រាយការណ៍
តើខ្ញុំបានរក្សាការតាំងចិត្តរបស់ខ្ញុំឬទេ ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់២០ នាទីសម្រាប់វគ្គរាយការណ៍ ។
-
ពិភាក្សា ៖សូមអានពាក្យដកស្រង់នៅខាងស្តាំដៃ ។ តើការណ៍នេះអនុវត្តចំពោះក្រុមយើងយ៉ាងដូចម្ដេច ?
-
អាន ៖សូមរាយការណ៍អំពីការតាំងចិត្តរបស់យើង ។ អ្នកទាំងឡាយដែលរក្សារាល់ការតាំងចិត្តទាំងអស់របស់ខ្លួន សូមក្រោកឈរឡើង ។ ( សូមទះដៃសម្រាប់អ្នកទាំងឡាយដែលរក្សារាល់ការតាំងចិត្តទាំងអស់របស់ពួកគាត់ ) ។
ឥឡូវ សូមអ្នកទាំងអស់គ្នាក្រោកឈរឡើង ។ យើងគួរព្យាយាមដើម្បីរក្សារាល់ការតាំងចិត្តរបស់យើង ។ នោះគឺជាទម្លាប់គន្លឹះមួយនៃមនុស្សដែលមានភាពខ្លួនទីពឹងខ្លួន ។
ខណៈដែលយើងនៅឈរនៅឡើយ នោះសូមឲ្យយើងសូត្របាវចនាទាំងអស់គ្នា ។ សេចក្ដីថ្លែងការណ៍ទាំងនេះ រំឭកយើងអំពីគោលបំណងនៃក្រុមរបស់យើង ។
-
អាន ៖សូមអង្គុយចុះ ។
តើគ្រប់គ្នាយកសៀវភៅកំណត់ចំណាំអាជីវកម្មមកឬទេ ? អ្នកដែលពុំបានយកមក សូមសុំក្រដាសខ្លះពីនរណាម្នាក់ដើម្បីប្រើនៅថ្ងៃនេះ ។ បន្ទាប់ពីការប្រជុំនេះ សូមយកសៀវភៅកំណត់ចំណាំមកសម្រាប់ការប្រជុំទាំងមូលរបស់យើង ។
វារំឭកយើងថា រឿងដែលយើងកំពុងពិភាក្សាគឺសំខាន់ដើម្បីសរសេរទុកក្នុងសៀវភៅកំណត់ចំណាំអាជីវកម្មរបស់យើង ។ យើងពុំចាំបាច់សរសេរវាក្នុងពេលឥឡូវនេះទេ ប៉ុន្តែសូមសរសេរវាអំឡុងការប្រជុំ ឬអំឡុងសប្ដាហ៍ យើងគួរសរសេរអ្វីដែលនឹងជួយយើងចាប់ផ្តើម និង ពង្រីកអាជីវកម្មរបស់យើង ។
-
ពិភាក្សា ៖សូមប្រឹក្សាជាមួយគ្នា ហើយជួយគ្នាទៅវិញទៅមកជាមួយនឹងអាជីវកម្មរបស់យើង ។ នេះគឺជាការពិភាក្សាដ៏សំខាន់បំផុតនៃការប្រជុំនេះ !
តើអ្នកបានរៀនអ្វីខ្លះ ពេលអ្នកបានបញ្ចប់សកម្មភាពផែនទីអាជីវកម្មជោគជ័យប្រចាំថ្ងៃនោះ ? តើការនេះនឹងជួយអាជីវកម្មរបស់អ្នកយ៉ាងដូចម្ដេច ?
តើអ្នកបានរៀនអ្វីខ្លះ តាមរយៈការធ្វើការតាមគោលដៅអាជីវកម្មរបស់អ្នកនោះ ?