ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូបភាព
រូប​អំពូល​ភ្លើង​ពណ៌​ក្រហម

តើ​ខ្ញុំ​ជួយ​ទាំង​អាជីវកម្ម​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

អាន ៖យើង​គួរ​តែ​ចាប់​ផ្ដើម​រក្សា​កំណត់ត្រា​ប្រាក់​អាជីវកម្ម​របស់​យើង​ពេល​វា​ចូល និង ពេល​វា​ចេញ ។ នោះ​អស្ចារ្យ​ណាស់ ! ប៉ុន្តែ តើ​មាន​រឿង​អ្វីកើត​ឡើង​ពេល​យើង​ត្រូវការ​ប្រាក់​ប្រើ​ប្រាស់​សម្រាប់​តម្រូវការ​ផ្ទាល់ខ្លួន ឬ​គ្រួសារ​នោះ ?

មើល ៖« កុំ​សម្លាប់​មាន់ ៖ ផ្នែក​ទី ១ » ( ពុំមាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៧៦ ) ។

ពិភាក្សា ៖បងប្រុស​របស់​ម៉ារៀ ចង់​ឲ្យ​នាង​ដក​ប្រាក់​ពី​អាជីវកម្ម​របស់​នាង​ទៅ​ឲ្យ​គាត់ ។ ហើយ​នាង​ចង់​ជួយ ។ ប៉ុន្តែ​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ ឬ​បំផ្លាញ​អាជីវកម្ម​របស់​នាង ។ ថែមទៀត នាង​បាន​លះបង់​កម្លាំង​ក្នុង​អាជីវកម្ម​របស់​នាង​ដើម្បី​ជួយ​នាង​ឲ្យ​កាន់តែ​មានភាព​ខ្លួនទីពឹង​ខ្លួន ។ តើ​ម៉ារៀ​គួរ​ធ្វើ​យ៉ាង​ណា ?

អាន ៖សំណួរ​ប្រចាំ​សប្ដាហ៍--​តើ​ខ្ញុំ​ញែក​ប្រាក់​អាជីវកម្ម​ចេញពី​ប្រាក់​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ប្រចាំ​សប្ដាហ៍--ខ្ញុំ​នឹង​ទុក​គណនី ហើយ​កំណត់ត្រា​ប្រចាំ​ថ្ងៃ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ​ដាច់ដោយ​ឡែក​ពី ប្រាក់​គ្រួសារ ហើយ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់ឈ្នួល​ដល់​ខ្លួន​ឯង ។

អំឡុងការ​ប្រជុំ​នេះ យើង​នឹង​រៀន​ជំនាញ​ដើម្បី​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ ហើយ​អនុវត្ត​សកម្មភាព​ទាំងនេះ ។

រូបភាព
ផែនទី​អាជីវកម្ម​ជោគជ័យ

បន្ទាប់មក អំឡុង​សប្ដាហ៍​នេះ យើង​នឹង​ប្រើ​ជំហាន​ជាក់ស្ដែង​ដើម្បី​បំបែក​ហិរញ្ញវត្ថុ​អាជីវកម្ម ចេញពី​ហិរញ្ញវត្ថុ​គ្រួសារ ។ នេះ​នឹង​ក្លាយ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ​ចំពោះ​យើង និង​ក្រុមគ្រួសារ ! សូម​អាន​វគ្គ​ការចំណាយ និង ការលក់​នៃ​ផែនទី​អាជីវកម្ម​ជោគជ័យ ។

ហេតុអ្វី​ខ្ញុំ​គួរ​បំបែក​ប្រាក់​អាជីវកម្ម ចេញ​ពី​ប្រាក់​គ្រួសារ​ដូច្នេះ ?

មើល ៖« កុំ​សម្លាប់​មាន់ ៖ ផ្នែក​ទី ២ » ( ពុំមាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៧៧ ) ។

ពិភាក្សា ៖ចេញ​មក​ពីអ្វី​ដែល​យើង​រៀន​នៅក្នុង​វីដេអូ​នេះ ហេតុអ្វី​បានជា​វាសំខាន់​ដើម្បី​បំបែក​ប្រាក់​អាជីវកម្ម ចេញ​ពី​ប្រាក់​ផ្ទាល់ខ្លួន ហើយ​បង់ថ្លៃ​ឈ្នួល​ខ្លួន​ឯង​ផង​​ដូច្នេះ ?

