ្យឯងដឹង ។
សូមត្រឡប់ទៅ ទំព័រ ៤៨វិញ