ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូបភាព
រូប​អំពូល​ភ្លើង​ពណ៌​បៃតង

តើ​មនុស្ស​ចង់​ទិញ​អ្វី​ខ្លះ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

អាន ៖តើ​យើង​ជ្រើសរើស​អាជីវកម្ម​ដែល​អាច​ទទួល ជោគជ័យ​យ៉ាង​ដូចម្ដេច ? បើ​យើង​មាន​អាជីវកម្ម​មួយ​ហើយ តើ​យើង​ដឹង​ថា​វា​ជា​អាជីវកម្ម​ត្រូវ​យ៉ាង​ដូចម្ដេច ?

រូបភាព
ផែនទី​អាជីវកម្ម​ជោគជ័យ

មេរៀន​នេះ​នឹង​ផ្ដោត​ទៅលើ​វគ្គ​អតិថិជន​នៃ​ផែនទី​អាជីវកម្ម​ជោគជ័យ ។

មើល ៖« អាជីវកម្ម​ឈើ​ចង្កាក់ » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ២៦ ) ។

ពិភាក្សា ៖តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញ​មក​ពី​វីដេអូ​នេះ ?

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍-តើ​មនុស្ស​ចង់​ទិញ​អ្វី​ខ្លះ ?

សកម្មភាព​ប្រចាំ​សប្ដាហ៍-ខ្ញុំ​នឹង​និយាយ​ជាមួយ​ម្ចាស់​អាជីវកម្ម និង​អតិថិជន ហើយ​ជ្រើសរើស​ផលិតផល ឬ​សេវាកម្ម​មួយ​ដែល​ដោះស្រាយ​បញ្ហា​របស់​អតិថិជន ។

សម្រាប់​ម៉ោង​ដែល​នៅសល់​ក្នុងការ​ប្រជុំ​នេះ អ្នក​នឹង​រៀន ហើយ​អនុវត្ត​ជំនាញ​ដើម្បី​ជួយ​អ្នក​ឆ្លើយ​សំណួរ​នេះ ហើយ​អនុវត្ត​សកម្មភាព​ទាំងនេះ ។ វីដេអូ​នេះ នឹង​ជួយ​អ្នក​ចាប់​ផ្ដើម​ដោយការ​សួរ​សំណួរ​ត្រឹមត្រូវ ។

មើល ៖« ការ​ជ្រើសរើស​អាជីវកម្ម​ត្រូវ » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ២៨ ) ។

អាន ៖សូម​អាន​ពី​ដ្យាក្រាម​នេះ ហើយ​ធ្វើ​ការអនុវត្តន៍​នៅ ទំព័រ​បន្ទាប់ ។

រូបភាព
right business diagram

ការជ្រើសរើស​អាជីវកម្ម​ត្រឹមត្រូវ

1 តើ​មនុស្ស​ចង់ទិញ​អ្វី​ខ្លះ ?

អតិថិជន ផលិតផល

2 ដែល​ខ្ញុំ​អាច​ផ្ដល់​ឲ្យ​បាន ?

ជំនាញ ចំណាប់អារម្មណ៍ បទពិសោធន៍

3 ដែល​ធ្វើ​ឲ្យ​« ងាយ​ចូល ? »

ការ​ប្រកួតប្រជែង អ្នក​ផ្គត់ផ្គង់ទំនិញ ទុន

4 ដែល​នឹង​បង្កើន​ចំណូល​ខ្ញុំ​ឬ ?

ប្រាក់ចំណូល/ប្រាក់ចំណេញ​គ្រប់គ្រាន់

អាជីវកម្ម​ល្អ​សម្រាប់​ខ្ញុំ !

តើ​ខ្ញុំ​ជ្រើសរើស​អាជីវកម្ម​ត្រឹមត្រូវ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖តើ​អាជីវកម្ម​ប្រភេទ​ណា ដែល​អ្នក​បាន​គិត ៖ អាហារ បដិសណ្ឋារកិច្ច ការថែទាំសុខភាព ការជួសជុល​ថែទាំ សំណង់ ឧស្សាហកម្ម សេវាកម្ម ឬ​អ្វី​ផ្សេងទៀត ?