អាន ៖ម្ចាស់​អាជីវកម្ម​គឺ​ជា​ម្ចាស់ផង និង ជានិយោជិតផង ។ នេះ​អាច​នឹង​កើត​មាន​សំណួរ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន ។

ម្ចាស់​អាជីវកម្ម​ជោគជ័យ​បង់​ដង្វាយមួយភាគ​ក្នុង​ដប់​មុន​នឹង​បង់នអ្វីៗ​ផ្សេង​ទៀត ។

យើង​ដឹង​ថា ពរជ័យ​ដ៏​អស្ចារ្យ​កើត​មក​ពី​ការ​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពី​ចំណូល​របស់​យើង ។ បើ​យើង​រក្សា​ប្រាក់​អាជីវកម្ម​របស់​យើង និង​ប្រាក់​ផ្ទាល់​ខ្លួន​ដាច់​ដោយ​ឡែក​ពីគ្នា នោះ​វា​នឹង​ងាយ​ស្រួល​ជាង​ដើម្បី​គណនា​ប្រាក់​ដង្វាយ​មួយភាគ​ក្នុង​ដប់​របស់​យើង ។

សូម​ចាំ​ជំហាន​ទាំង​នេះ ៖

  1. សូម​រក្សា​ប្រាក់​អាជីវកម្ម និង​ប្រាក់​ផ្ទាល់ខ្លួន ក្នុង​គណនី ឬ​ទីតាំង​ផ្សេង​ពីគ្នា ។

  2. យើង​បង់​ដង្វាយ​មួយភាគ​ក្នុងដប់​ពី​ចំណូល​ផ្ទាល់​ខ្លួន ( ប្រាក់​ខែ ឬ​កម្រៃ​ជើងសារ ) ដែល​យើង​ទទួល​បាន​មក​ពី​អាជីវកម្ម ។

  3. ប្រាក់​នៅក្នុង​អាជីវកម្ម​ពុំ​បង់ដង្វាយ​មួយភាគក្នុង​ដប់ទេ ។ ប្រាក់​ក្នុង​អាជីវកម្ម​ត្រូវបាន​ប្រើ​ដើម្បី​បង់​ចំណាយ​អាជីវកម្ម ប្រាក់ឈ្នួល និង​ការពង្រីក​អាជីវកម្ម ។

ពិភាក្សា ៖ចុះ​បើ​មិត្តភក្ដិ​ឬ គ្រួសារ​ត្រូវការ​ប្រាក់ ដូច​ជា​បងប្រុស​របស់ ម៉ារៀ​វិញ​នោះ ?

សូម​ឲ្យ​មនុស្ស​ម្នាក់​ក្នុង​ក្រុម អាន ឬ​សង្ខេប​រឿង​ប្រៀបធៀប​នៃ​ស្ត្រី​ព្រហ្មចារី​ដប់នាក់​មកពី ម៉ាថាយ ២៥:១–១៣ ។ ហើយ​មាន​ពេល​ខ្លះ ដែល​យើង​ពុំអាច ឬ​ពុំគួរ​ចែកចាយទេ ពេល​នរណា​ម្នាក់​សុំ​យើង​ឲ្យ​ជួយ​នោះ ?

មើល ៖« កុំ​សម្លាប់​មាន់ ៖ ផ្នែក​ទី ៣ » ( ពុំមាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ៧៨ ) ។

ពិភាក្សា ៖តើ​ម៉ារៀ​បាន​ធ្វើ​រឿង​ត្រឹមត្រូវ​ឬ​ទេ ?

ម្ចាស់​អាជីវកម្ម​ជោគជ័យ​ពុំ​លួច​ពី​អាជីវកម្ម​របស់​ពួកគេ​ទេ ។

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ​ពុំ​លួច​ពី​អាជីវកម្ម​របស់​ពួកគេ​ទេ ។

តើ​ខ្ញុំ​រក្សា​កំណត់ត្រា​ផ្សេង​គ្នា​យ៉ាង​ដូចម្ដេច ?

