ការបោះពុម្ពផ្សាយលើកមុន
រៀន


រៀន

រូប​អំពូល​ភ្លើង​ពណ៌​ស្វាយ

ហេតុអ្វី​អតិថិជន​ចង់ទិញ​ទំនិញ​ពីខ្ញុំ ?

ម៉ោង ៖សូម​ដាក់​ម៉ោង​កំណត់ ៦០ នាទី​សម្រាប់​វគ្គ​ការរៀន​នេះ ។

អាន ៖ដើម្បី​ពង្រីក​អាជីវកម្ម​របស់​យើង យើង​ចាំបាច់​ត្រូវ​ទាក់ទាញ​អតិថិជន​កាន់តែ​ច្រើន ហើយ​លក់​កាន់តែ​ច្រើន ! មនុស្ស​ចំណាយ​ប្រាក់​របស់​ពួកគេ​សម្រាប់​អ្វី​ដែល​ពួកគេ​ឲ្យ​តម្លៃ ។ កាល​ណា​គេ​ឲ្យ​តម្លៃ​លើ​អ្វី​មួយ នោះ​គេ​កាន់តែ​ចង់​ទិញ​វា ។

ដើម្បី​លក់​បាន​ជោគជ័យ យើង​ចាំបាច់​ត្រូវដឹង​នូវ​អ្វី​ដែល​​អតិថិជន​ឲ្យ​តម្លៃ ទាក់ទាញ​អតិថិជន​ទាំងនោះ ហើយ​លក់​របស់​ដែល​ពួកគេ​ឲ្យ​តម្លៃ​នោះ​ដល់​ពួកគេ ! ហើយ​យើង​ត្រូវ​ផ្ដល់​របស់​ដែល​ពួកគេ​ឲ្យ​តម្លៃ​នោះ ឲ្យ​ច្រើន​ជាង​គូប្រកួតប្រជែង​របស់​យើង ។

មើល ៖« លក់ លក់ លក់ » ( ផ្នែកទី ១ និង​២ ) ( ពុំមាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៦០ ) ។

ពិភាក្សា ៖តើ​ក្វាមី បាន​រៀន​អំពី​អ្វី​ដែល​អតិថិជន​ឲ្យ​តម្លៃ​យ៉ាង​ដូចម្ដេច ?​

អាន ៖សំណួរ​ប្រចាំសប្ដាហ៍—តើ​ខ្ញុំ​ទាក់ទាញ​អតិថិជន ហើយ​បញ្ចប់​ការលក់​របៀប​ណា ?

សកម្មភាព​ប្រចាំ​សប្ដាហ៍—ខ្ញុំ​នឹង​សាកល្បង​គំនិត​ការ​ធ្វើ​ទីផ្សារ​របស់​ខ្ញុំ ហើយ​តាមដាន​លទ្ធផល ។ ខ្ញុំ​នឹង​រៀន​ពី​អតិថិជន ហើយ​សាកល្បងដោះស្រាយ​បញ្ហា​របស់​អតិថិជន ។

អនុវត្ត ៖ពិភាក្សា​ដូច​ខាង​ក្រោម​ជាមួយ​នឹង​សមាជិក​ក្រុម ។

  1. ពិពណ៌នា​អំពី​អតិថិជន​របស់​អ្នក​ទៅ​គ្នា​ទៅវិញ​ទៅមក ។ ត្រូវតែ​ជាក់លាក់ ។ តើ​ពួកគេ​អាយុ​ប៉ុន្មាន ? ភេទ​អ្វី ? ចំណូល​ប៉ុន្មាន ? តើ​ពួកគេ​ទិញ​ផលិតផល​របស់​អ្នក​នៅពេល​ណា ? កន្លែង​ណា ?

  2. ហេតុអ្វី​ពួកគេ​នឹង​ទិញ​ផលិតផល​របស់​អ្នក ? តើ​អ្វី​ដែល​ពួកគេ​ឲ្យ​តម្លៃ ? សូម​សរសេរ​អ្វីៗ​ជា​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើបាន ដូចជា ៖

