ការបោះពុម្ពផ្សាយលើកមុន
ធនធាន​នានា


ធនធាន​នានា

យើង​អាច​ធ្វើ​ដូចនេះ​បាន !

សូម​ជ្រើសរើស​តួ ហើយ​ដើរតួ​ដូច​ខាង​ក្រោម ៖

ម៉ារៀ ៖ អស្ចារ្យ​ណាស់ វា​ពិត​ជា​ដំណើរការ ! ទីបំផុត ខ្ញុំ​បាន​ឃើញ​វា​ហើយ ។

ស្វាមី​របស់​ម៉ារៀ ឌីអាហ្គោ តើ​អូន​កំពុង​និយាយ​អំពី​អ្វី ? ការងារ​អ្វី?

ម៉ារៀ ៖ អ្វីៗ​គ្រប់​យ៉ាង​ត្រូវគ្នា​ណាស់ ។ កាល​ពី​ដប់ពីរ​សប្ដាហ៍​កន្លង​ទៅ ពេល​យើង​ចាប់​ផ្ដើម​ទៅកាន់​ក្រុម​ភាព​ខ្លួនទីពឹង​ខ្លួន​របស់​យើង អូន​គ្មាន​យោបល់​អ្វី​សោះ ថា​វា​នឹង​កែលម្អរ​អាជីវកម្ម​របស់​យើង​ខ្លាំង​ប៉ុណ្ណា​ទេ ។ ការតាំងចិត្ត​ដែល​យើង​បាន​រក្សា រឿង​ទាំងឡាយ​ដែល​យើង​បាន​រៀន​នៅក្នុង​ក្រុម​ភាព​ខ្លួនទីពឹង​ខ្លួន​របស់​យើង —អ្វីៗ​គ្រប់​យ៉ាង​គឺ​ត្រឹមត្រូវ !

ឌី​អាហ្គោ ៖ បាទ បង​បានឃើញ​ដូចគ្នា​នេះ ជាមួយនឹង​ក្រុម​ភាព​ខ្លួនទីពឹងខ្លួន​ស្រាវជ្រាវ​ការងារ​របស់​បងដែរ ។ ឥឡូវ​បង​មាន​ការងារ​ដ៏ល្អ​នៅ​មន្ទីរពេទ្យ ។ ដោយ​មាន​ប្រាក់​ចំណូល​ពី​ការងារ​របស់​បង​និង​អាជីវកម្ម​លក់​ស៊ុត ទីបំផុត យើង​នឹង​អាច​ទំនុក​បម្រុង​គ្រួសារ​របស់​យើង​ហើយ ។ អ្វីៗ​គ្រប់​យ៉ាង​គឺ​ត្រូវ​ល្អ​ណាស់ ។

ម៉ារៀ ៖ ឌីអាហ្គោ វា​ពុំ​មែន​គ្រាន់តែ​អាជីវកម្ម​របស់​អូន​ប៉ុណ្ណោះ​ទេ ។ វា​ជា​អាជីវកម្ម​របស់​យើង ។ អរគុណ​បង​ដែល​ខំធ្វើការ​យ៉ាង​ខ្លាំង​នៅ​កន្លែង​ការងារ​របស់​បង ហើយ​មក​ជួយ​អូន​ក្នុង​អាជីវកម្ម​លក់​ស៊ុត​ទៀត​នោះ ។

ឌីអាហ្គោ ៖ វា​ក៏​ជា​អាជីវកម្ម​របស់​ព្រះអម្ចាស់​ផងដែរ ។ យើង​បាន​ថ្វាយ​កិច្ចខិតខំ​អាជីវកម្ម​របស់​យើង​ទៅលើ​ទ្រង់ អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​អធិស្ឋាន​សម្រាប់​អាជីវកម្ម​របស់​យើង ។

