តាំងចិត្ត
តើខ្ញុំនឹងធ្វើឲ្យមានការរីកចម្រើនប្រចាំថ្ងៃយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់១០ នាទីសម្រាប់ទំព័រនេះតែប៉ុណ្ណោះ ។
សូមអានការតាំងចិត្តនីមួយៗឲ្យឮៗដល់ដៃគូសកម្មភាពរបស់អ្នក ។ សូមសន្យាថារក្សាការតាំងចិត្តរបស់អ្នក ! សូមចុះហត្ថលេខាខាងក្រោមនេះ ។
ការតាំងចិត្តរបស់ខ្ញុំ |
---|
ខ្ញុំនឹងរៀបចំបទបង្ហាញមួយអំពីអាជីវកម្មរបស់ខ្ញុំ ។ |
ខ្ញុំនឹងដាក់គោលដៅសម្រាប់អាជីវកម្មរបស់ខ្ញុំ ។ |
ខ្ញុំនឹងសម្រេចគោលដៅអាជីវកម្មប្រចាំសប្ដាហ៍របស់ខ្ញុំ ៖ |
ខ្ញុំនឹងអនុវត្តគោលការណ៍ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ថ្ងៃនេះ ហើយបង្រៀនវាដល់គ្រួសាររបស់ខ្ញុំ ។ |
ខ្ញុំនឹងបន្ថែមប្រាក់ទៅក្នុងប្រាក់សន្សំរបស់ខ្ញុំ--ទោះជាមួយកាក់ ឬ ពីរកាក់ក្ដី ។ |
ហត្ថលេខា
តើខ្ញុំអាចបន្ដធ្វើជាមនុស្សខ្លួនទីពឹងខ្លួនយ៉ាងដូចម្ដេច ?
-
ម៉ោង ៖សូមដាក់ម៉ោងកំណត់២០ នាទីសម្រាប់ទំព័រនេះ ។
-
អាន ៖សូមបើកទៅ ទំព័រ ២៨ នៃកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ដើម្បីធ្វើសកម្មភាពចុងក្រោយ និងរៀបផែនការធ្វើគម្រោងការបម្រើជាក្រុមមួយ ។ ពេលចប់ ត្រឡប់មកទីនេះវិញ ។
-
អាន ៖សូមអបអរសាទរ ! ព្រះអម្ចាស់ បានប្រទានពរអ្នកជាមួយចំណេះដឹង និងជំនាញថ្មី ហើយអ្នកបានសម្រេចរឿងអស្ចារ្យជាច្រើន ។ សូមបន្ដឆ្ពោះទៅមុខ !
ដើម្បីរក្សាកម្លាំងអាជីវកម្មអ្នកបន្ដទៅមុខ អ្នកអាច ៖
-
ស្ម័គ្រចិត្ត និងបម្រើនៅមជ្ឈមណ្ឌលភាពខ្លួនទីពឹងខ្លួនដែលនៅជិតអ្នក ។ ( គោលបំណងមួយនៃការក្លាយជាមនុស្សខ្លួនទីពឹងខ្លួន គឺដើម្បីអាចជួយដល់អ្នកដទៃ ។ ការបម្រើអ្នកដទៃ គឺជាពរជ័យដ៏អស្ចារ្យមួយ ។
-
បន្ដការប្រជុំជាមួយក្រុមអ្នក ។ បន្ដគាំទ្រ និង លើកទឹកចិត្តគ្នាទៅវិញទៅមក ។
-
បន្ដចូលរួមការប្រជុំធម្មនិដ្ឋានភាពខ្លួនទីពឹងខ្លួន ។
-
សូមរក្សាទំនាក់ទំនងជាមួយដៃគូសកម្មភាពរបស់អ្នក ។ គាំទ្រ និង លើកទឹកចិត្តគ្នាទៅវិញទៅមក ។
-
ខ្ញុំនឹងបន្ដរីកចម្រើន តាមរយៈការធ្វើ និង ការរក្សាការតាំងចិត្ត ។
ហត្ថលេខារបស់ខ្ញុំ
-
អាន ៖ឥឡូវយើងនឹងអធិស្ឋានបិទ ។