    • ទឹក​ខ្ញុំ​ត្រជាក់ ។

    • ទឹក​ខ្ញុំ​បរិសុទ្ធ ។

    • ខ្ញុំ​ធ្វើ​ឲ្យ​កាន់តែ​ងាយ​ស្រួល​ដើម្បី​ទិញ​ទឹក​ខ្ញុំ ។

    • ខ្ញុំ​ចេះរាក់ទាក់ ហើយ​ហៅ​ឈ្មោះ​អតិថិជន ។

  3. តើ​គុណតម្លៃ​អ្វី​ដែល​អ្នក​នឹង​ផ្ដល់​ឲ្យ ដែល​គូប្រកួតប្រជែង​អ្នក​មិន​ផ្តល់ ? តើ​អ្នក​មាន​តម្លៃ ទីតាំង ឬ​ជម្រើស​ល្អ​ជាងគេ​ឬទេ ? នេះ​គឺ​ហៅថា​គុណសម្បត្តិ​ប្រកួតប្រជែង​របស់​អ្នក ។ នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អតិថិជន​របស់​អ្នក​ជ្រើសរើស​អាជីវកម្ម​របស់​អ្នក​ជាង​គូប្រកួតប្រជែង​អ្នក ។

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យ​ដឹង​នូវ​មូលហេតុ​ដែល​អតិថិជន​ទិញ​ផលិត​ផង​ពួកគេ ។

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ យល់​ពី​អតិថិជន​ពួកគេ ដោយ​សួរ​សំណួរ​ល្អៗ ដើម្បី​រៀន​ច្រើន​អំពី​បញ្ហា​របស់​ពួកគេ និង​របៀប​ដែល​ពួកគេ​អាច​ជួយ ។

អនុវត្ត ៖សូម​ជួប​ដៃគូ ។ សូម​អាន​រឿង​នេះ​ជាមួយ​គ្នា ៖

ប្រើ​តារាង​ខាង​ក្រោម​ដើម្បី​សរសេរ​គំនិត​អ្នក​អំពី​របៀប​ដែល​ម៉ាទីន អាច​សួរ​សំណួរ​ល្អៗ​ដល់ ហ្វីលិក ( ឧទាហរណ៍​បាន​ផ្ដល់​ឲ្យ ) ។

ការ​សួរសំណួរ​ល្អៗ

១. តើ​ខ្ញុំ​ចង់​ដឹង​អ្វីខ្លះ​អំពី​អតិថិជន ?

២. តើ​ខ្ញុំ​អាច​សួរ​អ្វីខ្លះ​ដើម្បី​ស្វែងយល់ ?

តើ​បញ្ហា​អ្វី​ដែល​គាត់​មកទីនេះ​ដើម្បី​ដោះស្រាយ ?

វា​ទំនង​ដូចជា​អ្នក​នៅក្នុង​កណ្ដាល​គម្រោង​មួយ ហើយ​មាន​បញ្ហា ។ តើ​ខ្ញុំ​អាច​ជួយ​បាន​យ៉ាង​ដូចម្ដេច ?

សូម​ចែកចាយ​ជាមួយ​នឹង​ក្រុម​ទាំងមូល​នូវ​សំណួរ​នានា​ដែល​អ្នក​គិត​ថា ម៉ាទីន គួរ​សួរ​ដល់ ហ្វីលិក ។

អនុវត្ត ៖ឥឡូវ គិត​អំពី​អតិថិជន​ផ្ទាល់ខ្លួន​របស់​អ្នក​វិញ ។ នៅក្នុង​ជួរឈរ​ទីមួយ សូម​សរសេរ​អ្វី​ដែល​អ្នក​ចាំបាច់ត្រូវ​ដឹង​អំពី​អតិថិជន​របស់​អ្នក ( ឧទាហរណ៍​ដែល​បាន​ផ្ដល់​ឲ្យ ) ។ នៅ​ជួរឈរ​ទីពីរ សរសេរ​សំណួរ​ដែល​អ្នក​អាច​សួរ​ដើម្បី​ស្វែងយល់ ។

ការ​សួរ​សំណួរ​ល្អៗ

១. តើ​ខ្ញុំ​ចង់​ដឹង​អ្វីខ្លះ​អំពី​អតិថិជន ?

២. តើ​ខ្ញុំ​អាច​សួរ​អ្វីខ្លះ​ដើម្បី​ស្វែងយល់ ?

តើ​អតិថិជន​របស់​ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទិញ​នៅពេលណា ?

តើ​នេះ​សម្រាប់​ឱកាសពិសេស​ឬ ? នៅ​ពេល​ណា ?