អាន ៖ដូច្នេះ តើ​ខ្ញុំ​បំបែក​ប្រាក់​អាជីវកម្ម​ចេញ​ពី​ប្រាក់​គ្រួសារ​យ៉ាង​ដូចម្ដេច ? យើង​រក្សា​កំណត់ត្រា​ផ្សេងគ្នា ! ម៉ារៀ រក្សា​កំណត់ត្រា​ប្រចាំថ្ងៃ​រាល់​ប្រាក់​ដែល​ចូល​មក​ក្នុង​អាជីវកម្ម​របស់​នាង និង ប្រាក់​ដែល​ចាយ​សម្រាប់​អាជីវកម្ម​ទាំងអស់ ។ នាង​ក៏​រក្សា​កំណត់ត្រា​ប្រចាំថ្ងៃ​រាល់​ប្រាក់​ដែល​ចូល​មក​ក្នុង​គ្រួសារ​របស់​នាង និង ប្រាក់​ដែល​ចាយ​សម្រាប់​គ្រួសារ​ទាំងអស់ ។ កំណត់ត្រា​ទាំងនេះ ហៅ​ថា « កំណត់ត្រា​ចំណូល និង ចំណាយ » ។ នាង​រក្សា​កំណត់ត្រា​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា​ទាំង​ស្រុង-- មួយ​សម្រាប់អាជីវកម្ម ហើយ​មួយ​ទៀត​សម្រាប់​ប្រាក់​ផ្ទាល់ខ្លួន ។

អ្នក​ផ្តល់​ប្រាក់កម្ចី ជាញឹកញាប់​នឹង​ចង់​មើល​កំណត់ត្រា ចំណូល និង ចំណាយ​អាជីវកម្ម​មួយ​មុន​នឹង​ឲ្យ​ប្រាក់​ខ្ចី ។ ការរក្សាកំណត់​ត្រា​ដោយ​ប្រុង​ប្រយ័ត្ន នឹង​ជួយ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច បើសិន​ជា​យើង​សម្រេចចិត្ត​ខ្ចីប្រាក់ ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង ។

អនុវត្ត ៖សូម​មើលទៅ​គំរូ​នៃ​កំណត់ត្រា​ចំណូល និង​ចំណាយ​នេះក្នុង​អាជីវកម្ម​របស់​នាង ។ កំណត់ចំណាំ​ថា ថ្ងៃទី ១៦ ខែ សីហា ( ជា​ថ្ងៃ​ដែល​បងប្រុស​ម៉ារៀ បាន​មក​សុំប្រាក់ ) អាជីវកម្ម​របស់​ម៉ារៀ ប្រមាណ ៣២០០ នៅក្នុង​គណនី​ធនាគារ ។