សូម​ប្រើ​សំណួរ​បួន​ក្នុង​ដ្យាក្រាម​នៅលើ ទំព័រ​មុន ដើម្បី​ជួយ​អ្នក​កំណត់​ការជ្រើសរើស​របស់​អ្នក ។ កំណត់ចំណាំ​ឧទាហរណ៍​នៅ​ខាង​ស្តាំដៃ ។ សូម​សរសេរ​ប្រភេទ​អាជីវកម្ម​មួយ ឬ​ពីរ ដែលគួរ​ចាប់អារម្មណ៍​ដល់​អ្នក ៖

ម្ចាស់​អាជីវកម្ម​ដ៏​ជោគជ័យ គិត​ធំ ប៉ុន្ដែ​ចាប់ផ្ដើម​តូច ។

ឧទាហរណ៍ ៖

អាហារ លក់ដូរ

សូម​សួរ​សំណួរ​ជាក់លាក់​ដូច​ខាង​ក្រោម ជាមួយ​អ្នក​ដែល​អង្គុយនៅ​ជិត​អ្នក ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក ។

  1. នៅ​ក្នុង​អាជីវកម្ម​ផ្ទាល់​របស់​អ្នក ឬ​នៅក្នុង​ប្រភេទ​អាជីវកម្ម​ដែល​គួរ​ចាប់​អារម្មណ៍​ដល់​អ្នក តើ​តម្រូវការ ជាក់លាក់ អ្វី​ខ្លះ​របស់​អតិថិជន​ដែល​អ្នក​បាន​រក​ឃើញ ។ តើ​អតិថិជន​នឹង​ទិញ​អ្វី​ខ្លះ ?

    បង្អែម ឬ អាហារ​សម្រន់

    អាហារ​សម្រន់​សម្រាប់​ពេល​ថ្ងៃ ពេលល្ងាច

  2. តើ​តម្រូវការ​មួយ​ណា ដែល​អាច​បំពេញ​តាម​អាជីវកម្ម​របស់​អ្នក ? តើ​អ្នក​ពូកែ​ខាង​អ្វី ឬ​តើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើ​អ្វីខ្លះ ?

    ខ្ញុំចូល​ចិត្ត​ធ្វើ​ម្ហូប

    ខ្ញុំ​ពូកែ​ខាង​លក់ដូរ

  3. តើ​អាជីវកម្ម​ជាក់លាក់​អ្វី ដែល​អ្នក​អាច​ចាប់​ផ្ដើម​ដោយ​ងាយ ឬ​តើ​អ្នក​អាច​ពង្រីក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម​បច្ចុប្បន្ន​របស់​អ្នក​ទៅ​ជា​ទទួល​បាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​យ៉ាង​ដូចម្ដេច ? សូម​គិត​អំពីការ​ប្រកួតប្រជែង អ្នក​ផ្គត់ផ្គង់​ទំនិញ និង​ប្រាក់​ដែល​ត្រូវការ ។

    ផលិតផល​សាមញ្ញៗ

    ចំណាយ​ចាប់​ផ្តើម​ទាប

    ការ​ប្រកួតប្រជែង​តិច

  4. តើ​អាជីវកម្ម​របស់​អ្នក នឹង​ឲ្យ​អ្នក​បង្កើន​ចំណូល ហើយ​ក្លាយ​កាន់តែ​មានភាព​ខ្លួនទីពឹង​ខ្លួន​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​បង្កើត​បាន​ប្រាក់​ចំណេញ​នៅ​កន្លែង​ណា ?

    មាន​អតិថិជន​ច្រើន

ឥឡូវ សូម​សរសេរ​អាជីវកម្ម​ជាក់លាក់​មួយ​ចំនួន ដែល​អ្នក​ចង់​រៀន​អំពី​វា ៖

នំ​អាច​យក​តាម​ខ្លួន​បាន ?

ការ៉េម ? ផ្លែឈើ ?

អ្វី​ដែល​សប្បាយ ?

តើ​ខ្ញុំ​អាច​រៀន​មកពី​ម្ចាស់​អាជីវកម្ម​យ៉ាង​ដូចម្ដេច ?

អាន ៖ឥឡូវ​ដោយសារ​យើង​មាន​គំនិត​ខ្លះៗ​អំពី​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​យើង​ហើយ នោះ​យើង​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ទីផ្សារ​ដើម្បី​សាកល្បង​លើ​គំនិត​របស់​យើង ហើយ​រៀន​បន្ថែម ។ យើង​នឹង​មើល​មនុស្ស និយាយ​ជាមួយ​អតិថិជន និយាយ​ជាមួយ​គូប្រគួត​ប្រជែង ហើយ​សាក​ផលិតផល ។ ហើយ​យើង​នឹង​រក​ឃើញ​តម្រូវការ និង​ចម្លើយ​ពិត ។