ជាមួយ​នឹង​សមាជិក​ក្រុម​ផ្សេង​ទៀត សូម​ចែកចាយ​នូវ​រឿង​មួយ​ចំនួន​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង អំពី​អតិថិជន​របស់​អ្នក ។ ចែកចាយ​សំណួរ​ដែល​អ្នក​នឹង​សុំ​ឲ្យ​ស្វែងយល់ ។

ពិភាក្សា ៖ក្នុង​នាម​ជា​ក្រុម​មួយ សូមពិភាក្សា​អំពី​វិធី​នានា​ដើម្បី​រៀន​ច្រើន​អំពី​អតិថិជន​របស់​អ្នក និង អ្វី​ដែល​អ្នក​អាច​ធ្វើ​ក្នុង​សប្ដាហ៍​នេះ​ដើម្បី​ចាប់​ផ្ដើម​រៀនសូត្រ ។

តើ​ខ្ញុំ​នឹង​ទាក់ទាញ​អតិថិជន​ឲ្យ​កាន់តែ​ច្រើន​យ៉ាង​ដូចម្ដេច ?

ពិភាក្សា ៖សូម​គិត​អំពី​គ្រា​ដែល​អ្នក​បាន​ទិញ​អ្វី​មួយ​នៅ​អាជីវកម្ម​ដែល​អ្នក​ពុំ​ធ្លាប់​ទៅ​ពីមុន ។ តើ​អ្វីខ្លះ​បាន​ទាក់ទាញ​អ្នក​ចំពោះ​អាជីវកម្ម​នោះ ? តើ​អាជីវកម្ម​ទាំងនោះ​បាន​ទាក់ទាញ​អតិថិជន​ក្នុង​តំបន់​អ្នក​យ៉ាង​ដូចម្ដេច ?

អនុវត្ត ៖នៅ​លើ​បន្ទាត់​ទំនេរ នៅ​ក្នុង​តារាង​ខាង​ក្រោម សូម​សរសេរ​អំពី​ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​បាន​ទិញ ។ បន្ទាប់មក​សរសេរ​នូវ​អ្វី​ដែល​ទាក់ទាញ​អ្នក​ចំពោះ​អាជីវកម្ម​ទាំងនោះ ( សូមមើល​ឧទាហរណ៍ ) ។

តើ​អ្វីខ្លះ​បាន​ទាក់ទាញ​ខ្ញុំ ? ហេតុអ្វី​ខ្ញុំ​ទិញ ?

ផលិតផល ឬ​សេវាកម្ម​ដែល​ខ្ញុំ​បាន​ទិញ

ការលក់​ផ្ទាល់ខ្លួន

អ្នក​ប្រាប់

ផ្សាយពាណិជ្ជកម្ម

ការបញ្ចុះតម្លៃ

ផ្សេងៗ

ស្ករគ្រាប់

ម្ចាស់​អាជីវកម្ម​បាន​ប្រាប់​ខ្ញុំ​អំពី​វា

អ្នក​ជិត​ខាង​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​គួរ​សាកល្បង​វា

ចុះ​តម្លៃ ២០%

ប៉ាន់​គំរូ​ដោយ​ឥតគិតថ្លៃ

ថ្លៃ​សំលៀក​បំពាក់

អ្នក​លក់​បាន​ប្រាប់​ខ្ញុំ​អំពី​ការ​បញ្ចុះ​តម្លៃ

ខ្ញុំ​បាន​ឃើញ​បដា​នៅលើ​ជញ្ជាំង

ទិញ ១ ទទួល​បាន ១​សម្រាប់​តម្លៃ​ពាក់​កណ្តាល

បន្លែ

មិត្តភក្ដិ​បានប្រាប់ខ្ញុំ​ឲ្យ​សាកល្បង​វា

ខ្ញុំ​បាន​ឃើញ​វា​នៅក្នុង​កាសែត

ប៉ាន់​គំរូ​ដោយ​ឥតគិតថ្លៃ

ពិភាក្សា ៖ចែកចាយ​ជាមួយ​សមាជិក​ក្រុម​ផ្សេងទៀត នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ ។ វិធីសាស្ត្រ​មួយ​ណា អាច​ដំណើរ​ការល្អ​សម្រាប់​អាជីវកម្ម​អ្នក ?