កំណត់ត្រា​ចំណូល និង​ចំណាយ​អាជីវកម្ម​របស់​ម៉ារៀ ៖

កាលបរិច្ឆេទ

ការពិពណ៌នា

ចំណាយ

ចំណូល

តុល្យភាព​សាច់ប្រាក់

តុល្យភាព​សាច់ប្រាក់ អាជីវកម្ម​របស់​ម៉ារៀ

២៦០០

ថ្ងៃទី ១៤ ខែ​សីហា

បាន​ទិញ​ចំណី

-៣០០

២៣០០

ថ្ងៃទី ១៥ ខែ​សីហា

លក់​ស៊ុត

៥០០

២៨០០

ថ្ងៃទី ១៦ ខែ​សីហា

លក់​ស៊ុត

៤០០

៣២០០

ថ្ងៃទី ១៧ ខែ​សីហា

ប្រាក់​ឈ្នួល​របស់​ម៉ារៀ

-៣០០០

២០០

ថ្ងៃទី ១៨ ខែ​សីហា

លក់​ស៊ុត

៦០០

៨០០

ថ្ងៃទី ១៩ ខែ​សីហា

បាន​ទិញ​ចំណី

-៦០០

២០០

ថ្ងៃទី ២០ខែ​សីហា

លក់​ស៊ុត

៧០០

៩០០

កំណត់ត្រា​ចំណូល និង​ចំណាយ​ផ្ទាល់ខ្លួន​របស់​ម៉ារៀ ៖

កាលបរិច្ឆេទ

ការពិពណ៌នា

ចំណាយ

ចំណូល

តុល្យភាព​សាច់ប្រាក់

តុល្យភាព​សាច់ប្រាក់ ផ្ទាល់​ខ្លួន​របស់​ម៉ារៀ

៦០០

ថ្ងៃទី ១៤ ខែ​សីហា

អាហារ

-១០០

៥០០

ថ្ងៃទី ១៥ ខែ​សីហា

ថ្លៃ​សំលៀក​បំពាក់

-២០០

៣០០

ថ្ងៃទី ១៦ ខែ​សីហា

សំបុត្រ​ឡានក្រុង

-២០០

១០០

ថ្ងៃទី ១៧ ខែ​សីហា

ប្រាក់​ឈ្នួល

៣០០០

៣១០០

ថ្ងៃទី ១៧ ខែ​សីហា

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

-៣០០

២៨០០

ថ្ងៃទី ១៩ ខែ​សីហា

អាហារ

-១៥០០

១៣០០

ថ្ងៃទី ២០ ខែ​សីហា

ថ្លៃ​ជួល​ផ្ទះ

-៦០០

៧០០

ពិភាក្សា ៖តើ​នឹង​មាន​រឿង​អ្វី​ចំពោះ​អាជីវកម្ម​របស់​ម៉ារៀ បើ​នាង​ផ្ដល់​ប្រាក់​អាជីវកម្ម​នាង​ទៅ​បងប្រុស ១០០០ នោះ ?​ តើ​នាង​នឹង​អាច​បង់ប្រាក់​ឈ្នួល​ខ្លួន​នាង ៣០០០ នៅ​ថ្ងៃ​ស្អែក​បាន​ទេ ?

តើ​ម៉ារៀ​គួរមាន​អារម្មណ៍​ខុស​ឆ្គង​ឬទេ បើ​អាជីវកម្ម​នាង ពុំ​ផ្ដល់​ប្រាក់​ទៅ​ដល់​សមាជិក​គ្រួសារ​ដែល​ខ្វះខាត​នោះ ?

សូម​មើល​ទៅ​កំណត់ត្រា ទាំង​អាជីវកម្ម និង​ផ្ទាល់ខ្លួន ហើយ​រក​មើល​បន្ទាត់​ដែល​បង្ហាញ​ប្រាក់​ឈ្នួល​នាង ។ តើ​អ្នក​អាច​ឃើញ​ទេ​ថា ប្រាក់​ឈ្នួល​នាង​គឺ​ជា​ចំណាយ​មួយ​របស់​អាជីវកម្ម ហើយ​ជា​ប្រាក់​ចំណូល​ទៅ​ប្រាក់​ផ្ទាល់ខ្លួន​របស់​នាង​ឬ​ទេ ?

ប្រាក់ឈ្នួល ឬ​កម្រៃ​ជើងសារ ?

បើ​ពុំ​មាន​សាច់ប្រាក់​គ្រប់គ្រាន់​នៅក្នុង​អាជីវកម្ម​របស់​ម៉ារៀ ដើម្បី​បង់​ថ្លៃ​ប្រាក់ឈ្នួល​ទៀងទាត់​មួយ​ទេ នោះ​នាង​អាច​បង់​ថ្លៃ​ខ្លួន​នាង​ជា​ប្រាក់​កម្រៃ​ជើងសារ​ផ្អែក​លើ​ការលក់ ។

អាន ៖ដូច​យើង​បាន​​រៀន​ពីមុន ម៉ារៀ​គឺ​ត្រូវ ដែល​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ពី​ចំណូល​ផ្ទាល់​ខ្លួន​របស់​នាង ។

ម្ចាស់​អាជីវកម្ម​ជោគជ័យ​រក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃ ។

តើ​ខ្ញុំ​បែងចែក​ប្រាក់​របស់​ខ្ញុំ​ពី​គ្នា​យ៉ាង​ដូចម្ដេច ?

អាន ៖សូម​ហាត់​រៀន​ការ​បំបែក​ប្រាក់​អាជីវកម្ម​របស់​យើង​ចេញពី​ប្រាក់​ផ្ទាល់ខ្លួន ។ ឧទាហរណ៍​ដូចខាង​ក្រោម ស្រមៃថា អ្នក​មាន​អាជីវកម្ម​មួយ​ដែល​លក់​ទឹក​បរិសុទ្ធ ។

មើល ៖« អាជីវកម្ម​ទឹក​បរិសុទ្ធ​របស់​អ្នក » ( ពុំ​មាន​វីដែអូ​ឬ ? សូម​បន្ដ ) ។

អនុវត្ត ៖សូម​ធ្វើ​តាម​ជំហាន​ទាំង​ប្រាំ​នេះ ហើយ​ប្រើ​ទម្រង់​នៅ ទំព័រ​បន្ទាប់ ដើម្បី​ញែក​ប្រាក់​អាជីវកម្ម​របស់​អ្នក​ចេញ​ពី​ប្រាក់​ផ្ទាល់​ខ្លួន ។

  1. សូម​មើលទៅ​ចំណូល និង​ចំណាយ​ផ្ទាល់ខ្លួន និង​ចំណូល និង​ចំណាយ​អាជីវកម្ម​សម្រាប់​ថ្ងៃ​នីមួយៗ​នៃ​សប្ដាហ៍​នោះ ។

