ធនធាននានា
សកម្មភាព និង ការតាំងចិត្ត
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
អ្នកអត្ថាធិប្បាយទី ១ ៖ យើងជឿលើការធ្វើ និង ការរក្សាការតាំងចិត្ត ។ នៅក្នុងក្រុមភាពខ្លួនទីពឹងខ្លួនរបស់យើង អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ គឺផ្តោតទៅលើការធ្វើការតាំងចិត្ត និងការរាយការណ៍។
អ្នកអត្ថាធិប្បាយទី ២ ៖ នៅចុងបញ្ចប់នៃការប្រជុំក្រុម យើងរំឭកពីសកម្មភាពរបស់យើងសម្រាប់សប្ដាហ៍ហើយចុះហត្ថលេខាដើម្បីបង្ហាញពីការតាំងចិត្តរបស់យើង ។ យើងក៏ជ្រើសរើសដៃគូសកម្មភាពម្នាក់សម្រាប់សប្ដាហ៍ផងដែរ ។ ដៃគូសកម្មភាព ចុះហត្ថលេខានៅលើសៀវភៅលំហាត់របស់យើង ដើម្បីសន្យាថាគាំទ្រ ។ ហើយរាល់ថ្ងៃ អំឡុងសប្ដាហ៍ យើងទាក់ទងទៅដៃគូធ្វើសកម្មភាពរបស់យើង ដើម្បីរាយការណ៍អំពីសកម្មភាពរបស់យើងហើយទទួលជំនួយពេលចាំបាច់ ។
អ្នកអត្ថាធិប្បាយទី ៣ ៖ អំឡុងសប្ដាហ៍ យើងគូសចំណាំការរីកចម្រើនរបស់យើងនៅក្នុងសៀវភៅលំហាត់ ហើយប្រើឧបករណ៍ដែលបានផ្ដល់ឲ្យ ដូចជាតារាង ឬទម្រង់បែបបទផ្សេងទៀត ។ ហើយបើយើងត្រូវការជំនួយបន្ថែម យើងអាចហៅគ្រួសារមិត្តភក្ដិយើង ឬអ្នកសម្របសម្រួលឲ្យជួយ ។
អ្នកអត្ថាធិប្បាយទី ៤ ៖ នៅពេលចាប់ផ្ដើមការប្រជុំលើកក្រោយ យើងត្រឡប់មកវិញ ហើយរាយការណ៍ពីការតាំងចិត្តរបស់យើង ។ នេះគួរតែជាបទពិសោធន៍ដ៏កក់ក្តៅ និងប្រកបដោយអានុភាពសម្រាប់មនុស្សគ្រប់រូប ។ សូមគិតអំពីរបៀបដែលមនុស្សទាំងនេះត្រូវបានជួយ ដោយការធ្វើការតាំងចិត្ត និង ការរាយការណ៍ ។
សមាជិកក្រុម ១ ៖ លើកទីមួយ ដែលខ្ញុំបានរាយការណ៍អំពីការតាំងចិត្តរបស់ខ្ញុំ ខ្ញុំបានគិតថា « នេះជារឿងចម្លែកណាស់ » ។ ហេតុអ្វីបានជាសមាជិកក្រុមខ្ញុំខ្វល់ខ្វាយពីអ្វីដែលខ្ញុំធ្វើដូច្នេះ ? ប៉ុន្តែក្រោយមកខ្ញុំបានដឹងថាពួកគេពិតជាខ្វល់ខ្វាយមែន ។ ហើយការណ៍នោះបានជួយដល់ខ្ញុំ ។
សមាជិកក្រុម ២ ៖ ខ្ញុំបានដឹងថា ខ្ញុំពុំចង់ឲ្យក្រុមរបស់ខ្ញុំធ្លាក់ចុះទេ ។ ដូច្នេះខ្ញុំខំធ្វើការរក្សាការតាំងចិត្តរបស់ខ្ញុំណាស់ ។ ខ្ញុំមិនប្រាកដថា ខ្ញុំនឹងរីកចម្រើនតាមវិធីណាផ្សេងនោះទេ ។ ការរាយការណ៍ប្រចាំសប្ដាហ៍បានជួយខ្ញុំជាមួយនឹងអាទិភាពរបស់ខ្ញុំ ។
សមាជិកក្រុម ៣ ៖ នៅពេលខ្ញុំគិតអំពីមាគ៌ារបស់ខ្ញុំឆ្ពោះទៅកាន់ភាពខ្លួនទីពឹងខ្លួន ខ្ញុំបានព្រួយបារម្ភ ដោយសារតែទំនួលខុសត្រូវដ៏ធំមួយ ។ ប៉ុន្តែការប្រជុំក្រុម បានជួយខ្ញុំឲ្យបំបែកវាទៅជាជំហានតូចៗ ។ ហើយខ្ញុំបានរាយការណ៍ពីជំហាននីមួយៗទៅក្រុមខ្ញុំ ។ បន្ទាប់មកខ្ញុំបានរីកចម្រើនពិតមែន ។ ខ្ញុំគិតថា លទ្ធផលជោគជ័យនេះ កើតមកពីការបង្កើតទម្លាប់ថ្មី ។
សូមត្រឡប់ទៅ ទំព័រ ១១វិញ
តើខ្ញុំប្រើផែនទីអាជីវកម្មជោគជ័យយ៉ាងដូចម្ដេច ?
ជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍នេះ សូមសង្កេត ថ្លឹងថ្លែង និងពិចារណាអំពីគោលការណ៍នានានៃអាជីវកម្មជោគជ័យ ។ សូមទៅមើលអាជីវកម្មនានាសម្រាប់រយៈពេលមួយម៉ោងទៅពីរម៉ោងរាល់ថ្ងៃ ដើម្បីសង្កេតមើលវា ។ សូមយកសៀវភៅកំណត់ចំណាំរបស់អ្នក និងសៀវភៅលំហាត់នេះទៅជាមួយ នៅពេលអ្នកទៅជួបនឹងអាជីវកម្មក្នុងមូលដ្ឋានដើម្បីអ្នកអាចប្រើសំណួរដូចខាងក្រោម និង ផែនទីអាជីវកម្មជោគជ័យ ( នៅទំព័រចុងក្រោយនៃសៀវភៅលំហាត់ ) ។
សកម្មភាពប្រចាំថ្ងៃ ៖ |
---|
ថ្ងៃទី ១ |
អតិថិជន |
មើលអ្វី ពេលណា ហើយចំនួនប៉ុន្មានដែលអតិថិជនទិញ ។ រំឮកឡើងវិញនូវគោលការណ៍នានាអំពីអតិថិជន ដែលបង្ហាញនៅលើផែនទី ។ សូមសរសេរពីគំនិតរបស់អ្នកនៅត្រង់នេះ ៖ |
ថ្ងៃទី ២ |
ការលក់ |
តើអាជីវកម្មនោះ លក់ផលិតផល ឬសេវាកម្មរបស់ពួកគេយ៉ាងដូចម្ដេចដែរ ? តើពួកគេអាចរីកចម្រើនទៅមុខឬទេ ? សូមរំឮកឡើងវិញនូវគោលការណ៍នានាអំពីការលក់ ដែលបង្ហាញនៅលើផែនទី ។ សូមសរសេរពីគំនិតរបស់អ្នកនៅត្រង់នេះ ៖ |
ថ្ងៃទី ៣ |
ចំណាយ |
សូមគិតអំពីការចំណាយដែលអាជីវកម្មនានាមាន ។ តើពួកគេបន្ថយប្រាក់ចំណាយយ៉ាងដូចម្ដេច ? សូមរំឮកឡើងវិញនូវគោលការណ៍នានាអំពីការចំណាយ ដែលបង្ហាញនៅលើផែនទី ។ សូមសរសេរពីគំនិតរបស់អ្នកនៅត្រង់នេះ ៖ |
ថ្ងៃទី ៤ |
ប្រាក់ចំណេញ |
តើអាជីវកម្មនានា រក្សាការតាមដានលើចំណូល ឬចំណាយរបស់ពួកគេឬទេ ? បើវាជាអាជីវកម្មរបស់អ្នក តើអ្នកនឹងកត់ត្រាតាមដានប្រាក់របស់អ្នកយ៉ាងដូចម្ដេច ? រំឮកឡើងវិញនូវគោលការណ៍នានាអំពីប្រាក់ចំណេញដែលបង្ហាញនៅលើផែនទី ។ សូមសរសេរពីគំនិតរបស់អ្នកនៅត្រង់នេះ ៖ |
សម្រាប់ពីរថ្ងៃក្រោយ សូមពិចារណា និងអធិស្ឋានសុំការបញ្ជាក់ថា ព្រះអម្ចាស់នឹងប្រទានពរដល់កិច្ចខិតខំរបស់អ្នក ក្នុងគោលបំណងដ៏បរិសុទ្ធមួយក្នុងអាជីវកម្មផ្ទាល់របស់អ្នក ។ សូមកត់ត្រាចំណាប់អារម្មណ៍នានាដែលអ្នកទទួលរាល់ថ្ងៃ ពេលអ្នកគិតអំពីវគ្គនីមួយៗនៃផែនទីអាជីវកម្មជោគជ័យ ។
សកម្មភាពប្រចាំថ្ងៃ ៖ |
---|
ថ្ងៃទី ៥ |
អតិថិជន |
ការលក់ |
ថ្ងៃទី ៦ |
ប្រាក់ចំណេញ |
ការចំណាយ |
សូមត្រឡប់ទៅ ទំព័រ ៨ វិញ