អាន ៖អាជីវកម្ម​ដែល​យើង​ទើបតែ​និយាយ​អំពី​វា​នោះ ពុំ​ទាក់ទាញ​អតិថិជន​ដោយ​ចៃដន្យ​នោះ​ទេ ។ ពួកគេ​កើត​មាន​ជាមួយ​នឹង​គំនិត​ជា​ច្រើន​អំពី​របៀប​ដើម្បី​ធ្វើ​ទីផ្សារ​ផលិតផល ឬ​សេវាកម្ម​របស់​ពួកគេ ។

ពិភាក្សា ៖តើ​ពួកគេ​បាន​គំនិត​ទាំង​នោះ​មក​ពី​ណា ?

មើល ៖« ការធ្វើ​ទីផ្សារ​ឬ ? » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៦១ ) ។

អាន ៖ការ​ធ្វើ​ទីផ្សារ​រួមមាន ៖

  • គំនិត​អំពី​របៀប​ស្វែងរក និង​ជះ​ឥទ្ធិពល​លើ​អតិថិជន ។

  • តើ​យើង​សង្ឃឹម​ថា​អតិថិជន​នឹង​ធ្វើ​អ្វីខ្លះ ។

អនុវត្ត ៖សូម​ធ្វើការ​ជាមួយ​អ្នក​ដែល​អង្គុយ​ជិត​អ្នក ។

  1. សូម​ជួយ​គ្នាទៅវិញទៅមក​គិត​អំពី​គំនិត​នានា​ដើម្បី​ជួយ​ឲ្យ​អតិថិជន​កាន់តែ​ច្រើន​មករកអាជីវកម្ម​របស់​អ្នក ហើយ​ទិញ​អ្វី​ដែល​អ្នក​ដាក់​លក់ ។ សូម​ពិភាក្សា​អំពី​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​តំបន់​អ្នក ។

  2. សូម​សរសេរ​គំនិត​ថ្មី​ដូច​ខាង​ក្រោម​យ៉ាង​ហោចណាស់​បាន​មួយ ។ បន្ទាប់មក​សូម​ជួយ​គ្នា​ទៅវិញទៅមក សូម​សរសេរ​លទ្ធផល​ដែល​អ្នក​ចង់បាន ( ឧទាហរណ៍​បាន​ផ្ដល់​ឲ្យ ) ។

    គំនិត​ការធ្វើ​ទីផ្សារ

    គំនិត

    លទ្ធផល​រំពឹង​ទុក

    បើ​យើង​ប្រើ​មេក្រូ​ប្រកាស​ប្រាប់​មនុស្ស​អំពី​កៅអី​ខ្ញុំ​បញ្ចុះ​តម្លៃ ៤០% …

    អតិថិជន​នឹង​មក​ហាង​ខ្ញុំ ហើយ​ទិញ​កៅអី ។

តើ​ខ្ញុំ​នឹង​សាកល្បង​ការ​ដាក់​ផែនការ​ទីផ្សារ​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

អាន ៖តើ​យើង​នឹង​ដឹង ថា​គំនិត​របស់​យើង​ដំណើរ​ការ​យ៉ាង​ដូចម្ដេច ? យើង​ត្រូវការ​វិធី​មួយ​ដើម្បី​សាកល្បង​វា ។ យើង​ត្រូវការ​វិធី​មួយ​ដើម្បី​វាស់​វែងលទ្ធផល ។

អនុវត្ត ៖សូម​ធ្វើការ​ជាមួយ​អ្នក​ដែល​អង្គុយ​ជិត​អ្នក ។ សូម​ពិភាក្សា ហើយ​សរសេរ​គំនិត​ការ​ធ្វើ​ទីផ្សារ​មួយ​ចំនួន និង លទ្ធផល​ដែល​អ្នក​ចង់​បាន​សម្រាប់​អាជីវកម្ម​របស់​អ្នក ។ សូម​បញ្ចូល​គំនិត​នានា​ដែល​ហាក់​ដូចជា​ដំណើរការ​ឥឡូវ​នេះ ។ សម្រាប់​គំនិត​នីមួយៗ សូម​សរសេរ​របៀប​ដែលអ្នក​នឹង​វាស់វែង​លទ្ធផល ។ គំនិត​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ និង​កែលម្អ​យូរៗ​ទៅ នៅពេល​អ្នក​សាកល្បង​វា ហើយ​វាស់វែង​វា ។