ម៉ារៀ ៖ យើង​ចាំបាច់​ត្រូវ​មើល​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​អាជីវកម្ម​លក់​ស៊ុត​របស់​យើង ។ យើង​បាន​និយាយ​ទៅ​អតិថិជន ហើយ​នឹង​ម្ចាស់​អាជីវកម្ម​ដទៃ​ទៀត ដើម្បី​គិត​ពីអ្វី​ដែល​ពួកគេ​ចង់បាន ។ មាន​ចាំទេ ? យើង​បាន​ដឹង​ថា យើង​គួរ​តែ​លក់​ទឹកដោះ​គោ​ជាមួយ​នឹង​ស៊ុត​របស់​យើង​ផងដែរ ។

ឌីអាហ្គោ ៖ បាទ ហើយ​យើង​បាន​រកមើល​កន្លែង​ដែល​យើង​អាច​ទិញ​ស៊ុត និង​ទឹកដោះ​គោ ។ យើង​បាន​សម្រេច​ចិត្ត​ថា វា​ពុំ​មែន​ជាគំនិត​ល្អ​សម្រាប់​យើង​ដើម្បី​ទិញ​ពពែ​ហើយ​យក​ទឹកដោះ​វា​នោះ​ទេ ។ វា​ប្រសើរ​ជាង​ដើម្បី​ទិញ​ទឹកដោះ​គោ​ស្រស់ៗ​ពី ពេត្រូ ជា​អ្នក​ដែល​មាន​ពពែ​ច្រើន​នោះ​តែ​ម្តង ។

ម៉ារៀ ៖ បន្ទាប់​មក​យើង​បាន​រៀន​ពី​របៀប​ដើម្បី​បង្កើត​ប្រាក់​រាល់​ថ្ងៃ ។ ខ្ញុំ​បាន​រក្សា​កំណត់​ត្រា​តាមដាន​អ្វីៗ​ទាំងអស់ ដែល​យើង​ចំណាយ និង​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​ដែល​មនុស្ស​ទិញ​ពី​យើង​នោះ ។ យើង​រក​បាន​ប្រាក់​កាន់តែ​ច្រើន នៅពេល​យើង​ចាប់​ផ្ដើម​ធ្វើ​ការ​ដឹកជញ្ជូន​ដល់​ផ្ទះ ។

ឌីអាហ្គោ ៖ ហើយ​ខ្ញុំ​ក៏​តែងតែ​កត់ត្រា​តាមដាន​ថា​យើង​ចំណាយ​ប៉ុន្មាន និង​យើង​រកប្រាក់​បាន​ប៉ុន្មាន​សម្រាប់​គ្រួសារ​យើង​ផងដែរ ។ យើង​អាច​បង់​ថ្លៃ​សម្ភារ​សាលារៀន​របស់​កូនៗ​ហើយ​ឥឡូវ​នេះ ។

ឌីអាហ្គោ ៖ ណាអូមី បាន​ជួយ​យើង​គិត​របៀប​ដើម្បី​លក់​ឲ្យ​បាន​ច្រើន ។ យើង​បាន​ចាប់​ផ្ដើម​សួរ​សំណួរ​ដល់​អតិថិជន ស្ដាប់​ពួកគេ ហើយ​ធ្វើ​ការ​ផ្ដល់យោបល់ ។ យើង​លើក​ទឹកចិត្ត​អតិថិជន​ឲ្យ​ទិញ​ស៊ុត​កាន់តែ​ច្រើន ហើយ​ទិញ​ទឹកដោះ​គោ ។ នោះ​ជា​គំនិត​ល្អណាស់ ដើម្បី​ឲ្យ​សូហ្វីយ៉ា ធ្វើការ​ដឹកជញ្ជូន​ទៅ​តាម​ផ្ទះ ។ យើង​បាន​ស្គាល់​អតិថិជន​កាន់​តែ​ប្រសើរ ហើយ​ក្លាយ​ជា​មិត្ត​នឹង​ពួកគេ​ជាច្រើន​នាក់ ។

