ការបោះពុម្ពផ្សាយលើកមុន
តាំង​ចិត្ត


តាំង​ចិត្ត

សញ្ញា​ព្រួញ​ពណ៌​ត្នោត

តើ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ប្រចាំ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់កំណត់​ម៉ោង ១០ នាទី​សម្រាប់​វគ្គ​ការតាំងចិត្ត​នេះ ។

អនុវត្ត ៖សូម​ជ្រើសរើស​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សម្រេច​ចិត្ត​ពេលណា និង​របៀប​ណា​ដែល​អ្នក​នឹង​ទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក ។

ឈ្មោះដៃ​គូ​ធ្វើ សកម្មភាព

ព័ត៌មាន​ទាក់ទង

សូម​អាន​ការតាំងចិត្ត​នីមួយៗ​របស់​អ្នក​ឲ្យ​ឮៗ​ដល់​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​សន្យា​ថា​រក្សា​ការតាំងចិត្ត​របស់​អ្នក ! សូម​ចុះ​ហត្ថលេខា​ខាង​ក្រោម​នេះ ។

ការ​តាំងចិត្ត​របស់​ខ្ញុំ

ខ្ញុំ​នឹង​យក​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​ខ្ញុំ​មក ព្រម​ជាមួយ​នឹង​កំណត់ត្រា​ចំណូល និង ចំណាយ​មក​ការ​ប្រជុំ​យើងលើក​ក្រោយ ។

ខ្ញុំ​នឹង​សម្រេច​គោលដៅ​អាជីវកម្ម​ប្រចាំ​សប្ដាហ៍​របស់​ខ្ញុំ ៖

ខ្ញុំ​នឹង​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ថ្ងៃ​នេះ ហើយ​បង្រៀន​វា​ដល់​គ្រួសារ​របស់​ខ្ញុំ ។

ខ្ញុំ​នឹង​បន្ថែម​ប្រាក់ទៅក្នុង​ប្រាក់​សន្សំ​របស់​ខ្ញុំ--ទោះ​ជា​មួយ​កាក់ ឬ ពីរ​កាក់​ក្ដី ។

ខ្ញុំ​នឹង​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

ហត្ថលេខា​របស់​ខ្ញុំ

ហត្ថលេខា​របស់​ដៃ​គូ​សកម្មភាព

តើ​ខ្ញុំ​នឹង​រាយការណ៍​ពី​ការ​រីកចម្រើន​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖មុន​ការ​ប្រជុំ​លើក​ក្រោយ សូម​ប្រើ​តារាង​ការ​តាំងចិត្ត​នេះ ដើម្បី​កត់ត្រា​ការរីកចម្រើន​របស់​អ្នក ។ នៅក្នុង​ប្រអប់​ខាង​ក្រោម សូម​ដាក់ « បាទ/ច៎ាស » « ទេ » ឬ​ចំនួន​ដង​ដែល​អ្នក​រក្សា​ការ​តាំងចិត្ត ។

បាន​យក​កំណត់ត្រា​ចំណូល និងចំណាយ​មក ( បាទ/ច៎ាស/ទេ )

បាន​សម្រេច​គោលដៅ​អាជីវកម្ម​ប្រចាំ​សប្ដាហ៍ ( បាទ/ច៎ាស/ទេ )

បាន​អនុវត្ត​គោលការណ៍ មូលដ្ឋាន​គ្រឹះ ហើយ​បាន​បង្រៀន​វា​ដល់​គ្រួសារ ( បាទ/ច៎ាស/ទេ )

បាន​បន្ថែម​ការសន្សំប្រាក់ ( បាទ/ច៎ាស/ទេ )

បាន​រាយការណ៍​ទៅ​ដៃគូ​សកម្មភាព ( បាទ/ច៎ាស/ទេ )

អាន ៖សូម​ជ្រើសរើស​នរណា​ម្នាក់​ឲ្យ​សម្របសម្រួល​ប្រធានបទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ នៅ​សប្តាហ៍​ក្រោយ ។ ( ពុំ​ចេះ​របៀប​ដើម្បី​សម្របសម្រួល​ប្រធាន​បទ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ឬ ? សូម​អាន ទំព័រ ១១ ហើយនឹង ​ខាង​ក្នុង​គម្រប​មុខ ) ។

សុំ​ឲ្យ​នរណា​ម្នាក់​អធិស្ឋាន​បិទ ។

សូម​ស្វាគមន៍​ចំពោះ​មតិ​កែលម្អ

សូម​ផ្ញើ​គំនិត មតិកែលម្អ យោបល់ និង​បទពិសោធន៍​របស់​អ្នក​ទៅ​កាន់ srsfeedback@ldschurch.org.