ការសាកល្បង​គំនិត​ការ​ធ្វើ​ទីផ្សារ​របស់​ខ្ញុំ

គំនិត

លទ្ធផល​រំពឹង​ទុក

ការ​វាស់វែង

បើ​យើង​ប្រើ​មេក្រូ​ប្រកាស​ប្រាប់​មនុស្ស​អំពី​កៅអី​ខ្ញុំ​បញ្ចុះ​តម្លៃ ៤០% …

អតិថិជន​នឹង​មក​ហាង​ខ្ញុំ ហើយ​ទិញ​កៅអី ។

នៅពេល​អតិថិជន​ចូល​មក ខ្ញុំ​នឹង​សួរ​ថា​ពួកគេ​បាន​ឮ​អំពី​ការ​បញ្ចុះ​ថ្លៃ ៤០%​តាម​របៀប​ណា ។ ខ្ញុំ​នឹង​រក្សា​កំណត់ត្រា​ចម្លើយ​របស់​អតិថិជន ។

អាន ៖សូម​ទៅ​សាកល្បង​គំនិត​របស់​យើង​សប្ដាហ៍​នេះ ! យើង​ពុំ​ត្រូវការ​សាកល្បង​គំនិត​ទាំងអស់​របស់​យើង​នៅ​ពេល​តែ​មួយ​ទេ ។ ហើយ​វា​អាច​ទៅ​រួច​ថា គំនិត​មួយ​ចំនួន​ពុំ​មាន​ប្រយោជន៍​ទេ—នោះ​វា​មិន​អីទេ ។ យើង​នឹង​បន្ដ​សាកល្បង​គំនិត ហើយ​វាស់វែង​លទ្ធផល ។ នៅទីបំផុត យើង​នឹង​រកបាន​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​មនុស្ស​រកឃើញ​យើង ហើយ​ទិញ​អ្វី​ដែល​យើង​ដាក់​លក់ ។

តើ​ខ្ញុំ​ឲ្យ​អតិថិជន​ទិញ​តាម​របៀប​ណា ?

អាន ៖ហេតុអ្វី​អតិថិជន​មួយ​ចំនួន​ទិញ ហើយ​មួយ​ចំនួន​ទៀត​ជ្រើសរើស​មិន​ទិញ ? មាន​មូលហេតុ​ជាច្រើន ។ ប៉ុន្តែ​យើង​អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​នោះ !

មើល ៖« សូម​ទិញ​អ្វី​មួយ ! » ( ពុំ​មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៦២ ) ។

ពិភាក្សា ៖ហេតុអ្វី​ម៉ារៀ ពុំ​អាច​បញ្ចុះបញ្ចូល​អតិថិជន​ទិញ​ស៊ុត​មួយ​ចំនួន​បាន ? តើ​ម៉ារៀ​កំពុងគិត​អំពី​ខ្លួន​នាង ឬ​គិត​អំពី​អតិថិជន ?

អាន ៖ដើម្បី​បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ទិញ យើង​ត្រូវតែ​សួរ ស្ដាប់ ហើយ​ផ្ដល់​យោបល់ ។

១. សួរ

តើ​អតិថិជន​ពិត​ជា​ចង់​បាន​អ្វី ? ហេតុអ្វី ?

២. ស្តាប់

តើ​ខ្ញុំ​ពិតជា​ស្ដាប់​ឬ​ទេ ?

៣. ផ្តល់​យោបល់

តើ​ខ្ញុំ​មាន​ជម្រើស​ដែល​ផ្ដល់ផល​ទាំង​ខ្ញុំ និង អតិថិជន​ឬ​ទេ ?

ម្ចាស់​អាជីវកម្ម​ជោគជ័យ​ប្រើ​វដ្ដ​នេះ​ដើម្បី​បញ្ចុះបញ្ចូល​អតិថិជន​កាន់តែ​ច្រើន​ឲ្យ​ទិញ​ផលិតផល និង​សេវាកកម្ម​ពួកគេ ។

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យ សួរ ស្ដាប់ និង​ផ្ដល់យោបល់ ។

មើល ៖« សួរ ស្ដាប់ ផ្ដល់យោបល់ » ( ពុំមាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៦៣ ) ។

ពិភាក្សា ៖ពីមុន ម៉ារៀ បាន​សួរ​សាំយូអែល និង លូសៀ តែ​សំណួរ​មួយ ៖ « តើ​អ្នក​ចង់​ទិញ​អ្វី ? » តើ​ម៉ារៀ​គួរធ្វើ​អ្វី​ផ្សេង នៅពេល​នេះ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន ? តើ​ម៉ារៀ​បង្ហាញ​សៀលវីយ៉ា ថា​នាង​ពិតជា​ស្ដាប់​តាម​របៀប​ណា ?