  2. សូម​កត់ត្រា​ប្រាក់​អាជីវកម្ម​របស់​អ្នក​នៅក្នុង​កំណត់ត្រា​ចំណូល និង ចំណាយ​ក្នុង​អាជីវកម្ម​របស់​អ្នក ។

  3. សូម​កត់ត្រាប្រាក់​ផ្ទាល់ខ្លួន​របស់​អ្នក​នៅក្នុង​កំណត់ត្រា​ចំណូល និង ចំណាយ​ផ្ទាល់ខ្លួន​របស់​អ្នក ។

  4. សូម​បង្កើត​របាយការណ៍​ចំណូល​អាជីវកម្ម​របស់​អ្នក​ចេញ​មកពី​ព័ត៌មាន​នៅក្នុង​កំណត់ត្រា​អាជីវកម្ម​របស់​អ្នក ។

  5. សូម​បង្កើត​របាយការណ៍​ចំណូល​ផ្ទាល់ខ្លួន​របស់​អ្នក​ចេញ​មកពី​ព័ត៌មាន​នៅក្នុង​កំណត់ត្រា​ផ្ទាល់ខ្លួន​របស់​អ្នក ។

សូម​ពិនិត្យ​មើល​លំហាត់​របស់​អ្នក​ជាមួយនឹង​គន្លឹះ​ចម្លើយ នៅទំព័រ ៧៩ ។

ពិភាក្សា ៖តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពី​លំហាត់​នេះ ? បើ​អ្នក​ធ្វើ​កំហុស តើ​អ្នក​យល់​ថាមក​ពី​មូលហេតុ​អ្វី​ទេ ? អ្នក​ទាំងឡាយ​ដែល​យល់ អាច​ជួយ​អ្នកទាំងឡាយ​ដែល​ភាន់ច្រឡំ ។

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ​រក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃ ហើយ​ប្រើវា​ដើម្បី​ធ្វើការ​សម្រេចចិត្ត​លើ​អាជីវកម្ម​ដោយ​ឈ្លាសវៃ ។

ខណៈ​ដែល​ម៉ារៀ ពុំ​រីករាយ​នឹង​ការរក្សា​កំណត់ត្រា នោះ​នាង​ធ្វើ​ឲ្យ​ខ្លួន​នាង​រក្សា​កំណត់ត្រា​ផ្សេងគ្នា​សម្រាប់​ប្រាក់​អាជីវកម្ម​របស់​នាង និង ប្រាក់​ផ្ទាល់ខ្លួន​ប្រចាំ​ថ្ងៃ ។ នេះ​គឺ​ជា​របៀប​ដ៏​ឈ្លាសវៃ​ដើម្បី​ធ្វើ​អាជីវកម្ម !

លើស​ពី​នោះ នាង​ក៏​ដឹង​ថា បើនាង​ត្រូវការ​ប្រាក់កម្ចី​អាជីវកម្ម នោះ​អ្នក​ផ្ដល់​ប្រាក់​កម្ចី​នឹង​ចង់​មើល​កំណត់ត្រា​ប្រចាំ​ថ្ងៃ​ផងដែរ ។

ម្ចាស់​អាជីវកម្ម​ជោគជ័យ​បំបែក​កំណត់ត្រា​អាជីវកម្ម ផ្សេងពី​កំណត់ត្រា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

មើល ៖សូមមើល​របៀប​ដែល​ដានីយ៉ែល កែលម្អ​អាជីវកម្ម​របស់​គាត់ ដោយការ​ប្រើ​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន រួមទាំង​ការ​រក្សា​កំណត់ត្រា ។ សូម​មើល​រឿង​ជោគជ័យ « ដានីយ៉ែល និង​គ្រីស្ទានណា ៖ ហាង​ទូទៅ » ។ ( ពុំ​មាន​វីដេអូ​ឬ ? សូម​រំលង​ទៅ ទំព័រ​បន្ទាប់ ) ។

អាន ៖យើង​បាន​រៀន​ជំនាញ​សំខាន់​មួយ​ចំនួន​នៅ​ថ្ងៃនេះ ដែល​នឹង​ជួយ​យើង​ជោគជ័យ ។ សូម​ខិតខំ​ធ្វើការ​នៅសប្ដាហ៍​នេះ ដើម្បី​ធ្វើ​ឲ្យ​ជំនាញ​ទាំង​នេះ​ក្លាយជា​ទម្លាប់​មួយ ។ សូម​រក្សា​គណនី​ផ្សេង​ពី កំណត់ត្រា​ប្រចាំ​ថ្ងៃ !