មើល ៖« និយាយ​ទៅកាន់​ម្ចាស់អាជីវកម្ម » ( ពុំ​មាន​វីដេអូ​ឬ ? សូម​បន្ដ​អាន ) ។

អនុវត្ត ៖សូម​ហាត់​សួរសំណួរ ដែលអ្នក​នឹង​សួរ​ទៅ​ម្ចាស់អាជីវកម្ម​ក្នុង​សប្ដាហ៍នេះ​ជាមួយ​នឹង​អ្នក​ដែល​អង្គុយ​នៅជិត​អ្នក ។ សូម​ពន្យល់​គ្នា​ទៅវិញទៅមក​អំពី​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​ប្រភេទ​អាជីវកម្ម​ដែល​អ្នក​ប្រាថ្នាចង់​ចាប់ផ្ដើម ។ សូម​ប្តូរវេន​គ្នា​ណែនាំ​ខ្លួន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ។ សូម​ផ្តល់​មតិកែលម្អ​អំពី​គ្នាទៅវិញ​ទៅមក ហើយ​ព្យាយាម​ម្ដងទៀត ។

ពិភាក្សា ៖នៅពេល​សិស្ស​ទាំង​អស់​បាន​អនុវត្ត​យ៉ាងហោច​ណាស់​ម្តងនោះ សូម​ពិភាក្សា​ជាមួយ​ក្រុម ៖ នៅពេល​អ្នក​ចេញ​ទៅ​និយាយ​ជាមួយ​នឹង​ម្ចាស់​អាជីវកម្ម តើ​អ្នក​នឹង​សួរ​អ្វីខ្លះ ? សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅត្រង់​នេះ ៖

រូបភាព
រូបសញ្ញា​សៀវភៅ​កំណត់ហេតុ
អាន ៖

រៀង​រាល់ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ នៅពេល​អ្នក​និយាយ​ជាមួយ​នឹង​ម្ចាស់​អាជីវកម្ម សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ចូលក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។

មើល ៖សូមមើល​របៀប​ដែល​យ៉ូសែប និង ចន បាន​ចាប់​ផ្ដើម​អាជីវកម្ម​ថ្មីមួយ ។ សូមមើល « យ៉ូសែប និង ចន ៖ ផលិតផល​ពេទ្យ »។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​រំលង​ទៅ ទំព័រ​បន្ទាប់ ) ។

តើ​ខ្ញុំ​អាច​រៀន​មកពី​អតិថិជន​យ៉ាង​ដូចម្ដេច ?

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ រៀន​មកពី​អតិថិជន​រាល់​ថ្ងៃ ។ យើង​អាច​រៀន​ច្រើន​តាមរយៈ​ការ​សង្កេត​អតិថិជន​របស់​យើង និង​តាម​ការ​និយាយ​ជាមួយ​ពួកគេ ។ ពួកគេ​បង្កើត ឬ​បំផ្លាញ​អាជីវកម្ម​របស់​យើង ។ សូម​ស្ដាប់ ហើយ​រៀន !

ម្ចាស់​អាជីវកម្ម​ជោគជ័យ រៀន​មកពី​អតិថិជន​រាល់​ថ្ងៃ ។

មើល ៖« និយាយ​ទៅកាន់​អតិថិជន » ( ពុំ​មាន​វីដេអូ​ឬ ? សូម​បន្ដ​អាន ) ។

អនុវត្ត ៖សូម​ហាត់​សួរ​សំណួរ​ដែល​អ្នក​នឹង​សួរ​ដល់​អតិថិជន​នៅសប្ដាហ៍​នេះ ជាមួយ​នឹង​សមាជិក​ក្រុម​ផ្សេង​មួយ ។ សូម​នឹក​ស្រម៉ៃ​ថា មនុស្ស​ម្នាក់​ទៀត​នោះ ជា​អតិថិជន​របស់​អ្នក ។ សូម​ពិភាក្សា​នូវ​សំណួរ​មួយ​ចំនួន​ដូច​ខាង​ក្រោម នៅពេល​វា​ទាក់ទង​នឹង​អាជីវកម្ម ឬ​គំនិត​អាជីវកម្ម​របស់​អ្នក ។ សូម​កត់ត្រាទុក ! បន្ទាប់​មក​សូម​ផ្លាស់​តួ ។ សូម​ផ្ដល់​មតិកែ​លម្អ​ដែល​មាន​ប្រយោជន៍​អំពី​គ្នាទៅវិញទៅមក ហើយ​ហាត់​នូវ​ភាពទន់ខ្សោយ​នានា ។

រូបភាព
រូបសញ្ញា​សៀវភៅ​កំណត់ហេតុ
អាន ៖

រៀងរាល់​ថ្ងៃ​ក្នុង​សប្ដាហ៍​នេះ នៅពេល​អ្នក​និយាយ​ជាមួយ​នឹង​អតិថិជន សូម​សរសេរ​នូវអ្វី​ដែល​អ្នក​បាន​រៀន​ចូលក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។

ពិភាក្សា ៖តើ​អ្នក​នឹង​សួរ​អតិថិជន​អ្នក​អ្វី​ខ្លះ​ក្នុង​សប្ដាហ៍​នេះ ? សូម​សរសេរ​គំនិត​អ្នក​នៅត្រង់​នេះ ឬ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ៖

តើ​ខ្ញុំ​ធ្វើការ​ស្រាវជ្រាវ​ទីផ្សារ​យ៉ាង​ដូចម្ដេច ?