ឌីអាហ្គោ ៖ បន្ទាប់​មក ជាមួយ​នឹង​អតិថិជន​ថ្មី​ទាំងអស់ យើង​ត្រូវការ​ស៊ុត​ច្រើន​រាល់ថ្ងៃ ហើយ​យើង​បាន​រៀន​អំពី​ការ​ខ្ចីប្រាក់​ដើម្បី​ទិញ​មាន់​ថែម ។ ខ្ញុំ​រីករាយ​ដែល​យើង​ពុំ​ខ្ចី​ប្រាក់កម្ចី​ពី​ដំបូង​នោះ ។ យើង​នឹង​ពុំ​មាន​លទ្ធភាព​បង់សង​ទេ ។ យើង​គ្រាន់តែ​ត្រូវការ​ប្រាក់កម្ចី​តិច ដើម្បី​ទិញ​មាន់​ថែម​តិចតួច​ប៉ុណ្ណោះ ។

ម៉ារៀ ៖ ឃើញ​ទេ ? ! អ្វីៗ​គ្រប់យ៉ាង​ត្រូវ​គ្នា​ណាស់ ។ ឥឡូវ​យើង​គ្រាន់តែ​ត្រូវការ​រកមើល​វិធី​ដើម្បី​កាត់បន្ថយ​ប្រាក់ចំណាយ និង​បង្កើន​ចំនួន​លក់​ប៉ុណ្ណោះ ។

ឌីអាហ្គោ ៖ មែនហើយ ។ យើង​អាច​ធ្វើ​ដូចនេះ​បាន !

សូម​ត្រឡប់​ទៅ ទំព័រ ១៨៤ ​វិញ

អាជីវកម្ម​របស់​ខ្ញុំ​ក្នុង​ប្រាំនាទី

អ្នក​សម្របសម្រួល​គួរ​តែ​អាន​ចំណុច​ដូច​ខាង​ក្រោម​ខណៈ​ដែល​សមាជិក​ក្រុម​ផ្សេងទៀត​ផ្ទៀង​តាម​ជាមួយ ទំព័រ ១៨៧ ។

ម៉ារៀ ៖ ខ្ញុំ​ភ័យ​បន្ដិច​ក្នុងការ​ធ្វើ​បទបង្ហាញ​ប៉ុន្ដែ​ខ្ញុំ​បាន​ស្គាល់​អ្នក​ទាំងអស់​គ្នា​ច្បាស់​ហើយ ។ ខ្ញុំ​នឹង​មិន​អី​ទេ ។ ផ្នែកទី ១—ខ្ញុំ​ត្រូវ​ពិពណ៌នា​អំពី​អាជីវកម្ម​របស់​ខ្ញុំ ។ អាជីវកម្ម​របស់​ខ្ញុំ គឺ​លក់ស៊ុត និង ទឹកដោះ​គោ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដោយ​លក់តែ​ស៊ុត​ប៉ុណ្ណោះ​កាល​ពី​ពីរបី​ខែ​មុន ។ ខ្ញុំ​បាន​បន្ថែម​ការលក់​ទឹកដោះ​គោ​ក្រោយ​ពី​ខ្ញុំ​បាន​ដឹង​ថា អតិថិជន​ខ្ញុំ​ចង់​ទិញ​វា ។ ខ្ញុំ​ក៏​មាន​សេវា​ដឹកជញ្ជូន​ដល់​ផ្ទះ​ដែរ​ឥឡូវ​នេះ ។ អាជីវកម្ម​របស់​ខ្ញុំ កំពុង​ដំណើរការ​កាន់តែ​ល្អ ចាប់តាំង​ពី​ខ្ញុំ​មក​ក្រុម​ភាពខ្លួនទីពឹង​ខ្លួន​នេះ ។

