ការបោះពុម្ពផ្សាយលើកមុន
តាំង​ចិត្ត


តាំង​ចិត្ត

សញ្ញា​ព្រួញ​ពណ៌​ក្រហម

តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់កំណត់​ម៉ោង ១០ នាទី​សម្រាប់​វគ្គ​ការតាំងចិត្ត​នេះ ។

អនុវត្ត ៖សូម​ជ្រើសរើស​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សម្រេច​ចិត្ត​ពេលណា និង​របៀប​ណា​ដែល​អ្នក​នឹង​ទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក ។

ឈ្មោះដៃ​គូ​ធ្វើ សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​អាន​ការតាំងចិត្ត​នីមួយៗ​របស់​អ្នក​ឲ្យ​ឮៗ​ដល់​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សន្យា​ថា​រក្សា​ការតាំងចិត្ត​របស់​អ្នក ! សូម​ចុះ​ហត្ថលេខា​ខាង​ក្រោម​នេះ ។

ការ​តាំងចិត្ត​របស់​ខ្ញុំ

ខ្ញុំ​នឹង​សាកល្បង​យ៉ាង​ហោច​ណាស់​វិធី​ពីរ​យ៉ាង ដើម្បី​ផ្តល់​ជម្រើស​បង្កើន​ការលក់​ជាមួយ​នឹង​អតិថិជន ១០​នាក់ ឬ​ច្រើន​ជាង​នេះ​ ។

ខ្ញុំ​នឹង​សាកល្បងយ៉ាង​ហោច​ណាស់​វិធី​ពីរ​យ៉ាង​ដើម្បី​បន្ថយ​ចំណាយ​ថេរ និង​ចំណាយ​ប្រែប្រួល​របស់​ខ្ញុំ​ ។

ខ្ញុំ​នឹង​សម្រេច​គោលដៅ​អាជីវកម្ម​ប្រចាំ​សប្ដាហ៍​របស់​ខ្ញុំ ៖

ខ្ញុំ​នឹង​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ថ្ងៃ​នេះ ហើយ​បង្រៀន​វា​ដល់​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​បន្ថែម​ប្រាក់ទៅក្នុង​ប្រាក់​សន្សំ​របស់​ខ្ញុំ--ទោះ​ជា​មួយ​កាក់ ឬ ពីរ​កាក់​ក្ដី ។

ខ្ញុំ​នឹង​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

តើ​ខ្ញុំ​នឹង​រាយការណ៍​ពី​ការ​រីកចម្រើន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖មុន​ការ​ប្រជុំ​លើក​ក្រោយ សូម​ប្រើ​តារាង​ការ​តាំងចិត្ត​នេះ ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់​អ្នក ។ នៅក្នុង​ប្រអប់​ខាង​ក្រោម សូម​ដាក់ « បាទ/ច៎ាស » « ទេ » ឬ​ចំនួន​ដង​ដែល​អ្នក​រក្សា​ការ​តាំងចិត្ត ។

បាន​សាកល្បង​វិធី​ពីរ​យ៉ាង​ដើម្បី​ផ្តល់​ជម្រើស​បង្កើន​ការលក់​ជាមួយ​អតិថិជន​យ៉ាង​ហោចណាស់ ១០ នាក់ ( សូម​សរសេរ​ចំនួន# )

បាន​សាកល្បង​យ៉ាង​ហោច​ណាស់​វិធីពីរ​យ៉ាង ដើម្បី​បន្ថយ​ការ​ចំណាយ​ ( សូម​សរសេរ​ចំនួន# )

បាន​សម្រេច​គោលដៅ​អាជីវកម្ម​ប្រចាំ​សប្ដាហ៍ ( បាទ/ច៎ាស/ទេ )

បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ/ច៎ាស/ទេ )

បាន​បន្ថែម​ការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )

បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ/ច៎ាស/ទេ )

អាន ៖នៅក្នុង​ការ​ប្រជុំ​លើក​ក្រោយ​របស់​យើង យើង​នឹង​ធ្វើ​ការវាយ​តម្លៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន​របស់​យើង​ម្ដងទៀត​ដើម្បី​មើល​ថា តើ​យើង​កំពុង​តែ​មានភាព​ខ្លួនទីពឹង​ខ្លួនច្រើន​ជាង​មុន​ឬ​ទេ ។ យើង​នឹង​ចាំបាច់​ត្រូវ​នាំ​យក​កូនសៀវភៅ មាគ៌ា​របស់​ខ្ញុំឆ្ពោះ​ទៅកាន់​ភាព​ខ្លួនទីពឹង​ខ្លួន មក​ជាមួយផង ។

អាន ៖សូម​ជ្រើសរើស​នរណា​ម្នាក់​ឲ្យ​សម្របសម្រួល​ប្រធានបទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ នៅ​សប្តាហ៍​ក្រោយ ។

សុំ​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

សូម​ស្វាគមន៍​ចំពោះ​មតិ​កែលម្អ

សូម​ផ្ញើ​គំនិត មតិកែលម្អ យោបល់ និង​បទពិសោធន៍​របស់​អ្នក​ទៅ​កាន់ srsfeedback@ldschurch.org.

កំណត់​ចំណាំ​សម្រាប់​អ្នក​សម្របសម្រួល ៖

សម្រាប់​ការប្រជុំ​លើក​ក្រោយ សូម​យក​សៀវភៅ មាគ៌ា​របស់​ខ្ញុំ​ឆ្ពោះ​ទៅកាន់​ភាព​ខ្លួន​ទីពឹង​ខ្លួន​​មក​ប្រាំ​ក្បាល​បន្ថែម ។