សម្រាប់អ្នកសម្របសម្រួល
ថ្ងៃនៃការប្រជុំ ៖
-
សូមផ្ញើសារ ឬទូរសព្ទទៅសមាជិកក្រុមទាំងអស់ ។ សូមអញ្ជើញពួកគេឲ្យមកដល់មុនម៉ោង ១០ នាទី ដើម្បីរាយការណ៍ពីការតាំងចិត្តរបស់ពួកគេ ។
-
សូមរៀបចំឯកសារការប្រជុំ ។
៣០ នាទីមុនការប្រជុំ ៖
-
សូមរៀបចំកៅអីជុំវិញតុ ដើម្បីឲ្យគ្រប់គ្នាអាចអង្គុយជិតគ្នា ។
-
សូមគូសតារាងការតាំងចិត្តនេះនៅលើក្ដារខៀន ដោយដាក់ឈ្មោះមនុស្សនៅក្នុងក្រុមអ្នក ( សូមមើលឧទាហរណ៍ខាងក្រោម ) ។
ឈ្មោះសមាជិកក្រុម
បាននិយាយទៅកាន់អ្នកផ្តល់ប្រាក់កម្ចីយ៉ាងហោចណាស់ចំនួនបួននាក់ ( សូមសរសេរចំនួន # )
បានប្រើរបាយការណ៍លំហូរសាច់ប្រាក់ ដើម្បីវាយតម្លៃជម្រើសប្រាក់កម្ចី ( បាទ/ច៎ាស/ទេ )
បានប្រើបញ្ជីចំណុចត្រឹមត្រូវទាំងបួន ( បាទ/ច៎ាស/ទេ )
បានសម្រេចគោលដៅអាជីវកម្មប្រចាំសប្ដាហ៍ ( បាទ/ច៎ាស/ទេ )
បានអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះ ហើយបានបង្រៀនវាដល់គ្រួសារ ( បាទ/ច៎ាស/ទេ )
បានបន្ថែមការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )
បានរាយការណ៍ទៅដៃគូសកម្មភាព ( បាទ/ច៎ាស/ទេ )
គ្លូរៀ
៤
ចា៎ស
ចា៎ស
ចា៎ស
ចា៎ស
ចា៎ស
ចា៎ស
១០ នាទីមុនការប្រជុំ ៖
-
សូមស្វាគមន៍ដល់ពួកគេយ៉ាងកក់ក្ដៅ ពេលពួកគេមកដល់ ។
-
នៅពេលសមាជិកក្រុមមកដល់ សូមឲ្យពួកគាត់បំពេញក្នុងតារាងការតាំងចិត្តនៅលើក្ដារខៀន ។ សូមរំឭកពួកគេឲ្យបើកទៅ ទំព័រ ១៩៧ ហើយធ្វើបច្ចុប្បន្នភាពនៃការរីកចម្រើនរបស់ពួកគេឆ្ពោះទៅកាន់ការទទួលវិញ្ញាបនបត្រផងដែរ ។ សូមសួរនរណាម្នាក់ ដែលកំពុងតែជិតបំពេញចប់តម្រូវការវិញ្ញាបនបត្រ ។ បន្ទាប់ពីការប្រជុំ សូមឲ្យគណៈកម្មការនៃភាពខ្លួនទីពឹងខ្លួនស្ដេកដឹងថានរណានឹងទំនងជាបញ្ចប់តាមតម្រូវការទាំងឡាយនោះ ។
-
សូមចាត់អ្នកកំណត់ពេលវេលា ។
នៅពេលចាប់ផ្តើម ៖
-
សូមឲ្យពួកគេបិទទូរសព្ទដៃ និងឧបករណ៍ដទៃទៀតរបស់ពួកគេ ។
-
សូមអធិស្ឋានបើក ( និងច្រៀងទំនុកតម្កើង បើចង់ ) ។
-
សូមឲ្យអ្នកទាំងឡាយដែលមកយឺតបិទទូរសព្ទដៃដោយស្ងាត់ស្ងៀម ហើយបំពេញក្នុងតារាងការតាំងចិត្ត ខណៈដែលក្រុមបន្ដធ្វើការពិភាក្សា ។
-
សូមដាក់ម៉ោងកំណត់ ២០ នាទីសម្រាប់វគ្គ មូលដ្ឋានគ្រឹះរបស់ខ្ញុំនេះ ។
-
សូមបំពេញ គោលការណ៍ទី ១០ ក្នុង មូលដ្ឋានគ្រឹះរបស់ខ្ញុំ ។ បន្ទាប់មកត្រឡប់មកសៀវភៅលំហាត់នេះវិញ ហើយបន្ដអាននៅ ទំព័របន្ទាប់ ។