ម៉ារៀ ៖ ផ្នែកទី ២ គឺ​អំពី​សំណួរ​ប្រចាំ​សប្ដាហ៍ ។ សំណួរ​ទាំងឡាយ បាន​ជួយ​ខ្ញុំ​ទាំងអស់ ។ ប៉ុន្តែ​បើ​ខ្ញុំ​ត្រូវ​ជ្រើសរើស​មួយ​សំណួរ​ដែល​បាន​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ​ជាងគេ​បំផុត គឺ​ការ​បែងចែក​ហិរញ្ញវត្ថុ​អាជីវកម្ម និង ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ។ មុននោះ ប្រាក់​ទាំងឡាយ​ដែល​ខ្ញុំ​រកបាន​ក្នុង​អាជីវកម្ម គឺ​ច្របល់​គ្នា​នឹង​ប្រាក់​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ហើយ​ត្រូវ​បាន​យក​មក​ចំណាយ ។ វា​មិន​ងាយ​ស្រួល​ទេ ។ ឥឡូវ​ខ្ញុំ​រក្សា​ទុក​វា​ដាច់​ដោយ​ឡែក​ពីគ្នា ។

ម៉ារៀ ៖ ផ្នែកទី ៣—កំណត់ត្រា​ហិរញ្ញវត្ថុ និង ការ​សន្សំប្រាក់ ។ ខ្ញុំ​អាច​សន្សំ​ប្រាក់ ៩ ក្នុង ១២ សប្ដាហ៍ ។ ខ្ញុំ​រក្សា​កំណត់ត្រា​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ​អស់ ៨ សប្ដាហ៍​មិន​ដែល​ខាន​សោះ​ឡើយ ។ ខ្ញុំ​បាន​ធ្វើ​ដូចគ្នា​ចំពោះ​កំណត់ត្រា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ។ ខ្ញុំ​ដាក់​ផែនការ​បន្ដ​រក្សា​កំណត់ត្រា ។ ខ្ញុំ​ពិត​ជា​ដឹង​ថា​ខ្ញុំ​រកបាន​ប្រាក់​ប៉ុន្មាន ហើយ​ខ្ញុំ​បាន​ចំណាយ​ប៉ុន្មាន ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់​ដើម្បី​មាន​ប្រាក់​សន្សំ ។ ខ្ញុំ​ពុំ​ធ្លាប់​មាន​ដូចនេះ​ពីមុនទេ ។ វា​លួងលោម​ខ្ញុំ​ដោយ​ដឹង​ថា​វា​មាន​នៅទី​នោះ ។

ម៉ារៀ ៖ ល្អ ឥឡូវ​សម្រាប់​ផ្នែក​ទី ៤—ការ​បន្ដ​ដើម្បី​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ច្រើន​កាលពី ១២ សប្ដាហ៍​មុន ។ ខ្ញុំ​ចង់​បន្ដ​រៀន​វា ។ ខ្ញុំ​នឹង​ចូលរួម​ក្នុង​ក្រុម​ម្ចាស់​អាជីវកម្ម​របស់​ស្ដេក​យើង ។

ម៉ារៀ ៖ ផ្នែក​ចុង​ក្រោយ ។ ផ្នែកទី ៥ គឺ​ជា​គោលដៅ​អាជីវកម្ម ។ នៅ​ក្នុង​មួយ​ឆ្នាំ ខ្ញុំ​ចង់​ឲ្យ​អាជីវកម្ម​របស់​ខ្ញុំ​មាន​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់ ដែល​ខ្ញុំអាច​ជួល​កន្លែង​មួយ​នៅក្នុង​កន្លែង​ទីផ្សារ​ដ៏​កុះករ​មួយ ។ នោះ​នឹង​ជួយ​ខ្ញុំ​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​កាន់តែ​ខ្លាំង ។

អរគុណ ដល់​អ្នក​គ្រប់គ្នា ។ អ្នក​ពិតជា​បាន​ជួយខ្ញុំ​កែលម្អ​អាជីវកម្ម​របស់​ខ្ញុំ !

សូម​ត្រឡប់​ទៅ ទំព័រ ១៨៧​វិញ

កំណត់​ចំណាំ

កំណត់​ចំណាំ

កំណត់​ចំណាំ

បោះពុម្ព