ពិភាក្សា ៖សូម​គិត​អំពី​គ្រា​ដែល​មនុស្ស​ម្នាក់​បាន​បញ្ចុះបញ្ចូល​អ្នក​ឲ្យ​ទិញ​អ្វីមួយ ទោះជា​ពេលអ្នក​មិន​មាន​គម្រោង​ទិញ​ផង​នោះ ។ តើ​មនុស្ស​នោះ​បាន​និយាយ​អ្វី ដែល​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ទិញ ?

អាន ៖តារាង​ខាង​ក្រោម​បង្ហាញ​អំពី​មធ្យោបាយ​ចំនួន​ប្រាំ​ប្រភេទ ជា​មួយ​ឧទាហរណ៍ ដែល​យើង​អាច​ប្រើ​ដើម្បី​បញ្ចុះបញ្ចូល​អតិថិជន​យើង​ឲ្យ​ទិញ​ផលិតផល​យើង ។ នេះ​ហៅ​ថា « បញ្ចប់​ការលក់ » ។

អនុវត្ត ៖សូម​ចូលរួម​ជាមួយ​មនុស្ស​ពីរនាក់​ទៀត​នៅក្នុង​ក្រុម ។ សូម​ហាត់​ប្រើ​ប្រភេទ​នៃ​ការបញ្ចប់​ការលក់​នីមួយៗ​ជាមួយ​គ្នាទៅវិញទៅមក ។ សូម​ព្យាយាម​លក់​ផលិតផល​របស់​អ្នក​ទៅ​ពួកគេ ។ សូម​ប្រើ​តារាង​ខាង​ក្រោម​ដើម្បី​សរសេរ​ការបញ្ចប់​ដ៏​ល្អ​បំផុត ដែល​អ្នក​អាច​ប្រើ​ដើម្បី​លក់​ទៅ​អតិថិជន​របស់​អ្នក ។ សូម​សរសេរ​យោបល់​យ៉ាង​ហោច​ណាស់​មួយ​សម្រាប់​ប្រភេទ​នីមួយៗ ។

បញ្ចប់​ការលក់

១. ជម្រើស​ល្អពីរ

២. « បើសិន »

៣. ព្រឹត្តិការណ៍​សំខាន់

៤. គំរូ

៥. ផ្សេងៗ

តើ​អ្នក​ចង់​បាន​ចេក ឬ ស្វាយ ?

បើ​ខ្ញុំ​អាច​ទិញ​ក្នុង​តម្លៃ​នោះ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​បញ្ជា​ទិញ​វា​ឬទេ ?

ខ្ញុំ​អាច​រៀបចំ​វា​ឲ្យ​ហើយ មុនពេល​ខួប​កំណើត​ភរិយា​របស់​លោក ។

សាកល្បង​នេះ ។ ខ្ញុំ​គិត​ថា​អ្នក​នឹង​ចូលចិត្ត​រសជាតិ​នេះ​ជាង ។

បើ​អ្នក​យក​ស្បែកជើង​ទាំងពីរ​គូ នោះ​ខ្ញុំ​នឹង​បញ្ចុះ​តម្លៃ​ឲ្យ ?

ឥឡូវ សូម​អ្នក​ទាំងអស់​គ្នា​ក្រោក​ឈរ​ឡើង ។ សូម​ប្ដូរ​វេន​គ្នា​ក្នុង​ថ្នាក់ ហើយ​សាកល្បង​មធ្យោបាយ​ផ្សេង ។ សូម​ធ្វើ​ដូចនេះ​រយៈពេល​ពីរនាទី ។

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យ​ចេះបញ្ចប់​ការ​លក់ ។

ពិភាក្សា ៖ជាមួយ​ក្រុម​ទាំងមូល សូម​ពិភាក្សា​ពី​អ្វី​ដែល​អ្នក​គិត​ថា នឹង​ជា​មធ្យោបាយ​ល្អ​បំផុត សម្រាប់​ឲ្យ​អតិថិជន​អ្នក​ទិញ​ពី​អាជីវកម្ម​របស់​អ្នក ។ ហេតុអ្វី​ក៏​មធ្យោបាយ​នេះ​ល្អ​បំផុត​សម្រាប់​អតិថិជន​អ្នក ?