ពិភាក្សា ៖តើ​នរណា ឬ​អ្វី​ដែល​អាច​នឹង​ធ្វើ​ឲ្យ​វា​លំបាក​សម្រាប់​អ្នក ដើម្បី​រក្សា​កំណត់ត្រា​ប្រចាំ​ថ្ងៃ​ផ្សេង​ពីគ្នា​នោះ ? អ្នក​អាច​ធ្វើ​ផែនការ​មួយ​ដើម្បី​ធ្វើ​ឲ្យ​វា​កាន់តែ​ងាយស្រួល ។ អ្នក​អាច​ធ្វើ​វា​នៅ​ក្នុង​ពេល​តែ​មួយ​រាល់ថ្ងៃ ។ អ្នក​អាច​រក្សា​កំណត់ត្រា​ក្នុង​កន្លែង​ជាក់លាក់​មួយ ។ អ្នក​អាច​បង្កើត​ជា​ការរំឭក​សម្រាប់​ខ្លួន​អ្នក ។ សូម​សរសេរ​ផែនការ​របស់អ្នក​នៅខាង​ក្រោម ។

តើ​ខ្ញុំ​បង្ហាញពី​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាន ៖សប្ដាហ៍​ក្រោយ យើង​នឹង​ធ្វើ​បទបង្ហាញ​ទៅ​ដល់​ក្រុម​របស់​យើង​អំពី​អាជីវកម្ម​របស់​យើង ។ យើង​ចង់​មាន​លទ្ធភាព​ដើម្បី​ពិពណ៌នា​អំពី​អាជីវកម្ម​របស់​យើង​ទៅ​អ្នក​ដទៃ ។ យើង​ចង់​ស្ដាប់​យោបល់​នានា​អំពី​អាជីវកម្ម​របស់​យើង ។

អាន ៖ធ្វើ​តាម​ការណែនាំ​ទាំង​នេះ ឬ​បង្ហាញ​តាម​របៀប​មួយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក ។

អាជីវកម្ម​របស់​ខ្ញុំ​ក្នុង​បីនាទី--ការណែនាំ

ផ្នែក​ទី ១

តិចជាង​មួយ​នាទី ពិពណ៌នា​ពី​អាជីវកម្ម​របស់​អ្នក ។

ផ្នែក​ទី ២

តិចជាង​មួយ​នាទី ពិពណ៌នា​អំពី​របៀប​ឆ្លើយ​សំណួរ​មួយ​នៃ​សំណួរ​ខាង​ក្រោម ដែល​បាន​កែលម្អ​ដល់​អាជីវកម្ម​របស់​អ្នក​យ៉ាង​ខ្លាំង ។

១. តើ​មនុស្ស​ចង់​ទិញ​អ្វី​ខ្លះ ?

២. តើ​ខ្ញុំ​លក់​យ៉ាង​ដូចម្ដេច ?

៣. តើ​ខ្ញុំ​អាច​គ្រប់គ្រង​ចំណាយ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

៤. តើ​ខ្ញុំ​បង្កើន​ប្រាក់​ចំណេញ​យ៉ាង​ដូចម្ដេច ?

៥. តើ​ខ្ញុំចាត់ចែង​អាជីវកម្ម​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ៣

តិចជាង​មួយ​នាទី ពិពណ៌នា​ពី​អ្វី​មួយ​ដែល​អ្នកនឹង​ធ្វើ​ដើម្បី​បន្ដ​កែលម្អ​អាជីវកម្ម​របស់​អ្នក ។

អាន ៖ អំឡុង​សប្ដាហ៍ សូម​គិត​អំពី​អ្វី​ដែល​អ្នក​ចង់​ចែកចាយ ។ ពិពណ៌នា​អំពី​អាជីវកម្ម​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​អាជីវកម្ម​របស់​អ្នក ។ បើសិនអ្នក​ចង់ សូម​ហាត់​រៀន​ធ្វើ​បទបង្ហាញ​របស់​អ្នក​ទៅគ្រួសារ ឬមិត្តភក្ដិ​របស់​អ្នក ។ សូម​មក​នៅសប្ដាហ៍ក្រោយ ដោយ​បាន​ត្រៀម​ដើម្បី​ចែកចាយ​បទបង្ហាញ​អាជីវកម្ម​របស់​អ្នក ។

បោះពុម្ព