ធនធាននានា កុំសម្លាប់មាន់ ៖ ផ្នែកទី ១ សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ សាច់រឿង ៖ ម៉ារៀ មានមាន់ច្រើនក្បាល ហើយអាចផ្គត់ផ្គង់ដល់គ្រួសារនាងតាមរយៈការលក់ស៊ុតវាទៅឲ្យហាង និងភោជនីយដ្ឋានក្នុងមូលដ្ឋាន ។ ម៉ាទីអូ ជាបងប្រុសរបស់ម៉ារៀ បានមកលេង ។ ម៉ាទីអូ ៖ ម៉ារៀ ។ ម៉ារៀ ៖ សួស្ដី ម៉ាទីអូ ។ បងសុខសប្បាយជាទេ ? ម៉ាទីអូ ៖ សុខសប្បាយទេ ។ អស្ចារ្យណាស់ ! មើលទៅស៊ុតមាន់ទាំងនោះហ្ន៎ ។ អាជីវកម្មរបស់ឯងដំណើរការល្អមែន ! ម៉ារៀ ៖ ច៎ាស ហើយខ្ញុំមានអំណរគុណណាស់ ។ ខ្ញុំបានប្រើនូវអ្វី ដែលខ្ញុំបានរៀននៅក្នុងក្រុមភាពខ្លួនទីពឹងខ្លួន ។ ខ្ញុំបានរក្សារាល់ការតាំងចិត្តរបស់ខ្ញុំ ហើយវាត្រូវមែន ! ព្រះអម្ចាស់ ពិតជាប្រទានពរដល់យើង ។ រាល់ការខិតខំទាំងអស់ ពិតជាមិនខាតបង់កម្លាំងទេ ។ ម៉ាទីអូ ៖ អស្ចារ្យមែន ។ បងគួរចូលរួមនឹងក្រុមនោះដែរ ។ ឥឡូវ បងក៏មានដំណឹងល្អខ្លះៗផងដែរ ! បងបានរកផ្ទះមួយសម្រាប់គ្រួសារបងហើយ ! ទីបំផុត យើងមានទឹកម៉ាស៊ីនប្រើ-- និងមានបង្អួច ! តែបងពុំមានប្រាក់គ្រប់គ្រាន់ទេឥឡូវនេះ ។ បងត្រូវការ ១០០០ ដើម្បីផ្លាស់ទៅនៅផ្ទះនោះ ។ បងមិនចង់បាត់បង់កន្លែងនេះទេ ម៉ារៀ ។ វាល្អណាស់សម្រាប់យើង ។ តើប្អូនព្រមជួយបងទេ ? ម៉ារៀ ៖ ម៉ាទីអូ ប្អូនចង់ជួយបង ហើយប្អូនអាចឲ្យបង ១០០០ ប៉ុន្តែប្អូននឹងត្រូវលក់មាន់ ។ សូមត្រឡប់ទៅ ទំព័រ ៦៦ វិញ កុំសម្លាប់មាន់ ៖ ផ្នែកទី ២ សូមប្តូរវេនគ្នាអានកថាខណ្ឌខាងក្រោម ។ សូមនឹកស្រមៃថាអ្នកធ្វើការនៅសណ្ឋាគារមួយ ។ តើអ្នកអាចយកប្រាក់ពីសណ្ឋាគារនោះ គ្រប់ពេលដែលអ្នកចង់បានទេ ? តើបងប្រុសអ្នកអាចយកប្រាក់នៅពេលណាដែលគាត់ត្រូវការបានឬទេ ? ពួកគេអាចនឹងចាប់គាត់ដាក់គុក ! ឥឡូវគិតអំពីអាជីវកម្មរបស់អ្នក ។ អាជីវកម្មរបស់អ្នកត្រូវការពង្រីក និងរីកចម្រើន ដូច្នេះអ្នកអាចរក្សាការតាំងចិត្តដើម្បីមានភាពខ្លួនទីពឹងខ្លួន ។ អាជីវកម្មរបស់អ្នកគឺជាឧបករណ៍មួយ ដែលព្រះអម្ចាស់អាចប្រើដើម្បីប្រទានពរដល់អ្នក ។ បើវាមានជោគជ័យ អ្នកនឹងអាចប្រទានពរដល់មនុស្សជាច្រើនទៀត ។ ដូច្នេះ តើអ្នកការពារអាជីវកម្មរបស់អ្នក ដើម្បីជួយឲ្យវាជោគជ័យយ៉ាងដូចម្ដេច ? តើអ្នកគួរដកប្រាក់ពីអាជីវកម្មរបស់អ្នកនៅរាល់ពេលអ្នកមានតម្រូវការផ្ទាល់ខ្លួនឬ ? តើបងប្រុសអ្នក ឬអ្នកជិតខាងគួរដកប្រាក់នោះឬ ? នេះគឺជាគន្លឹះ ៖ អ្នកនិងអាជីវកម្មអ្នក គឺផ្សេងពីគ្នា ! ត្រូវតែមានកន្លែងដាច់ដោយឡែកពីគ្នា ដើម្បីរក្សាប្រាក់អាជីវកម្ម និង ប្រាក់ផ្ទាល់ខ្លួន ។ អ្នកអាចប្រើប្រអប់ ឬគណនីធនាគារផ្សេងគ្នា ។ អ្នកក៏ចាំបាច់ត្រូវរក្សាកំណត់ត្រាសម្រាប់ប្រាក់អាជីវកម្ម និងប្រាក់ផ្ទាល់ខ្លួនផ្សេងពីគ្នាដែរ ៖ កន្លែងផ្សេងគ្នា និងកំណត់ត្រាផ្សេងគ្នា ។ ប៉ុន្តែ តើអ្នកដកលុយចេញពីអាជីវកម្មរបស់អ្នកសម្រាប់គ្រួសារអ្នកយ៉ាងដូចម្ដេច ? មែនហើយ តើរឿងនេះនឹងកើតឡើងយ៉ាងម៉េច បើអ្នកធ្វើការសម្រាប់អ្នកផ្សេងនោះ ? មនុស្ស ឬអាជីវកម្មនោះ នឹងបង់ថ្លៃប្រាក់ឈ្នួលដល់អ្នក ត្រូវទេ ? ឬបើអ្នកជាអ្នកលក់ អាជីវកម្មអាចបង់ថ្លៃអ្នកជាកម្រៃជើងសារ ។ ប្រាក់ឈ្នួលឬកម្រៃជើងសារអ្នក នឹងក្លាយជាចំណូលរបស់អ្នក—ហើយអ្នកនឹងបង់ដង្វាយមួយភាគក្នុងដប់ពីប្រាក់ចំណូលនេះ ។ បន្ទាប់មក អ្នកអាចចំណាយវាសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់អ្នក ដូចជា អាហារ ឬសំលៀកបំពាក់ — ឬជួយដល់បងប្រុសរបស់អ្នក ។ ជាឧទាហរណ៍ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកគួរតែបង់ថ្លៃឈ្នួលខ្លួនឯងផង—ជាចំនួនជាក់លាក់មួយនៃប្រាក់ប្រចាំសប្ដាហ៍ ។ បើពុំមានសាច់ប្រាក់គ្រប់គ្រាន់នៅក្នុងអាជីវកម្ម ដើម្បីបង់ថ្លៃឈ្នួលទៀងទាត់ទេ នោះអ្នកអាចនៅតែបង់ថ្លៃកម្រៃជើងសារដល់ខ្លួនអ្នក—ជាភាគរយនៃការលក់ ។ មួយណាក៏បាន ជាប្រាក់ឈ្នួល ឬកម្រៃជើងសារ ក្លាយជាចំណូលផ្ទាល់ខ្លួនអ្នក ។ អ្នកបង់ដង្វាយមួយភាគក្នុងដប់ពីចំណូលនេះ ។ បន្ទាប់មក អ្នកអាចប្រើប្រាក់ដែលនៅសល់សម្រាប់អាហារ ជួលផ្ទះ ថ្នាំពេទ្យ និងការសន្សំប្រាក់ ។ នេះជាជំហានសាមញ្ញ—នៃការបំបែកប្រាក់អាជីវកម្មអ្នក ចេញពីប្រាក់ផ្ទាល់ខ្លួន--នឹងការពារទាំងរូបអ្នក និងអាជីវកម្មអ្នក ។ អាជីវកម្មអ្នក អាចពង្រីក និងជោគជ័យ ។ ហើយអ្នកនឹងដឹងថាប្រាក់ណាមកពីគណនីផ្ទាល់ខ្លួនដែលអ្នកអាចប្រើ និងចែកចាយបាន ។ សូមត្រឡប់ទៅ ទំព័រ ៦៧វិញ កុំសម្លាប់មាន់ ៖ ផ្នែកទី ៣ សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖ ម៉ារៀ ៖ ម៉ាទីអូ បើប្អូនលក់មាន់ទាំងអស់ បងដឹងថាអ្វីនឹងកើតឡើងចំពោះអាជីវកម្មប្អូន មែនទេ ? ប្អូននឹងគ្មានស៊ុតលក់ទៀតទេ ។ ហើយអាជីវកម្មប្អូននឹងដាំក្បាលចុះ ។ ហើយបើដូច្នោះមែនតើខ្ញុំនឹងចិញ្ចឹមគ្រួសារខ្ញុំយ៉ាងម៉េចទៅ ? ប្អូនសូមទោស ។ ប្អូនសង្ឃឹមថាបងអាចយល់ថា ប្អូនពុំអាចដកប្រាក់ចេញពីអាជីវកម្មពេលណាក៏បាននោះទេ ។ ប្អូនអាចបានត្រឹមតែបង់ប្រាក់ខែខ្លួនឯងប៉ុណ្ណោះ ។ ប្រាក់ដែលនៅទាំងប៉ុន្មាន គឺសម្រាប់ទប់ឲ្យអាជីវកម្មដំណើរការ ហើយជួយឲ្យវាលូតលាស់ ដូច្នេះយើងអាចក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ។ ពេលយើងក្លាយជាមនុស្សខ្លួនទីពឹងខ្លួន នោះយើងអាចប្រទានពរដល់អ្នកដទៃទៀតបាន ។ ម៉ាទីអូ ៖ ខ្ញុំយល់ហើយ ។ ម៉ារៀ ៖ ទោះជាយ៉ាងណា ប្អូនមាន២០០ ជាការសន្សំផ្ទាល់ខ្លួន ដែលប្អូនអាចឲ្យបង បើវាអាចជួយខ្លះនោះ ។ ម៉ាទីអូ ៖ តាមពិត វាជួយច្រើនណាស់ ។ អរគុណ ម៉ារៀ ។ ម៉ារៀ ៖ មិនអីទេ ។ ប្អូនរីករាយ ដែលប្អូនអាចជួយតិចតួចបាន ។ សូមត្រឡប់ទៅ ទំព័រ ៦៧វិញ អាជីវកម្មទឹកបរិសុទ្ធរបស់អ្នក ៖ ចម្លើយគន្លឹះ សូមត្រឡប់ទៅ ទំព័រ ៧០វិញ កំណត់ចំណាំ បង្កើតកំណត់ចំណាំមួយ