តើ​ខ្ញុំ​នឹង​ធ្វើ​វា​មាន​ភាពងាយស្រួល​ដើម្បី​បន្ដ​ទិញ​ឬ​ទេ ?

អាន ៖ម្ចាស់​អាជីវកម្ម​ជោគជ័យ​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល ហើយ​រីករាយ​ដើម្បី​អតិថិជន​ទិញ​ពី​ពួកគេ ។

រូប​សញ្ញា​ផែនទី​អាជីវកម្មម្ចាស់​អាជីវកម្ម​ជោគជ័យ ធ្វើ​ឲ្យ​មាន​ភាពងាយ​ស្រួល​ដើម្បី​ទិញ ។

អនុវត្ត ៖សូម​ជួប​ដៃគូ ហើយ​រំឭក​ឧទាហរណ៍​ដូចខាង​ក្រោម​ជាមួយ​គ្នា ។

សូម​អាន​បទពិសោធន៍​របស់​ប៉ូឡាផល្លា នៅក្នុង​ហាង​ទី ១ រួច​នៅហាង​ទី ២ ។ បន្ទាប់​មក អាន​ចម្លើយ​របស់​នាង​ទៅ​មិត្ត​នាង ។ សូម​ពិភាក្សា​ជាមួយ​ដៃគូ​ហេតុអ្វី​អ្នក​គិតថា ប៉ូឡា បាន​ចេញ​អនុសាសន៍​ឲ្យ​ហាង​ទី ១ ។

បទពិសោធន៍​ការ​ទិញ​ឥវ៉ាន់​របស់ ប៉ូឡា

ហាងទី ១

ហាងទី ២

បទពិសោធន៍​របស់​ផល្លា

ប៉ូឡា បាន​ទៅ​ហាង​នេះ​ច្រើនជាង ១៥ ដង​ហើយ ។ គាត់​ពេញចិត្តនឹង​តម្លៃ ជម្រើស និង​ម្ចាស់​ហាង ។

ប៉ូឡា បាន​ទៅ​ហាង​នេះ​តែ​ម្ដងគត់ ។ នាង​គិត​ថា​វា​ពិបាក​ដើម្បី​រក​អ្វី​ដែល​នាង​ចង់​បាន ។ គ្មាន​នរណា​ជួយ​នាង ពេល​នាង​មាន​សំណួរ​ឡើយ ។

ចម្លើយ​របស់​ប៉ូឡា​ទៅ​មិត្ត​នាង

« តោះ​ទៅ​ហាង​ទី ១ ។ ខ្ញុំ​ទៅ​ទីនោះ​រាល់​លើក​ហ្នឹង ។ វា​ងាយ​ស្រួល​ដើម្បី​ស្វែង​រក​អ្វី​ដែល​ខ្ញុំ​ចង់​បាន ។ ខ្ញុំ​ចូលចិត្ត​កន្លែង​នោះ » ។

« ខ្ញុំ​ពុំ​ចូលចិត្ត​ហាង​ទី ២ ទេ ។ វា​ពិបាក​ដើម្បី​រកអ្វី​ដែល​ខ្ញុំ​ចង់​បាន​ណាស់ ។ ហើយ​មនុស្ស​នៅ​ទីនោះ​ពុំ​ចេះ​ជួយ​ឡើយ ពេល​ខ្ញុំ​មាន​សំណួរ » ។

អាន ៖អតិថិជន​បន្ដ​ត្រឡប់​មកវិញ​នៅពេល​ម្ចាស់​ហាង និង អ្នក​ធ្វើការ ៖

  • សូម​ស្គាល់​ឈ្មោះ​របស់​អតិថិជន​ពួកគេ

  • សូម​ញញឹម​ដាក់​អតិថិជន

  • សូម​ស្ដាប់ និង​ឆ្លើយតប​តាម​តម្រូវការ​របស់​អតិថិជន

ពិភាក្សា ៖តើ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ក្នុង​អាជីវកម្ម​របស់​អ្នក ដើម្បី​រក្សា​ឲ្យ​អតិថិជន​ត្រឡប់​មក​វិញ​បាន​កាន់តែ​ប្រសើរ​នោះ ? តើ​អ្នក​នឹង​បន្ថែម​អ្វីខ្លះ ទៅ​ក្នុង​បញ្ជី​ខាង​លើ ?