អាន ៖នៅពេល​យើង​ធ្វើ​ការ​ស្រាវជ្រាវ​ទីផ្សារ យើង​នឹង​ចាំបាច់​ត្រូវ​វាយ​តម្លៃ​នូវ​អ្វី​ដែល​យើង​បាន​រៀន ។ សូម​អនុវត្ត​ដំណើរការ​នៃការ​វាយ​តម្លៃ ។

អនុវត្ត ៖សូម​ជ្រើសរើស​សមាជិក​ក្រុម​ផ្សេង​មក​ធ្វើ​ការ​ជាមួយ​អ្នក ។ សូម​មើល​ទៅលើ​ប្រាក់ចំណេញ ការ​ប្រកួតប្រជែង និង​អ្នក​ផ្គត់ផ្គង់​ទំនិញ​នៃ​អាជីវកម្ម​ពីរ​ដូច​ខាង​ក្រោម​យ៉ាង​ខ្លី ។

តូប​លក់​ផ្លែឈើ

ការ​វាយតម្លៃ

ចំនួន​លក់ ( ជា​មធ្យម​ប្រចាំ​ថ្ងៃ )

២០០

ឯកតា/ខែ

៥០០០

ថ្លៃលក់

៥ ក្នុងមួយ​ផ្លែ ( ជា​មធ្យម )

ការលក់/ខែ

២៥០០០

ការ​ចំណាយ​ទិញ

៤ ក្នុងមួយ​ផ្លែ ( ជា​មធ្យម )

ការចំណាយ/ខែ

( ២០២០០ )

ការ​ប្រកួតប្រជែង

មាន​តូប​លក់​ផ្លែឈើ​ចំនួន ៦

ប្រាក់​ចំណេញ

៤៨០០

អ្នក​ផ្គត់ផ្គង់​ទំនិញ

មាន​អ្នក​ផ្គត់ផ្គង់​ទំនិញ ២​នាក់ នៅ​ឆ្ងាយ

សំលៀក​បំពាក់​កុមារ

ការ​វាយតម្លៃ

ចំនួន​កំប្លេ​ដែល​បាន​លក់ ( ជាមធ្យម​ប្រចាំថ្ងៃ )

២០

ឯកតា/ខែ

៥០០

ថ្លៃលក់

១០០ ក្នុង​មួយ​កំប្លេ ( ជា​មធ្យម )

ការលក់/ខែ

៥០០០០

ការ​ចំណាយ​ទិញ

៨០ ក្នុង​មួយ​កំប្លេ ( ជា​មធ្យម )

ការចំណាយ/ខែ

( ៤០០០ )

ការ​ប្រកួតប្រជែង

គ្មាន​នៅជិត

ប្រាក់​ចំណេញ

១០០០០

អ្នក​ផ្គត់ផ្គង់​ទំនិញ

មាន​អ្នក​ផ្គត់ផ្គង់​ទំនិញ ៣ នៅ​ជិត

ពិភាក្សា ៖តើ​អាជីវកម្ម​មួយ​ណា​ដែល​អ្នក​នឹង​ជ្រើសរើស​យក ? ហេតុអ្វី ?

ចេញ​មកពី​អ្វី​ដែល​យើង​បាន​ពិភាក្សា​ថ្ងៃនេះ តើ​សំណួរ​ផ្សេង​ទៀត​អ្វី​ខ្លះ ដែល​អ្នក​នឹង​សួរ​អំពី អាជីវកម្ម​ទាំងនេះ ឬ​អតិថិជន​របស់​ពួកគេ ?

អាន ៖នៅក្នុង​សប្ដាហ៍​នេះ យើង​នឹង​រៀបចំ​ដើម្បី​សម្រេច​ចិត្ត​អំពី​អាជីវកម្ម​របស់​យើង ! អំឡុង​សប្ដាហ៍ យើង​នឹង​រំឭក​នូវ​អ្វី​ទាំងអស់​ដែល​យើង​បាន​រៀន​ឡើងវិញ ហើយ​មក​ការប្រជុំ​លើក​ក្រោយ​ដោយ​មាន​គំនិត​អាជីវកម្ម​មួយ​មក​ជាមួយ ( ទោះ​ជា​អាជីវកម្ម​ថ្មី ឬ​អាជីវកម្ម​បាន​កែលម្អ​ក្ដី ) ។ បើ​យើង​មាន​អាជីវកម្ម​រួច​ហើយ យើង​នឹង​សម្រេច​ចិត្ត​ថា​តើ​វា​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​យើង​ឬ​ទេ ។

បោះពុម្ព